កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អ្នករស់នៅភ្នំតាម៉ៅ ប្រឈមបាត់បង់អនុផលព្រៃឈើ ជារបរចិញ្ចឹមជីវិត
ក្រុមពលរដ្ឋរស់នៅក្បែរភ្នំតាម៉ៅ បាននាំគ្នាចូលទៅដឹកជញ្ជូនឈើដែលត្រូវបានគេឈូសបំផ្លាញសម្រាប់ធ្វើឧស ក្រោយពីប្រមុខរដ្ឋាភិបាលបានប្រកាសដកហូតដីនៅជុំវិញភ្នំតាម៉ៅមកគ្រប់គ្រងវិញ បន្ទាប់ពីបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនប្រើប្រាស់គ្រឿងចក្រឈូសឆាយបំផ្លាញព្រៃឈើយកដីអភិវឌ្ឍអស់រាប់រយហិកតា។
អានបន្ត -
កម្មកររោងចក្រ ឃែនធើរេន តវ៉ាទាមទារទៅតុលាការចេញដីកាជាថ្មីរក្សាការពារទ្រព្យក្នុងរោងចក្រទាំងមូល
កម្មករបម្រើការងារនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ស្ថិតក្នុងសង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ ទាមទារឱ្យតុលាការចេញដីការក្សាការពារជាថ្មីទៀត ដើម្បីថែរក្សាទ្រព្យសម្បត្តិរោងចក្រចំនួន៣ចំណុច ខណៈថៅកែបិទរោងចក្រដោយមិនបានបើកប្រាក់ឈ្នួល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវច្បាប់។
អានបន្ត -
ក្រសួងមហាផ្ទៃអំពាវនាវឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ខណៈអ្នកជំនាញជំរុញឱ្យ គជប ផ្ដល់ទំនុកចិត្តឱ្យពលរដ្ឋជាមុនសិន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្មីៗនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះឬដល់អាយុត្រូវចុះឈ្មោះ ត្រៀមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈអ្នកជំនាញជំរុញឱ្យស្ថាប័ន គ.ជ.ប ផ្ដល់ទំនុកចិត្តឱ្យពលរដ្ឋជាមុនសិន ដើម្បីឱ្យពួកគាត់មានភាពសកម្មក្នុងការទៅចុះឈ្មោះ។
អានបន្ត -
សកម្មជនបរិស្ថានចោទក្រុមហ៊ុនឯកជនមួយថាចូលកាប់ឈើក្នុងតំបន់ការពារព្រៃឡង់
បណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តព្រះវិហារ និងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានរកឃើញសកម្មភាពកាប់និងដឹកជញ្ជូនឈើចេញពីតំបន់ការពារព្រៃឡង់ ចូលទៅក្រុមហ៊ុន «ម៉ាឃល ឡូជីស្ទិក (ខេមបូឌា)» ស្ថិតក្នុងភូមិសាស្រ្ដឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ដោយគ្មានការបង្ក្រាបពីអាជ្ញាធរពាក់ព័ន្ធ។
អានបន្ត -
គណបក្សខ្មែរស្រឡាញ់ជាតិ នឹងរៀបចំក្បាលម៉ាស៊ីនឡើងវិញ ក្រោយពីមេបក្សនេះប្រកាសរំលាយខ្លួនឯង
គណបក្សខ្មែរស្រឡាញ់ជាតិ នឹងរៀបចំបំពេញរចនាសម្ព័ន្ធថ្នាក់ដឹកនាំឡើងវិញ ក្រោយពីលោក ជីវ កក្តា ជាអតីតប្រធានបានប្រកាសរំលាយគណបក្សនេះ ហើយទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា កាលពីចុងខែកក្កដា។
អានបន្ត -
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដោយឥតកែប្រែ
ព្រឹទ្ធសភា នៅថ្ងៃសុក្រនេះ បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដោយឥតកែប្រែ ក្រោមសំឡេង៥៧ លើ៥៧សំឡេង។
អានបន្ត -
របាយការណ៍ UN ថាមិនសូវមានអ្នករាយការណ៍ព័ត៌មានជាស្រ្តីនៅកម្ពុជា
អង្គការសហប្រជាជាតិ (UN) បានលើកឡើងនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយ ដោយកត់សម្គាល់ពីសម្ពាធតាមប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងការយាយីលើស្ត្រីថា «ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់»។
អានបន្ត -
យុវជននិងសកម្មជនបរិស្ថានធ្វើពហិការមិនគាំទ្រសេវាកម្មរបស់ក្រុមហ៊ុនបំផ្លាញព្រៃឈើនៅតំបន់ភ្នំតាម៉ៅ
សកម្មជនបរិស្ថាន និងប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គម ដោយប្រកាសពីការធ្វើពហិការមិនគាំទ្រសេវាកម្មរបស់ក្រុមហ៊ុន «ឡេង ណាវ៉ាត្រា គ្រុប» និងក្រុមហ៊ុន «TP Moral Group» របស់ឧកញ៉ា ឃុន សៀ បន្ទាប់ពីក្រុមហ៊ុនទាំងនេះចាប់ផ្ដើមសកម្មភាពឈូសឆាយព្រៃនៅតំបន់ភ្នំតាម៉ៅ ដើម្បីធ្វើការអភិវឌ្ឍ។
អានបន្ត -
បង្ហាញក្ដីព្រួយបារម្ភពីការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា
ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ហៅកាត់(OHCHR)នៅថ្ងៃទី៣សីហាម្សិលមិញ បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីស្ថានភាពនៃសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាកម្រាស៣៩ទំព័រ។ នៅក្នុងរបាយការណ៍សង្ខេបដោយឡែក OHCHRបានបង្ហាញក្ដីព្រួយបារម្ភពី ការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា ដែលជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។
អានបន្ត -
រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ, សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន
(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា, បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។
អានបន្ត -
ពលរដ្ឋជិតមួយពាន់គ្រួសារនៅខេត្តកោះកុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុន លោក លី យ៉ុងផាត់ ចង់បានដំណោះស្រាយ
ប្រជាពលរដ្ឋជិត ៨៤៣គ្រួសារ នៅស្រុកស្រែអំបិល ស្រុកបទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាង ១០ឆ្នាំ ជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ នៅតែ ទាមទារឲ្យអាជ្ញាធររកដំណោះស្រាយដល់ពួកគាត់។ ពលរដ្ឋថា ក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានរំលោភយកដីរបស់ពួកគាត់ និងមិនបានសងជាសំណងឲ្យបានសមរម្យ ដែលអាចឲ្យពួកគាត់ទទួលយកបាននោះទេ។
អានបន្ត -
ពុំទាន់មានបក្សនយោបាយ និងសង្គមស៊ីវិលស្នើសុំជជែករឿងធ្វើវិសោធនកម្មច្បាប់នៅឡើយ
គិតរហូតមកទល់ពេលនេះ ក្រសួងយុត្តិធម៌ ពុំទាន់ទទួលបានការស្នើសុំជួបជជែកពន្យល់ពីបក្សនយោបាយ និងអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលនៅឡើយ បន្ទាប់ពីក្រសួងកាលពីថ្ងៃសុក្រអាទិត្យមុន បានប្រកាសព័ត៌មានបបួលគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ចូលជួបពិភាក្សាដោយផ្ទាល់ ដើម្បីពន្យល់ និងបកស្រាយបន្ថែមទៀត ជាពិសេសជម្រះចោលនូវកង្វល់មិនត្រឹមត្រូវជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
អានបន្ត -
សកម្មជនចលនាមាតាធម្មជាតិ ស្នើរដ្ឋាភិបាលដកហូតគម្រោងអភិវឌ្ឍន៍នៅកោះកុងក្
ក្រុមយុវជនចលនាមាតាធម្មជាតិ បានស្នើសាជាថ្មីតាមរយៈវីដេអូមួយទៅកាន់រដ្ឋាភិបាល ដើម្បីដកហូតគម្រោងអភិវឌ្ឍន៍នៅកោះកុងក្រៅ ក្នុងខេត្តកោះកុង ពីសមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជា គឺឧកញ៉ា លី យ៉ុងផាត់។
អានបន្ត -
អ្នកការពារបរិស្ថានពន្យល់ពីសក្ដានុពលនៃតំបន់ភ្នំតាម៉ៅ
អ្នកជំនាញបរិស្ថាន និងក្រុមយុវជន បង្ហាញពីសក្ដានុពលភ្នំតាម៉ៅ ដោយមានរុក្ខជាតិកម្រជាច្រើនប្រភេទរួមមាន ព្រៃព្រឹក្សា អូរធម្មជាតិ ប្រជុំកូនភ្នំ ជម្រាលភ្នំ និងរុក្ខជាតិកម្រ ផ្តល់ទេសភាពខៀវស្រងាត់ អំណោយផលគាប់ប្រសើរឱ្យសត្វព្រៃរស់នៅ និងចិញ្ចឹមជីវិតរាប់សិបប្រភេទ។ ពួកគេបារម្ភថា ការឈូសឆាយកម្ទេចព្រៃអភិរក្សដ៏ធំសម្បើមនេះ នឹងធ្វើឱ្យបាត់បង់ ទីកន្លែងសង្គ្រោះសត្វព្រៃយ៉ាងសំខាន់នៅកម្ពុជាប៉ះពាល់វិស័យទេសចរ និងជីវភាពប្រជាជនក្នុងតំបន់។
អានបន្ត -
វាទការងារ ក្រោយបញ្ឈប់ដោយគ្មានមូលហេតុ
កម្មករប្រមាណ៤០នាក់ ធ្វើការនៅរោងចក្រ ជីងសឹង ស្ថិតក្នុងភូមិក្រាំងស្វាយ ឃុំព្រែកកំពឹស សង្កាត់ដង្កោ រាជធានីភ្នំពេញ បាននាំគ្នាប្រមូលផ្ដុំតវ៉ានៅមុខរោងចក្រ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឱ្យក្រសួងពាក់ព័ន្ធ និងថៅកែរោងចក្រ ដោះស្រាយវិវាទការងារទៅតាមច្បាប់ ក្រោយរោងចក្របានបញ្ឈប់កម្មករដោយពុំប្រាប់ពីមូលហេតុនិងផ្ដល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ។
អានបន្ត -
តុលាការផ្ដន្ទាទោសអតីតស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ពាក់ព័ន្ធករណីទន្ទ្រានដីព្រៃលិចទឹក
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានផ្ដន្ទាទោសអតីតស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទ ទន្រ្ទានព្រៃលិចទឹកដោយខុសច្បាប់ជុំវិញបឹងទន្លេសាបចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២១។
អានបន្ត -
សកម្មជន និងអ្នកឃ្លាំមើលបរិស្ថានប្រកាសឈប់ប្រើប្រាស់សេវាកម្មក្រុមហ៊ុន ឡេង ណាវ៉ាត្រា
រូបភាពឈូសឆាយ និងកាប់ព្រៃនៅភ្នំតាម៉ៅ ដែលពលរដ្ឋថត កាលពីថ្ងៃទី៣០ និងទី៣១ ខែសីហា ឆ្នាំ2០២២ ក្រោយពីរដ្ឋាភិបាលធ្វើអនុបយោគដីព្រៃតំបន់ភ្នំតាម៉ៅ ឱ្យទៅក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា របស់លោក ឡេង ភត្រា និងក្រុមហ៊ុនសំណង់ ធីភី ម៉ូរ៉ល ហ្រ្គុប (TP Moral Group) របស់លោក ឃុន សៀ សម្រាប់វិនិយោគធ្វើជាផ្ទះល្វែង ខុនដូលក់។
អានបន្ត -
លីកាដូ រកឃើញថា ស្រ្ដីខ្មែរជាគោលដៅនៃក្រុមកម្ចីអនឡាញនិងការជំរិតទារប្រាក់ខុសច្បាប់
អង្គការធ្វើការផ្នែកសិទ្ធិមនុស្សមួយ បានរកឃើញថា ការផ្ដល់ប្រាក់កម្ចីមិនផ្លូវការ កំពុងដាក់គោលដៅលើស្រ្តីខ្មែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាម ហើយការប្រើប្រាស់កម្ចីអនឡាញនេះ អាចទាញស្ដ្រីទាំងនោះឱ្យធ្លាក់ក្នុងបំណុលវ័ណ្ឌក និងការជំរិតទារប្រាក់ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាក្រាតរបស់ជនរងគ្រោះ។
អានបន្ត -
មន្ត្រីគណបក្សភ្លើងទៀន២រូបត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺ
មន្ត្រីគណបក្សភ្លើងទៀន ២រូប ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺនៅខេត្តរៀងខ្លួន ក្នុងនោះ ម្នាក់នៅខេត្តប៉ៃលិន និងម្នាក់ទៀតនៅខេត្តត្បូងឃ្មុំ ដោយចោទប្រកាន់លើករណី២ដាច់ដោយឡែកពីគ្នា។
អានបន្ត -
ការតវ៉ារបស់ប្រជានេសាទខេត្តកែប មិនទាន់ទទួលបានដំណោះស្រាយ
ដោយៈ បូកគោ / កែប: ការតវ៉ាសុំកិច្ចអន្តរាគមន៍ ពីថ្នាក់ដឹកនាំខេត្តកែប ពីសំណាក់ ប្រជានេសាទ ដោយចោទប្រកាន់មន្ត្រីខណ្ឌរដ្ឋបាលជលផល លើការងារបង្ក្រាបបទល្មើស ពុំស្មើភាពនោះ មិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ប្រជានេសាទជាង ១០០ គ្រួសារ រស់នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ កំពុងរង់ចាំអន្តរាគមន៍ ពីលោកអភិបាលខេត្តកែប ដើម្បីបន្តអាជីវកម្មរបស់ពួកគាត់។
អានបន្ត