-
បញ្ហាដីសម្បទានដាំដើមស្រល់របស់ក្រុមហ៊ុន អ៊ូជីសាន និងការតវ៉ារបស់សហគមន៍ជនជាតិភាគតិច (ភ្នង) នៅខេត្តមណ្ឌលគិរី
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ អង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលរួមមានអង្គការ-សមាគមចំនួន ១៨ ជាសមាជិក មានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះគំរោងការអភិវឌ្ឍន៍ដីសម្បទានដាំដើមស្រល់របស់ក្រុមហ៊ុន អ៊ូជីសាននៅក្នុងខេត្តមណ្ឌលគិរី ដែលមានការប៉ះពាល់លើដីធ្លី ការថែរក្សាទំនៀមទំលាប់ ប្រពៃណី និងជីវភាពប្រចាំថ្ងៃ របស់សហគមន៍ជនជាតិភាគតិច (ភ្នង) ចំនួន៧ឃុំ ក្រុមហ៊ុនកំពុងធ្វើសកម្មភាពដាំដុះដើមស្រល់នៅលើផ្ទៃដីទំហំលើសពី១ ម៉ឺនហិចតា ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់សហគមន៍ នៅឃុំដាក់ដាំ និង ឃុំសែនមនោរម្យ របស់ស្រុកអូរាំង ។
អានបន្ត -
អង្គការសង្គមស៊ីវិលអំពាវនាវដល់រដ្ឋាភិបាលសូមឲ្យគោរពតាមកិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិក្នុងការចូលរួមវិភាគទានថវិកា១៣.៣លានដុល្លាក្នុងថវិកាសំរាប់ដំណើរការតុលាការខ្មែរក្រហម
យើងខ្ញុំជាអង្គការសង្គមស៊ីវិលសូមសំដែងនូវការខកចិត្តជាខ្លាំងចំពោះ រាជរដ្ឋាភិបាលកម្ពុជាដែលប្រកាសថាមិនអាចចូលរួមផ្តល់វិភាគទានក្នុងទឹកប្រាក់ចំនួន១៣.៣ លានដុល្លាក្នុងថវិកាសំរាប់ដំណើរការតុលាការខ្មែរក្រហម ក្នុងរយៈពេល៣ឆ្នាំ ដោយប្រកាសថាមានថវិកាតែ១.៥លានដុល្លា ដែលនៅខ្វះ១១.៨លានដុល្លាទៀត ។ ប្រសិនបើយើងពិចារណាឲ្យដិតដល់ យើងឃើញថារដ្ឋាភិបាលកម្ពុជាត្រូវចំណាយថវិកាតែ៤.៤លានដុល្លាក្នុងមួយឆ្នាំ ដែលស្មើនឹង០.៥%នៃថវិកា ជាតិប្រចាំឆ្នាំ ជាចំនួនតិចតួចស្តួចស្តើងណាស់សំរាប់ការចំណាយ ទៅលើការស្វែងរកយុត្តិធម៌ និងបង្រួបបង្រួមជាតិមួយជួយដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម ក៍ដូចជាជួយដល់ប្រជាជនកម្ពុជាទាំងមូលដែរ ពីព្រោះថវិកាជាតិប្រចាំឆ្នាំ ២០០៥ មានសរុបទាំងអស់៧៩២ លានដុល្លា ។
អានបន្ត -
សាលដីកាតុលាការឧទ្ធរណ៍ចំពោះករណីវិវាទដីធ្លីដ៏ចម្រូងចម្រាស់នៅប៉ោយប៉ែតនាំឲ្យមានការស្លាប់ និងរបួស
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា(CHRAC) ជាគណកម្មាធិការចម្រុះមានអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សចំនួន១៨ជាសមាជិកថ្កោលទោសយ៉ាងខ្លាំងចំពោះមធ្យោបាយនៃការអនុវត្តសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍នៅក្នុងករណីដីធ្លីដ៏ចម្រូងចម្រាស់មួយនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការអនុវត្តន៍នេះបណ្តាលឲ្យមានអំពើហិង្សាលើអ្នកភូមិ ដែលជាលទ្ធផលមានការស្លាប់ចំនួន៦នាក់។ អ្នកភូមិ៦នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ៣នាក់ទៀតបានបាត់ខ្លួន និង២៩នាក់ទៀតត្រូវបានចាប់ខ្លួន និងដោះលែងវិញក្នុងថ្ងៃតែមួយផងដែរ។
អានបន្ត -
ការឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស នៃអ្នកការពារសិទ្ធិមនុស្ស
ការឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស នៃអ្នកការពារសិទ្ធិមនុស្ស គឺជាកម្មវិធីរួមគ្នាមួយ ដោយមានសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) អង្គការប្រឆាំងនឹងអំពើទារុណកម្មពិភពលោក សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា (ADHOC) និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO) នឹងប្រារព្ធធ្វើសន្និសីទកាសែតមួយនៅទីក្រុងភ្នំពេញ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៥ ក្នុងឱកាសផ្សព្វផ្សាយនូវរបាយការណ៍ ការឃ្លាំមើលអំពីស្ថានភាពសិទ្ធិមនុស្សទូទាំងពិភពលោកប្រចាំឆ្នាំ ២០០៤ ។
អានបន្ត -
បទដ្ឋានអន្តរជាតិសម្រាប់អង្គជំនុំជម្រះវិសាមញ្ញចំពោះការកាត់ទោសពីបទឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តក្នុងអំឡុងកម្ពុជាប្រជាធិបតេយ្យ
យើងសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ដែលធានានូវយុត្តិធម៌ ភាពគួរឲ្យទុកចិត្តបាន ឯករាជ្យ និងភាពមិនលម្អៀងនៃអង្គជំនុំជម្រះវិសាមញ្ញ។ ដើម្បីទទួលបានរឿងនេះ CHRAC និងសមាជិកសង្គមស៊ីវិលដទៃទៀតបានធ្វើការស្នើសុំជាច្រើនលើកពាក់ព័ន្ធនឹងប្រធានបទខាងលើនេះ ប៉ុន្តែសំណួរជាច្រើនរបស់យើងមិនទាន់ទទួលបាននូវចម្លើយ។ សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ(FIDH) អាដហុក និងលីកាដូបានធ្វើសំណើទាំងនេះម្តងទៀតនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៥ ខែមេសា។ CHRAC ធ្វើការស្នើសុំម្តងទៀតនៅក្នុងថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ(រួមទាំងអង្គការសហប្រជាជាតិ)គួរឆ្លើយតបចំពោះកង្វល់របស់សង្គមស៊ីវិល ̶ ខណៈដែលវគ្គហ្វឹកហ្វឺនលើកទីពីរសម្រាប់ចៅក្រម និងព្រះរាជអាជ្ញាបានចាប់ផ្តើម។
អានបន្ត