• មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំដែលបង្ហាញពីរបកគំហើញសំខាន់ៗពីការសង្កេតសវនាការរបស់ខ្លួននៅសាលាឧទ្ធរណ៍ភ្នំពេញ
    អានបន្ត

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំដែលបង្ហាញពីរបកគំហើញសំខាន់ៗពីការសង្កេតសវនាការរបស់ខ្លួននៅសាលាឧទ្ធរណ៍ភ្នំពេញ

    ថ្ងៃនេះ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅសាលាឧទ្ធរណ៍” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ របាយការណ៍នេះវិភាគលើទិន្នន័យ ដែលប្រមូលបានតាមរយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៨៥ ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយនៅសាលាឧទ្ធរណ៍ភ្នំពេញ និងបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានរៀបចំយ៉ាងច្បាស់លាស់ក្នុងគោលបំណងវាយតម្លៃលើការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។

    អានបន្ត
  • សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់ចោលបទចោទលើបុគ្គលិក CCFC ជាបន្ទាន់
    អានបន្ត

    សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់ចោលបទចោទលើបុគ្គលិក CCFC ជាបន្ទាន់

    ការចាប់ខ្លួនបុគ្គលិកបីរូបរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងការសម្រេចចោទប្រកាន់ដែលមិនសមហេតុផល​ ដែលបានចោទពីបទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺជាករណីមួយបន្ថែមទៀត ដែលអាជ្ញាធរកម្ពុជាបានធ្វើឡើង ដើម្បីការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សចំពោះភាពសកម្មនិយមដោយអហិង្សារបស់ពួកគេ ។ យើងខ្ញុំជាក្រុមសង្គមស៊ីវិល​ ដែលមានរាយនាមដូចខាងក្រោម ទាមទារឱ្យបញ្ឈប់នូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានចំពោះអ្នកការពារសិទ្ធិមនុស្សទាំងអស់ និងសូមអំពាវនាវឱ្យដោះលែងបុគ្គលិកសមាគម CCFC ទាំងបីរូបជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដើម្បីអ្នកទាំងបីមានសេរីភាពក្នុងការបំពេញការងារសំខាន់ៗបន្តទៀត ។ កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា នគរបាលបានសម្រេចឃាត់ខ្លួនលោក​ ថេង សាវឿន ប្រធានសមាគម CCFC លោក ញិល ភាព មន្រ្តីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច មន្រី្តសម្របសម្រួលសហគមន៍ ជាផ្លូវការ។ ពួកគេត្រូវបានចាប់ឃាត់ខ្លួនជាលើកដំបូងក្នុងខេត្តក្រចេះ នៅតាមផ្លូវទៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៧​ ខែឧសភា ខណៈពេលដែលពួកគេកំពុងតែធ្វើដំណើរជាមួយនឹងមនុស្សរាប់សិបនាក់ផ្សេងទៀត ក្រោយពីចូលរួមកម្មវិធីនៅឯខេត្តរតនគិរី ហើយក្រោយមកអ្នកទាំងនោះត្រូវបាននគរបាលបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ។

    អានបន្ត
  • សេចក្តីប្រកាសព័ត៌មានរបស់ ម.ស.ម.ក    ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបុគ្គលិករបស់ខ្លួនពីររូបត្រូវបានចាប់ខ្លួននៅខេត្តក្រចេះ   រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ 
    អានបន្ត

    សេចក្តីប្រកាសព័ត៌មានរបស់ ម.ស.ម.ក   ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបុគ្គលិករបស់ខ្លួនពីររូបត្រូវបានចាប់ខ្លួននៅខេត្តក្រចេះ  រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ 

    កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នគរបាលខេត្តក្រចេះបានបញ្ឈប់ និងឃាត់ខ្លួនបុគ្គលិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា («សមាគម») ចំនួន១៧នាក់យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។ នគរបាលក៏បានឃាត់ខ្លួនសមាជិកគ្រួសាររបស់ពួកគេចំនួន៣២នាក់ផ្សេងទៀតរួមទាំងកុមារផងដែរ។ ការឃាត់ខ្លួននេះធ្វើឡើង ខណៈពួកគេកំពុងធ្វើដំណើរពីខេត្តរតនគិរី ទៅកាន់រាជធានីភ្នំពេញ បន្ទាប់ពីចូលរួមសិក្ខាសាលាពង្រឹងសមត្ថភាព និងកិច្ចប្រជុំឆ្លុះបញ្ចាំងបុគ្គលិករបស់ខ្លួនចាប់ពីថ្ងៃទី១៣ ដល់១៤ ខែឧសភា ឆ្នាំ២០២៣។ បុគ្គលិកសមាគម០៣នាក់រួមមាន លោក ថេង សាវឿន ដែលជាប្រធានសមាគម លោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់ផ្នែកចងក្រង និងតស៊ូមតិ និងលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ ត្រូវបានឃាត់ខ្លួនពេញមួយយប់ មុនពេលបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តរតនគិរីដើម្បីសាកសួរបន្ថែមនៅថ្ងៃទី១៨ ខែឧសភា។ បុគ្គលិកសមាគមចំនួនស១៤នាក់ និងសាច់ញាតិរបស់ពួកគេចំនួន៣២នាក់ផ្សេងទៀតត្រូវបានដោះលែង និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី១៧ ខែឧសភា នោះ។ អាជ្ញាធរបានរឹបអូសយកកុំព្យូទ័រ ទូរស័ព្ទដៃរបស់បុគ្គលិក ក៏ដូចជាឯកសារមួយចំនួនរបស់សមាគមផងដែរ។

    អានបន្ត
  • សេចក្តីថ្លែងការណ៍រួម សេរីភាពសារព័ត៌មាន
    អានបន្ត

    សេចក្តីថ្លែងការណ៍រួម សេរីភាពសារព័ត៌មាន

    រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣—ការប្រារព្ធខួបទី៣០នៃទិវាសេរីភាពសារព័ត៌មាននៅឆ្នាំ២០២៣នេះត្រូវបានធ្វើឡើងរួមគ្នា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ ដោយក្រុមអង្គការសមាគមសារព័ត៌មាន និងអង្គការសមាគមមិនមែនរដ្ឋាភិបាលជាង១០ ក្រោមកិច្ចសហការជាមួយបណ្ដាដៃគូអភិវឌ្ឍន៍។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណ២០០នាក់ រួមមាន អ្នកសារព័ត៌មាន តំណាងអង្គការសង្គមស៊ីវិល យុវជន ព្រមទាំងភាគី ពាក់ព័ន្ធផ្សេងទៀត។

    អានបន្ត
  • មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ប្រារព្ធទិវាសេរីភាពសារព័ត៌មាន  ពិភពលោក
    អានបន្ត

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ប្រារព្ធទិវាសេរីភាពសារព័ត៌មាន ពិភពលោក

    ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរពដល់តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវ និងអាចទុកចិត្តបានដល់សាធារណជន ដែលពេលខ្លះអ្នកសារព័ត៌មានក៏ប្រឈមនឹងបញ្ហាអាយុជីវិតរបស់ខ្លួនផងដែរ។ ទិវានេះក៏ជាការរំលឹកឡើងវិញនូវសារៈសំខាន់នៃសេរីភាពសារព័ត៌មានក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងប្រជាធិបតេយ្យ និងជាការរំលឹកដល់រដ្ឋាភិបាលនៅជុំវិញពិភពលោកឱ្យបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការលើកកម្ពស់ និងគោរពសេរីភាពសារព័ត៌មាន ព្រមទាំងបង្កបរិយាកាសឱ្យមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយសេរី និងរស់រវើក។

    អានបន្ត
  • អានបន្ត

    អានបន្ត
  • សេចក្តីប្រកាសព័ត៌មាន ការប្រារព្ធទិវាអន្តរជាតិនារី  ខួបលើកទី១១២ ក្រោមប្រធានបទ «គាំពារស្ត្រី និងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»
    អានបន្ត

    សេចក្តីប្រកាសព័ត៌មាន ការប្រារព្ធទិវាអន្តរជាតិនារី ខួបលើកទី១១២ ក្រោមប្រធានបទ «គាំពារស្ត្រី និងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»

    យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិល ដូចជា សហជីព សហព័ន្ធសហជីព អង្គការ និងសមាគមដែលកំពុងធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា រួមមាន សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សហព័ន្ធសហជីពកម្ពុជា សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តាញយុវជនកម្ពុជា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសមាគមធាងត្នោត សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ អង្គការក្លាហាន និងអង្គការសមធម៌កម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ យើងខ្ញុំទាំងអស់គ្នានឹងប្រារព្ធកម្មវិធីខួបលើកទី១១២ នៃទិវាអន្តរជាតិនារីក្រោមប្រធានបទ «គាំពារស្ត្រីនិងក្មេងស្រី ដើម្បីយុត្តិធម៌ទាំងអស់គ្នា»។

    អានបន្ត
  • មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រារព្ធទិវានារីអន្តរជាតិ
    អានបន្ត

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាប្រារព្ធទិវានារីអន្តរជាតិ

    ទិវានារីអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៨ ខែមីនា ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដែលជាការអបអរសាទរចំពោះសមិទ្ធផលនៃការចូលរួមចំណែករបស់ស្ត្រីនៅក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ទិវានេះក៏ប្រារព្ធឡើងដើម្បីអំពាវនាវឱ្យមានវិធានការក្នុងការបង្កើនសមភាពយេនឌ័រផងដែរ។ សកម្មភាពគួរឱ្យកត់សម្គាល់ដែលត្រូវបានគេមើលឃើញនៅទូទាំងពិភពលោកនោះ គឺក្រុមនៅតាមមជ្ឈដ្ឋាននានាជួបជុំគ្នាដើម្បីប្រារព្ធអបអរសាទរចំពោះសមិទ្ធផលនៃការចូលរួមរបស់ស្ត្រី ឬក៏ជួបជុំគ្នាដើម្បីសមភាពរបស់ស្ត្រី។ ប្រធានបទសម្រាប់ទិវានារីអន្តរជាតិនៅឆ្នាំ២០២៣ នេះ គឺ «នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថលដើម្បីសមភាពយេនឌ័រ»។

    អានបន្ត
  • អានបន្ត

    អានបន្ត
  • សេចក្ដីថ្លែងការណ៍រួម សារព័ត៌មាន និងក្រុមសង្គមស៊ីវិល សោកស្ដាយជាខ្លាំង ចំពោះការលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី និងការបៀតបៀនផ្លូវភេទលើស្ត្រីអ្នករាយការណ៍ព័ត៌មានម្នាក់
    អានបន្ត

    សេចក្ដីថ្លែងការណ៍រួម សារព័ត៌មាន និងក្រុមសង្គមស៊ីវិល សោកស្ដាយជាខ្លាំង ចំពោះការលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី និងការបៀតបៀនផ្លូវភេទលើស្ត្រីអ្នករាយការណ៍ព័ត៌មានម្នាក់

    យើងខ្ញុំ ជាស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលុបចោលអាជ្ញា- ប័ណ្ណសារព័ត៌មានវីអូឌី ដែលជាសារព័ត៌មានឯករាជ្យចុងក្រោយមួយនៅក្នុងប្រទេសកម្ពុជា ។ យើងខ្ញុំ ក៏សូមថ្កោលទោសផងដែរ ចំពោះការបៀតបៀនផ្លូវភេទ និងការគំរាមកំហែងថ្មីៗនេះ ទៅលើស្ត្រីអ្នកសារព័ត៌មានវីអូឌីម្នាក់ ។

    អានបន្ត
  • សេចក្ដីប្រកាសព័ត៌មាន ការដកហូតអាជ្ញាប័ណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យ (វីអូឌី)
    អានបន្ត

    សេចក្ដីប្រកាសព័ត៌មាន ការដកហូតអាជ្ញាប័ណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យ (វីអូឌី)

    នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យុសំឡេងប្រជាធិបតេយ្យ (វីអូឌី) បានចេញផ្សាយអត្ថបទមួយដោយស្រង់សម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដែលលើកឡើងថា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាកូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដើរតួនាទីជំនួសឪពុករបស់លោក ក្នុងការចុះហត្ថលេខាបរិច្ចាគជំនួយថវិកាចំនួន ១០០.០០០ ដុល្លារអាមេរិក ទៅកាន់ប្រទេសទួកគី បន្ទាប់ពីជួបគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ។

    អានបន្ត
  •  អង្គការ​សង្គម​ស៊ីវិល​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​សេចក្តីសម្រេច​តម្កល់​ការចោទប្រកាន់​លើ​លោក វ៉ែន វន ប៉ុន្តែ​ស្វាគមន៍​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ដែល​លើកលែង​ការចោទប្រកាន់​លើ​សកម្មជន​ព្រៃ​ឡង់​

    អង្គការ​សង្គម​ស៊ីវិល​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​សេចក្តីសម្រេច​តម្កល់​ការចោទប្រកាន់​លើ​លោក វ៉ែន វន ប៉ុន្តែ​ស្វាគមន៍​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ដែល​លើកលែង​ការចោទប្រកាន់​លើ​សកម្មជន​ព្រៃ​ឡង់​

    យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ខាងក្រោម សូម​សម្តែង​នូវ​ការមិន​ពេញចិត្ត​ជាខ្លាំង​ចំពោះ​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅនេះ ដែល​តម្កល់​សាលក្រម​ផ្តន្ទាទោស និង​ការព្យួរទោស​រយៈពេល​មួយឆ្នាំ​ទៅលើ​សកម្មជន​ប​រិ​ស្ថាន លោក វ៉ែន វន បើ​ទោះ បី ជាមាន​កង្វះខាត​លើ​ភស្តុតាង និង​មូលដ្ឋាន​នៃ​ការចោទប្រកាន់​លើ​រូបគាត់​

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo