កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សវនាការត្រូវផ្អាក ដោយសារមេធាវីម្នាក់របស់លោក កឹម សុខា ប៉ះពាល់អ្នកសង្ស័យកើតកូវីដ
សហមេធាវីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានដាក់លលិខិតស្នើសុំផ្អាកសវនាការ ដែលត្រូវប្រព្រឹត្តទៅតាមទម្លាប់ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ហើយតុលាការ ក៏យល់ព្រម។ មូលហេតុ គឺដោយសារមានមេធាវីម្នាក់ក្នុងចំណោមមេធាវី៤នាក់របស់លោក កឹម សុខា បានទៅជួបអ្នកដែលសង្ស័យមានសញ្ញាឆ្លងជំងឺកូវីដ-១៩។
អានបន្ត -
អង្គការសម្ព័ន្តសត្វព្រៃសោកស្តាយចំពោះការកាប់ឆ្ការព្រៃដែនជម្រកសត្វព្រៃភ្នំតាម៉ៅ
អង្គការសម្ព័ន្តសត្វព្រៃ (Wildlife Alliance) កាលពីម្សិលមិញបានសម្តែងការមិនពេញចិត្តរបស់ខ្លួន ពាក់ព័ន្ធនឹងការឈូសឆាយដីរាប់រយហិកតា ជាប់ដែនជម្រកសត្វព្រៃភ្នំតាម៉ៅ របស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទៅជាសហគមន៍ និងរមណីយដ្ឋាន។
អានបន្ត -
ស្ថាប័នរដ្ឋចំនួន២ឱ្យរដ្ឋបាលរាជធានីភ្នំពេញដោះស្រាយដីធ្លីជូនពលរដ្ឋ២៥០គ្រួសារនៅជាប់បឹងតាមោក
ស្ថាប័នរដ្ឋចំនួន២បានឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យ និងដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋចំនួន២៥០គ្រួសារនៅជាប់បឹងតាមោក ខណៈតំណាងពលរដ្ឋ១៦នាក់ជាប់បណ្ដឹងនៅតុលាការ ក្រោយដើរតវ៉ារឿងជម្លោះដីធ្លីនេះ។
អានបន្ត -
តុលាការសម្រេចលើកពេលសវនាការសំណុំរឿង កឹម សុខា តាមការស្នើសុំពីមេធាវីលោក
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសវនាការ ក្នុងរឿងក្តីប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ទៅតាមការស្នើសុំពីសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ។
អានបន្ត -
ស្ត្រីអ្នកសារព័ត៌មានផ្លាស់ប្ដូរបទពិសោធប្រឈម នឹងតស៊ូមតិលើកកម្ពស់សិទ្ធិស្ត្រីអ្នកសារព័ត៌មាន
ភ្នំពេញៈ ថ្វីដ្បិតថាបច្ចុប្បន្នចំនួនអ្នកសារព័ត៌មានស្ត្រីមានការកើនឡើង គួរឱ្យកត់សម្គាល់ ប៉ុន្តែបើប្រៀបធៀបទៅបុរសវានៅតែមានចំនួនតិច។ យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានឆ្នាំ ២០២១ ឲ្យដឹងថា ក្នុងចំណោមអ្នកសារព័ត៌មានកម្ពុជាសរុបប្រមាណជាង ៥ ០០០ នាក់ មានស្ត្រីអ្នកសារព័ត៌មានចំនួនជាង ៤៧០ នាក់ ស្មើនឹង ៩,៤% ប៉ុណ្ណោះ។
អានបន្ត -
សមាគមបណ្ដាញយុវជនកម្ពុជា ទទូចដល់រដ្ឋាភិបាលឱ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍ណា ដែលប៉ះពាល់ដល់សម្បត្តិធនធានធម្មជាតិ
មន្ត្រីកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ទទូចដល់រដ្ឋាភិបាលឱ្យបញ្ឈប់គម្រោងអភិវឌ្ឍន៍ទាំងឡាយណា ដែលប៉ះពាល់ដល់សម្បត្តិធនធានធម្មជាតិ ដូចជា ព្រៃ ភ្នំ ទន្លេ និងបឹងធម្មជាតិជាដើម។
អានបន្ត -
សង្គមស៊ីវិល និងបក្សប្រឆាំងបដិសេធចូលរួមស្តាប់ក្រសួងយុត្តិធម៌ពន្យល់ពីវិសោធកម្មរដ្ឋធម្មនុញ្ញ
ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងដែលបានជំទាស់នឹងវិសោធនកម្មរដ្ឋធម្មនុញ្ញដែលទើបអនុម័តថ្មីៗនេះ បានឱ្យដឹងថាពួកគេមិនចូលរួមស្តាប់ការពន្យល់ពីការកែប្រែមាត្រាមួយចំនួន ដែលរៀបចំដោយក្រសួងយុត្តិធម៌នៅសប្តាហ៍នេះទេ។
អានបន្ត -
អាជ្ញាធរជម្លៀសពលរដ្ឋរស់នៅលើទូកចេញពីទីតាំងក្បែរសណ្ឋាគារសុខាភ្នំពេញ ដើម្បីរឹតបន្តឹងសន្ដិសុខក្នុងកិច្ចប្រជុំអាស៊ាន
អាជ្ញាធរតម្រូវឱ្យពលរដ្ឋរស់នៅលើទូកចាកចេញពីទីតាំងចាស់ ក្រោមវិធានការរឹតបន្តឹងសន្តិសុខក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញនៅក្នុងសប្តាហ៍នេះ។
អានបន្ត -
ពលរដ្ឋនៅជាប់បឹងតាមោក២នាក់ចូលបំភ្លឺនៅតុលាការព្រឹកនេះ ក្រោយរងបណ្ដឹងរបស់អាជ្ញាធរ
ប្រជាពលរដ្ឋ២នាក់ រស់នៅជាប់បឹងតាមោក ដែលត្រូវបានតុលាការចេញដីកាកោះហៅ បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ ក្រោយពួកគេប្រមូលផ្ដុំតវ៉ាទាមទារឱ្យមានដំណោះស្រាយរឿងដីធ្លី។
អានបន្ត -
តើកម្ចីប្រាក់តាមអនឡាញមិនផ្លូវការមានហានិភ័យយ៉ាងណាសម្រាប់ស្ត្រី?
មានស្ត្រីខ្មែរយ៉ាងតិច៣នាក់បានធ្លាក់ទៅក្នុងបំណុលវ័ណ្ឌក និងការជំរិតទារប្រាក់ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាក្រាតរបស់ពួកគេ។ បើតាមអង្គការលីកាដូ ជនរងគ្រោះទាំងនេះបានជាប់ក្នុងអន្ទាក់របស់ក្រុមអ្នកផ្តល់កម្ចីប្រាក់តាមអនឡាញមិនផ្លូវការដែលកំពុងកើតមាននៅក្នុងសង្គម។
អានបន្ត -
អាជ្ញាធរជម្លៀសពលរដ្ឋរស់នៅលើទូកចេញពីទីតាំងក្បែរសណ្ឋាគារសុខាភ្នំពេញ ដើម្បីរឹតបន្តឹងសន្ដិសុខក្នុងកិច្ចប្រជុំអាស៊ាន
អាជ្ញាធរតម្រូវឱ្យពលរដ្ឋរស់នៅលើទូកចាកចេញពីទីតាំងចាស់ ក្រោមវិធានការរឹតបន្តឹងសន្តិសុខក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញនៅក្នុងសប្តាហ៍នេះ។
អានបន្ត -
ពលរដ្ឋខេត្តកែបចោទប្រកាន់អាជ្ញាធរថា អនុវត្តច្បាប់នេសាទ អត់ស្មើភាព
ពលរដ្ឋជាង ៤០នាក់ តំណាងឱ្យប្រជានេសាទជាង ៥០គ្រួសារ រស់នៅភូមិចំនួន២ ក្នុងឃុំអំពែង លើកគ្នាតវ៉ានៅសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដោយទាមទារឱ្យមន្ត្រីជលផល និងអាជ្ញាធរពាក់ព័ន្ធខេត្តកែប ឱ្យអនុវត្តច្បាប់នេសាទដោយស្មើភាពគ្នាចំពោះមុខច្បាប់។
អានបន្ត -
តើកម្ចីប្រាក់តាមអនឡាញមិនផ្លូវការមានហានិភ័យយ៉ាងណាសម្រាប់ស្ត្រី?
មានស្ត្រីខ្មែរយ៉ាងតិច៣នាក់បានធ្លាក់ទៅក្នុងបំណុលវ័ណ្ឌក និងការជំរិតទារប្រាក់ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាក្រាតរបស់ពួកគេ។
អានបន្ត -
ពលរដ្ឋនៅជាប់បឹងតាមោក២នាក់ចូលបំភ្លឺនៅតុលាការព្រឹកនេះ ក្រោយរងបណ្ដឹងរបស់អាជ្ញាធរ
ប្រជាពលរដ្ឋ២នាក់ រស់នៅជាប់បឹងតាមោក ដែលត្រូវបានតុលាការចេញដីកាកោះហៅ បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ ក្រោយពួកគេប្រមូលផ្ដុំតវ៉ាទាមទារឱ្យមានដំណោះស្រាយរឿងដីធ្លី។
អានបន្ត -
ពលរដ្ឋខេត្តស្ទឹងត្រែង ស្នើអាជ្ញាធរឱ្យបង្ក្រាបអ្នកកាប់ឈើ និងអារឈើសេពថ្នាំញៀនក្នុងព្រៃឡង់
មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍ការពារព្រៃឡង់នៅខេត្តស្ទឹងត្រែង អំពាវនាវឱ្យសមត្ថកិច្ចពាក់ព័ន្ធខេត្តនេះស៊ើបអង្កេត ចំពោះអ្នកកាប់ឈើ និងអារឈើដែល ប្រើប្រាស់គ្រឿងញៀនប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់ ក្នុងតំបន់ព្រៃឡង់នៅពេលយប់។ ពួកគេសង្កេតឃើញថា អ្នកសេពគ្រឿងញៀនជាច្រើននាក់ បន្តសម្ងំ ធ្វើអាជីវកម្មឈើខុសច្បាប់ ក្នុងព្រៃអភិរក្សនេះ មិនទាន់ឃើញសមត្ថកិច្ចណាចុះអនុវត្តច្បាប់នៅឡើយទេ។
អានបន្ត -
រដ្ឋាភិបាលការពារការបង្កើនចំនួនអភិបាលរងរាជធានីភ្នំពេញ
ភ្នំពេញ — អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅថ្ងៃចន្ទនេះ បានថ្លែងការពារការបង្កើនចំនួនអភិបាលរងរាជធានីភ្នំពេញ៣រូបបន្ថែមទៀត ដែលលោកថាមានគោលបំណង ដើម្បីបម្រើសេវាសាធារណៈឲ្យមានប្រសិទ្ធភាព។
អានបន្ត -
លោកនាយករដ្ឋមន្ត្រីផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌ ៩ រូប និងអភិបាលរងរាជធានី ៣ រូប
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌចំនួន ៩ រូប និងអភិបាលរងរាជធានីចំនួន ៣ រូបដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
អានបន្ត -
រដ្ឋាភិបាលការពារការបង្កើនចំនួនអភិបាលរងរាជធានីភ្នំពេញ
ភ្នំពេញ — អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅថ្ងៃចន្ទនេះ បានថ្លែងការពារការបង្កើនចំនួនអភិបាលរងរាជធានីភ្នំពេញ៣រូបបន្ថែមទៀត ដែលលោកថាមានគោលបំណង ដើម្បីបម្រើសេវាសាធារណៈឲ្យមានប្រសិទ្ធភាព។
អានបន្ត -
គ្រប់គណៈកម្មការជំនាញនៃព្រឹទ្ធសភា នាំគ្នាប្រកាសគាំទ្រការកែរដ្ឋធម្មនុញ្ញ មុនកិច្ចប្រជុំផ្លូវការកើតឡើង
នៅមុនកិច្ចប្រជុំផ្លូវការក្នុងព្រឹទ្ធសភាកើតឡើង គណៈកម្មការជំនាញទាំង១០នៃស្ថាប័នកំពូលមួយនេះ បាននាំគ្នាធ្វើញត្តិគាំទ្រលើដំណើរការធ្វើវិសោនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ។ ញត្តិគាំទ្ររបស់គណៈកម្មការជំនាញទាំងនោះ ត្រូវបានផ្សព្វផ្សាយលើគេទំព័ររបស់ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។
អានបន្ត -
មេធាវី ជូង ជូងី គ្រោងដាក់ពាក្យស្នើសុំសាលាឧទ្ធរណ៍ភ្នំពេញឱ្យដោះលែងកញ្ញា សេង ធារី ឱ្យមានសេរីភាពវិញ
មេធាវីការពារក្ដីកញ្ញា សេង ធារី គឺលោក ជូង ជូងី គ្រោងដាក់លិខិតទៅសាលាឧទ្ធរណ៍ដើម្បីស្នើសុំឱ្យដោះលែងកញ្ញា សេង ធារី ឱ្យមានសេរីភាពវិញក្នុងពេលឆាប់ៗ។ លោកថា កញ្ញា សេង ធារី មានសិទ្ធិក្នុងការរស់នៅក្រៅឃុំ ព្រោះតុលាការមិនទាន់ចេញសេចក្ដីសម្រេចថា កញ្ញា សេង ធារី មានទោសនៅឡើយទេ។
អានបន្ត