-
ពង្រឹងអំណាចប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន
បណ្តាញសិទ្ធិមនុស្សកម្ពុជា ជាគម្រោងថ្មីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានទទួលការឧបត្ថម្ភដោយសប្បុរសពីអង្គការដាយកូនៀ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយនិងការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើវិមជ្ឈការដល់សកម្មជនសិទ្ធិមនុស្សនៅទូទាំងប្រទេស។"គម្រោង" ដែលបានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០១០ មានគោលបំណងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យចេះលើកស្ទួយ និងការពារសិទ្ធិមនុស្ស របស់ប្រជាពលរដ្ឋដែលរស់នៅសហគមន៏របស់ខ្លួន។
អានបន្ត -
សេចក្តីព្រាងច្បាប់ស្តីពី សមាគម និង អង្គការមិនមែនរដ្ឋាភិបាល
សលាកប័ត្រព័ត៌មាននេះ នឹងបង្ហាញអំពីការព្រួយបារម្ភ និង អនុសាសន៍ចម្បងៗមួយចំនួនរបស់“ម.ស.ម.ក.” ដែលទាក់ទងទៅនឹងច្បាប់អង្គការដោយយោងតាមសេចក្តីព្រាងចុងក្រោយបង្អស់ចុះថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១១ ដោយមានបន្ថែមព័ត៌មានសាវតាមួយចំនួនទាក់ទងទៅនឹងមូលហេតុដែលនៅពីក្រោយការបង្កើតច្បាប់នេះ និង ដំណើរការពិគ្រោះយោបល់នាពេលបច្ចុប្បន្ន។
អានបន្ត -
គ្រួសារដែលត្រូវបានបណ្តេញចេញ:រាជធានីភ្នំពេញឆ្នាំ១៩៩០-២០១១
“ករណីសិក្សា៖ ការបណ្តេញចេញពីវត្តសារាវ័ន្តទៅកាន់ទីតាំងថ្មីនៅឆ្នាំ១៩៩០៖ ក្នុងឆ្នាំ១៩៩០-១៩៩៦ គម្រោងរួមរបស់សាលារាជធានីភ្នំពេញ និងអង្គការមិនមែនរដ្ឋាភិបាលរបស់អៀរឡង់“សង្គ្រោះ" (ខនសឺន) បានធ្វើការបណ្តេញប្រជាពលរដ្ឋចំនួន៥៧០គ្រួសារ ដែលភាគច្រើនជាអ្នករស់នៅវត្តសារវ័ន្តឲ្យទៅតាំងទីលំនៅថ្មី ដែលមានចំងាយ១៥គីឡូម៉ែត្រពីទីក្រុងនៅជិតទំនប់កប់ស្រូវ។ របាយការណ៍នានាបានបង្ហាញថា ទោះបីជាមានការចំណាយជិត១លានដុល្លារក៏ដោយ ក៏គម្រោងនេះនៅជួបប្រទះនូវបញ្ហាជាច្រើន ជាពិសេសទាក់ទងនឹងការតាំងទីលំនៅថ្មីរួមមានដូចជា៖ ការចូលរួមរបស់សហគមន៍ក្នុងការធ្វើការសម្រេចចិត្តរៀបចំ និងអនុវត្តគម្រោង។ គេសង្កេតឃើញថា រហូតមកដល់ឆ្នាំ១៩៩៩ នៅមានគ្រួសារតាំងទីលំនៅចាស់តែប៉ុន្មានគ្រួសារប៉ុណ្ណោះ ដែលបន្តរស់នៅលើដីនោះជាមួយនឹងផ្ទះជាច្រើនទៀត ដែលគេបោះបង់ចោលព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលនៅទន់ខ្សោយដោយសារកង្វះការថែទាំ និង/ឬរងទឹកជំនន់ ដែលម្តងហើយម្តងទៀត។ បញ្ហាជាច្រើនបានកើតឡើងស្មុគស្មាញបន្ថែមទៀតក្នុងឆ្នាំ២០០១ នៅពេលដែលប្រជាពលរដ្ឋចំនួន៣២៩ ដែលនៅសល់បានត្រូវបណ្តេញចេញឲ្យទៅតាំងទីលំនៅ នៅកន្លែងផ្សេងជាថ្មីម្តងទៀត។
អានបន្ត -
ក្មេងជំទង់ដែលត្រូវបានបណ្តេញចេញ
ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកមានគ្រួសារចំនួន១៣០០០០រស់នៅក្នុងទីក្រុងភ្នំពេញត្រូវបានបណ្តេញចេញ និងប្តូរទីលំនៅ នៅក្រៅទីក្រុង។ ខណៈដែលប្រជាជនគ្រប់វ័យបានផ្លាស់ទីលំនៅ នៅលើដីថ្មី អ្នកដែលរងការប៉ះពាល់ច្រើនជាងគេគឺកុមារ និងក្មេងជំទង់។ ការដែលត្រូវបានគេបណ្តេញចេញគឺជាការឆ្លងកាត់នូវភាពឈឺចាប់ ការគំរាមកំហែង និងអំពើហិង្សាជួនកាលកើតឡើងផងដែរ ប៉ុន្តែមនុស្សស្ទើរគ្រប់គ្នាបានទទួលរងការប៉ះពាល់ផ្នែកផ្លូវចិត្ត និងរាងកាយ ដែលបណ្តាលមកពីការចាកចេញឆ្ងាយពីកន្លែងធ្វើការរបស់ពួកគេ បរិស្ថានសង្គម និងទំនាក់ទំនងក្នុងសហគមន៍។ ការរស់នៅក្រៅទីក្រុងមានការពិបាកជាងមុន។ នៅទីនោះការងារ និងឱកាសសម្រាប់រកប្រាក់ចំនូលមានតិចតួច ហើយប្រុសៗតែងតែបង្ខំចិត្តស្វែងរកការងារនៅកន្លែងថ្មី ដែលធ្វើឲ្យពួកគេត្រូវនៅបែកពីគ្រួសារ។ បញ្ហានេះធ្វើឲ្យស្ត្រី និងកុមារមានអារម្មណ៍ថា ពួកគេរស់នៅឯកោលើទឹកដីថ្មី ដែលមានកង្វះខាតផ្នែកទឹកស្អាត អគ្គិសនី និងសេវាដ៏ទៃទៀតដូចជា៖ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមជាដើម។ ក្មេងជំទង់ភាគច្រើនបានបង្ខំចិត្តប្តូរសាលារៀន និងឃ្លាតឆ្ងាយពីមិត្តភក្តិរបស់ពួកគេ។ មួយចំនួនទៀតមិនបានចូលរៀនវិញទេដោយសារស្ថានភាពបង្ខំឲ្យពួកគេត្រូវរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
អានបន្ត -
ករណីវិវាទដីធ្លីនៅប្រទេសកម្ពុជា
សលាកបត្រព័ត៌មាននេះត្រូវបានតាក់តែងឡើង ដើម្បីអមជាមួយនឹងការប្រកាសបើកឲ្យប្រើ ប្រាស់នូវរបកគំហើញនៃសិក្សាស្រាវជ្រាវស្តីពីវិវាទដីធ្លីនៅកម្ពុជានៅលើគេហទំព័រសិទ្ធិមនុស្សកម្ពុជា www.sithi.org។
អានបន្ត -
ទិដ្ឋភាពរួមនៃការស្រាវជ្រាវ៖ ការសិក្សាពីឧស្សាហកម្មសម្លៀកបំពាក់នៅកម្រិតសហគ្រាស
ទិដ្ឋភាពរួមនៃការស្រាវជ្រាវនេះបង្ហាញពីរបកគំហើញនៃការសិក្សាពេញលេញចំពោះរោងចក្រសម្លៀកបំពាក់នៅក្នុង និងជុំវិញរាជធានីភ្នំពេញ ហើយដែលការសិក្សានេះគ្របដណ្តប់ទាំងផ្នែកនាំចេញ និង ទាំងផ្នែករបបម៉ៅការ។ ការសិក្សាបានធ្វើឡើងតាមរយៈការសម្ភាសន៍ផ្ទាល់ជាមួយនឹងអ្នកគ្រប់គ្រងជាច្រើនរូបមកពីរោងចក្រចំនួន៦៦អំពីសំណួរ ដែលទាក់ទងទៅនឹងដំណើរការជំនួញរបស់ពួកគេ កម្រិតនៃការប៉ះពាល់ដល់រោងចក្រក្នុងអំឡុងពេលមានវិបត្តិ វិធានការនៃការដោះស្រាយ ដែលត្រូវបានអនុម័ត ទស្សនវិស័យនៅពេលអនាគត។
អានបន្ត -
គ្មានផ្ទះទៀតទេ
“ក្នុងខែកុម្ភៈឆ្នាំ២០០៧សាលារាជធានីភ្នំពេញបានផ្តល់ភតិសន្យាដែលមានរយៈពេល៩៩ឆ្នាំ ទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនស៊ូកាគូអ៊ីនដើម្បីធ្វើការអភិវឌ្ឍន៍លើផ្ទៃដីចំនួន១៣៣ហិកតា ដែលជាតំបន់អចលនទ្រព្យសំខាន់ជាងគេក្នុងខណ្ឌដូនពេញចំកណ្តាលរាជធានីភ្នំពេញ។តំបន់ អភិវឌ្ឍន៍នេះរួមមានទាំងបឹងកក់ដែលជាបឹងធម្មជាតិមួយក្នុងទីក្រុងដែលនៅសេសសលព្រមទាំង ជាតំបន់ដេលផ្តល់ជម្រកដល់ប្រជាពលរដ្ឋប្រមាណជាង២ម៉ឺននាក់។មានការរាយការណ៍ជាបន្ត បន្ទាប់ថាក្រុមហ៊ុនស៊ូកាគូអ៊ីនបានចំណាយប្រាក់ចំនួន៧៩លានដុល្លារលើដីនោះ។ក្រោយមក ក្រុមហ៊ុនបានបំផ្លាញដំណាំរបស់អ្នកនៅតំបន់នោះដែលបានដាំនៅក្នុងបឹងដើម្បីចឹញ្ចឹមជីវិត របស់ពួកគេ។ក្នុងខែសីហាឆ្នាំ២០០៨រដ្ឋាភិបាលបានផ្លាស់ប្តូរអត្តសញ្ញាណដីពីកម្មសិទ្ធិ សាធារណៈរបស់រដ្ឋមកជាកម្មសិទ្ធិឯកជនរបស់រដ្ឋ។ហេតុផលសមស្របចំពោះការផ្លាស់ ប្តូរអត្តសញ្ញាណនេះមិនត្រូវបានបង្ហាញឡើយហើយការផ្លាស់ប្តូរនេះតាមពិតធ្វើឲ្យការជួល របស់ក្រុមហ៊ុនស៊ូកាគូអ៊ីននេះត្រូវចាត់ទុកជាមោឃៈ។កំឡុងពេលលុបបឹងគេបានប្រើខ្សាច់ ដែលបូមយកពីទន្លេមេគង្គ។ប្រជាពលរដ្ឋត្រូវបានគេផ្តល់ជំរើសចំនួនបីទី១សំណងជាសាច់ ប្រាក់សុទ្ធចំនួន៨៥០០ដុល្លារ ទី២ដីឡូតិ៍លំនៅដ្ឋាននៅដំណាក់ត្រយឹងនិងប្រាក់សុទ្ធ៥០០ ដុល្លារនិងទី៣ការអភិវឌ្ឍន៍នៅកន្លែង ប៉ុន្តែគឺជាជម្រើស៥ឆ្នាំក្រោយបន្ទាប់ពីការបណ្តេញ ចេញឲ្យទៅរស់នៅបណ្តោះអាសន្នលើដីថ្មី។ ទោះបីជាមានការគំរាមកំហែងនិងការប្រើអំពើ ហឹង្សាមកលើពួកគេក៏ដោយប្រជាពលរដ្ឋនៅតែធ្វើការតវ៉ា។ពួកគេបានអំពាវនាវដល់តុលាការ ក្នុងស្រុក រដ្ឋាភិបាល ក្រុមហ៊ុន នាយករដ្ឋមន្ត្រី និងសូម្បីតែអគ្គលេខាធិការអង្គការសហប្រជា ជាតិលោកបានគីមូន។ប៉ុន្តែគ្មានចំណាត់ការណាមួយទេ។ដោយសារតែការកើនឡើងនៃទឹក ជំនន់និងគ្មានផ្ទះសំបែងរស់នៅប្រជាពលរដ្ឋជាច្រើនបានយល់ព្រមតាមការដាក់សំពាធ។ពួក គេភាគច្រើនបានចុះហត្ថលេខាប្រគល់ដីនិងទ្រព្យសម្បត្តិដែលមានតម្លៃរាប់ម៉ឺនម៉ឺនដុល្លារហើយ ប្រឈមមុខនឹងភាពក្រីក្រនៅថ្ងៃអនាគតដោយទទួលយកប្រាក់៨ពាន់ដុល្លារនិងថ្លៃធ្វើដំណើរមួយ ចំនួន។ការផ្សព្វផ្សាយនេះជារឿងរ៉ាវមួយចំនួនរបស់(អតីត)ប្រជាពលរដ្ឋបឹងកក់។
អានបន្ត -
ការស្ទង់មតិក្នុងខណ្ឌទាំង៨
“ការស្ទង់មតិនេះបញ្ជាក់ថា កាលពី១០ឆ្នាំមុនមានការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាជនក្រីក្រនៅក្នុងទីក្រុងជាច្រើនទៅកាន់ខណ្ឌ ដែលស្ថិតនៅក្រៅរាជធានីភ្នំពេញ។ការផ្លាស់ទីកាលពី៦ឆ្នាំមុនបានធ្វើឲ្យមានការកត់សម្គាល់ជាពិសេស។ អ្នកអត្ថាធិប្បាយមួយចំនួនភ្ជាប់ការអភិវឌ្ឍន៍ទៅនឹងគោលនយោបាយដ៏ជោគជ័យរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយភាព ក្រីក្រ។ ទោះជាយ៉ាងណាមានការកត់សំគាល់ផ្សេងទៀតពីការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ ជាង១០ម៉ឺននាក់តាំងពីឆ្នាំ២០០០(ប្រភព៖ រឿងទិន្នន័យ និងតួលេខ១១បោះពុម្ពនៅខែមេសា ឆ្នាំ២០០៩ដោយសមាគមធាងត្នោត)”។
អានបន្ត