-
អង្គការសង្គមស៊ីវិលជុំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាអនុវត្តន៍ លក្ខន្តិកៈតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យបានពេញលេញ
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៦ មានតំណាងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ប្រហែលជា៥០ នាក់បានជួបជុំគ្នាដើម្បីចេញរបាយការណ៍មួយ ដែលរៀបចំដោយ សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH)ដោយមានការចូលរួមយ៉ាងសកម្ម នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា ADHOCស្តីពីការអនុវត្តន៍ លក្ខន្តិកៈនៅទីក្រុងRome នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលបានផ្តល់សច្ចាប័នដោយប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែមេសាឆ្នាំ ២០០២ ។
អានបន្ត -
កម្ពុជា៖ អំពើព្រៃផ្សៃ និងនិទណ្ឌភាពនៃកងកម្លាំងសន្តិសុខកម្ពុជា ត្រូវតែបញ្ឈប់តាមរយះការយកមកកាត់ទោស
គណកម្មាធិការសិទ្ធិមនុស្សអាស៊ី(AHRC) បានសិក្សាថា ជាច្រើនខែថ្មីៗនេះ សមាជិកកងកម្លាំងសន្តិសុខកម្ពុជាបានស្ថិតនៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នាចំពោះការបាញ់ឲ្យរបួសស្ត្រីក្មេងៗនៅក្នុងទីក្រុងភ្នំពេញ ការបាញ់សម្លាប់អ្នកភូមិម្នាក់ នៅក្នុងខេត្តកំពង់ចាម និងការបើករថយន្តឥតសំចៃសម្រុកចូលទីនោះ ដែលធ្វើឲ្យគាត់ស្លាប់នៅកន្លែងកើតហេតុតែម្តង។ AHRC បានសិក្សាផងដែរថា អ្នកប្រព្រឹត្តបទល្មើសទាំងនោះមិនត្រូវបាននាំមកកាត់ទោសទេ។
អានបន្ត -
កម្ពុជា៖ ការគោរពចំពោះការប្រឆាំង របស់កម្មករលើបម្រាមមិនឲ្យធ្វើបាតុកម្ម ដែលទាក់ទងនឹងហេតុផលនយោបាយ
នៅថ្ងៃទី២៨មេសា២០០៦ សាលារាជធានីភ្នំពេញបានចេញនូវបម្រាមមួយដែលហាមមិនឲ្យធ្វើបាតុកម្មដោយសន្តិភាព ដែលសហព័ន្ធសហជីពសេរីកម្មករបានគ្រោងនឹងប្រារព្ធធ្វើ នាទិវាពលកម្មអន្តរជាតិ ១ឧសភា។ សហព័ន្ធសហជីពសេរីកម្មករ ̶̶ សមាគមន៍ គ្រូបង្រៀនឯករាជ(ITA) ដែលមានសមាជិកជាង៨០០០នាក់ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) ដែលមានសមាជិកជាង៧០ ០០០នាក់ និងសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU) ដែលមានសមាជិកជាង២០០០នាក់ ̶ បានរៀបចំដើម្បីប្រារព្ធធ្វើទិវាពលកម្មនៅឯការិយាល័យរបស់ពួកគេរៀងៗខ្លួន។
អានបន្ត -
កម្ពុជា៖ ច្បាប់ថ្មីលុបចោលការកាត់ឲ្យជាប់ឃុំពីបទបរិហារកេរ្តិ៍ ប៉ុន្តែរឹតត្បឹតសេរីភាពបញ្ចេញមតិ
ស្ថិតនៅសម្ពាធអន្តរជាតិដ៏និរន្តរ៍ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១មេសា បានសម្រេចលុបចោលការកាត់ឲ្យជាប់ពន្ធនាគារចំនួនពី៨ថ្ងៃដល់១ឆ្នាំពីបទបរិហារកេរ្តិ៍ តាមមាត្រា៦៣នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ១៩៩២ ដែលគេស្គាល់ជាទូទៅថាជាច្បាប់អ៊ុនតាក់។ នេះគឺជាការអភិវឌ្ឍប្រកបដោយភាពវិជ្ជមានមួយ និងគួរត្រូវបានគេស្វាគមន៍ ជាពិសេសនៅរយៈពេលមួយឆ្នាំក្រោយពីការបង្ក្រាប ដែលគេថ្កោលទោសយ៉ាងខ្លាំងក្លា អំឡុងពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើបា្រស់ច្បាប់បរិហារកេរ្តិ៍នេះ ដើម្បីចាប់ខ្លួនអ្នកនយោបាយគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស ដោយបំបិទការរិះគន់ដល់រដ្ឋាភិបាល និងបង្កើតការភ័យខ្លាចដោយតំបន់កាន់តែខ្លាំងឡើង នៅក្នុងចំណោមប្រជាជនកម្ពុជា។
អានបន្ត -
កម្ពុជា៖ បម្រាមចំពោះការតវ៉ាប្រឆាំងនឹងនាយករដ្ឋមន្ត្រីធ្វើឲ្យការគ្រប់គ្រងផ្តាច់ការស្របច្បាប់
នៅក្នុងកិច្ចប្រជុំរបស់ខ្លួនជាមួយអង្គការក្រៅរដ្ឋាភិបាល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០០៦ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបាតុកម្ម ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាបានប្រកាសនូវបម្រាមស្តីពីការធ្វើបាតុកម្មណាមួយ ដែលតវ៉ាប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី។ ដោយលើកឡើងនូវអស្ថិរភាពផ្នែកនយោបាយ លោក នុត សាអាន ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការធ្វើបាតុកម្មណាមួយ ដែលអំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រីលាលែងពីតំណែងនឹងត្រូវបានហាមឃាត់។ លោកបានបន្ថែមទៀតថា គ្រាន់តែឆ្នោតមួយសន្លឹក តើអាចបណ្តេញនាយករដ្ឋមន្ត្រីចេញពីអំណាចបានដែរឬ។ ដើម្បីសង្កត់បញ្ជាក់ចំពោះទស្សនៈរបស់គាត់ លោក នុត សាអាន បានប្រកាសថ្កោលទោសចំពោះការធ្វើបាតុកម្ម នាពេលថ្មីៗនៅក្នុងទីក្រុងបាងកក ដែលនាំឲ្យនាយករដ្ឋមន្ត្រីថៃលាលែងពីតំណែង។ បើទោះជាយ៉ាងនេះក៏ដោយ បាតុកម្មប្រឆាំងនឹងរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលអាចត្រូវបានរៀបចំ ប្រសិនបើលោកនាយករដ្ឋមន្ត្រីស្នើសុំឲ្យលុបចោល។
អានបន្ត -
ការវាយប្រហារទៅលើគណបក្សប្រឆាំងគឺមិនបានដោះស្រាយអស់រយៈពេល៩ឆ្នាំហើយ
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងនៅក្នុងថ្ងៃនេះថា អស់រយៈពេល៩ឆ្នាំក្រោយពីការវាយប្រហារដោយគ្រាប់ដៃទៅលើការជួបជុំគ្នារបស់គណបក្សប្រឆាំងក្នុងទីក្រុងភ្នំពេញ ដែលបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់១៦នាក់ និងរបួសជាង១៥០នាក់មិនមានដំណើរការអ្វីសោះក្នុងការនាំយកជនដៃដល់មកកាត់ទោស។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានជំរុញដល់រដ្ឋាភិបាលសហរដ្ឋអាមេរិច ដែលត្រួតពិនិត្យមើលការវាយប្រហារនេះ ដោយសារមានជនជាតិអាមេរិចម្នាក់បានរងរបួស ឲ្យបើកការស៊ើបអង្កេតឡើងវិញ។
អានបន្ត -
កម្ពុជា៖ អាជ្ញាធរត្រូវតែផ្តល់សច្ចាប័ន លើពិធីសារតាមចិត្តជ្រើសរើស ដល់ ICCPR ក្នុងពេលឥឡូវនេះ
គណកម្មាធិការសិទ្ធិមនុស្សអាស៊ី(AHRC) កាត់សម្គាល់ថា ដោយសារមានការជម្រុញពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើពិធីសារជ្រើសរើសតាមចិត្តជាប់នឹងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ(ICCPR) នៅថ្ងៃទី២៧កញ្ញា២០០៤។ ការចុះហត្ថលេខានេះ គឺជាជំហានដំបូង ប៉ុន្តែគ្មានន័យ ប្រសិនបើគ្មានការផ្តល់សច្ចាប័នទេនោះ។ មាត្រាដែលមាននៅក្នុងពិធីសារជ្រើសរើសតាមចិត្តដំបូងគឺគ្រាន់ជាការចងភ្ជាប់រវៀងរដ្ឋដោយស្របច្បាប់ បន្ទាប់ពីការផ្តល់ឲ្យសច្ចាប័នហើយ។
អានបន្ត -
កម្ពុជា៖ ច្បាប់រឹតបន្តឹងលើការធ្វើបាតុកម្មនឹងពង្រឹង ដល់ការគ្រប់គ្រងអំនាចផ្តាច់ការកាន់តែខ្លាំង
សេចក្តីពង្រាងច្បាប់កម្ពុជាស្តីពីការធ្វើបាតុកម្មដោយសន្តិភាព នាពេលចុងក្រោយនេះ គឺមានការរឹតត្បៀតយ៉ាងខ្លាំង ដែលប្រសិនបើត្រូវបានអនុម័តនោះ ប្រជាជនកម្ពុជានឹងមិនអាចប្រើប្រាស់សិទ្ធិរបស់ពួកគេ ដើម្បីធ្វើបាតុកម្ម និងបញ្ចេញទស្សនៈរបស់ពួកគេបានអ្វីទាំងអស់។ ច្បាប់នេះគឺជាដំណើរឆ្ពោះទៅមុខរបស់រដ្ឋាភិបាលនាពេលចុងក្រោយ ដើម្បីដាក់ការរឹតបន្តឹងទៅលើសេរីភាពបញ្ចេញមតិ និងការជួបប្រជុំ(សូមមើល AS-038-2006 សម្រាប់ការពិភាក្សាបន្ថែម)។ ការរឹតបន្តឹងបែបនេះ គឺបង្ករគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
អានបន្ត -
កម្ពុជា៖ រដ្ឋាភិបាលគួរតែលុបបំបាត់ឧបសគ្គ ចំពោះសេរីភាពបញ្ចេញមតិ
ចំពោះការរំលោភលើសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពួកគេ នៅថ្ងៃទី៦មីនា២០០៦ សហគមន៍កម្ពុជាក្រោមត្រូវបានបដិសេធន៍មិនឲ្យធ្វើបាតុកម្មប្រឆាំងនឹងការអញ្ជើញមករបស់នាយករដ្ឋមន្ត្រីវៀតណាម ផាន វ៉ាន់ដុងនៅប្រទេសកម្ពុជា។ សហគមន៍នេះគឺជាសមាគមន៍នៃប្រជាជន ជនជាតិដើមភាគតិចវៀតណាម ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាពលរដ្ឋកម្ពុជា។ សិទ្ធិសេរីភាពបញ្ចេញមតិ ត្រូវបានអាជ្ញាធរកម្ពុជាបដិសេធន៍ចាប់តាំងពីឆ្នាំ២០០៣មកម្លេះ នៅពេលដែលមានកុប្បកម្មមួយបានវាយកម្ទេចស្ថានទូតថៃ និងពាណិជ្ជកម្មថៃនៅក្នុងរាជធានីភ្នំពេញ។ ការវាយប្រហារនោះបានកើតឡើងដោយសារពាក្យសម្តីមើលងាយរបស់តួឯកស្រីថៃ មកលើប្រាសាទបុរាណអង្គរវត្តកម្ពុជា។
អានបន្ត -
កម្ពុជា៖ វិធានការដែលមានប្រសិទ្ធិភាព គឺគេត្រូវតែធ្វើដើម្បីបញ្ឈប់ការដណ្តើមយកដីធ្លី ដែលមានទ្រង់ទ្រាយធំ
បើទុកណាជាក្រុមអ្នកភូមិមួយ ដែលជាសមាជិកនៃសហគមន៍ជនជាតិដើមភាគតិច នៅក្នុងខេត្តរតនគិរីភាគឦសាន្តនៃប្រទេសកម្ពុជា ត្រូវអាជ្ញាធរក្នុងតំបន់ប្រាប់ថា ដីរបស់ពួកគេត្រូវបានរក្សាទុកសម្រាប់ការអភិវឌ្ឍក៏ដោយ អំឡុងពេល១០ក្រោយ ក៏គ្មានការអភិវឌ្ឍបានកើតឡើងសោះ។ ផ្ទុយទៅវិញ ដោយមិនបានជូនដំណឹងដល់អ្នកភូមិ អាជ្ញាធរបានប្រគល់ដីនោះឲ្យដល់ឈ្មួញម្នាក់។
អានបន្ត