កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ក្រុមយុវជនខ្មែរថាវរៈ ស្នើរដ្ឋមន្ត្រីក្រសួងកិច្ចការនារីឱ្យលាលែងពីតំណែង
ក្រុមយុវជនខ្មែរថាវរៈ បានតវ៉ានៅមុខក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃព្រហ័ស្បតិ៍ ទី២៥ សីហា ដើម្បីទាមទារឱ្យរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះចេញពីតំណែង ព្រោះក្រសួងនេះ មិនបានជួយដោះស្រាយបញ្ហារំលោភសិទ្ធិស្ត្រីប្រកបដោយប្រសិទ្ធភាពនោះទេ ជាពិសេស ករណីអាជ្ញាធរប្រើហិង្សាលើស្ត្រីបុគ្គលិកណាហ្គាវើលដ៍ (Naga world)។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការទាមទាររបស់ក្រុមយុវជនខ្មែរថាវរៈ គឺជាការដាស់តឿនមួយដល់ក្រសួងកិច្ចការនារី ដែលមិនបានជួយអន្តរាគមន៍លើអំពើហិង្សា និងបៀតបៀនកេរ្តិ៍ខ្មាសលើក្រុមសកម្មជន និងអ្នកតស៊ូមតិជាស្ត្រីកន្លងមក។
អានបន្ត -
ក្ដីបារម្ភពីសុវត្ថិភាពភូមិឃុំកើតឡើងបន្ទាប់ពីអាជីវកម្មល្បែងឡូតូរីកសាយទូទាំងប្រទេស
អាជីវកម្មល្បែងឡូតូរីកសាយភាយទូទាំងប្រទេសដែលធ្វើឱ្យអ្នកឃ្លាំមើលបញ្ហាសង្គមនិងពលរដ្ឋបារម្ភថានឹងបណ្តាលឱ្យមានបញ្ហាចោរកម្មនិងអសន្តិសុខសង្គមដែលបង្កឱ្យមានផលប៉ះពាល់ដល់គោលនយោបាយសុវត្ថិភាពភូមិឃុំដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
អានបន្ត -
ចៅសង្កាត់រងទី២ បក្សភ្លើងទៀន គ្រោងរកអន្តរាគមន៍ពីសាលាខេត្តបាត់ដំបង រឿងស្មៀនសង្កាត់អូរចារអនុវត្តការងាររើសអើងនិន្នាការបក្សនយោបាយ
ដាក់លិខិតសុំអន្តរាគមន៍ ទៅសាលាខេត្តបាត់ដំបង ករណីស្មៀនសង្កាត់អូរចារ អនុវត្តការងាររើសអើងនយោបាយ។ ការរៀបចំដាក់លិខិតនេះកើតឡើង ដោយសារតែចៅសង្កាត់មកពីគណបក្សកាន់អំណាចគ្មាន វិធានការសម្របសម្រួលការរើសអើង។ សង្គមស៊ីវិលយល់ថា មន្ត្រីគណបក្សកាន់អំណាច គួរបញ្ឈប់វប្បធម៌រើសអើងនយោបាយ។
អានបន្ត -
ក្រុមអ្នកច្បាប់បង្រៀនច្បាប់ស្ដីពីរបបសារព័ត៌មានដល់ស្ត្រីអ្នកសារព័ត៌មានពីស្ថាប័ននានា ដើម្បីដឹងពីសិទ្ធិរបស់ខ្លួន
ភ្នំពេញៈ កាលពីថ្ងៃចន្ទ ទី ១៥ ខែសីហាកន្លងទៅ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់របបសារព័ត៌មានសម្រាប់អ្នកសារព័ត៌មានជាស្ត្រី ដែលមានចំនួនជាង ១០ នាក់មកពីស្ថាប័នផ្សេងៗចូលរួមដើម្បីយល់ដឹងពីវិជ្ជាជីវៈ និងច្បាប់របបព័ត៌មាន ដើម្បីដឹងពីសិទិ្ធរបស់ខ្លួន និងអាចការពារខ្លួនពីការចោទប្រកាន់ផ្សេងៗ។
អានបន្ត -
តុលាការកោះហៅអ្នកនយោបាយប្រឆាំងឡើងសវនាការ តែគ្មានវិធានការធានាការវិលចូលស្រុករបស់ជនជាប់ចោទ
មន្រ្តីនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការលើកឡើងបែបនេះរបស់ក្រុមអ្នកនយោបាយនៃគណបក្សប្រឆាំង គេមិនដឹងថាតើពួកគេផ្អែកលើមូលដ្ឋានអ្វីខ្លះទើបហ៊ាននិយាយបែបនេះឡើយ ខណៈសំណុំរឿង «រួមគំនិតក្បត់ជាតិ» ដែលតុលាការគ្រោងនឹងលើកយកមកជំនុំជម្រះនេះ នៅសល់ពេលប្រមាណ២០ថ្ងៃទៀត នឹងត្រូវបន្តនីតិវិធីសវនាការហើយ។
អានបន្ត -
យុវជនខ្មែរថាវរៈជំរុញក្រសួងកិច្ចការនារីពន្លឿនការដោះស្រាយករណីអាជ្ញាធរប្រើហិង្សាលើស្ត្រីកូដករណាហ្គា
ក្រុមយុវជនខ្មែរថាវរៈ ជំរុញឱ្យក្រសួងកិច្ចការនារីពន្លឿនការដោះស្រាយករណីអាជ្ញាធរប្រើហិង្សានិងបៀតបៀនលើស្ត្រីកូដករណាហ្គាវើលដ៍ ដោយថា រយៈពេល៤ខែមកហើយ ក្រសួងនៅមិនទាន់ឆ្លើយតបចំពោះញត្តិដែលពួកគេស្នើឱ្យចាត់វិធានការលើអាជ្ញាធរនៅឡើយ។
អានបន្ត -
សហគមន៍ថាការអំពាវនាវរបស់អាជ្ញាធរឱ្យជួយទប់ស្កាត់បទល្មើសព្រៃឈើគឺធ្វើឱ្យតែល្អមើលប៉ុណ្ណោះ
ក្រុមសកម្មជនការពារបរិស្ថានធ្វើការរិះគន់ចំពោះការអំពាវនាវរបស់អាជ្ញាធរខេត្តព្រះវិហារ ដែលឱ្យស្ថាប័នពាក់ព័ន្ធទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងដែនជម្រកសត្វព្រៃក្នុងតំបន់ព្រៃឡង់ គឺធ្វើឡើងឲ្យតែល្អមើលតែប៉ុណ្ណោះ ពីព្រោះអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញគ្មានឆន្ទៈការពារព្រៃឈើ និងតែងតែរារាំងមិនឲ្យពួកគេចុះល្បាតព្រៃ។
អានបន្ត -
អ្នករាយការណ៍ពិសេសយកកង្វល់របស់គណបក្សភ្លើងទៀនទាក់ទងនឹងសមាសភាព គ.ជ.ប ទៅសួរនាំមន្ត្រី
លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានជួបជាមួយលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពិថ្ងៃទី២២សីហាម្សិលមិញ។ ក្នុងជំនួបជាលើកទី២ ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក វិទិត មុនតាប៊ន បានចោទសួរពីការបោះឆ្នោតឃុំ-សង្កាត់ ដែលទើបកន្លងផុត។ ហើយជាពិសេសគឺសមាភាពរបស់ គ.ជ.ប បច្ចុប្បន្ន ដែលជាការស្នើសុំដោយផ្ទាល់ពីគណបក្សភ្លើងទៀន។
អានបន្ត -
គជប ត្រៀមរើសមន្ត្រីជិត ៥ ពាន់នាក់ ដើម្បីពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ត្រៀមជ្រើសរើសមន្ត្រីរយៈពេលខ្លីប្រមាណជិត ៥ ពាន់នាក់ ដែលនៅក្នុង ឃុំ-សង្កាត់ ១ ៦៥២ នៅទូទាំងប្រទេស ដើម្បីចុះឈ្មោះបោះឆ្នោត និងត្រួតពិនិត្យបញ្ជី ឈ្មោះបោះឆ្នោត ក្នុងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ ២០២២ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣។
អានបន្ត -
ខ្មែរក្រោមនៅកម្ពុជានៅតែប្រឈមនឹងការលំបាកក្នុងការទទួលបានអត្តសញ្ញាណបណ្ណ
កើតនៅភាគនិរតីប្រទេសវៀតណាម លោក សឺន សានស៊ី អាយុ ៧៣ ឆ្នាំ ជាជនជាតិខ្មែរកើតពីឪពុកម្តាយមានសញ្ជាតិខ្មែរបានចាកចេញពីស្រុកកំណើតមកកម្ពុជាក្នុងឆ្នាំ១៩៨៤ ហើយមករស់នៅខេត្តសៀមរាបតាំងពីឆ្នាំ១៩៩១មកម្ល៉េះ។
អានបន្ត -
ល្បែងភ្នាល់រីកដូចផ្សិត នៅតាមភូមិ ឃុំ !
ភ្នំពេញ៖ ល្បែងភ្នាល់កំពុងរីកដូចផ្សិត នៅតាមហាងបាយ និងកាហ្វេ ក្នុងភូមិ ឃុំ-សង្កាត់ នានា។ ករណីនេះ សមត្ថកិច្ច លើកឡើងថា គ្មានសិទ្ធិអន្តរាគមន៍ឡើយ ព្រោះក្រុមហ៊ុនទាំងនោះ បើកស្របច្បាប់។
អានបន្ត -
សមាគមគ្រូបង្រៀន៖ការតំឡើងបៀវត្សគ្រូបង្រៀនបានសមរម្យនឹងកាត់បន្ថយការយកសិស្សធ្វើអាជីវកម្ម
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសតំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀនឱ្យបានច្រើនជាងមន្ត្រីរាជការផ្សេងៗ ខណៈប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានសាទរចំពោះការប្រកាសនេះ ដោយចាត់ទុកថាការតំឡើងប្រាក់បៀវត្សនេះនឹងអាចជួយឱ្យគ្រូបង្រៀនមានជីវភាពសមរម្យ និងកាត់បន្ថយការយកសិស្សជាអាជីវកម្ម ប្រសិនរដ្ឋាភិបាលតំឡើងបានសមរម្យ។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាឲ្យក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណពីអ្នកសារព័ត៌មានដែលជេរប្រមាថ
ប្រមុខរដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារនេះ បានចេញបញ្ជាដោយផ្ទាល់មាត់ឲ្យក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណពីអ្នកសារព័ត៌មានណាដែលផ្សាយជេរប្រមាថនៅតាមបណ្តាញសង្គម។ បទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មានបានដកអាជ្ញាប័ណ្ណព័ត៌មានរបស់លោក សាន្ត ប៊ុនធឿន ដែលជេរប្រមាថនៅក្នុងការឡាយតាមហ្វេសប៊ុកនៅពេលថ្មីៗនេះ។
អានបន្ត -
អង្គការអ្នករាយការណ៍គ្មានព្រំដែនថ្កោលទោសករណីហិង្សាលើអ្នកសារព័ត៌មានពីកងអង្គរក្សលោក ហ៊ុន សែន
អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) ថ្កោលទោសករណីឃាត់ខ្លួនដោយហិង្សាលើអ្នកសារព័ត៌មាន និងសកម្មជនចំនួន ៩នាក់នៅតំបន់ព្រៃភ្នំតាម៉ៅ ពីសំណាក់មន្ត្រីកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អានបន្ត -
សកម្មជនបក្សសង្គ្រោះជាតិ១៤នាក់ត្រូវបានផ្ទេរពីពន្ធនាគារព្រៃសទៅពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនវៀតណាម
សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានបង្ហាញការព្រួយបារម្ភពីបញ្ហាសុខភាពសាច់ញាតិរបស់ពួកគេ ក្រោយសមត្ថកិច្ចផ្ទេរសកម្មជនបក្សប្រឆាំងដែលជាប់ឃុំចំនួន១៤នាក់ ក្នុងចំណោមអ្នកជាប់ឃុំផ្សេងទៀត ចេញពីពន្ធនាគារព្រៃស ទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម។
អានបន្ត -
សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្តន្ទាទោសសកម្មជន៧នាក់ ដែលតស៊ូមតិការពារលោក រ៉ុង ឈុន
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កត់សម្គាល់ថា សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនសង្គមតែងតែរងការយាយី គំរាមកំហែងគ្រប់រូបភាព ហើយរាល់ការចោទប្រកាន់ និងក្តីក្តាំរបស់សកម្មជនទាំងនោះគឺតុលាការមិនងាយនឹងទម្លាក់ចោលទេ ដែលនេះបង្ហាញឱ្យឃើញថា ការអនុវត្តច្បាប់មិនទាន់បានពេញលេញនៅឡើយទេ។ អ្នកស្រីបន្ថែមថា សកម្មជនទាំងនោះមានសិទ្ធិសម្តែងមតិស្របតាមច្បាប់កម្ពុជា។ អ្នកស្រីថ្លែងថា៖ «ការអនុវត្តសិទ្ធិសេរីភាពនៃការជួបជុំដោយសន្តិវិធី ឬការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិនេះមិនគួរក្លាយជាបទល្មើសនោះទេ។ អ៊ីចឹងពួកគាត់គួរតែត្រូវបានទម្លាក់នូវបទចោទប្រកាន់លើពួកគាត់ ហើយ មែនទែន រដ្ឋាភិបាលគួរបង្កបរិយាកាសអំណោយផលសម្រាប់ពលរដ្ឋក្នុងការចូលរួមដោយសកម្មនៅក្នុងជីវភាពនយោបាយ មិនមែនត្រឹមតែជីវភាពសង្គម និងសេដ្ឋកិច្ចទេ។ ប៉ុន្តែជីវភាពនយោបាយនឹងក៏គួរតែមានភាពអំណោយផលផងដែរ»។ គួរបញ្ជាក់ថា ក្រុមយុវជនខ្មែរថារវៈ យុវជនរបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងសកម្មជននយោបាយផ្សេងទៀតនេះ ក្រៅពីការព្យួរទោសដាក់ឱ្យស្ថិតនៅក្រៅឃុំ ពួកគេក៏ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការរយៈពេល២ឆ្នាំផងដែរ។ នេះបើតាមសកម្មជន។ ពួកគេអះអាងថា នេះជាការដាក់គំនាបលើសេរីភាពរបស់ពួកគេ ក្រោយពីពួកគេត្រូវបានដោះលែង៕
អានបន្ត -
សាលាឧទ្ធរណ៍តម្កល់សាលក្រមសាលាដំបូងករណីសកម្មជន៩នាក់ដែលតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថាលោកស្រីមិនមានការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍នេះទេ ព្រោះថា កន្លងមកទាំងអង្គការលោកស្រីផ្ទាល់ និងអង្គការសិទ្ធិមនុស្សផ្សេងទៀតបានទាមទារឱ្យទម្លាក់បទចោទប្រកាន់តាំងពីដំបូងមក ម្ល៉េះ។ លោកស្រីថា៖ «ហើយយើងដឹងថា ករណីនេះ តាំងពីដើមឡើយ សម្រាប់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏ដូចជាអង្គការសង្គមស៊ីវិលដទៃទៀត គឺយើងធ្លាប់អំពាវនាវរួចហើយថា ពួកគាត់មិន[គួរ]ត្រូវបានគេចាប់ខ្លួន និងដាក់ទោសទណ្ឌ ដោយគ្រាន់តែគាត់អនុវត្តនូវសិទិ្ធសេរីភាពជួបជុំដោយសន្តិវិធី»។
អានបន្ត -
អ្នកឃ្លាំមើលយល់ថា អំពើពុករលួយនិងវិធានបិទខ្ទប់ការចូលរួមកំពុងគំរាមធ្ងន់ធ្ងរតំបន់ព្រៃការពារ
អ្នកឃ្លាំមើលមួយចំនួនបង្ហាញការព្រួយបារម្ភថា ព្រៃការពារភ្នំតាម៉ៅ ខេត្តតាកែវ នឹងបន្តរងការគំរាមកំហែងដូចព្រៃការពារផ្សេងទៀតដែរ បើរដ្ឋាភិបាលខ្វះឆន្ទៈចាត់វិធានការកាត់ផ្ដាច់ឫសគល់អំពើពុករលួយ និងបក្ខពួកនិយមនោះ។
អានបន្ត -
ក្រសួងព័ត៌មានលុបអាជ្ញាបណ្ណសារព័ត៌មានSBTរបស់លោក សាន្ត ប៊ុនធឿន
ក្រសួងព័ត៌មាន បានលុបចោលអាជ្ញាបណ្ណសារព័ត៌មានរបស់លោក សាន្ត ប៊ុនធឿន លែងឱ្យធ្វើអាជីវកម្មផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនបន្ដទៀត ដោយសារការប្រព្រឹត្តអំពើអសីលធម៌ប៉ះពាល់វិជ្ជាជីវៈសារព័ត៌មាន។
អានបន្ត -
ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណអាជីវកម្មសារព័ត៌មានលោកសាន្ត ប៊ុនធឿន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន របស់លោកសាន្ត ប៊ុនធឿន ដែលជា ម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន អេសប៊ីធី ផូស (WWW.sbtpost.com) ហើយ ដោយសារម្ចាស់អាជ្ញាបណ្ណសារព័ត៌មានរូបនេះ បានប្រព្រឹត្តទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និង កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជា្ជជីវៈសារព័ត៌មាន។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។
អានបន្ត