កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
១០០គ្រួសារ នៅបឹងកក់ទទួលការជួនដំណឹងពីការបណ្តេញចេញ
នៅថ្ងៃព្រហស្បត៍ គ្រួសារជាង១០០ដែលកំពុងរស់នៅជុំវិញបឹងកក់រាជធានីភ្នំពេញ នៅក្នុងភូមិ២២ និង២៤ បានទទួលលិខិតជូនដំណឹងពីការបណ្តេញចេញដែលចុះហត្ថលេខាដោយអភិបាលខណ្ឌដូនពេញលោក សុក សម្បត្តិដោយនិយាយថា ប្រជាពលរដ្ឋត្រូវតែទាក់ទងទៅក្រុមហ៊ុនShukaku Inc ក្នុងកំឡុងពេល១សប្តាហ៏ ដើម្បីពិភាក្សាអំពីសំណង។
-
ក្មេងប្រុសនៅខេត្តពោធិ៍សាត់ត្រូវគេធ្វើឃាតបន្ទាប់ពីបានឃើញបងស្រីត្រូវគេរំលោភ
ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ត្រូវបានគេធ្វើឃាត ហើយបងស្រីរបស់គេត្រូវបានរំលោភបន្ទាប់ពីការវាយតប់នៅក្នុងវាលស្រែ។ យោងទៅលើមន្រ្តីប៉ូលីសខេត្តបានឲ្យដឹងថា មិនទាន់មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងឡើយ ។
-
ការតវ៉ារបស់កម្មករត្រូវបញ្ឈប់តាមសំណើររបស់សហជីព
កម្មកររោងចក្រកាត់ដេររបស់ក្រុមហ៊ុន United Apparel នៅទីក្រុងភ្នំពេញបានសំរេចបញ្ឈប់ផែនការតវ៉ាចំពោះការចាប់ខ្លួនតំណាងសហជីពរបស់ខ្លួនពីបទរត់ពន្ធគ្រឿងញៀន បន្ទាប់ពីតំណាងសហជីពដទៃទៀតបានប្រាប់ពួកគេអោយបញ្ឈប់ដូចនេះ។
-
គ្រួសារជនរងគ្រោះត្អូញត្អែរថាមិនបានទទួលប្រាក់ជំនួយ
នៅពេលមានគ្រោះថ្នាក់ មានស្លាប់មនុស្ស និងរងរបួសជិត ១០០០នាក់ នៅកោះពេជ្រ ប្រព័ន្ធព័ត៌មាននានា រួមមានវិទ្យុ និងទូរទស្សន៍ឯកជន និងរដ្ឋ ប្រកាសអំពីថវិកាជួយឧបត្ថម្ភដល់ជនរងគ្រោះ។ ថវិការដ្ឋជូនចំពោះសពម្នាក់ចំនួន ៥លានរៀល ក្រុមហ៊ុនវិនិយោគកោះពេជ្រ OCIC ជូនចំនួន ១ពាន់ដុល្លារអាមេរិក ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ២០០ដុល្លារអាមេរិក ពីសម្ដេចតា ២០០ដុល្លារអាមេរិក សាលារាជធានីភ្នំពេញ ៥០ម៉ឺនរៀល។ ថវិកាជួយអ្នករបួស គឺមានពីក្រុមហ៊ុនវិនិយោគកោះពេជ្រ ២០០ដុល្លារ ព្រះមហាក្សត្រ ១០០ដុល្លារ សម្ដេចតា ១០០ដុល្លារ និងប្រាក់ពីស្ថាប័នផ្សេងៗ ដែលកំពុងប្រកាសជួយនោះ។ ប៉ុន្តែមានគ្រួសារសព និងអ្នករបួសខ្លះអះអាងថា មិនទាន់បានទទួលប្រាក់ដែលបានប្រកាសទាំងនោះនៅឡើយ ព្រោះមិនដឹងទៅទទួលប្រាក់នោះនៅកន្លែងណា គិតមកដល់ថ្ងៃទី២៥ វិច្ឆិកា។
-
ចំនួនអ្នកស្លាប់នៅកោះពេជ្រកើនដល់៤៥០នាក់
ប្រធានគណៈកម្មការសង្រ្គោះទទួលបន្ទុកដោះស្រាយអ្នកស្លាប់និងរងរបួសរបស់រដ្ឋាភិបាលនៃឧបទ្ទហេតុនៃការរត់ជាន់គ្នានាថ្ងៃច័ន្ទនៅកោះពេជ្របានបង្ហាញថាចំនួនអ្នកស្លាប់ពីគ្រោះមហន្តរាយកើនដល់៤៥៦នាក់ នៅថ្ងៃពុធនេះ។
-
ជនជាប់ចោទ ជាអ្នកចិត្តសាស្រ្តដែលបានរត់គេចខ្លួន ចាប់បញ្ជូនទៅសហរដ្ឋអាមេរិកវិញ
ជនជាតិអាមេរិកកាំងឈ្មោះ Kenneth Wilcox ជាជនគេចខ្លួន បានធ្វើការជាអ្នកចិត្តសាស្រ្តនៅរាជធានីភ្នំពេញ អស់រយៈពេលបីបួនឆ្នាំមកហើយនោះត្រូវបានចាប់ខ្លួនដោយមន្រ្តីប៉ូលីសកម្ពុជាកាលពីសប្តាហ៏មុនហើយបានបញ្ជួនទៅសហរដ្ឋអាមេរិកវិញ ដើម្បីទទួលរងការចោទប្រកាន់ពីបទឧក្រិដ្ឋចោរកម្ម។
-
១០០គ្រួសារ នៅបឹងកក់ទទួលការជួនដំណឹងពីការបណ្តេញចេញ
នៅថ្ងៃព្រហស្បត៍ គ្រួសារជាង១០០ដែលកំពុងរស់នៅជុំវិញបឹងកក់រាជធានីភ្នំពេញ នៅក្នុងភូមិ២២ និង២៤ បានទទួលលិខិតជូនដំណឹងពីការបណ្តេញចេញដែលចុះហត្ថលេខាដោយអភិបាលខណ្ឌដូនពេញលោក សុក សម្បត្តិដោយនិយាយថា ប្រជាពលរដ្ឋត្រូវតែទាក់ទងទៅក្រុមហ៊ុនShukaku Inc ក្នុងកំឡុងពេល១សប្តាហ៏ ដើម្បីពិភាក្សាអំពីសំណង។
-
ជនជាតិភាគតិចចារាយត្រូវបានចោទសួរពីបណ្តឹងជាមួយនឹងអគ្គីសនីកម្ពុជា
ព្រះរាជអជ្ញាខេត្តរតនៈគីរីលោក ម៉ម វណ្ណា បានចោទសួរអ្នកភូមិជនជាតិភាគតិចចារាយម្នាក់ ចំពោះបណ្តឹងចោទប្រកាន់ ដែលថាអគ្គីសនីកម្ពុជាបានកាត់ដើមស្វាយចន្ទីចំនួន១២ដើមដែលជាកម្មសិទ្ធិរបស់ពួកគេ ដោយមិនមានសំណង។
-
ចំនួនអ្នកស្លាប់នៅកោះពេជ្រកើនដល់៤៥០នាក់
ប្រធានគណៈកម្មការសង្រ្គោះទទួលបន្ទុកដោះស្រាយអ្នកស្លាប់និងរងរបួសរបស់រដ្ឋាភិបាលនៃឧបទ្ទហេតុនៃការរត់ជាន់គ្នានាថ្ងៃច័ន្ទនៅកោះពេជ្របានបង្ហាញថាចំនួនអ្នកស្លាប់ពីគ្រោះមហន្តរាយកើនដល់៤៥៦នាក់ នៅថ្ងៃពុធនេះ។
-
តុលាការកាត់ទោសបុរសបីនាក់ក្នុងករណីឃាតកម្ម
តុលាការរាជធានីភ្នំពេញបានធ្វើសវនាការទៅលើរឿងក្តីបុរស៣នាក់ ជាប់ចោទពីបទជាប់ពាក់ព័ន្ធនឹងអំពើមនុស្សឃាត និងចោរកម្មទៅលើស្រ្តីម្នាក់ដែលជនសង្ស័យ២នាក់ពោលអះអាងថា បានសំលាប់ដោយចាក់ថ្នាំងងុយដេកចូលទៅក្នុងភេសជ្ជៈរបស់នាង រួចហើយវាយនឹងដែកកៅស៊ូកង់ឡាន។
-
ការតវ៉ារបស់កម្មករត្រូវបញ្ឈប់តាមសំណើររបស់សហជីព
កម្មកររោងចក្រកាត់ដេររបស់ក្រុមហ៊ុន United Apparel នៅទីក្រុងភ្នំពេញបានសំរេចបញ្ឈប់ផែនការតវ៉ាចំពោះការចាប់ខ្លួនតំណាងសហជីពរបស់ខ្លួនពីបទរត់ពន្ធគ្រឿងញៀន បន្ទាប់ពីតំណាងសហជីពដទៃទៀតបានប្រាប់ពួកគេអោយបញ្ឈប់ដូចនេះ។
-
ជនជាតិភាគតិចចារាយត្រូវបានចោទសួរពីបណ្តឹងជាមួយនឹងអគ្គីសនីកម្ពុជា
ព្រះរាជអជ្ញាខេត្តរតនៈគីរីលោក ម៉ម វណ្ណា បានចោទសួរអ្នកភូមិជនជាតិភាគតិចចារាយម្នាក់ ចំពោះបណ្តឹងចោទប្រកាន់ ដែលថាអគ្គីសនីកម្ពុជាបានកាត់ដើមស្វាយចន្ទីចំនួន១២ដើមដែលជាកម្មសិទ្ធិរបស់ពួកគេ ដោយមិនមានសំណង។
-
២៥វិច្ឆិកាទិវាផ្លូវការនៃការកាន់ទុក្ខអ្នកស្លាប់នៅកោះពេជ្រ
នៅថ្ងៃព្រហស្បតិនេះប្រជាជនខ្មែរគ្រប់ទិសទីបាននាំគ្នាទៅ អុចធូប គោរពវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតដោយព្រឹត្តិការណ៍ផ្អើលជាន់គ្នា កាលពីថ្ងៃទី២២ខែវិច្ឆិកាកន្លងទៅនេះ។ ក្នុងចំណោមអ្នកទៅគោរពវិញ្ញាណក្ខន្ធទាំងនោះភាគច្រើនជាពលរដ្ឋដែល ពុំមានញាតិមិត្តទទួលរងនូវការបាត់បង់ជីវិតដោយឧប្បត្តិវហេតុ ប៉ុន្មានទេ ក៏ប៉ុន្តែមួយចំនួនធំបានទៅចូលរួមប្រកបដោយឆន្ទៈនិងឈាមជ័រជាខ្មែរ ដូចគ្នា។

ស្ថានភាពអ្នកជំងឺដែលរងគ្រោះនៅក្នុងឧបទ្ទវហេតុនៅលើស្ពានកោះពេជ្រ
អ្នកជំងឺរាប់រយនាក់ដែលកំពុងសម្រាកព្យាបាលនៅតាម មន្ទីរពេទ្យនានា ក្នុងក្រុងភ្នំពេញ បានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងយកចិត្តទុកដាក់របស់ក្រុម វេជ្ជបណ្ឌិតជំនាញ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន ដែលបានជួយឧបត្ថម្ភម្ហូបអាហារដល់ពួកគេ។ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ មានប្រសាសន៍នៅព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកាថា ចាប់ពីមន្ទីរពេទ្យទទួលជនរងគ្រោះថ្នាក់នៅកោះពេជ្រមកសម្រាក ថ្នាំពេទ្យមិនទាន់ខ្វះទេ ព្រោះមានការជួយឧបត្ថម្ភពីកាកបាទក្រហមជាតិ និងអន្តរជាតិ។
-
ILO បានទាមទារអោយមានកាធ្វើកាស៊ើបអង្កេត ក្នុងករណីសម្លាប់ប្រធានសហជីព
អង្គការពលកម្មអន្តរជាតិ បានទាមទារអោយមានការធ្វើអន្តរាគមន៏ឯករាជ្យមួយក្នុងករណីបាញ់សម្លាប់មេដឹកនាំសហជីពចំនួនបីនាក់ នៅចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧។
-
លិខិតចូលរួមទុក្ខ
លិខិតចូលរួមទុក្ខត្រូវបានសំដែងឡើងដោយ ព្រះមហាក្សត្រ នរោត្តមសីហមុនី, សម្តេចតានរោត្តមសីហនុ, នាយករដ្ឋមន្ត្រីថៃ និងប្រធានាតិបតីអាមេរិក។
-
គ្រួសាររបស់ជនរងគ្រោះចាប់ផ្តើមស្វែងរកគ្រួសាររបស់ពួកគេ
ប្រជាជនដែលបានរងគ្រោះថ្នាក់ បានចាប់ផ្តើមធ្វើការស្វែងរកគ្រួសាររបស់ពួកគេនៅក្នុងមន្ទីពេទ្យមួយ ក្នុងចំណោមមន្ទីពេទ្យទាំង៨ក្នុងទីក្រុងភ្នំពេញ។ នៅក្នុងពេលជាមួយគ្នានេះដែ ក្រុមមន្រ្តីយោធា បានចាប់ផ្តើមដឹកសាកសពទៅកាន់លំនៅស្ថានរបស់ពួកគេហើយ ដោយមានរថយន្តដឹកសពចំនួន៥ ដែលទៅកាន់ទីកន្លែងផ្សេងគ្នា ដូចជា ខេត្តកំពង់ចាម, កំពង់ស្ពឺ, ព្រៃវែង, ស្វាយរាង និងអ្នកដែលនៅជុំវិញទីក្រុងភ្នំពេញ។
-
លទ្ធផលក្នុងករណីកោះពេជ្រ
នៅក្នុងហេតុការមិនច្បាស់លាស់ ដែលបានកើតឡើងនៅលើស្ពានកោះពេជ្រកាលពីយប់ថ្ងៃច័ន្ទ មានសំនួរជាច្រើនបានចោទសួរនៅក្នុងករណីនេះ។ រដ្ឋាភិបាលបានបង្កើតគណកម្មការពិសេសមួយដែលមានមន្ត្រីប៉ូលិស និងមន្ត្រីដែលមកពីក្រសួងយុត្តិធ៌រ ដើម្បីស៊ើបអង្កេតក្នុងករណីនេះ។ តែទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សក្នុងស្រុកបានចោទសួរទៅរដ្ឋាភិបាល ថាតើរដ្ឋាភិបាលគួរធ្វើយ៉ាងណាដើម្បីបង្ការករណីនេះ និងធ្វើអោយស្ថានភាពមានភាពប្រសើឡើង។
-
កម្មករគម្រោងធ្វើការតវ៉ាក្នុងករណីចាប់ខ្លួនប្រធានសហជីព
កម្មករប្រមាណ១០០០នាក់ គ្រោងធ្វើកាតវ៉ានៅខាងក្រៅរោងចក្រកាត់ដេរភ្នំពេញ នៅថ្ងៃទី២៤ វិច្ឆិកា ដើម្បីទាមទារអោយដោះលែងប្រធានរបស់ពួកគេ ដែលបានចាប់ខ្លួនកាលពីអាទិត្យមុន និងចោទក្នុងករណីចែកចាញថ្នាំញៀន។