• រដ្ឋនៃពិភពសិទ្ធិមនុស្ស

    រដ្ឋនៃពិភពសិទ្ធិមនុស្ស

    ស្ថានភាពសិទ្ធិមនុស្សពីប្រទេសដែលមានលំដាប់អក្សរ​ A ដល់ Z ហើយនិងរបាយការណ៍ពេញលេញ

    អានបន្ត
  • អ្នក​ជំនាញ​សុខភាព​ផ្នែក​​រំលោភ​សេព​សន្ថវៈ​នៅ​កម្ពុជា

    អ្នក​ជំនាញ​សុខភាព​ផ្នែក​​រំលោភ​សេព​សន្ថវៈ​នៅ​កម្ពុជា

    កាន់​តែធ្ងន់​ធ្ងរ​ទៅហើយ ប្រព័ន្ធ​នៃការជួយ​សង្រោះ​ជនរង​គ្រោះ​ពីការ​រំលោភ​សេព​សន្ថវៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​ពាណិជ្ជកម្ម​សម្រាប់​រក​លុយ និង​ផ្តល់​ផល​ប្រយោជន៍​​ដល់​មន្ត្រី ដែល​ពាក់​ពន្ធ័​ជា​ជាង​ផ្តល់​យុត្តិ​ធម៌​ដល់ជន​រង​​គ្រោះ​។ ភាព​អយុត្តិធម៌​នេះ​នូវ​តែបន្ត​ដោយ​គ្មា​នការ​អើពើ​ និង​បន្សល់​ទុក​នូវ​ជនរង​​គ្រោះ​ជាច្រើន​។

    អានបន្ត
  • របាយ​ការណ៍​របស់​គ្លូប៊ល​វីតណេស (Global Witness) ស្តី​ពី​ការ​នាំ​ចេញ​ដី​ខ្សាច់

    របាយ​ការណ៍​របស់​គ្លូប៊ល​វីតណេស (Global Witness) ស្តី​ពី​ការ​នាំ​ចេញ​ដី​ខ្សាច់

    ជាមួយ​នឹង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​ឡើង​ដល់​៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ប្រទេស​សិង្ហបុរី​គឺ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អ្នកមាន​បំផុត​ក្នុង​ពិភពលោក​។​ប៉ុន្តែ​បើ​និយាយ​ពី​រឿង​ដី​ធ្លីវិញ វា​គឺ​ជា​ប្រទេស​មួយ​ដ៏​តូច​។​រដ្ឋ​ទីក្រុង​មួយ​នេះ​មាន​ទំហំ​តូចជាង​ទីក្រុង​វ៉ាស៊ីងតោន​ចំនួន​បីដង​កន្លះ​ហើយ​ចំនួន​ប្រជាជន​តិចជាង​រហូត​ដល់​ជិត​ប្រាំបី​ដង​។ តែ​ភាព​ខ្ពង់ខ្ពស់​ដ៏​តូច​នេះ​បាន​លាក់បាំង​ពី​មហិច្ចតា​របស់វា​។​ដើម្បី​ធានា​អំពី​ស្ថានភាព​របស់ខ្លួន​ក្នុង​នាម​ជា​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោ​កមួយ ប្រទេស​សឹង្ហបុរី​បាន​ពង្រីក​ផ្ទៃ​ដី​របស់​ខ្លួន​រហូត​ដល់​ទៅ​២២​ភាគរយ ចាប់តាំង​ពី​ទសវត្ស​ទី​៦០​។​នេះ​ជា​ប្រតិបត្តិការ​មួយ​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ការ​សាងសង់​និង​ការ​រានដី​ដ៏​មហិមា​។នេះ​គឺជា​ប្រតិបត្តិការ​ដែល​គេ​កាយ លើកឡើង ហើយនឹង​ឆ្ពោះ​ទៅ​ខាងក្រៅ​។ ដំណើរការ​នេះ​ទាមទារ​នូវ​បរិមាណ​ដីខ្សាច់​ដ៏​ច្រើន​សម្បើម​។​សឹង្ហបុរី​ត្រូវការ​ធនធាន​នេះ​តាមរយៈ​ខណ្ឌ​សីមា​ជាតិ​របស់​ខ្លួន ហើយ​ដែល​ទាមទារ​ការ​ខិតខំ​ទាំង​លំបាក​ដើម្បី​សម្រេច​បាន​។​ក្នុង​ចំណោម​ប្រទេស​ជិតខាង​របស់​ខ្លួន រដ្ឋាភិបាល​ពី​មួយ​ទៅ​មួយ​បាន​កំណត់ ឬ​ក៏​ហាមឃាត់​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​សឹង្ហបុរី​ដោយសារ​តែ​វា​មាន​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ​។​ក្នុង​ចំនោម​ប្រទេស​ទាំងនេះ​គឺ​រួម​មាន​ប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​វៀតណាម​។​ហើយ​ដោយសារ​តែ​មាន​ប្រទេស​មួយ​ចំនួន​បាន​បញ្ឈប់ ក៏​មាន​ប្រទេស​មួយ​ចំនួន​ទៀត​បាន​ចូល​ប្រឡូក​វិញម្តង​។​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​អ្នក​ផ្គត់ផ្គង់​ខ្សាច់​ដ៏​ចម្បង​ទៅ​ប្រទេស​សឹង្ហបុរី​។

    អានបន្ត
  • របាយការណ៍​ស្តី​ពី​កុមារ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា

    របាយការណ៍​ស្តី​ពី​កុមារ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា

    របាយការណ៍​នេះ មាន​បំណង​ស្រាវជ្រាវ​ឯកសារ​សំរាប់​មិត្ត​អ្នក​អាន​ដែល​មាន​បំណង​ចង់​មាន​ចំណេះ​ដឹង ពី​ការ​ការពារ​ពិសេស​ចំពោះ​កុមារ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។​វា​ក៏​មាន​បំណង ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​កុមារ​នៅ​កម្ពុជា​កាន់​តែ​ប្រសើរ​ដោយ​ធានា​ថា ពូកគេ​នឹង​រីករាយ​ទទួល​ការ​ការពារ​សិទ្ធិ​របស់​ពួក​គេ​ដូច​ដែល​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បាន​ផ្តល់​ឲ្យ​។

    អានបន្ត
  • ការ​វិភាគ​ស្ថិតិ​នៃ​ស្ថានភាព​ជំលោះ​ដី​ធ្លី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩

    ការ​វិភាគ​ស្ថិតិ​នៃ​ស្ថានភាព​ជំលោះ​ដី​ធ្លី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩

    ជំលោះ​ដី​ធ្លី​តម្រូវ​អោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​យកចិត្ត​ទុក​ដាក់​រួមគ្នា​ រាប់​បញ្ចូល​ទាំង​អាជ្ញាធរ​រដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលទាំងអស់​។​ដោយ​ការ​ផ្ដល់​ផល​ប្រយោជន៍​ដ៏​ខ្ពស់​បំផុត វិធានការ​និង​វិធី​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង និង​ដាក់​អោយ​អនុវត្តន៍​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេង​ៗ​។​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ លទ្ធផល​នៃ​ដំណើរ​ការ​ការ​ដោះស្រាយ​ជំលោះ​ដី​ធ្លី​ត្រូវ​បាន​រាយការណ៍​ខុស​ៗ​គ្នា​ក្នុង​ចំណោម​អ្នក​ដែល​ពាក់ព័ន្ធ​។​ដូច្នេះ​របាយការណ៍​នៃ​ការ​វិភាគ​ជំលោះ​ដី​ធ្លី​នេះ ក្នុង​ទំហំ​ខ្លះ​គឺ​ជួយ​ឃ្លាំ​មើល​ពី​ការ​វិវត្ត​នៃ​ជំលោះ​ដី​ធ្លី​នៅ​ប្រទេស​កម្ពុជា​និង​អាច​ផ្ដល់​ភស្ដុតាង​ចំពោះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​។

    អានបន្ត
  • វិធាន​ការ​ដោះស្រាយ​ចំពោះ​ការវាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​នៅ​កម្ពុជា

    វិធាន​ការ​ដោះស្រាយ​ចំពោះ​ការវាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​នៅ​កម្ពុជា

    អង្គការ​ជួយ​ជន​រងគ្រោះ​កម្ពុជា​ដោយសារ​អាស៊ីត​(​CASC​) ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ឆ្នាំ​២០០៦​ដើម្បី​ឆ្លើយ​តប​ការ​ខ្វះ​ខាត​សេវាកម្ម​ និង​ជម្រើស​មាន​កំណត់​ក្នុង​ការ​ទទួល​បាន​ការ​ព្យាបាល​របស់​ជន​រងគ្រោះ​ដោយសារ​ការ​រលាក​ទឹក​អាស៊ីត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​CASC ជា​អង្គការ​ដំបូង​គេ​ដែល​ផ្ដល់​សេវាកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដល់​ជន​រងគ្រោះ​ដោយសារ​ការ​រលាក​ទឹក​អាស៊ីត​។​​ការ​ផ្ដល់​សេវា​របស់​អង្គការ​នេះ​គឺ​សំរាប់​តែ​ជន​រងគ្រោះ​ដោយសារ​ការ​រលាក​ទឹក​អាស៊ីត​ប៉ុណ្ណោះ​។​របាយ​ការណ៍​ស្ដី​អំពី​ហឹង្សា​ដោយ​ទឹក​អាស៊ីត​នៅ​កម្ពុជា​នេះ ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (ម.ស.ម.ក​) ជូន​ទៅ​(​CASC​) ដោយ​ធ្វើការ​ពិចារណា​ពី​មូលហេតុ​ជា​មូលដ្ឋាន​ផ្សេង​ៗ​នៃ​ហឹង្សា​ដោយ​ទឹក​អាស៊ីត​ព្រម​ជាមួយ​និង​ការ​ផ្តល់​អនុសាសន៍​ជាច្រើន​សំរាប់​ឲ្យ​ស្ថានភាព​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​។

    អានបន្ត
  • អត្ថបទ​គោល​ជំហរ​៖ អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​ការ​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​-​២០១០

    អត្ថបទ​គោល​ជំហរ​៖ អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​ការ​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​-​២០១០

    សេចក្ដី​ថ្លែងការណ៍ ការ​អត្ថាធិប្បាយ ឬ​ទស្សនៈ​បាន​បង្ហាញ​នៅ​ក្នុង​អត្ថបទ​នេះ គឺជា​គំនិត​របស់​អ្នក​និពន្ធ​រៀងៗ​ខ្លួន​និង​/​ឬរបស់​ក្រុម​តាម​ផ្នែក​នីមួយ​ៗ ដែល​ពួកគេ​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​បង្ហាញ​លើកឡើង​ទាំងនេះ ហើយ​មិន​តំណាង​ឲ្យ​ទស្សនៈ​របស់​អង្គការ​វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​ប្រទេស​កម្ពុជា​ទេ​។​ខណៈ​ដែល​មាតិកា​នៃ​អត្ថបទ​ទាំងនេះ​អាច​នឹង​ត្រូវ​បាន​ស្រង់ចេញ និង​បោះពុម្ព​ផ្សាយ​ឡើងវិញ​ក្នុង​គោល​បំណង​អភិវឌ្ឍន៍ សេចក្តី​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​បោះពុម្ភ​ផ្សាយ និង​អ្នក​និពន្ធ​អត្ថបទ​នីមួយ​ៗ​នឹង​ត្រូវបាន​លើក​សរសើរ​។

    អានបន្ត
  • សិទ្ធិ​មនុស្ស​ស្ដី​ពីការ​ទប់​ស្កាត់​អត្រា​មរណៈមាតា និង​អត្រា​ជំងឺ​និង​សិទ្ធិ​មនុស្ស

    សិទ្ធិ​មនុស្ស​ស្ដី​ពីការ​ទប់​ស្កាត់​អត្រា​មរណៈមាតា និង​អត្រា​ជំងឺ​និង​សិទ្ធិ​មនុស្ស

    របាយ​ការណ៍​នេះ​ត្រូ​វបាន​ដាក់​ជូន​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ដោយ​អនុលោម​តាម​សេចក្តី​សម្រេច​លេខ​១១​,​៨​, ដែល​ក្នុង​នោះ​ក្រុម​ប្រឹក្សា​បាន​ស្នើ​ទៅ​ប្រធាន​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស(​OHCHR​)ដើម្បី​រៀបចំ​ប្រធានបទ​នៃ​ការ​សិក្សា​មួយ​ស្ដី​អំពី​មរណៈភាព​មាតា​ដែល​អាច​បង្កា​របាន និង​អត្រា​ជំងឺ​និង​សិទ្ធិ​មនុស្ស​ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​បណ្តា​រដ្ឋ អង្គការ​សុខភាព​ពិភពលោក​(​WHO​) មូលនិធិ​ប្រជាជន​អង្គការ​សហ​ប្រជាជាតិ(​UNFPA​) មូលនិធិ​កុមារ​អង្គការ​សហ​ប្រជាជាតិ(​UNICEF​) ធនាគា​ពិភពលោក និង​គ្រប់​អង្គការ​​​​​​​​​​​​ដែល​ពាក់ព័ន្ធ​ដ៏ទៃ​ទៀត​។​ក្នុង​គោល​បំណង​ជម្រាប​ជូន​ពី​ខ្លឹមសារ​របាយ​ការណ៍ កំណត់ហេតុ​មួយ​ត្រូវ​បាន​បញ្ជូន​ទៅ​បណ្តា​រដ្ឋ ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ២០០៩ ដោយ​ក្តី​ប្រាថ្នា​ចង់បាន​នូវ​កា​រផ្ដល់​ព័ត៌មាន និង​ការ​ស៊ើប​អង្កេត​ផ្សេង​ៗ​។​វិភាគទាន ជា​លាយលក្ខ័ណ​អក្សរ​ត្រូវ​បាន​ទទួល​ពី​រដ្ឋ​ចំនួន​២៨ ក្នុង​នោះ​ទទួល​បាន​ពី​រដ្ឋ​ជា​អ្នក​សង្កេតការណ៍​ចំនួន​១ ពី​អង្គភាព​អង្គការ​សហ​ប្រជាជាតិ និង​ភ្នាក់ងារ​អន្តរ​រដ្ឋាភិបាល​ចំនួន​៩ និង​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល សម្ព័ន្ធ​និង​ពី​បណ្តា​ក្រុម​ដ៏ទៃ​ទៀត​ចំនួន​២២​។​រាល់ការ​ដាក់​ជូន​អាច​មើល​បាន​តាម​រយៈ​គេហទំព័​ររបស់​ម.ស.ក.ម។

    អានបន្ត
  • របាយការណ៍ស្តីពីអំពើហឹង្សាផ្លូវភេទក្នុងប្រទេសកម្ពុជា

    របាយការណ៍ស្តីពីអំពើហឹង្សាផ្លូវភេទក្នុងប្រទេសកម្ពុជា

    ឯកសារ​នេះ​គឺ​ជា​ការ​សង្ខប​នៃ​របាយ​ការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ ដែល​បង្ហាញ​អំពី​ថា​តើ​អំពើ​ពុក​រលួយ និង​ការ​រើសអើង​នៅ​ក្នុង​រង្វង់​ប៉ូលីស និង​តុលាការ​ដែល​រារាំង​ជន​រងគ្រោះ​ពី​អំពើ​រំលោភ​មិន​ឲ្យ​ទទួល​បាន​នូវ​យុត្តិធ៌ម និង​កិច្ច​សង្គ្រោះ​ដោយ​របៀប​ណា​។​របាយ​ការណ៍​ដែល​និយាយ​ពី​ស្រ្តី​និង​ក្មេង​ស្រី​ៗ​ត្រូវ​បាន​គេ​រំលោភ​គឺ​មាន​ការ​កើនឡើង​យ៉ាង​សម្បើម​ក្នុង​ប្រទេស​កម្ពុជា​។​ស្ថិត​ក្នុង​ចំណោម​វប្បធម៌​និទណ្ឌភាព ការ​ទទួល​បាន​យុត្តិធម៌​របស់​ជន​រងគ្រោះ​គឺ​នៅ​មាន​កម្រិត​ហើយ​កង្វះ​ខាត​សេវាកម្ម​សុខាភិបាល និង​ការ​គាំទ្រ​ផ្នែក​ចិត្តសាស្ត្រ​ឆ្លុះ​បញ្ចាំង​ពី​ឥរិយាបទ​សង្គម​ចំពោះ​ការ​រំលោភ​និង​អំពើ​ហឹង្សា​ផ្លូវភេទ​ដ៏ទៃ​ទៀត​។

    អានបន្ត
  • ករណី​រំលោភ​ផ្លូវភេទ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០១០

    ករណី​រំលោភ​ផ្លូវភេទ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០១០

    យោង​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា ការ​រំលោភ​ផ្លូវភេទ គឺ​ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​មួយ​ដែល​ជនល្មើស​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ ក៏​ដូចជា​ទទួល​ការ​ផាក​ពិន័យ ឬ​តំរូវ​ឲ្យ​ធ្វើការ​ជា​ការ​ពិន័យ​។​របាយការណ៍​នេះ​ចាប់​អារម្មណ៍​ពី​ប្រសិទ្ធិ​ភាព​នៃ​ការ​បង្ខំ​ឲ្យ​ប្រតិបត្តិ​របស់​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​។

    អានបន្ត
  • របាយការណ៍ស្តីពីស្ថានភាពនៃការអប់រំបច្ចុប្បន្នរបស់កុមារពិការ

    របាយការណ៍ស្តីពីស្ថានភាពនៃការអប់រំបច្ចុប្បន្នរបស់កុមារពិការ

    ការ​ស្រាវជ្រាវ និង​លទ្ធផល​នៃ​របាយ​ការណ៍​ដំបូង ស្តី​ពី​ស្ថានភាព​នៃ​កុមារ​ពិការ​ដើម្បី​អនុវត្ត​គោល​ការណ៍​នៃ​ការ​អប់រំ​ចំពោះ​កុមារ​ពិការ មិន​អាច​ទទួល​បាន​ជោគជ័យ​ដោយ​គ្មាន​ជំនួយ និង​សហ​ប្រតិបត្តិ​ការ​ពី​បុគ្គល​ឯកជន​មួយ​ចំនួន​បានទេ​។​អង្គការ​ជន​ពិការ​កម្ពុជា​ហៅ​កាត់​ថា(​CDPO​) សូម​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម​អ៊ីម សិទ្ធី រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម​ណាត ប៊ុន​រឿន ជា​រដ្ឋ​លេខា​ធិការ​ដែល​បាន​អនុញ្ញាត និង​សម្រួល​ដល់​ការ​ស្ទង់​មតិ​ក្នុង​ខេត្តកំពង់ចាម កំពង់ស្ពឺ កំពត ស្វាយរៀង និង​បន្ទាយ​មានជ័យ​។

    អានបន្ត
  • ការគ្រប់គ្រងដី និង គំរោងរដ្ឋបាល

    ការគ្រប់គ្រងដី និង គំរោងរដ្ឋបាល

    អធិការកិច្ចធានាគារពិភលោកនិងចុះធ្វើ​ការស៊ើបអង្កេតនៅក្នុង​គំរោងដី​នៅ​កម្ពុជា​ដែល​ផ្តល់​ជំនួយ​ដោយ​ធានាគារ​នៅ​ ក្រោយពីមាន​ពាក្យបណ្តឹងពីជនរងគ្រោះ​ដែលត្រូវបានបណេ្តញចេញដោយបងំ្ខហើយ​រងគ្រោះ​ពីគំរោងនេះ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo