កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209

  • មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ប៉ុន្តែ​មន្ត្រី​មិន​ទាន់​ប្រកាស​ទ្រព្យ​សម្បត្តិ

    អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ​នេះ បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​កំណត់​យក​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១១ ខាង​មុខ​នេះ ដើម្បី​តម្រូវ​ឲ្យ​មុខ​សញ្ញា​ចំនួន​ជាង ១០​ម៉ឺន​នាក់ ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដោយ​សំងាត់​បំផុត ផ្ញើ​មក​អង្គភាព​នេះ រាប់​ទាំង​របាយ​ការណ៍​ផ្ទះ​សំបែង រថ​យន្ត និង​ប្រាក់​ចំណូល​ជា​ដើម។ មុខ​សញ្ញា​ដែល​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ គឺ​ផ្ដោត​លើ​នាយក​រដ្ឋ​មន្ត្រី ប្រធាន​សភា​ជាតិ ប្រធាន​ព្រឹទ្ធ​សភា មន្ត្រី​រាជ​ការ​ស៊ីវិល នគរបាល យោធា ចៅក្រម តំណាង​រាស្ត្រ សមាជិក​ព្រឹទ្ធសភា មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល និង​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​ជា​ដើម ដែល​បាន​តែង​តាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ និង​អនុក្រឹត្យ។ មន្ត្រី និង​បុគ្គលិក​នៃ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ទាំង​អស់ ក៏​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​ផង​ដែរ។

  • កម្ពុជា​ប្រារព្ធ​ទិវា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស

    ក្រសួង ​កិច្ចការ​នារី ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​សិស្ស​និស្សិត​មក​ពី​តាម​សាលា​នានា និង​កុមារ​រង​គ្រោះ​ដោយ​ការ​ជួញដូរ​ប្រមាណ​ជាង ៤​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​ធ្នូ​នេះ បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ១២ ធ្នូ ក្នុង​ទីក្រុង​ភ្នំពេញ។ បុគ្គលិក​អង្គការ​សមាគម និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស ដែល​ភាគ​ច្រើន​ជន​រង​គ្រោះ​នៃ​អាជីវកម្ម​ផ្លូវ​ភេទ​គឺ​ជា​ស្ត្រី និង​ក្មេង​ស្រី។ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី លោកស្រី អ៊ឹង កន្ថាផាវី មាន​ប្រសាសន៍​ថា កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ជួញដូរ​មនុស្ស​នេះ ដោយសារ​ភាព​ក្រីក្រ កង្វះ​ការ​សិក្សា​អប់រំ ឬ​កង្វះ​ការ​យល់​ដឹង​អំពី​ការ​ជួញដូរ និង​ទេសន្តប្រវេសន៍ ឬ​ចំណាក​ស្រុក​ដោយ​គ្មាន​សុវត្ថិភាព និង​កត្តា​សំខាន់ៗ​មួយ​ចំនួន​ទៀត។

  • សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុករលួយ​លើក​ទី​៧

    សម្ព័ន្ធ ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យភាព​សង្គម និង​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម នៅ​អាស៊ី​បូព៌ា និង​​ប៉ាស៊ីហ្វិក ដែល​មាន​អង្គការ​សមាគម​ចំនួន ៥០ ជា​សមាជិក បាន​ជួប​ប្រជុំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​​​ប្រឆាំង​​​​អំពើ​ពុករលួយ​ លើក​ទី​៧ នៅ​ថ្ងៃ​ទី​៩ ធ្នូ​នេះ ក្រោម​ប្រធាន​បទ «ត្រូវ​មាន​បង្កាន់​ដៃ​បង់​ប្រាក់​ពី​សេវា​សាធារណៈ»។ ក្រុម​អង្គ​ការ​​​សង្គម​​ស៊ីវិល​​ធ្វើការ​ពាក់ព័ន្ធ​ការងារ​ ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ជួប​ជុំ​គ្នា​នា​ទី​លាន​​​ប្រជាធិបតេយ្យ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ ដើម្បី​​រៀបចំ​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​រលួយ ដោយ​បាន​អំពាវនាវ​ឲ្យ​​​ពលរដ្ឋ​​​ចូល​រួម​លុប​​​បំបាត់​អំពើ​ពុករលួយ​​តាម​ រយៈ «ត្រូវ​​​​​មាន​បង្កាន់ដៃ​បង់​ប្រាក់​ពី​សេវា​សាធារណៈ»។

  • គណៈកម្មការ​ចម្រុះ​ចុះ​ពិនិត្យ​កន្លែង​ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​បឹងកក់

    ប្រជាពលរដ្ឋ ​នៅ​ម្ដុំ​បឹងកក់ ភូមិ​១ ក្រុម​៨ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ក្រុង​ភ្នំពេញ ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​ធ្នូ​ថា មាន​គណៈកម្មការ​ចម្រុះ​សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​អង្កេត​កន្លែង​ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹងកក់ បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​បឹងកក់​១។ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្រុម​៨ ភូមិ​បឹងកក់១ បាន​ឲ្យ​ដឹង​ថា មាន​ប្រជាជន​រស់​នៅ​ជាប់​ផ្លូវ​រថភ្លើង និង​ជាប់​ដី​អភិវឌ្ឍន៍​បឹងកក់ ដែល​កំពុង​លិច​លង់​ក្នុង​ខ្សាច់​បូម​ពន្លិច​ដោយ​ក្រុមហ៊ុន​ស៊ូកាគូ​មាន ២៤​គ្រួសារ និង ២​គ្រួសារ​ទៀត​នៅ​ក្រុម​៩៕

  • អង្គការ​ជាង​៤០​នឹង​ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​

    មន្ត្រី ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ​នេះ បាន​អនុញ្ញាត​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យក​ទីលាន​ប្រជាធិបតេយ្យ ឬ​សួន​សេរីភាព សម្រាប់​ការ​ជួប​ជុំ​ដើរ​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​ទី​កន្លែង​ប្រារព្ធ​ពិធី​នៅ​ មុខ​​វត្ត​បទុមវតី ខួប​លើក​ទី​៦២ នៃ​ទិវា​សិទ្ធិ​​មនុស្ស​អន្តរជាតិ ១០ ធ្នូ ប៉ុន្តែ​បាន​ស្នើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លឹមសារ ​ប្រារព្ធ​ពិធី។ មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦២ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ​នេះ គឺ​មាន​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​ជាង ៤០ បាន​រួម​គ្នា​ប្រារព្ធ​ទិវា​នេះ និង​មាន​មនុស្ស​​​សរុប​ប្រមាណ​ពី ៣ ទៅ ៤​ពាន់​នាក់​ចូល​រួម។

  • ឪពុកមា​ត្រូវចោទ​ប្រកាន់​ពីបទរំលោភក្មួយស្រីអាយុ​១១ឆ្នាំ​

    ប៉ូលីសខ័ណ្ឌ​សែនសុខ រាជធានីភ្នំពេញ​បានចាប់​ខ្លួន​បុរស​២នាក់​នៅថ្ងៃច័ន្ទ​ ពីបទរំលោភ​ក្មួយស្រីអាយុ​១១ឆ្នាំ​រហូតដល់​មានផ្ទៃពោះ​។

  • អ្នកភូមិក្នុងខេត្តពោធិ៍សាត់​ស្វែងរកអន្តរាគមន៏​ពី​លោក​ ហ៊ុន​ សែន

    អ្នកភូមិមួយក្រុម​តូច​ក្នុងខេត្ត​ពោធិ៍សាត់ដែល​រស់​នៅជិតព្រំដែន​ថៃ​ កំពុងតែធ្វើដំណើរមកកាន់រាជធានី​ភ្នំ​ពេញ​ដើម្បី​ស្វែង​រកការអន្តរាគមន៏ពី​នាយករដ្ឋមន្រ្តី​ហ៊ុន​ សែន​បន្ទាប់​ពីការចោទប្រកាន់​ពីការគំរាម​គំហែង​​របស់​មន្រ្តី​មូលដ្ឋានមកលើពួកគេ​នៅក្នុងជំលោះដីធ្លី​។​​

  • ស្ពាន​ពេជ្រ​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ

    ស្ពាន ​ពេជ្រ​នៃ​កោះ​ពេជ្រ​ដែល​មាន​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់ និង​របួស​លើ​នោះ​ប្រមាណ​ជិត ១.០០០​នាក់ កាល​ពី​ថ្ងៃ​ទី​៣ នៃ​បុណ្យ​អុំ​ទូក​កន្លង​ទៅ បាន​បើក​ឲ្យ​ដំណើរការ​ឆ្លង​កាត់​ឡើង​វិញ​ហើយ នៅ​ម៉ោង​ប្រមាណ ៩ ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ បន្ទាប់​ពី​ស្ពាន​នេះ​បាន​បិទ​អស់​រយៈ​ពេល​ប្រមាណ​ជា​កន្លះ​ខែ​កន្លង​មក។ អភិបាល​រាជធានី​ភ្នំពេញបាន​ចូល​រួម​ជា​អធិបតីភាព​ក្នុង​ពិធី​សាសនា​មួយ​ហៅ​ថា ពិធី​ក្រុង​ពាលី ដើម្បី​បើក​ឲ្យ​ឆ្លង​ស្ពាន​ពេជ្រ​ឡើង​វិញ តែ​លោក​បាន​មិន​បាន​ដើរ​ឆ្លង​ស្ពាន​ពេជ្រ ដែល​ទើប​បើក​ឲ្យ​ឆ្លង​កាត់​ជា​ថ្មី​នោះ​ទេ ក្រោយ​ពី​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​នាក់​នៅ​លើ​ស្ពាន​នោះ។

  • អ្នកភូមិត្រូវបានរារាំង​មិនឲ្យចូល​ការិយាល័យគណៈបក្ស​ប្រជាជន​ក្នុង​រឿង​ជំលោះថ្លៃទឹក​

    កាលពីម្សិលមិញ ប៉ូលីសបានរារាំង​អ្នកភូមិប្រមាណ​៥០០នាក់​ដែល​ជួបជុំគ្នា​នៅការិយាល័យ​គណៈបក្សប្រជា​ជន​កម្ពុ​ជា​ដើម្បី​តវ៉ាចំពោះ​ការសម្រេចចិត្ត​កាលពី​ខែ​វិច្ឆិការ ក្នុងការតម្លើងថ្លៃទឹក​។

  • អាជ្ញាធរ​បើក​ឱ្យ​ដំណើរ​ការ​ស្ពាន​កោះ​ពេជ្រឡើង​វិញ

    ភ្នំពេញ៖ រយៈ​ពេល​តែ​១៦​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ពី​ឧបទ្ទវ​ហេតុ​ដែល​បាន​កើត​មាន​ឡើង​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈ​ មណ្ឌល​កំសាន្ត​កោះ​ពេជ្រ​​ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​៣០០​នាក់​នោះ សាលា​​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ពិធី​យ៉ាង​អធិក​អធម​មួយ​កាល​ពីថ្ងៃ​ពុធ​នេះ​ ​ដើម្បី​បើកស្ពាន​នេះ​​ឱ្យ​ចរាចរណ៍​ឡើងវិញ​។​ មន្ត្រី​គណបក្ស​ប្រឆាំង​ និង​ជន​រង​គ្រោះ​ដែល​រស់រាន​មាន​ជីវិត​ក្រោយ​ពី​ព្រឹត្តិការណ​​ដ៏​សោកសៅ​នេះ ​ បានសម្តែង​ការមិន​ពេញ​ចិត្ត​ចំពោះ​ការ​បើក​ឱ្យ​​ដំណើរការ​ឡើង​វិញ​ទេ ​​ដោយ​ពួក​គេ​ចង់​រក្សា​ទុក​ស្ពាន​នេះ​ជា​ទី​តាំង​ប្រវត្តិ​សាស្រ្ត​សម្រាប់ ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា។

  • ជម្លោះថ្មីផ្ទុះឡើង​ជុំវិញ​ការបែងចែក​ដី​សម្រាប់​គ្រួសារអ្នក​ភូមិ​នៅឃុំក្រយ៉ា​

    ដីដែល​គេលៃទុកដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ដែលត្រូវបានគេបណ្តេញ​ចេញពីផ្ទះ​សម្បែង​ក្នុងខេត្ត​កំពង់​ធំ ឃុំក្រយ៉ា​កាលពីឆ្នាំ​មុន កំពុងតែប៉ះពាល់​ដល់​១៥០គ្រួសារ​ផ្សេងទៀត​។ អជ្ញាស្រុកសន្ទុក ត្រូវបាន​ចោទប្រកាន់​ថាបានឈូសឆាយដីកសិកម្ម​របស់​ប្រជាពលរដ្ឋដោយខុសច្បាប់​ និងបំផ្លេចបំផ្លាញ​ដំណាំរបស់​ពួកគេក្នុងឃុំក្រយ៉ា​។

  • ស្ត្រីបម្រើ​ស្រាបៀរ​នៅតែ​ប្រឈម​នឹង​ការបៀតបៀន​ផ្លូវភេទ និង​បញ្ហា​សុខភាព

    របាយការណ៍ ​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ត្រី​បម្រើ​ស្រាបៀរ​នៅ​តែ​ប្រឈម​នឹង​ការបៀតបៀន​ផ្លូវភេទ ពី​សំណាក់​អតិថិជន និង​បញ្ហា​សុខភាព​ដដែល។ ក្នុង​មួយ​ថ្ងៃៗ ស្ត្រីទាំងនោះ​អាច​ពិសារ​លើស​ពី ២​កំប៉ុង រហូត​ដល់​កន្លះ​កេស។ មិនមែន​តែ​រឿង​សុខភាព​ទេ​ដែល​ស្ត្រី​បម្រើ​ស្រាបៀរ​ព្រួយបារម្ភ​នោះ តាមពិត​រឿង​បញ្ហា​ដុះ​ក្បាលពោះ​ធ្វើ​អោយ​ខូច​សម្ផស្ស​ក៏​ជា​បញ្ហា​ធំ​របស់​ ស្ត្រី​លក់​ស្រាបៀរ​ដែរ។

  • អាជ្ញាធរ​បើក​ឱ្យ​ដំណើរ​ការ​ស្ពាន​កោះ​ពេជ្រឡើង​វិញ

    ភ្នំពេញ៖ រយៈ​ពេល​តែ​១៦​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ពី​ឧបទ្ទវ​ហេតុ​ដែល​បាន​កើត​មាន​ឡើង​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​មជ្ឈ​ មណ្ឌល​កំសាន្ត​កោះ​ពេជ្រ​​ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​៣០០​នាក់​នោះ សាលា​​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ពិធី​យ៉ាង​អធិក​អធម​មួយ​កាល​ពីថ្ងៃ​ពុធ​នេះ​ ​ដើម្បី​បើកស្ពាន​នេះ​​ឱ្យ​ចរាចរណ៍​ឡើងវិញ​។​ មន្ត្រី​គណបក្ស​ប្រឆាំង​ និង​ជន​រង​គ្រោះ​ដែល​រស់រាន​មាន​ជីវិត​ក្រោយ​ពី​ព្រឹត្តិការណ​​ដ៏​សោកសៅ​នេះ ​ បានសម្តែង​ការមិន​ពេញ​ចិត្ត​ចំពោះ​ការ​បើក​ឱ្យ​​ដំណើរការ​ឡើង​វិញ​ទេ ​​ដោយ​ពួក​គេ​ចង់​រក្សា​ទុក​ស្ពាន​នេះ​ជា​ទី​តាំង​ប្រវត្តិ​សាស្រ្ត​សម្រាប់ ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា។

  • មេធាវីគណៈបក្សសមរង្ស៊ីបានប្រាប់ថានឹងដាក់ពាក្យបណ្តឹងតវ៉ាជាលើក​ចុងក្រោយ

    មេធាវីតំណាងប្រធានគណៈបក្សប្រឆាំង​សមរង្ស៊ី​ មានគំរោង​ដាក់ពាក្យបណ្តឹង​តវ៉ា​ជាលើកចុង​ក្រោយទៅ​តុលាការកំពូល​ ប្រឆាំង​នឹង​ការកាត់ទោស​​ក្នុងឆ្នាំ​២០០៩​​ទៅលើអ្នកនយោបាយដែលបាន​និរទេស​ខ្លួនក្នុងករណីដកបង្គោល​ព្រំ​ដែន​។​​

  • អ្នកភូមិត្រូវបានរារាំង​មិនឲ្យចូល​ការិយាល័យគណៈបក្ស​ប្រជាជន​ក្នុង​រឿង​ជំលោះថ្លៃទឹក​

    កាលពីម្សិលមិញ ប៉ូលីសបានរារាំង​អ្នកភូមិប្រមាណ​៥០០នាក់​ដែល​ជួបជុំគ្នា​នៅការិយាល័យ​គណៈបក្សប្រជា​ជន​កម្ពុ​ជា​ដើម្បី​តវ៉ាចំពោះ​ការសម្រេចចិត្ត​កាលពី​ខែ​វិច្ឆិការ ក្នុងការតម្លើងថ្លៃទឹក​។

  • សិល្បៈ​នៃ​ការចែក​រំលែក​មាន​តម្លៃ​ធំធេង​ក្នុង​ការជួយ​គ្នា​រវាង​ខ្មែរ និង​ខ្មែរ

    កម្ពុជា ​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​លោក រស់​ដោយ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ជំនួយ​បរទេស។ ប៉ុន្តែ ​នៅ​ក្នុង​សង្គម​ដ៏ក្រីក្រ​មួយ​នេះ ​ប្រជាពលរដ្ឋ​មាន​វប្បធម៌​ម្យ៉ាង​ដែល​គួរឲ្យ​ចាប់​អារម្មណ៍ នោះគឺ​វប្បធម៌​នៃ​ការចែករំលែក​ដើម្បី​ជួយគ្នា​ទៅវិញ​ទៅ​មក។ ​ទស្សនវិជ្ជា​នេះ​មាន​តម្លៃ​ធំធេង​សម្រាប់​ជំរុញ​ល្បឿន​នៃ​ការកាត់បន្ថយ​ ភាព​ក្រីក្រ ​ក៏ដូច​ជា​កាត់​បន្ថយ​ការពឹងពាក់​លើ​ជំនួយ​បរទេស។ តាមរយៈ ភាព​សស្រាក់ សស្រាំ​ក្នុង​ការជួយ​ជនរងគ្រោះ​ក្នុង​មហា​សោកនាដកម្ម​លើ​ស្ពានពេជ្រ ​គេ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​អំពី​សិល្បៈ​នៃ​ការ​ចែករំលែក ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​គួរ​តែ​លើក​តម្កើង។ គ្រាន់តែ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ប្រាក់​ជាច្រើន​លាន​ដុលា្លរ ត្រូវ​គេ​ប្រមូល​បាន​សម្រាប់​ជួយ​គ្រួសារ​អ្នក​ដែល​បាន​ស្លាប់ នៅ​ក្នុង​មហា​សោកនាដកម្ម​លើ​ស្ពាន​ពេជ្រ។ មហាជន​ខ្មែរ​គ្រប់ ទិសទី​បាន​សស្រាក់ សស្រាំ​ចូល​វិភាគទាន​ដោយ​ជ្រះថ្លា​បំផុត ដើម្បី​ជួយ​ជន​រួមជាតិ​របស់​ខ្លួន ដែល​បាន​ទទួល​រងគ្រោះ។

  • អ្នកភូមិក្នុងខេត្តពោធិ៍សាត់​ស្វែងរកអន្តរាគមន៏​ពី​លោក​ ហ៊ុន​ សែន

    អ្នកភូមិមួយក្រុម​តូច​ក្នុងខេត្ត​ពោធិ៍សាត់ដែល​រស់​នៅជិតព្រំដែន​ថៃ​ កំពុងតែធ្វើដំណើរមកកាន់រាជធានី​ភ្នំ​ពេញ​ដើម្បី​ស្វែង​រកការអន្តរាគមន៏ពី​នាយករដ្ឋមន្រ្តី​ហ៊ុន​ សែន​បន្ទាប់​ពីការចោទប្រកាន់​ពីការគំរាម​គំហែង​​របស់​មន្រ្តី​មូលដ្ឋានមកលើពួកគេ​នៅក្នុងជំលោះដីធ្លី​។​​

  • ឪពុកមា​ត្រូវចោទ​ប្រកាន់​ពីបទរំលោភក្មួយស្រីអាយុ​១១ឆ្នាំ​

    ប៉ូលីសខ័ណ្ឌ​សែនសុខ រាជធានីភ្នំពេញ​បានចាប់​ខ្លួន​បុរស​២នាក់​នៅថ្ងៃច័ន្ទ​ ពីបទរំលោភ​ក្មួយស្រីអាយុ​១១ឆ្នាំ​រហូតដល់​មានផ្ទៃពោះ​។

  • តុលាការ​ខេត្ត​សៀមរាប​សម្រេច​ដោះលែង​អ្នក​ថត​រូប​ជនជាតិ​ជប៉ុន

    តុលាការ ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ​នេះ បាន​សម្រេច​ដោះលែង​បុរស​អ្នក​ថតរូប​ជន​ជាតិ​ជប៉ុន​ម្នាក់ និង​បុរស​ស្ត្រី​ជនជាតិ​ខ្មែរ ២​នាក់​ទៀត ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់​ពី​ឃុំ​ខ្លួន​អ្នក​ទាំង ៣​​នាក់​នោះ​ក្នុង​ពន្ធនាគារ​ចំនួន ១៤​ថ្ងៃ​មក ហើយ​រក​មិន​ឃើញ​ភស្តុតាង​ដែល​ត្រូវ​ផ្ដន្ទា​ទោស។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo