-
សេចក្តីអំពាវនាវសុំឲ្យអន្តរជាតិជួយគាំទ្រនយោជិតណាហ្គាវើលក្នុងប្រទេសកម្ពុជា
សកម្មភាពប្រឆាំងនឹងសហជីព និងការបំបែកសហជីពនៅកាស៊ីណូណាហ្គាវើលគឺជាការដើរថយក្រោយ ខណៈដែលនិយោជិតក្នុងវិស័យនេះនាំគ្នាធ្វើកូដកម្មដើម្បីឲ្យថៅកែទទួលស្គាល់នូវសហជីពរបស់ពួកគេ។ ទង្វើរបស់កាស៊ីណូណាហ្គាវើលបានបំពានបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងាររបស់កម្ពុជាដោយគេពុំអនុវត្តតាមការច្បាប់ការងារ ដើម្បីធ្វើជាមូលដ្ឋាននៃទំនាក់ទំនងរបស់ខ្លួនជាមួយនឹងសហជីព។
អានបន្ត -
កម្ពុជា៖ ការគោរពសិទ្ធិរបស់ជនសង្ស័យនឹងត្រូវបានការពារសាកសពនៅក្នុងការឃុំឃាំង
ជនសង្ស័យ៥នាក់នៅក្នុងការឃុំឃាំងរបស់នគរបាលត្រូវបានឲ្យដឹងថា បានស្លាប់នៅក្នុងកន្លែងឃុំឃាំងក្នុងទីកន្លែងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជានា៥ខែដំបូងនៅឆ្នាំនេះ។ ពួកគេបាននិយាយថា ត្រូវបានទទួលរងការធ្វើទារុណកម្ម ឬបណ្តាលមកពីជំងឺយារយី។ ទោះបីជាយ៉ាងណាក៍ដោយ នគរបាលបានឆ្លើយបដិសេធថា មានវេជ្ជបញ្ជាជាភស្តុតាងជនសង្ស័យបានធ្វើអត្តឃាត។ យោងតាមវេជ្ជបញ្ជាគ្រូពេទ្យ ដែលអាជ្ញាធរបានអញ្ជើញមកធ្វើកោសល្យវិច័យលើសាកសពនោះស្ថិតនៅក្រោមសំពាធរបស់ពូកគេ ហើយការរកឃើញរបស់ពូកគេក៍មិនខុសគ្នាពីទស្សនៈរបស់នគរបាលប៉ុន្មានដែរ។ ក្រៅពីការសង្ស័យ ដែលថាបណ្តាលមកពីការធ្វើទារុណកម្ម ឬមកពីជំងឺយារយី អាជ្ញាធរបានធ្វើការបដិសេធអំពីការស៊ើបអង្កេតដោយឯករាជ្យលើករណី ដែលបានបណ្តាលឲ្យស្លាប់នោះផងដែរ។
អានបន្ត -
សេចក្តីថ្លែងការណ៍អំពីការព្រួយបារម្ភរបស់សង្គមស៊ីវិលអំពីឯករាជ្យភាពរបស់សាលាដំបូងក្រុងភ្នំពេញ
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលរួមមានអង្គការសមាគម ក្រៅរដ្ឋាភិបាលចំនូន២១ជាសមាជិកសូមសម្ដែងនូវសេចក្តីព្រួយបារម្ភជាខ្លាំងទៅលើករណីរឿងក្តីពីបទ “បរិហារកេរ្តិ៍” ដោយបានទទួលដំណឹងថា តុលាការក្រុងភ្នំពេញបានបដិសេធនឹងលោកស្រី មួរ សុខហួរ ជាសមាជិកភាពនៃសមាជិក សម រង្ស៊ី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៩។ យោងតាមរបាយការណ៍នៃដំណើរការកាត់ក្តីរបស់តុលាការកាលពីព្រឹកមិញ ដោយសារតែការធ្វើសុន្ទរកថារបស់នាយករដ្ឋមន្ត្រីថា "ស្ត្រីជើងខ្លាំងម្នាក់” នាខែមេសាឆ្នាំនេះ CHRAC បានកត់សម្គាល់ឃើញថា ព្រះរាជអាជ្ញាបានសម្រេចធ្វើការចោទប្រកាន់លោកស្រី មួរ សុខហួរ ពីបទបរិហារកេរ្តិ៍ បន្ទាប់ពីការធ្វើសន្និសីទសារព័ត៌មាន ដែលរៀបចំនៅឯការិយាល័យគណបក្សរបស់លោកស្រី។
អានបន្ត -
ប្រធានទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិស្វាគមន៍ចំពោះជំហានដ៍សំខាន់ឆ្ពោះទៅរកការបង្កើតគណកម្មការអាស៊ានស្តីពីសិទ្ធិមនុស្ស
នៅថ្ងៃពុធ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអ្នកស្រី ណាវី ភីឡេ(Navi Pillay) បានស្វាគមន៍ការឯកភាពគ្នារបស់រដ្ឋមន្រ្តីការបរទេសអាស៊ានអំពីលក្ខខណ្ឌនៃការបង្កើតនូវគណកម្មាការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស ហើយជាអ្វី ដែលអ្នកស្រីបានមានប្រសាសន៍ថា “ជាជំហានដ៍សំខាន់សម្រាប់ការឆ្ពោះទៅមុខ” នៅក្នុងការបង្កើតការស្នូលដ៍រឹងមាំសម្រាប់ការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាននេះ។
អានបន្ត -
សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកតស៊ូមតិវាយប្រហារលើលោក ហ៊ុន សែន
ក្រុមអ្នកតស៊ូមតិបានកត់សម្គាល់អំពីចំនួននៃការប៉ះទង្គិចយ៉ាងច្រើនថ្មីៗលើអ្នកកាសែត មេធាវី អ្នកតស៊ូមតិ និងតំណាងរាស្រ្តកាលពីឆ្នាំមុន ដែលបានរឹតត្បិតយ៉ាងខ្លាំងក្លាលើពីសេរីភាពខាងសារព័ត៌មាន និងសេរីភាពនយោបាយក្នុងប្រទេសកម្ពុជា។
អានបន្ត -
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសំដែងការសោកស្តាយចំពោះការបណ្តេញចេញនៃសហគមន៍"ក្រុម៧៨"
យើងខ្ញុំមានការសោកស្តាយជាខ្លាំង ដោយសារប្រជាពលរដ្ឋនៃក្រុម៧៨ ត្រូវបានគេឲ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន មុនការស្នើសុំសិទ្ធិកម្មសិទ្ធិលើដីធ្លីរបស់គាត់ត្រូវបានសំរេចដោយយន្តការរដ្ឋបាល ឬប្រព័ន្ធយុត្តិធម៌ពាក់ព័ន្ធ ។ ការឲ្យចាកចេញនេះ ជាសញ្ញាមួយប្រាប់ទៅសហគមន៍ដទៃទៀត ដែលមានការស្នើសុំដូចគ្នានេះថា បើទោះជាពួកគេមានសិទ្ធិតាមផ្លូវច្បាប់ហើយក្តី ក៍ផលប្រយោជន៍នៃការអភិវឌ្ឍន៍ យកប្រៀបលើនីតិវិធីត្រឹមត្រូវ និងច្បាប់ភូមិបាលដែរ ។
អានបន្ត -
អ្នកប្រជាធិបតេយ្យនៃសហភាពអឺរ៉ុប សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា
ថ្ងៃនេះ សម្ព័ន្ធភាពនៃអ្នកកាន់លទ្ធិប្រជាធិបតេយ្យ និងសេរីនៅអឺរ៉ុប(ALDE) មានកិច្ចពិភាក្សាមួយទៅកាន់គណកម្មាការ និងក្រុមប្រឹក្សាអឺរ៉ុបពីសកម្មភាពរបស់ប្រជាពលរដ្ឋ ដែលប្រកាន់គណបក្សប្រឆាំង អ្នកកាសែត និងក្រុមអ្នកច្បាប់ ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ដ៍ធ្ងន់ធ្ងរអំពីការបរិហារកេរ្តិ៍ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋាភិបាល។
អានបន្ត -
រដ្ឋាភិបាលរបស់ប្រទេសកម្ពុជាត្រូវតែធ្វើអន្តរាគមន៍បញ្ឈប់ការបណ្តេញចេញ
អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា រដ្ឋាភិបាលកម្ពុជាគួរតែចាត់វិធានការជាបន្ទាន់ឲ្យបានមុនថ្ងៃទី១៧ ខែកក្កដា ដើម្បីបញ្ឈប់ការបណ្តេញចេញនៃគ្រួសារក្រីក្រប្រមាណ៦០ ដែលកំពុងរស់នៅតំបន់ក្រុម៧៨។ យោងតាមរបាយការណ៍ថ្មីៗបានឲ្យដឹងថា អាជ្ញាធរក្នុងរាជធានីភ្នំពេញបានរៀបចំកម្លាំងនគរបាល និងមន្រ្តីយោធាប្រមាណ៧០០នាក់ដើម្បីធ្វើការបណ្តេញប្រជាពលរដ្ឋ។
អានបន្ត