កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ករណីរំលោភ ប្រុសប្រកែកស្រីប្រកាន់ទីបំផុតខាងប្រុសធ្វើអត្តឃាតលោតពីលើអគារតុលាការ
យុវជនឈ្មោះសុខ ប៊ុនធឿន អាយុ២៥ឆ្នាំ បានត្រូវឪពុកជនរងគ្រោះឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៩ ហើយត្រូវបានសមត្ថកិច្ចប៉ូលិសព្រហទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន ក្នុងករណីពង្រត់ក្មេងស្រីអាយុ១៦ឆ្នាំ ដើម្បីយកទៅរំលោភសេពសន្ថវៈ។ ពេលប៉ូលិសបានបញ្ជូនយុវជនរូបនោះទៅតុលាការក្រុងភ្នំពេញ ខណៈពេលដែលប៉ូលិសខ្វះការប្រុងប្រយ័ត្ន យុវជននោះបានលោតពីជាន់ទី២ នៃអគាតុលាការធ្វើអតឃាត់ ប៉ុន្តែមិនស្លាប់គ្រាន់តែបាក់ជើងនិងបាក់ភ្លៅប៉ុន្នោះ។
-
សង្គមស៊ីវិលពិភាក្សាអំពីច្បាប់ទទួលព័ត៌មាន
សិទ្ធិ ទទួលបានព័ត៌មានពេញលេញពីគ្រប់មជ្ឈដ្ឋាន ជាយន្តការមួយយ៉ាងសំខាន់ក្នុងការជំរុញដល់អភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិឲ្យរីកចម្រើនបានឆាប់រហ័ស។ ដោយ យល់ពីសារៈសំខាន់ក្នុងការទទួលបានព័ត៌មាននេះ សង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមជាមួយស្ថាប័ននីតិប្បញ្ញត្តិ បានរៀបចំសំណុំឯកសារចងក្រងសេចក្ដីព្រាងច្បាប់ថ្មីមួយ ស្ដីពីការបើកចំហព័ត៌មាន ឬសិទ្ធិទទួលបានព័ត៌មានបន្ថែមលើអ្វីដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ។ ប៉ុន្តែជាយូរឆ្នាំមកហើយ ការផ្ដួចផ្ដើមធ្វើសេចក្ដីព្រាងច្បាប់នេះ បានជាប់គាំងមិនទាន់មានពន្លឺឈានទៅរកការអនុមតិជាផ្លូវការបាន នៅឡើយ។
-
ករណីរំលោភ ប្រុសប្រកែកស្រីប្រកាន់ទីបំផុតខាងប្រុសធ្វើអត្តឃាតលោតពីលើអគារតុលាការ
យុវជនឈ្មោះសុខ ប៊ុនធឿន អាយុ២៥ឆ្នាំ បានត្រូវឪពុកជនរងគ្រោះឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៩ ហើយត្រូវបានសមត្ថកិច្ចប៉ូលិសព្រហទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន ក្នុងករណីពង្រត់ក្មេងស្រីអាយុ១៦ឆ្នាំ ដើម្បីយកទៅរំលោភសេពសន្ថវៈ។ ពេលប៉ូលិសបានបញ្ជូនយុវជនរូបនោះទៅតុលាការក្រុងភ្នំពេញ ខណៈពេលដែលប៉ូលិសខ្វះការប្រុងប្រយ័ត្ន យុវជននោះបានលោតពីជាន់ទី២ នៃអគាតុលាការធ្វើអតឃាត់ ប៉ុន្តែមិនស្លាប់គ្រាន់តែបាក់ជើងនិងបាក់ភ្លៅប៉ុន្នោះ។
-
បុរសពីរនាក់ត្រូវជាប់ចោទពីបទចាប់ជំរិត ធ្វើឃាតទៅលើស្រ្តីម្នាក់
កាលពីម្សិលមិញតុលាការក្រុងភ្នំពេញបានកាត់ទោសបុរសពីរនាក់ ពីបទឃាតកម្មគិតទុកជាមុន រួមជាមួយការចាប់ជំរិត រំលោភ សំលាប់ និងប្លន់ទៅលើឈ្មោះ យ៉ែម ខែមឈុន អាយុ៣០ឆ្នាំ។ ពួកគេបានសារភាពចំពោះការចាប់ពង្រត់ និងសំលាប់ស្រ្តីរូបនោះ ប៉ុន្តែបដិសេធចំពោះការរំលោភទៅលើរូបនាង។
-
បុរសជនជាតិក្រិកម្នាក់ជាប់គុក៥ឆ្នាំពីបទទិញពេស្យាចារកុមារនិងផលិតរូបភាពអាសអាភាស
បុរសវ័យ៦៣ឆ្នាំជាជនជាតិក្រិកម្នាក់ ដែលបានផ្ទុកមេរោកអាដស៏ និងជំអឺមួយចំនួនផ្សេងទៀតហើយបានប្រព្រឹត្តអំពើទិញកុមារីកម្ពុជាយកទៅរួមភេទក្នុងបន្ទប់ផ្ទះសំណាក់ ថែមទាំងថតរូបភាពពេលកំពុងរួមភេទនោះគ្រាន់ទុកមើលកម្សាន្ត។ ករណីនេះត្រូវបានសាលាឧទ្ទរណ៏សម្រេចតម្កលសាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការពោលគឺបុរសរូបនោះ ត្រូវជាប់ពន្ធនាគារចំនួន៥ឆ្នាំ ពីបទទិញពេស្យាចារកុមារ និងផលិតរូបភាពអាភាស។
-
ប្រជាពលរដ្ឋចោទអាជ្ញាធរបំពានយកដីនៅបឹងត្របែក
ប្រជាពលរដ្ឋ ប្រមាណ១៨៤គ្រួសាររស់នៅបឹងត្របែកខាងត្បូងបានចោទប្រកាន់អាជ្ញាធរ ខណ្ឌចំការមន ពីការប៉ុនប៉ងរំលោភយកដីចំនួនជាង៩ហិកតាកណ្តាលក្រុង ភ្នំពេញទៅលក់ឲ្យក្រុមហ៊ុនឯកជន។ ការចោទប្រកាន់នេះបានធ្វើឡើងក្រោយពីអាជ្ញាធរខណ្ឌចំការមន ដែលដឹកនាំដោយអភិបាលរងខណ្ឌ ព្រំ សំខាន់ បាននាំកម្លាំងប៉ូលីស និងមន្រ្តីកងរាជអាវុធហស្ថប្រដាប់ដោយអាវុធចុះទៅពិនិត្យ មើលការជីកប្រឡាយបង្ហូរទឹកមួយនៅតំបន់បឹងត្របែកកាលពីថ្ងៃចន្ទ័។
-
គ្រួសារនៅក្នុងឃុំក្រយ៉ាទទួលបានសេចក្តីសង្ឃឹម
នៅសប្តាហ៏ក្រោយ អជ្ញាធរខេត្តនឹងចាប់ផ្តើមផ្តល់ឲ្យគ្រួសារមួយចំនួននូវដីកសិកម្មដែលបានសន្យាទៅពួកគេអស់រយៈពេល១ឆ្នាំមកហើយចាប់ពីពេលដែលពួកគេត្រូវបានបណ្តេញចេញដោយបង្ខំពីដីរបស់ពួកគេនៅក្នុងឃុំក្រយ៉ា ខេត្តកំពង់ធំ។
-
តុលាការចោទសួរអ្នកភូមិ១២នាក់ក្នុងករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុន Pheapimex
កាលពីម្សិលមិញតុលាការខេត្តពោធិ៍សាត់បានចោទសួរអ្នកភូមិ ១២នាក់អំពីការជាប់ពាក់ព័ន្ធនឹងការតវ៉ាដែលធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Pheapimex និងរារាំងអជ្ញាធរមិនអោយបំពេញការងារ។
-
ករណីបទល្មើសលើកុមារបស់ជនសង្ស័យជនជាតិអង់គ្លេសនឹងត្រូវបានស៊ើបអង្គេតឡើងវិញ
កាលពីថ្ងៃច័ន្ទម្សិលមិញ តុលាការក្រុងភ្នំពេញបានបញ្ជាឲ្យបើកការស៊ើបអង្កេតឡើងវិញចំពោះករណីបទល្មើសផ្លូវភេទលើកុមារបស់ជនជាតិអង់គ្លេសឈ្មោះ Matthew John Harland វ័យ៣៦ឆ្នាំ បន្ទាប់ពីមានការលេចឮនូវការសូកប៉ាន់ដើម្បីផ្អាកសវនាការរបស់គាត់កាលពីខែតុលា។
-
ពលរដ្ឋ២០០នាក់តវ៉ានឹងក្រុមហ៊ុនដាំដើមកៅស៊ូនៅបាត់ដំបង
រដ្ឋាភិបាល ខ្មែរដែលបានផ្ដល់ដីជាង ៥ពាន់ហិកតារទៅឲ្យក្រុមហ៊ុនរតនសម្បត្តិធ្វើការវិនិយោគដាំដើម កៅស៊ូ កំពុងបង្កឲ្យមានផលប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារនៅស្រុក សំឡូត ខេត្តបាត់ដំបង។ អ្នកភូមិជិត ២រយនាក់ នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានលើកគ្នាទៅប្រឆាំងតវ៉ានៅលើទីតាំងដីមានទំនាស់ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០១០ នេះ បន្ទាប់ពីក្រុមហ៊ុនរតនសម្បត្តិបានដាក់គ្រឿងចក្រឈូសឆាយ រំលោភបំពានយកដីស្រែចម្ការ និងដីលំនៅឋានរាប់រយហិកតារ របស់ពួកគាត់កំពុងរស់នៅ។
-
មនុស្ស៤នាក់ត្រូវបានចាប់ខ្លួនដោយសារការចែកចាយខិតពុទ្ធទំនាយ
កាលពីថ្ងៃសុក្រ តុលាការខេត្តស្វាយរៀងបានចោទប្រកាន់បុរស៣នាក់ និងស្រ្តីម្នាក់ពីបទផ្សព្វផ្សាយពត៌មានមិនពិត បន្ទាប់ពីពួកគេចែកចាយនូវក្រដាស់មួយសន្លឹកចែងអំពីពុទ្ធទំនាយដែលទាយអំពីសង្រ្គាមលោក បន្ទុះភ្នំភ្លើង និងរញ្ជួយផែនដី ក្នុងឆ្នាំ២០១២ រហូតដល់២០១៤។
-
ដាំដំឡូងលើដីប្រវាស់ត្រូវក្រុមហ៊ុនហាមឃាត់មិនឲ្យទទួលផល
អ្នក ស្រី មាន ស្រ៊ី កសិករមកពីខេត្តកំពង់ចាម បានឲ្យដឹងថា ប្រជាពលរដ្ឋ ៥គ្រួសារមកពីខេត្តកំពង់ចាម បានដាំដំឡូងនៅចំណុចដីប្រលាន ភូមិបុសខ្នុរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះកាលពីពីរឆ្នាំមុន ហើយបន្ទាប់មក បានទទួលផលដំឡូងបានប្រមាណ ៥តោន ហើយបម្រុងនាំចេញ តែត្រូវមេការក្រុមហ៊ុនកាសូទីម (KASOTIM) ឃាត់មិនឲ្យដឹកចេញដោយមិនដឹងមូលហេតុ។ ក្រុមហ៊ុនកាសូទីម ជាក្រុមហ៊ុនរកស៊ីឈើ ដែលមាន បានបំភ្លឺថា អ្នកស្រុក ៥គ្រួសារនោះ បានដាំដុះលើដីរបស់ក្រុមហ៊ុនមិនទាន់វាស់វែង ហើយថាក្រោយទំនាស់ប្ដឹងចាប់តំណាងអ្នកទន្ទ្រានដីក្រុមហ៊ុនដាក់គុក មក ដីដែលប្រាំគ្រួសារនោះដាំដុះ បានយល់ព្រមទទួលយកប្រាក់ជាថ្នូរទៅនិងការចាកចេញហើយ ហើយដំឡូងដែលនៅសេសសល់ជាដំឡូងរបស់បុគ្គលិកក្រុមហ៊ុនទេ ដូច្នេះពុំមានអ្វីពាក់ព័ន្ធទៀតឡើយ៕
-
ចាប់ខ្លួនយុវជនម្នាក់ពីបទរំលោភសេពសន្ថវៈ
ប៉ូលិសការិយាល័យប្រឆាំងកាជួញដូរមនុស្ស និងការពារអនិតិជនខេត្តក្រចេះចាប់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវៈរួចហើយរត់គេចខ្លួន។ ជនសង្ស័យមានឈ្មោះពិន ទិត្យ អាយុ២២ ឆ្នាំ រស់នៅភូមិត្រពាំងល័ក្ខ ឃុំស្នួល ខេត្តក្រចេះ ត្រូវបានចោទពីបទចាប់រំលោភនារីឈ្មោះរ.ស.ត អាយុ១៩ឆ្នាំ រស់នៅភូមិជាមួយគ្នា។ នៅក្នុងករណីនេះមន្ត្រីការិយាល័យជួញដូរមនុស្សបានបញ្ជូនសំនុំរឿ។
-
ស្រីនៅតែងាយរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ
ក្រសួង កិច្ចការនារី និងស្ត្រីលក់ស្រាបៀរ ប្រមាណជា៤០០នាក់ បានប្រារព្ធទិវាយុទ្ធនាការ ១៦ថ្ងៃ បំពាក់បូពណ៌ស ឬក៏ទិវាប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារ។ស្ថាប័នក្រសួងពាក់ព័ន្ធ ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងសមាគមធ្វើការជាមួយស្ត្រីងាយរងគ្រោះនៅកម្ពុជា បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ស្ត្រីនៅតែទទួលរងនូវអំពើហិង្សាខាងផ្លូវចិត្ត លើរាងកាយ និងការរំលោភសិទ្ធិនៅឡើយ។
-
ការចេញផ្សាយទូរលេខការទូត នាំឲ្យមានការជជែកដេញដោលជុំវិញភាពចាំបាច់ក្នុងការរក្សាព័ត៌មានខ្លះឲ្យបានជិត
ទូរ លេខការទូត ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈកាលពីពេលថ្មីៗនេះដោយគេហទំព័រ វីគីលីកស៍ (Wikileaks) នោះ មិនមានចេតនាធ្វើឲ្យបាចសាចទូលំទូលាយទេ។ ក្រុមអ្នកតស៊ូមតិនានា និយាយថាការបញ្ចេញឯកសារទាំងនោះ គឺដើម្បីផលប្រយោជន៍សាធារណៈប៉ុណ្ណោះ។ តែក្រុមអ្នកមានមតិជំទាស់ខ្លះ និយាយថា លទ្ធផលនឹងធ្វើឲ្យខូចខាតទាំងពីរ សំរាប់បញ្ហាសេរីភាព បញ្ចេញមតិផង និងបញ្ហាការទូតអន្តរជាតិផង។ មានកិច្ចពិភាក្សាដេញដោលជុំវិញភាពចាំបាច់ក្នុងការរក្សាព័ត៌មាន ខ្លះឲ្យបានជិត។
-
អ្នកស្លាប់ដោយសារការរត់ជាន់គ្នានៅកោះពេជ្រកើនឡើងដល់៣៥៣នាក់
កាលពីថ្ងៃសៅរ៏ចំនួនអ្នកស្លាប់ជាផ្លូវការពីការរត់ជាន់គ្នានៅលើស្ពានកោះពេជ្របានកើនឡើងដល់ ៣៥៣នាក់ហើយ ខណៈដែលស្រ្តីឈ្មោះ កាស មារីនា អាយុ២០ឆ្នាំបានស្លាប់ដោយសាររបួសគ្រលានរបស់នាងដែលរងរបួសក្នុងកំឡុងពេលរត់ជាន់គ្នា។ មានជនរងគ្រោះ ៨៩នាក់កំពុងស្នាក់នៅក្នុងមន្ទីពេទ្យសំខាន់ៗនៅឡើយ។
-
ចាប់ខ្លួនយុវជនម្នាក់ពីបទរំលោភសេពសន្ថវៈ
ប៉ូលិសការិយាល័យប្រឆាំងកាជួញដូរមនុស្ស និងការពារអនិតិជនខេត្តក្រចេះចាប់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវៈរួចហើយរត់គេចខ្លួន។ ជនសង្ស័យមានឈ្មោះពិន ទិត្យ អាយុ២២ ឆ្នាំ រស់នៅភូមិត្រពាំងល័ក្ខ ឃុំស្នួល ខេត្តក្រចេះ ត្រូវបានចោទពីបទចាប់រំលោភនារីឈ្មោះរ.ស.ត អាយុ១៩ឆ្នាំ រស់នៅភូមិជាមួយគ្នា។ នៅក្នុងករណីនេះមន្ត្រីការិយាល័យជួញដូរមនុស្សបានបញ្ជូនសំនុំរឿ។
-
ការចេញផ្សាយទូរលេខការទូត នាំឲ្យមានការជជែកដេញដោលជុំវិញភាពចាំបាច់ក្នុងការរក្សាព័ត៌មានខ្លះឲ្យបានជិត
ទូរ លេខការទូត ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈកាលពីពេលថ្មីៗនេះដោយគេហទំព័រ វីគីលីកស៍ (Wikileaks) នោះ មិនមានចេតនាធ្វើឲ្យបាចសាចទូលំទូលាយទេ។ ក្រុមអ្នកតស៊ូមតិនានា និយាយថាការបញ្ចេញឯកសារទាំងនោះ គឺដើម្បីផលប្រយោជន៍សាធារណៈប៉ុណ្ណោះ។ តែក្រុមអ្នកមានមតិជំទាស់ខ្លះ និយាយថា លទ្ធផលនឹងធ្វើឲ្យខូចខាតទាំងពីរ សំរាប់បញ្ហាសេរីភាព បញ្ចេញមតិផង និងបញ្ហាការទូតអន្តរជាតិផង។ មានកិច្ចពិភាក្សាដេញដោលជុំវិញភាពចាំបាច់ក្នុងការរក្សាព័ត៌មាន ខ្លះឲ្យបានជិត។
-
អំពើពុករលួយធ្វើឲ្យដំណើរការកាត់បន្ថយភាពក្រីក្រយឺត
មន្ត្រី អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងស្ដីបន្ទោសរដ្ឋាភិបាលកម្ពុជាអំពីភាពយឺតយ៉ាវ ក្នុងការកាត់បន្ថយភាពក្រីក្រ។លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃអាទិត្យ ទី៥ ធ្នូ បានទទួលស្គាល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែគំលាតអ្នកមាន និងអ្នកក្រកាន់តែមានទំហំធំឡើងៗ។លោក អ៊ូ វីរៈ ឲ្យដឹងថាការកាត់បន្ថយភាពក្រីក្រមានភាពយឺតយ៉ាវ ដោយសារតែប្រជាពលរដ្ឋខ្វះសេចក្ដីទុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងនីតិរដ្ឋនៅកម្ពុជា ជាហេតុបណ្ដាលឲ្យប្រជាពលរដ្ឋខ្វះសេចក្ដីទុកចិត្តក្នុងការបង្ក បង្កើនផលលើដីកសិកម្ម ដោយពួកគាត់គ្មានការទុកចិត្តថា កម្មសិទ្ធិដីរបស់គាត់នឹងមិនត្រូវបានគេរំលោភយក។