កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ប្តីប្រពន្ធមួយគូរត្រូវចោទប្រកាន់ពីបទបង្ខំឲ្យអនីតិជនរួមភេទដើម្បីជាថ្នូរនឹងអាហារ
កាលពីថ្ងៃសុក្រ តុលាការរាជធានីភ្នំពេញបានចោទប្រកាន់ប្តី ប្រពន្ធមួយគូពីបទការបង្កឲ្យមានអំពើពេស្យាចារលើអនីតិជនដោយបង្ខំក្មេងស្រី២នាក់ អាយុ១៥ និង១៧ឆ្នាំ ឲ្យរួមភេទជាមួយបុរសច្រើននាក់ដើម្បីជាថ្នូរនឹងអាហារ ប្តីប្រពន្ធនោះនឹងប្រឈមជាប់ពន្ធធនាគារពី៥ ទៅ១០ឆ្នាំប្រសិនជាត្រូវបានគេរកឃើញថាមានទោស។
-
បុរសម្នាក់នៅក្នុងខេត្តព្រៃវែងត្រូវបានចោទប្រកាន់ពីបទរំលោភកូនស្រីខ្លួនឯង
កាលពីថ្ងៃព្រហស្បតិ៍ បុរសម្នាក់អាយុ៤៥ឆ្នាំ ឈ្មោះ ហែម សុភាព ត្រូវបានចោទប្រកាន់ដោយតុលាការខេត្តព្រៃវែងពីបទរំលោភកូនស្រីបង្កើតរបស់ខ្លួនដែលមានអាយុ១៧ឆ្នាំ ពិការជើង ២ដងក្នុងមួយយប់ខណៈពេលបុរសរូបនោះស្រវឹង។
-
សហជីពគ្រោងធ្វើកូដកម្មបន្តទៀតបើថៅកែមិនយកកម្មករចូលធ្វើការវិញ
មេដឹកនាំ សហជីពការពារសិទ្ធិកម្មករ មានគម្រោងដឹកនាំក្រុមកម្មករធ្វើកូដកម្មមិនចូលធ្វើការបន្តទៀត ប្រសិនបើថៅកែរោងចក្របដិសេធមិនទទួលយកតំណាងកម្មករ និងកម្មករជិត ៤០០នាក់ ដែលបានបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញនោះ។ មេដឹកនាំសហជីពការពារសិទ្ធិកម្មករចំនួន ៥ បានអះអាងកាលពីថ្ងៃទី៣ ខែធ្នូ ក្នុងកិច្ចប្រជុំស្ដីពីដំណើរការវិវឌ្ឍន៍នៃយុទ្ធនាការចរចា ប្រាក់ឈ្នួលកម្មករឲ្យដឹងថា ពួកគេ បន្តទាមទារឲ្យថៅកែរោងចក្រចំនួន ១៦ក្រុមហ៊ុន ព្រមទទួលយកកម្មករចូលធ្វើការវិញ។

សង្គមស៊ីវិលប្រតិកម្មទៅនឹងការដាក់ទណ្ឌកម្មមន្ត្រីពន្ធដារពុករលួយ៣០នាក់
អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ផ្តើមចាត់វិធានការទៅលើមន្ត្រីធ្វើការក្នុងស្ថាប័ន រដ្ឋាភិបាលទាំងឡាយ ដែលបានប្រព្រឹត្តអំពើពុករលួយក្នុងការងារ ដោយបានបញ្ជូនសំណុំរឿងទៅតុលាការ និងដាក់ពិន័យតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ។ តាមប្រភពពីមន្ត្រីធ្វើការនៅអគ្គនាយកដ្ឋានពន្ធដារម្នាក់ស្នើមិន បញ្ចេញឈ្មោះ បានឲ្យដឹងថា មានមន្ត្រីភ្នាក់ងារពន្ធដារចំនួន ៣០នាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញកំហុស និងបញ្ជូនសំណុំរឿងមកអគ្គនាយកដ្ឋានពន្ធដារ ហើយត្រូវបានថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រេចចាត់វិធានការរដ្ឋបាលទៅលើមន្ត្រីទាំង នោះ។ រីឯមន្ត្រី សង្គមស៊ីវិលមួយចំនួននៅកម្ពុជា បានថ្លែងថា វិធានការដាក់ទោសទណ្ឌទៅលើមន្ត្រីពន្ធដារដែលរកឃើញថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយដាក់ទោសពិន័យព្យួរការងារ ឬតួនាទី កាត់ប្រាក់ខែនោះ គឺមិនគ្រប់គ្រាន់នឹងកំហុសឆ្គងរបស់មន្ត្រីល្មើសទាំងនោះទេ។

ចាប់ខ្លួនពីរនាក់ពីរនាក់ប្តីប្រពន្ធនាំក្មេងស្រីអោយភ្ញៀវរួមភេទ
ប៉ូលិសការិយាល័យប្រឆាំងកាជួញដូរមនុស្ស និងការពារអនិតិជនបានចាប់ខ្លួនបុរសឈ្មោះចាប ធីរិទ្ធ អាយុ២៧ឆ្នាំ និងប្រពន្ធឈ្មោះអ៊ុក គីមរ៉ែន អាយុ២៤ឆ្នាំ មុខរបរកស៊ីចិញ្ចឹមស្រីរកស៊ីផ្លូវភេទតាមផ្លូវសាធារណៈ តាមរយៈបណ្តឹងរបស់ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ពីបទបង្ខំអោយគេរួមភេទជាមួយភ្ញៀវ។
-
តុលាការកាត់ទោសលោកហេង ពៅ
ថ្ងៃព្រហស្បតិ៏ ម្សិលមិញ តុលាការឧទ្ទរណ៏បានកាត់ទោសអតីតមេប៉ូលិសក្រុងភ្នំពេញ លោកហេង ពៅ ចំនួន២ករណី និងធ្វើការចោទប្រកាន់អ្នកចូលដៃចំនួន៥នាក់ក្នុងករណីសម្លាប់ចៅក្រមម្នាក់ និងព្យាយាមធ្វើឃាតកម្មទៅលើប្រធានប៉េអឹមម្នាក់។
-
អ្នកស្លាប់នៅលើស្ពានកើនដល់៣៥២នាក់
ចំនួនអ្នកស្លាប់ក្នុងករណីដែលបានរត់ជាន់គ្នាស្លាប់កាលពីអាទិត្យមុននៅឯកោះពេជ្រឥឡូវនេះបានកើនឡើងចំនួន៣៥២នាក់ បន្ទាប់ពីបុរសអាយុ២២ម្នាក់បានស្លាប់នៅក្នុងបន្ទីពេទ្យកាលម៉ែត។
-
កម្មកររោងចក្រជួបជុំគ្នាដើម្បីជំរុញឲ្យរោងចក្រផ្តល់ការងារដល់ពួកគេវិញ
មេដឹកនាំសហជីពម្នាក់បាននិយាយកាលពីម្សិលមិញថា កម្មករជាង៣០០នាក់ដែលបានព្យួរការងាររបស់ពួកគេពីរោងចក្រចំនួន១៦បន្ទាប់ពីបានចូលរួមកូដកម្មកាលពីខែកញ្ញា បានគ្រោងធ្វើវេទិការសាធារណៈនៅថ្ងៃសុក្រនេះដើម្បីជំរុញឲ្យរោងចក្រផ្តល់ការងារដល់ពួកគេវិញ។
-
អ្នកនៅរស់ពីសោកនាដកម្មកោះពេជ្រត្រូវបានទទួលការព្យាបាលរបួសផ្លូវចិត្ត
មន្រ្តីនិយាយកាលពីម្សិលមិញថា ជនរងគ្រោះពីព្រឹត្តិការណ៍រត់ជាន់គ្នានៅទីក្រុងភ្នំពេញកាលពីសប្តាហ៍មុនម្នាក់ទៀត បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក ដែលនាំឲ្យចំនួនអ្នកស្លាប់កើនដល់៣៥២នាក់។ ខណៈដែលចំនួនអ្នកស្លាប់ពីឧបទ្ទហេតុបន្តកើនឡើង សមាជិកកាកបាទក្រហមបានខិតខំធ្វើឲ្យមានភាពធូស្បើយចំពោះលទ្ធផលដ៏គួឲ្យសោកសៅ ដោយផ្តល់កាលើកទឹកចិត្ត ទៅដល់ជនរងគ្រោះដែលកំពុងតែសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅរាជធានីភ្នំពេញនៅឡើយ។
-
សាលាក្តីខ្មែរក្រហមបានតែងតាំងសហប្រធានមេធាវីដើមបណ្តឹងរដ្ឋប្បវេណី
សាលាក្តីខ្មែរក្រហម បានតែងតាំងមេធាវីជនជាតិបារាំងឈ្មោះElisabeth Simonneu Fort ធ្វើជាប្រធានមេធាវីការពារក្តីរដ្ឋប្បវេណីនៅក្នុងតុលាការនេះ។
-
ពន្ធនាគារខេត្តបន្ទាយមានជ័យបដិសេធថា មិនទទួលបានជនសង្ស័យក្នុងករណីបាញ់សម្លាប់
ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានថ្លែងកាលពីថ្ងៃព្រហស្បត៍ម្សិលមិញថា លោកមិនដឹងពត៌មានពីបុរសម្នាក់ដែលប៉ូលីសខេត្តអះអាងថា បានបញ្ជូនទៅពន្ធនាគារពាក់ព័ន្ធនឹងការបាញ់សម្លាប់បុរសម្នាក់នៅក្រុងសិរីសោភ័ណកាលពីថ្ងៃទី២០ខែវិច្ឆិកានោះទេ។ អង្គការសិទ្ធិមនុស្ស Adhoc ចោទប្រកាន់ថាអជ្ញាធរថាព្យាយាមបិទបាំងរឿងក្តី។
-
អ្នកនៅរស់ពីសោកនាដកម្មកោះពេជ្រត្រូវបានទទួលការព្យាបាលរបួសផ្លូវចិត្ត
មន្រ្តីនិយាយកាលពីម្សិលមិញថា ជនរងគ្រោះពីព្រឹត្តិការណ៍រត់ជាន់គ្នានៅទីក្រុងភ្នំពេញកាលពីសប្តាហ៍មុនម្នាក់ទៀត បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក ដែលនាំឲ្យចំនួនអ្នកស្លាប់កើនដល់៣៥២នាក់។ ខណៈដែលចំនួនអ្នកស្លាប់ពីឧបទ្ទហេតុបន្តកើនឡើង សមាជិកកាកបាទក្រហមបានខិតខំធ្វើឲ្យមានភាពធូស្បើយចំពោះលទ្ធផលដ៏គួឲ្យសោកសៅ ដោយផ្តល់កាលើកទឹកចិត្ត ទៅដល់ជនរងគ្រោះដែលកំពុងតែសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅរាជធានីភ្នំពេញនៅឡើយ។
-
រំលោភកូនស្រីរបស់ខ្លួនបាន២ថ្ងៃម្តាយប្តឹងប៉ូលិសចាប់ចាប់ខ្លួន
ឪពុកម្នាក់បានល្បួងកូនស្រីអាយុ១៧ឆ្នាំឲ្យកោសខ្យល់ហើយចាប់រំលោភទាល់តែបានសម្រេចរហូតដល់ពីរលើក កាលពីវេលាយប់ថ្ងៃទី២៨ វិច្ឆិការ ឆ្នាំ២០១០ ស្ថិតនៅស្រុកពាមរក៏ ខេត្តព្រៃវ៉ែង។ ដែលឪពុកនោះឈ្មោះហែម សុភាព អាយុ៤៥ឆ្នាំ និងកូនស្រីឈ្មោះត.ស.ខ អាយុ១៧ឆ្នាំ។ ក្រោយពីចាប់រំលោភហើយបានមួយថ្ងៃក្មេងស្រីបានទូរស័ព្ទហៅម្តាយដែលបានទៅរកស៊ីនៅឯខេត្តស្ទឹងត្រែងឲ្យមកផ្ទះវិញ និងបាននិយាយរឿងប្រាប់ បន្ទាប់ពីដឹងរឿង ម្តាយក្មេងស្រីរងគ្រោះបានប្តឹងប៉ូលិសឲ្យចាប់ប្តីរបស់ខ្លួននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០។
-
ទិវារំលឹកខួបនៃការកកើតចលនាប្រឆាំងខ្មែរក្រហមត្រូវបានប្រារព្ធឡើង
កាលពីម្សិលមិញ លោក ឃុំ កុសល ជាប្រធានការិយាល័យរបស់លោក ហេង សំរិន បាននិយាយថាប្រធានរដ្ឋសភាជាតិ ហេង សំរិន រួមជាមួយអ្នកគាំទ្រគណៈបក្សប្រជាជនជាង ១០០០នាក់បានប្រារព្ធទិវារំលឹកខួប៣២ឆ្នាំនៃរណសិរ្សសង្គ្រោះជាតិកម្ពុជាដែលបានបង្កើតឡើងនៅថ្ងៃ០២ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីវាយបណ្តេញខ្មែរក្រហម
-
សំណុំរឿងរបស់ព្រះរាជអជ្ញាដែលជាប់ពន្ធនាគារនឹងត្រូវត្រួតពិនិត្យឡើងវិញ
សំណុំរឿងទាំងអស់របស់លោក តុប ច័ន្ទសិរីវុធ នឹងត្រូវពិនិត្យឡើងវិញ ក្រោយពីគាត់ត្រូវបានចោទប្រកាន់នៅសប្តាហ៏នេះពីបទពុករលួយ ចំពោះការជាប់ពាក់ព័ន្ធរបស់គាត់នៅក្នុងការប៉ុនប៉ងជំរិតទារលុយកាលពីខែមិថុនា។
-
តុលាការតែងតាំងមេធាវីសំរាប់ជនស៊ីវិលដែលចូលរួមក្នុងសាលាក្តី
សាលាក្តីខ្មែរក្រហមបានប្រកាសកាលពីម្សិលមិញថ្ងៃព្រហស្បត៍ថាការតែងតាំងមេធាវីមួយរូបដើម្បីតំណាងខាងជនរងគ្រោះជាង២១០០នាក់ដែលនឹងចូលរួមក្នុងការកាត់សេចក្តី ទៅលើសំណុំរឿងមេដឹកនាំកំពូលខ្មែរក្រហមចំនួន៤រូប នៅឆ្នាំក្រោយ។