-
ម.ស.ម.ក ចេញផ្សាយរបាយការណ៍បង្ហាញពីការរើសអើងទៅលើអ្នកប្តូរភេទជាស្រ្តីក្នុងកម្រិតគួរឱ្យព្រួយបារម្ភ នៅកម្ពុជា និងស្នើរដ្ឋាភិបាលចាត់វិធានការបន្ទាន់ដើម្បីការពារសិទ្ធិរបស់អ្នកប្តូរភេទ
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») ចេញផ្សាយរបាយការណ៍ស្រាវជា្រវមានចំណងជើងថា«ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជននៅក្នុងព្រះរាជាណាចក្រកម្ពុជា»(«របាយការណ៍»)។ របាយការណ៍នេះអាចទាញយកបានទាំងជាភាសាខ្មែរ និងអង់គ្លេសនៅលើ គេហទំព័រ របស់ ម.ស.ម.ក។ របាយការណ៍នេះធ្វើឡើងដោយគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័ររបស់ ម.ស.ម.ក និងជាសមិទ្ធផលនៃការស្រាវជ្រាវនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា(«កម្ពុជា») ពាក់ព័ន្ធនឹងការកើតឡើងជាទូទៅ និងទម្រង់នៃការរើសអើងទៅលើអ្នកប្តូរភេទជាស្រ្តី («អ្នកប្តូរភេទ»)។
អានបន្ត -
ម.ស.ម.ក ធ្វើសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ ដែលមានចំណងជើងថា «ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា»
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(«ម.ស.ម.ក»)សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ម.ស.ម.ក នឹងធ្វើសន្និសីទសារព័ត៌មាននៅវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅការិយាល័យ ម.ស.ម.ក ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយដែលមានចំណងជើងថា «ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា»(«របាយការណ៍»)។
អានបន្ត -
សង្គមស៊ីវិលអំពាវនាវសូមឲ្យមានការដោះលែងសកម្មជនបឹងកក់ជាបន្ទាន់
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវសកម្មជនបឹងកក់ (អ្នកស្រី ទេពវន្នី និងអ្នកស្រី បូវ សោភា) ដែលត្រូវបានចោទប្រកាន់ ហើយបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការនៅមណ្ឌលកែប្រែទី២នៃពន្ធនាគារព្រៃសកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធទៅនឹងការចូលរួមរបស់អ្នកទាំងពីរក្នុងយុទ្ធនាការអហិង្សា “ថ្ងៃច័ន្ទពណ៌ខ្មៅ”។ យើងខ្ញុំ ក៏សូមអំពាវនាវឲ្យអាជ្ញាធររដ្ឋទម្លាក់ចោលនូវការចោទប្រកាន់ដែលមិនត្រឹមត្រូវលើអ្នកទាំងពីរ ហើយសូមឲ្យធានានូវសិទ្ធិក្នុងការប្រមូលផ្ដុំដោយអហិង្សា ដូចជាអ្នកដែលគាំទ្រយុទ្ធនាការអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅ ដែលត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិផងដែរ។
អានបន្ត -
អង្គការសង្គមស៊ីវិលប្រកាសបើកយុទ្ធនាការ #ដោះលែងអ្នកទាំង៥ ដើម្បីគាំទ្របុគ្គលិកសមាគមអាដហុក និងមន្ត្រី គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ
យើងខ្ញុំជាអង្គការសង្គមស៊ីវិលនិងអង្គការមិនមែនរដ្ឋាភិបាលមានរាយនាមខាងក្រោម ចូលរួមបើកយុទ្ធនាការ #ដោះលែងអ្នកទាំង៥ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នេះដើម្បីគាំទ្រអ្នកការពារសិទ្ធិមនុស្សទាំប្រាំនាក់ដែលកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ននិងក្រោមការស៊ើបអង្កេតរបស់តុលាការពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទសូកប៉ាន់។
អានបន្ត -
អង្គការសង្គមស៊ីវិលសូមថ្កោលទោសចំពោះសេចក្តីសម្រេចដែលរកឃើញថា សកម្មជនតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា មានកំហុសបន្ទាប់ពី បើកសវនាឡើងវិញ
យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមថ្កោលទោសចំពោះសេចក្តីសម្រេច របស់សាលាឧទ្ធរណ៍ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញ ដោយរកឃើញជាលើកទីពីរថា សកម្មជនដីធ្លីតំបន់បឹងកក់គឺអ្នកស្រី យ៉ោម បុប្ផា មានកំហុសក្រោយពីសវនាការសារឡើងវិញពាក់ព័ន្ធនឹងការចោទប្រកាន់ថាអ្នកស្រីបានវាយប្រហារលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីឆ្នាំ២០១២។ សាលាឧទ្ធរណ៍បានកាត់ទោសអ្នកស្រី យ៉ោម បុប្ផា ឱ្យជាប់ពន្ធធនាគាររយៈពេលបីឆ្នាំ ដែលទោសនេះត្រូវអនុវត្តរយៈពេលដប់បួនខែ ដប់ប្រាំបីថ្ងៃដែលអ្នកស្រី យ៉ោម បុប្ផា បានអនុវត្តរួចហើយ ចំណែកទោសដែលនៅសល់ត្រូវព្យួរ។

ការវិភាគផ្លូវច្បាប់ជុំវិញការចោទប្រកាន់ទៅលើសកម្មជនអង្គការមាតាធម្មជាតិបួនរូប
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង លោក ស៊ីម សំណាង (ជនត្រូវចោទដែលកំពុងជាប់ឃុំ) ត្រូវបានចាប់ខ្លួននិងចោទប្រកាន់តាមមាត្រា ៤២៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា (“ក្រមព្រហ្មទណ្ឌ”) ពីបទគំរាមកំហែងថានឹងធ្វើឱ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ។ អ្នកទាំងនោះត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តកោះកុងចាប់តាំងពីពេលចាប់ខ្លួនមកម្ល៉េះ។
អានបន្ត