• សមាជិកក្រុម​ប្រឹក្សា​ខណ្ឌ​គណបក្ស​សង្គ្រោះជាតិ​ទី១២ ដែល​ត្រូវ​បាន​ចាប់ខ្លួន លើ​ករណី​ហិង្សានៅ​ស្ពាន​នាគ

    សមាជិកក្រុម​ប្រឹក្សា​ខណ្ឌ​គណបក្ស​សង្គ្រោះជាតិ​ទី១២ ដែល​ត្រូវ​បាន​ចាប់ខ្លួន លើ​ករណី​ហិង្សានៅ​ស្ពាន​នាគ

    នាព្រឹកនេះ សមាជិកក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌច្បារ​អំពៅនៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុំ វុទ្ធី ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹងអំពើ​ហិង្សា​ដែលបាន​កើតឡើង​កាលពី​ថ្ងៃទី១៥ ខែ​កក្កដា នៅទីលាន​ប្រជាធិបតេយ្យ។ លោក ត្រូវបាន​ប្រពន្ធ​គាត់ឃើញ​ចុងក្រោយ​នាព្រឹកនេះ ក្រោយ​ពេល​អ្នកស្រី​បាន​ទៅផ្សារ។ រូបថត​បានលេច​ឡើងពី​ប្រភព​សារព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល ដោយ​បង្ហាញថា​លោក វុទ្ធី នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ លោក ត្រូវបាន​បញ្ជូន​ខ្លួន និង​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ម១ នៃ​ព្រៃស។ លោក ស៊ុំ វុុទ្ធី ជាសមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទី១២ ហើយ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

    អានបន្ត
  • ក្នុង​ឱកាសទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ ម.ស.ម.ក សូម​អំពាវនាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ចប់​និទណ្ឌភាព

    ក្នុង​ឱកាសទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ ម.ស.ម.ក សូម​អំពាវនាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ចប់​និទណ្ឌភាព

    ក្នុង​ឱកាសទិវា​អន្តរជាតិ​ប្រជាធិបតេយ្យថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ​២០១៤ នេះ​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ("ម.ស.ម.ក") សូម​អំពាវនាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ("រដ្ឋា​ភិបាល") ប្តេជ្ញា​ចាត់​វិធាន​ការ​ជាក់​លាក់​ប្រឆាំង​ទៅនឹង​ការ​រីករាល​ដាល​និទណ្ឌ​ភាព​ដែល​បន្ត​ញាំ​ញី​ដល់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ("កម្ពុជា")។

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • ឆ្លើយ​​តប​​ទៅ​​នឹង​​ការ​​ចោទ​​ប្រ​កាន់​​របស់​​ក្រុម​ហ៊ុន​​ភ្នំ​ពេញ​​ស៊ូ​ហ្គើរ​ ​លើ​​លោក​ ​អៀង​ ​វុទ្ធី​ ​នា​យក​​ប្រតិ​បត្តិ​ ​អង្គ​ការ​​សម​ធម៌​​កម្ពុជា​

    ឆ្លើយ​​តប​​ទៅ​​នឹង​​ការ​​ចោទ​​ប្រ​កាន់​​របស់​​ក្រុម​ហ៊ុន​​ភ្នំ​ពេញ​​ស៊ូ​ហ្គើរ​ ​លើ​​លោក​ ​អៀង​ ​វុទ្ធី​ ​នា​យក​​ប្រតិ​បត្តិ​ ​អង្គ​ការ​​សម​ធម៌​​កម្ពុជា​

    កាល​ពី​ថ្ងៃ​ទី​១៨​ ​ខែ​សី​ហា​ ​ឆ្នាំ​២០១៤​⁣⁣ ​ក្រុម​​ហ៊ុន​​ភ្នំ​ពេញ​​ស៊ូ​ហ្គើរ​ ​បាន​​ចេញ​ផ្សាយ​​អត្ថ​បទ​​ក្នុង​​សារ​​ព័ត៌​​មាន​​ក្នុង​​ស្រុក​​មួយ​ចំនួន​​ ​ដោយ​​បាន​​ចោទ​​ប្រ​កាន់​​នាយក​​ប្រ​តិ​បត្តិ​ ​អង្គ​ការ​​សម​ធម៌​​កម្ពុជា​ ​លោក​ អៀង​ ​វុទ្ធី​ ពី​​​បទ​​ធ្វើ​​សេច​ក្តី​​ថ្លែង​កា​រណ៍​​ក្លែង​​ក្លាយ​ ​និង​​បន្លំ​ ​ទាក់​​ទង​ទៅ​​នឹង​​លោក​​ឧកញ៉ា​ ​លី​ ​យ៉ុង​​​ផាត់​ ​ដែល​​បណ្តាល​ ​អោយ​​មាន​​ ​"ការ​ខូច​​ខាត​​ដែល​​មិន​​អាច​​ស្រោច​​ស្រង់​​វិញ​​បាន​"​ ​លើ​​កេរ្តិ៍​​ឈ្មោះ​​របស់​ ​លោក​​ឧកញ៉ា​ ​ក៏​​ដូច​​ជា​ ​អា​ជី​វ​​កម្ម​​របស់​​ក្រុម​ហ៊ុន​​ស៊ូ​ហ្គើរ​​ភ្នំ​ពេញ​។​​

    អានបន្ត
  • លិខិតចំហរបស់ ម.ស.ម.ក គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការដោះស្រាយទំនាស់ដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា

    លិខិតចំហរបស់ ម.ស.ម.ក គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការដោះស្រាយទំនាស់ដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា

    យោងតាមកម្មវត្ថុខាងលើ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូម​សម្ដែង​នូវ​ការ​គាំ​ទ្រ​ចំពោះ​ប្រសាសន៍​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ដែលបាន​ថ្លែង​ឡើង​នៅ​ថ្ងៃ​ទី១៨​ ខែ​សីហា​ ឆ្នាំ២០១៤ នៅក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្ត្រ​ជាតិ​ស្ដី​ពីសន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​ ឆ្នាំ២០១៤-២០១៨​។ នាង​ខ្ញុំ​សូមសម្ដែង​ការ​គាំទ្រ​ចំពោះ​ការប្ដេជ្ញា​របស់​សម្ដេច​ក្នុងការ​ស្វែង​រកដំណោះ​ស្រាយ​ក្នុងទំនាស់​ដីធ្លី​នៅ​កម្ពុជា​។ ទំនាស់​ដីធ្លី​បាន​ញាំញី​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមក​ហើយ ដែលធ្វើ​ឱ្យប៉ះ​ពាល់​ជាខ្លាំង​ដល់ប្រជា​ពលរដ្ឋ​កម្ពុជា​។ មាន​តែ​ដំណោះស្រាយ​ជាក់​លាក់​តែម្យ៉ាង​ប៉ុណ្ណោះ​ ដែល​អាច​ដោះស្រាយ​នូវបុព្វ​ហេតុ​ចម្បង​នៃទំនាស់​ដី​ធ្លីបាន​ ដែល​បញ្ហា​ទាំងនេះ​ត្រូវ​តែ​ធ្វើ​ការ​ដោះស្រាយ​ឱ្យបាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើទៅ​បាន។

    អានបន្ត
  • តំណាង​យុវជន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​​បដិសេធ​​សិទ្ធិ​ទទួល​ការ​សួរសុខ​ទុកពីក្រុមគ្រួសារ

    តំណាង​យុវជន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​​បដិសេធ​​សិទ្ធិ​ទទួល​ការ​សួរសុខ​ទុកពីក្រុមគ្រួសារ

    អង្គការ​ ​លីកាដូ​ ​អំ​ពាវ​​នាវ​​សើ្ន​សុំ​​ជា​​បន្ទាន់​​ដើម្បី​​ឲ្យ​​ក្រុម​​គ្រួសារ​​អាច​​ចូល​​ទៅ​​សួរ​​សុខ​​ទុក្ខ​​តំណាង​​យុវជន​​របស់​ ​គណ​បក្ស​​សង្រ្គោះ​​ជាតិ​​ទាំង​​បី​​នាក់​ ​ដែល​​ត្រូវ​​បាន​​គេ​​ឃុំ​​ខ្លួន​​នា​​ពេល​​ថ្មី​ៗ​​នេះ​​នៅ​​មណ្ឌល​​អប់​រំ​​កែ​​ប្រែ​​ទី១​ ​ពន្ធ​នា​​គារ​​ព្រៃ​សរ​។​ ​លោក​ ឃិន​ ​ជំរឿន​ ​លោក​ ​នាង​ ​សុឃុន​ ​និង​លោក​ ​សាន​ ​គីម​ហេង​ បច្ចុប្បន្ន​​ត្រូវ​​បាន​​គេ​​ឃុំ​​ខ្លួន​​បណ្តោះ​​អាសន្ន​​រង់​​ចាំ​សវនា​ការ​​អស់​​រយៈ​ ១៨ថ្ងៃ​ ​ហើយ​​ក្រុម​​គ្រួសារ​​របស់​​អ្នក​​ទាំង​នោះ​​​ ​មិន​​ត្រូវ​​បាន​​អនុ​ញ្ញាត​​ឲ្យ​​ចួល​​ទៅ​​សួរ​​សុខ​​ទុក្ខ​​នៅ​​ឡើយ​​ទេ​។

    អានបន្ត
  • លិខិត​ចំហ សូមគោរព​ជូន​ឯកឧត្តម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួង​មហា​ផ្ទៃ អំពី​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិ​វិធី

    លិខិត​ចំហ សូមគោរព​ជូន​ឯកឧត្តម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួង​មហា​ផ្ទៃ អំពី​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិ​វិធី

    មជ្ឈ​មណ្ឌល​​សិទ្ធ​​មនុស្ស​​កម្ពុជា​ ​(ម.ស.ម.ក)​ ​សូម​​សំ​ដែង​​ក្តី​​បារ​ម្ភ​​ទាក់​​ទិន​​ទៅ​​នឹង​​ការ​​អនុវត្ត​​ច្បាប់​​ស្តី​ពី​​ការ​​ធ្វើ​​បាតុកម្ម​​ដោយ​​សន្តិ​​វិធី​​ ​ឆ្នាំ​២០០៩​។

    អានបន្ត
  • សូមដោះលែងអ្នកភូមិឡពាង និងដោះស្រាយបញ្ហាដីធ្លី

    សូមដោះលែងអ្នកភូមិឡពាង និងដោះស្រាយបញ្ហាដីធ្លី

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​សូម​អំ​ពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ភូមិ​ឡ​ពាង​ ​ចំនួន​ ​៥នាក់​ ដែល​ត្រូវ​បាន​​​អាជ្ញា​ធរ​ខេត្ត​កំពង់​ឆ្នាំង​ចាប់​ ​និង​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់​ ដោយ​សារ​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​នឹង​ក្រុម​ហ៊ុន​ ​ខេ​.​ឌី​.​ស៊ី​ ​(KDC)​ ​របស់​អ្នក​ស្រី​ ​ជា​ ​ខេង​ ​ត្រូវ​ជា​​ភរិយា​របស់​ឯក​ឧត្តម​ ​ស៊ុយ​ ​សែម​ រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហកម្ម​ ​រ៉ែ​ ​និង​ថាមពល​ ​និង​សូម​ឲ្យ​មាន​ការ​​ដោះ​ស្រាយ​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់​។

    អានបន្ត
  • អង្គការ លីកាដូ ថ្កោល​ទោស​ចំពោះ​ការ​បង្រ្កាប​ដោយ​ហិង្សា​លើការ​ដើរ ហែ​ក្បួន​អហិង្សា​របស់​អ្នក​ភូមិ​ ឡ ពាង

    អង្គការ លីកាដូ ថ្កោល​ទោស​ចំពោះ​ការ​បង្រ្កាប​ដោយ​ហិង្សា​លើការ​ដើរ ហែ​ក្បួន​អហិង្សា​របស់​អ្នក​ភូមិ​ ឡ ពាង

    អង្គការ​ លីកាដូ​ មាន​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ ​ចំពោះ​ការ​បំបែក​យ៉ាង​ហិង្សា​ទៅលើអ្នកភូមិជាង ៥០​នាក់​​ ​មក​ពី​សហគមន៍​ ​ឡ​ ​ពាង​ ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ​ដែល​បាន​ចាប់​ផ្តើម​ដង្ហែ​ក្បួន​ ​ដោយ​​អហិង្សា​​ចម្ងាយ​ ៦០​គីឡួ​ម៉ែត្រ​ ​មកកាន់​រាជ​ធានី​ភ្នំពេញ​ ​ដើម្បី​អំពាវនាវ​​រក​ដំណោះ​ស្រាយ​​សម្រាប់​ទំនាស់​ដីធ្លី​​ដ៏​រាំុំរ៉ៃ​​របស់​អ្នក​ទាំង​នោះ​។​​ ​អំឡុង​ពេល​បំបែក​ អ្នក​ភូមិ​ចំនួន​ ​៣នាក់​ ​(រួមទាំង​ប្តី​របស់​តំណាង​សហគមន៍​ ​ឡ​ ​ពាង​ ​អ្នកស្រី​ ​អ៊ុំ​ ​សុភី​) ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​។

    អានបន្ត
  • អង្គការសង្គមស៊ីវិលអំពាវនាវសុំឲ្យបើកកន្លែងបញ្ចេញមតិរាជធានីភ្នំពេញឡើងវិញ

    អង្គការសង្គមស៊ីវិលអំពាវនាវសុំឲ្យបើកកន្លែងបញ្ចេញមតិរាជធានីភ្នំពេញឡើងវិញ

    អង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការលើវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ អភិបាលកិច្ចល្អ និងអភិវឌ្ឈន៏ ក្នុងព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់រាជរដ្ឋាភិបាល កម្ពុជាឲ្យបើកកន្លែងបញ្ចេញមតិរាជធានីភ្នំពេញឡើងវិញ។

    អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo