-
ផ្ដោតការយកចិត្ដទុកដាក់លើសុវត្ថិភាពអគ្គីភ័យ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ផាជីវៈ សមាគម រោងចក្រកាត់ដេរ នៅកម្ពុជា និងអង្គការពលកម្មអន្ដរជាតិ បានរួមគ្នាប្រារឰទិវាសុខភាព និងសុវត្ថិភាពការងារពិភពលោក ដោយផ្ដោតសំខាន់ លើភាពចាំបាច់ ដើម្បីបង្កើនការយល់ដឹងលើសុវត្ថិភាពអគ្គីភ័យនៅក្នុងព្រះរាជាណាចក្រនេះ។
អានបន្ត -
របាយការណ៍អំពីទូរសព្ទទំនាក់ទំនងពីសិទ្ធិមនុស្សរបស់ ម.ស.ម.ក ក្នុងឆ្នាំ២០១២ និងកាលប្បវត្តិករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជា
ព្រឹត្តិបត្រ័ពត៏មានប្រចាំឆមាសនៃកំរោងសិទ្ឌិបង្ហាញអំពីស្ថិតិដែលទទួលបានពីទូរស័ព្ទទំនាក់ទនងពីសិទ្ធិមនុស្សរបស់ម.ស.ម.ក សម្រាប់ឆ្នាំ ២០១២ និងករណីមួយចំនួនដែលពាក់ព័ន្ធនិងបញ្ហាសិទ្ធិមនុស្សសំខាន់ៗដែលត្រូវបានរាយការណ៍តាមរយៈទូរស័ព្ទនេះ។ ការចេញផ្សាយនេះក៏ផ្តល់ទិដ្ឋភាពរួមនៃប្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងគ្រានៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ(ទ.ស.ម.អ)នៅក្នុងព្រះរាជាណាចក្រកម្ពុជា(កម្ពុជា)ព្រមទាំងកិច្ចខិតខំថ្មីបំផុតមួយរបស់គំរោងសិទ្ធិ ក្នុងការចងក្រងកាលប្បវត្តិនៃបញ្ហាសិទ្ធិមនុស្សផងដែរ។
អានបន្ត -
ព្រឹត្តិប័ត្រ ច្បាប់និងគោលនយោបាយកម្ពុជា
ជាផ្នែកមួយនៃកំរោងសាក្សីយុត្តិធម៌(Witnessing JusticeProject)មជ្ឈមណ្ឌលឯកសារកម្ពុជាមានក្តីសោមនស្សរីករាយសូមប្រកាសអំពីព្រឹត្តិប័ត្រច្បាប់និងគោលនយោបាយកម្ពុជា(The Cambodai Law and Polycy Journal)ដែលមានចេញផ្សាយពីរលេខក្នុងមួយឆ្នាំជាភាសាខ្មែរនិងភាសាអង់គ្លេស។
អានបន្ត -
រឿងរ៉ាវប្រវត្តិរបស់ស្រ្តីជោគជ័យក្នុងវិស័យនយោបាយនៅថ្នាក់ឃុំ សង្កាត់នៅកម្ពុជា
ខិតប័ណ្ណនេះបង្ហាញពីរឿងរ៉ាវប្រវត្តិរបស់ស្រ្តីជោគជ័យ៤នាក់ក្នុងវិស័យនយោបាយថ្នាក់ឃុំ សង្កាត់នៅកម្ពុជា ដែលបានជាប់ឆ្នោតក្នុងការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២។ ស្រ្តីទាំង៤នាក់នេះមកពីខេត្ត៤ផ្សេងគ្នា រួមមានអ្នកស្រី អ៊ា ចាន់ថុល មេឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម អ្នកស្រី ពេជ ស្រីផល ជំទប់ទី១ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ អ្នកស្រី ជា ស៊ីផេងជំទប់ទី២ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង កញ្ញា នី រំដួល ជំទប់ទី២ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
អានបន្ត -
បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា
ទ.ជ.ក បានទទួលការហៅទូរស័ព្ទចំនួនជាង១០,០០០ដងនៅក្នុងមួយខែ ដែលបញ្ហានេះបង្ហាញពីតម្រូវការដ៏សម្បើមមួយចំពោះសេវាកម្មបែបនេះ។ ទ.ជ.ក បានបញ្ជូនសារថា ទ.ជ.ក គឺនៅទីនេះដល់យុវជន ដែលបានត្រៀមខ្លួនជាស្រេចដើម្បីជជែកពិភាក្សា (ដោយសារតែមានយុវជនមួយចំនួនបានដាក់ទូរស័ព្ទចុះវិញ ឬក៏មិននិយាយ ពីព្រោះពួកគេមិនបានត្រៀមខ្លួនដើម្បីជជែកពិភាក្សា) សម្រាប់យុវជន ដែលបានត្រៀមខ្លួនជាស្រេចដើម្បីជជែកពិភាក្សា និងដល់អ្នកទាំងឡាយណា ដែលត្រូវការចំណាត់ការការពារ នៅពេលដែលមានភាពចាំបាច់។ ការហៅត្រូវបានទទួលតាមលំដាប់ពីយុវជន ដែលចង់ជជែកអំពីមិត្តភាព ទំនាក់ទំនង និងបញ្ហាគ្រួសារ ដល់ការហៅទូរស័ព្ទមកពីយុវជន ដែលប្រឈមនឹងការរំលោភបំពានផ្នែករាងកាយ ឬផ្លូវភេទ ការជួញដូរ ឬការធ្វើអត្តឃាត ដែល ទ.ជ.ក អាចទាក់ទងទៅភ្នាក់ងារជាដៃគូរនានា ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យទៅត្រួតពិនិត្យមើលលើសុខុមាលភាពរបស់កុមារ និងផ្តល់ជំនួយជាចាំបាច់។ បញ្ហាដ៏ធ្ងន់ធ្ងរបំផុតចំនួន១០ ដែល ទ.ជ.ក បានដោះស្រាយមានដូចខាងក្រោម៖…
អានបន្ត -
ការពង្រឹងប្រព័ន្ធអង្គភាពសន្ធិសញ្ញាអង្គការសហប្រជាជាតិ-ដំណើរការនៅទីក្រុងឌុបឡាំង
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១២ ឯកសារលទ្ធផលឌុបឡាំង២ ជាឯកសារចុងក្រោយនៃ”ដំណើរការនៅទីក្រុងឌុបឡាំង” (ដែលសម្របសម្រួលដោយ ហ្ហេជ្វអាអិលស៊ី) ត្រូវបានបង្ហាញដល់ក្រុមអ្នកការទូតប្រមាណ១៣០រូប និងសិក្ខាកាមដទៃទៀតចំពោះព្រឹត្តិការណ៍ព័ត៌មាននៅអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ កម្មវិធីបើកកិច្ចស្វាគមន៍ត្រូវបានធ្វើឡើងក្រោមអធិបតីនៃឯកអគ្គរដ្ឋទូត អានណេ អែនដឺសុន របស់ប្រទេសអៀឡង់ ហើយរដ្ឋាភិបាលប្រទេសអៀឡង់ ស្វ៊ីស សាធារណរដ្ឋកូរ៉េ ប៉ូឡូញ និងម៉ារ៉ុកបានធ្វើជាម្ចាស់ផ្ទះរួមគ្នា។
អានបន្ត -
អគ្គលេខាធិការអនុម័តបញ្ជីសង្ខេបនៃគម្រោងថ្មីចំនួន៧២
អគ្គលេខាធិការអង្គការសហប្រជាជាតិបានអនុម័តបញ្ជីសង្ខេបមួយស្តីពីសំណើគម្រោងចំនួន៧២ ដែលស្នើសុំនូវការផ្តល់មូលនិធិជុំទី៦នៃមូលនិធិប្រជាធិបតេយ្យអង្គការសហប្រជាជាតិ(UNDEF) បន្ទាប់ពីការផ្តល់អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលមូលនិធិប្រជាធិបតេយ្យរបស់អង្គការសហប្រជាជាតិមក។ ការប្រកួតប្រជែងដើម្បីជាប់ឈ្មោះនៅក្នុងបញ្ជីសង្ខេបនៅឆ្នាំនេះមានសភាពតឹងតែង ដោយមានសំណើគម្រោងជិតដល់ចំនួន៣០០០ត្រូវបានទទួល។ យូអិនឌីអ៊ីអេហ្វ បានសាទរចំពោះអ្នកទាំងឡាយណា ដែលមានឈ្មោះនៅក្នុងបញ្ជីសង្ខេប និងអរគុណដល់អ្នកទាំងឡាយណា ដែលបានដាក់ពាក្យស្នើសុំ។
អានបន្ត -
ការលើកឡើងអំពីគម្លាតរវាងការប្តេជ្ញាចិត្ត និងភាពជាក់ស្តែង
នៅថ្ងៃនេះ គម្រោងសិទ្ធិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចេញផ្សាយព្រឹត្តិបត្រព័ត៌មានរៀងរាល់ពីរខែម្តងនៃគម្រោងសិទ្ធិលើកទី៥ ដោយមានចំណងជើងថា “ការលើកឡើងអំពីគម្លាតរវាងការប្តេជ្ញាចិត្ត និងភាពជាក់ស្តែង”។ ចំណុចស្នូលនៃព្រឹត្តិបត្រព័ត៌មានផ្តោតលើទ្រង់ទ្រាយពិសេសថ្មីបំផុតពីររួមមាន៖ ផែនទីនៃការវាយប្រហារដោយទឹកអាស៊ីត ក្នុងចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ និងការវិភាគទិន្នន័យនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ⁄សង្កាត់កាលពីខែមិថុនា ឆ្នាំ២០១២ ដែលគូសបញ្ជាក់អំពីតម្រូវការចាំបាច់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអនុវត្តការប្តេជ្ញាចិត្ត ដោយមានគំនិតផ្តួចផ្តើមជាក់លាក់នៅក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស។
អានបន្ត