-
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសម្ពោធគេហទំព័រ"ឥន្ទធនូខ្មែរ"ដែលជាកន្លែងផ្ទុកពត៌មានទាក់ទងនឹងនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រនៅក្នុងប្រទេសកម្ពុជា
គម្រោងនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ(សូជី)របស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា(ម.ស.ម.ក)នៅថ្ងៃទី០៩ខែសីហាឆ្នាំ២០១៣នេះនឹងសម្ពោធគេហទំព័រដែលមានអាសយដ្ឋាន http//:sogi.sithi.org។ គេហទំព័រ"ឥន្ទធនូខ្មែរ"នេះត្រូវបានបង្កើតឡើងដើម្បីជាប្រភពពត៌មានដ៏សំខាន់សម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា(ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ)នៅក្នុងប្រទេសកម្ពុជាក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល"អង្គការក្រៅរដ្ឋាភិបាល"អ្នកបង្កើតគោលនយោបាយព្រមទាំងបុគ្គលដែលធ្វើការដើម្បីលើកកម្ពស់និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។
អានបន្ត -
សេចក្តីថ្លែងការណ៍ ម.ស.ម.ក អំពាវនាវអោយមានការពិភាក្សាឡើងវិញចំពោះការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត និងអំពាវនាវអោយរក្សា ភាពអត់ធ្មត់ក្នុងកំឡុងពេលតានតឹងក្រោយការបោះឆ្នោតនេះ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ជំរុញអោយគណបក្សនយោបាយទាំងពីរ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ("គ.ជ.ប") ប្តេជ្ញាចិត្តជាថ្មីក្នុងការបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ គណៈកម្មការចម្រុះនេះ គួរតែដាក់បញ្ចូលសមាសភាពតំណាងសង្គមស៊ីវិលហើយ យ៉ាងហោច ក៏គួរមានការឃ្លាំមើលពីសំណាក់អង្គការសហប្រជាជាតិ ("អ.ស.ប") ផងដែរ។ ក្នុងកំឡុងពេលតានតឹងនេះ វាពិតជាមានសារៈសំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំគណបក្សបង្កើតនូវគំរូល្អដល់អ្នកគាំទ្ររបស់ខ្លួន និងប្តេជ្ញាអង្គុយជាមួយគ្នាដើម្បីចរចាស្វែងរកដំណោះស្រាយដោយសន្តិវិធីមួយចំពោះការជាប់គាំងផ្នែកនយោបាយនេះ។
អានបន្ត -
យើងត្រូវការតំណាងរាស្ត្រស្ត្រីយ៉ាងតិច៣០%សម្រាប់នីតិកាលទី៥
យើងខ្ញុំជាក្រុមការងារស្ត្រីដើម្បីទាំងអស់គ្នាដែលរួមមាននិស្សិតសហគមន៍និងអង្កការមិនមែនរដ្ឋាភិបាលចំនួន២៥មានការខកចិត្តយ៉ាងខ្លាំងចំពោះការថយចុះនៃចំនួនស្ត្រីជាប់ឆ្នោតជាតំណាងរាស្ត្រសំរាប់នីតិកាលទី៥ដែលមិនអាចសម្រេចតាមគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជានៅចំណុចដៅទី៣.៨នៃគោលដៅទី៣ដែលបានកំណត់ថាបង្កើនឲមានតំណាងស្ត្រី៣០%ក្នុងស្ដាប័នរដ្ឋសភាត្រឹមឆ្នាំ២០១៥
អានបន្ត -
សេចក្តីថ្លែងការណ៍ស្តីពី ការធានាតម្លាភាពក្នុងការស៊ើបអង្កេតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បន្ទប់ស្ថានការណ៍នៃអង្គការ សមាគមមិនមែនរដ្ឋាភិបាល មានការខកចិត្តជាខ្លាំងចំពោះជំហរនិងការសំរេចមិនច្បាស់លាស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធានាតម្លាភាពក្នុងការដោះស្រាយភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត ពិសេសកិច្ចស៊ើបអង្កេតដ៏ត្រឹមត្រូវមួយ។
អានបន្ត -
សូមផ្តស់សេរីភាពប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន៖ សម្រាប់ការមិនកម្រិតការចូលក្នុងគេហទំព័រសង្គម
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣៖ យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមសំណូមពរដល់ក្រុមហ៊ុនទូរស័ព្ទចល័តម៉េតហ្វូន (Metfone) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ិនធើណេត (ISP) បានចុះបញ្ជី និងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមធ្វើការពន្យល់ឲ្យបានលំអិត អំពីការបិទគេហទំព័រទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) នាថ្ងៃនេះក៏ដូចជាការបិទគេហទំព័រ Ki-Media ដែលនៅតែបន្ទមិនអាចបើកបានរហូតមក។
អានបន្ត -
ម.ស.ម.ក សម្តែងក្តីបារម្ភចំពោះរបៀបនៃការផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលនៃការបោះឆ្នោត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ព្រួយបារម្ភអំពីកង្វះតម្លាភាពចំពោះការផ្ទៀងផ្ទាត់លើការគណនាលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (“គ.ជ.ប”) បានរៀបចំការផ្ទៀងផ្ទាត់ឡើងវិញលើលទ្ធផលនៃការបោះឆ្នោតដែលប្រមូលបានពីខេត្តចំនួន២២ ដែលដំណើការផ្ទៀងផ្ទាត់នេះបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៣ នៅឯទីស្នាក់ការកណ្តាលរបស់ គ.ជ.ប នៅក្នុងក្រសួងមហាផ្ទៃ។
អានបន្ត -
សេចក្តីប្រកាសព័ត៌មាន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សូមប្រកាសជូនសាធារណជនទាំងអស់ឲបានជ្រាបថាថ្មីៗនេះនាមគណបក្សនយោបាយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនតូចនិងបណ្តាញព័ត៌មានសង្គមបានធ្វើការផ្សព្វផ្សាយលទ្ធផលសំលេងឆ្នោតនៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនីតិកាលទី៥មិនត្រឺមត្រូវនិងពុំមានមូលដ្ឋានពិតប្រាកដ។
អានបន្ត -
បរិយាកាសក្រោយការបោះឆ្នោតជាតិនីតិកាលទី៥ឆ្នាំ២០១៣
ក្រុមអង្គការសង្គមស៊ីវិលមានការព្រួយនបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាហិង្សាដោយពាក្យសម្តីពីក្រុមគាំទ្រគណបក្សនយោបាយមួយទៅគណបក្សនយោបាយមួយទៀតពិសេសការគំរាមកំហែងពីមន្ត្រីថ្នាក់មូលដ្ឋានដូចជាមេភូមិមេឃុំនិងអាជ្ញាធរមួយចំនួនដែលមាននិន្នាការនយោបាយគាំទ្រគណបក្សកំពុងកាន់អំណាច
អានបន្ត -
គជប ជូនដំណឹងដល់អ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ
គជប ជូនដំណឹងដល់អ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិថា គជប នឹងចាប់ផ្តើមត្រួតពិនិត្យ និង ផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៥ ឆ្នាំ២០១៣ ចាប់ពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៣ វេលាម៉ោង ៧:៣០ នាទី រហូតដល់បញ្ចប់ស្ថាពរ។
អានបន្ត -
សេចក្តីថ្លែងការណ៍ ម.ស.ម.ក ស្វាគមន៍ចំពោះការព្រមព្រៀងគ្នារបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្នុងការបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី នៃការបោះឆ្នោត
លទ្ធិប្រជាធិបតេយ្យនៃប្រទេសកម្ពុជាបានធ្វើដំណើរយ៉ាងវែងឆ្ងាយ ចាប់តាំងពីមានការបោះឆ្នោតជ្រើសរើសរំណាងរាស្ត្រ កាលពីឆ្នាំ២០០៨។ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យមុន នឹងមុនថ្ងៃបោះឆ្នោត ត្រូវបានប្រារព្វឡើងតាមរយៈយុទ្ធនាការដោយសន្តិភាពដែលមានលក្ខណៈទ្រង់ទ្រាយធំ ព្រមទាំងមានសន្ទុះការចូលរួមរបស់យុវជនកម្ពុជាជាខ្លាំង។ លទ្ធផលសំឡេងឆ្នោតបឋមបង្ហាញថា អ្នកបោះឆ្នោតជាច្រើនមិនភ័យខ្លាចក្នុងការបោះឆ្នោតដើម្បីផ្លាស់ប្តូរ ហើយមានវត្តមានប្រកួតប្រជែងផ្នែកនយោបាយស្ថិតស្ថេរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាកអោយឃើញជាលើកដំបូងចាប់តាំងពីបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យលើកដំបូងកាលពីឆ្នាំ ១៩៩៣។
អានបន្ត -




