• អានបន្ត
  • អានបន្ត
  • អានបន្ត
  • ឆ្នាំ២០១៤​នាំមក​នូវ​រលក​ថ្មីនៃជម្លោះដីធ្លីនៅកម្ពុជា

    ឆ្នាំ២០១៤​នាំមក​នូវ​រលក​ថ្មីនៃជម្លោះដីធ្លីនៅកម្ពុជា

    ចំនួនគ្រួសារ ដែល​រង​គ្រោះដោយ​សារជម្លោះ​ដីធ្លី​ដេល​ពាក់​ព័ន្ធ​នឹងរដ្ឋ និង​ភ្នាក់​ងារ​រដ្ឋ​នៅ​ក្នុង​ក្រៅ​ប្រតែស​កម្ពុជា​ចាប់​តាំង​ពី ឆ្នាំ​២០០០ បាន​កើន​ឡើង​លើស​កន្លះ​លាន​នាក់​ហើយ​ គិត​មក​ត្រឹម​ខែ​មិនា នេះ​ដោយ​យោង​តាម​ទិន្នន័យ​ដេល​ប្រមូល​ដោយ​អង្គការ​លី​កា​ដូ។

    អានបន្ត
  • មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមពំពាវនាវឱ្យរដ្ឋសភាជាតិផ្អាកការអនុម័តច្បាប់ថ្មីទាំងឡាយ ដរាបណាបញ្ហាជាប់គាំងនយោបាយត្រូវបានដោះស្រាយ

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមពំពាវនាវឱ្យរដ្ឋសភាជាតិផ្អាកការអនុម័តច្បាប់ថ្មីទាំងឡាយ ដរាបណាបញ្ហាជាប់គាំងនយោបាយត្រូវបានដោះស្រាយ

    ដោយសារសម័យប្រជំរដ្ឋសភាលើកទី២ នីតិកាលទី៥ នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​("រដ្ឋសភា") បើក​សម័យ​ប្រជុំ​នៅ​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​("ម.ស.ម.ក")សូម​អំ​ពាវ​នាវ​ឱ្យរដ្ឋសភា​ផ្អាករាល់ការអនុមត័ត​ច្បាប់​ថ្មី​ទាំង​ឡាយ​ ដរាប​ណា​បញ្ហា​ជាប់​គាំង​នយោបាយ​ត្រូវបានដោះស្រាយ និង​សមាជិក​ស​ភា​នៃ​គណបក្ស​នយោបាយ​ទាំងពី​រ​ដែល​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្តនា​ខែ​ក​ក្កដា​ ឆ្នាំ​២០១៣ ទទួល​យក​អាសនៈ​របស់​ខ្លួននៅ​ក្នុង​រដ្ឋសភា​។ ម.ស.ម.ក ព្រួយបារម្ភថា សេចក្តីព្រាងច្បាប់​នឹង​មិនត្រូវបានពិនិត្យពិច័យគ្រប់គ្រាន់ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈរបស់​ប្រ​ជា​ពល​រដ្ឋ​ទាំង​ស្រុង​នោះ​ទេ​ ប្រសិន​បើ​ មាន​តែ​តំ​ណាង​រាស្រ្ត​របស់​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ ("ប្រ.ជ") អង្គុយ​នៅ​ក្នុង​រដ្ឋសភា​នោះ។ ​

    អានបន្ត
  • អានបន្ត
  • កំណត់​ត្រា​សង្ខេប​ខែមីនា ឆ្នាំ២០១៤ ឯណាទៅយុត្តិធម៌ខ្ញុំ?

    កំណត់​ត្រា​សង្ខេប​ខែមីនា ឆ្នាំ២០១៤ ឯណាទៅយុត្តិធម៌ខ្ញុំ?

    បន្ទាប់ពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តដែល​បានប្រព្រឹត្តិ​ទៅនា​ថ្ងៃទី​២៨​ ខែកក្កដា ឆ្នាំ២០១៣ កន្លងមកនេះ ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​អនុវត្ត​នូវ​សិទ្ធិសេរីភាព​ខាង​ការ​ជួប​ប្រ​ជំ​ក្នុង​ស្ថាន​ភាព​​មួយ​​ដែល​​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ ប៉ុន្តែ​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែកញ្ញា ឆ្នាំ​២០១៣​ កង​កម្លាំង​រក្សា​សន្តិ​សុខ​​បាន​​ប្រើ​​ប្រាស់​​វិធី​​សាស្រ្ត​​ចាស់​​របស់​ខ្លួន​ហើយ​បាន​​ប្រើ​​កម្លាំង​ហួស​ហេតុ​ម្តង​​ហើយ​​ម្តង​​ទៀត​​ដើម្បី​​បង្រ្កាប​​ទៅ​​លើ​​អ្នក​​ត​វ៉ា​។ អំពើ​​ហិង្សា​ក្រោយ​ការ​​បោះ​ឆ្នោត​​បាន​​បណ្តាល​​ឱ្យ​មាន​មនុស្ស​​ ៦នាក់ស្លាប់ ​យ៉ាង​ហោច​ណាស់​​មនុស្ស​ម្នាក់​បាន​បាត់​ខ្លួន​ និង​​មនុស្ស​​រាប់​​សិប​​នាក់​​ទៀត​​រង​របួស។​​ប៉ុន្តែ​ខណៈដែ​ល​​អ្ន​កតវ៉ា​​បាន​​ត្រូវ​​អាជ្ញា​ធរ​​ចាប់​​ខ្លួន​​ព្រម​​ទាំង​​ប្រឈម​​នឹង​​ការ​ចោទ​ប្រកាន់​​នា​​ពេល​​បច្ចុប្បន្ននេះ គេពុំទាន់​ឃើញ​ចំ​ណាត់​ការ​​ឱ្យមានការ​ស៊ើប អង្កេត​ឯក​រាជ្រ​មួយទៅ​លើ​ករណី​ប្រើប្រាស់​កម្លាំង​សន្តិសុខ កម្ពុជា​នៅឡើយ​ទេ។​​

    អានបន្ត
  • សេច​ក្តីថ្លែង​ការណ៍​​ រាជធានីផ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ម.ស.ម.ក សម្ពោធយុទ្ធនាការស្តីពី "ឯណាទៅយុត្តិធម៌ខ្ញុំ?"

    សេច​ក្តីថ្លែង​ការណ៍​​ រាជធានីផ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ម.ស.ម.ក សម្ពោធយុទ្ធនាការស្តីពី "ឯណាទៅយុត្តិធម៌ខ្ញុំ?"

    ក្នុងឱកាស​ទិវា​អន្តរ​ជាតិ​ សិទ្ធិ​ទទួល​បាន​ការ​ពិត​ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤ នេះ​ មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (ម.ស.ម.ក)សម្ភោធ​យុទ្ធនា​ការ​​ថ្មីមួយ​ដែល​មាន​ចំណង​​ជើង​​ថា ​"ឯណា​ទៅយុត្តិ​ធម៌​ខ្ញុំ​?" និង​​អំពាវ​នាវ​ដល់​​ដៃ​​គូ​​ និង​​អ្នក​​គាំទ្រ​​ទាំង​អស់​​ចូលរួម​​ជាមួយ​​ ម.ស.ម.ក​ ក្នុង​​ការ​ទាម​ទារ​នូវ​​ការ​ពិត​ និង​​យុត្តិ​ធម៌​សម្រាប់​ជន​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ពី​សំណាក់​កង​កម្លាំង​សន្តិ​សុខ​ នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ("កម្ពុជា")។​​

    អានបន្ត
  • លិខិត​ជា​សា​ធារណៈ​ទទូច​ឱ្យ​មានការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ទៅ​លើ​ការ​បាត់​ខ្លួន​របស់​ខឹម​សូផាត

    លិខិត​ជា​សា​ធារណៈ​ទទូច​ឱ្យ​មានការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ទៅ​លើ​ការ​បាត់​ខ្លួន​របស់​ខឹម​សូផាត

    ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ២០១៤ ​- ​យើងខ្ញុំជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាង​ក្រោម​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ ខ្លាំង​ចំពោះការ​បាត់​ខ្លួន​ក្មេង​ប្រុស​ឈ្មោះ​ ខឹម​សូផាត អាយុ ១៦​ឆ្នាំ ដែលបាន​បាត់​ខ្លួន​ ចាប់​តាំង​ពី​មានការ​បង្រ្កាប​យ៉ាង ហឹង្សា ដោយកងសន្តិសុខ​របស់​អាជ្ញាធរ​រដ្ឋមក​លើ​កម្មករ​រោងចក្រ​ដែលធ្វើការ​តវ៉ា​ កាលពីថ្ងៃទី៣ ខែមករ ឆ្នាំ២០១៤ ​នៅ​ក្បែរ​សួន​ឧស្សាហ​កម្មកាណាឌីយ៉ា តាមបណ្តោយផ្លូវវេងស្រេង ក្នុង​រាជធាំនី​ភ្នំពេញ។​

    អានបន្ត
  • ម.ស.ម.ក រៀបចំសន្និសិទថារព័ត៌មាននៅថ្ងៃទី ២៤ ខែមិនា ដើម្បីដាក់ឱ្យដំណើរការ យុទ្ធនាការថ្មីមួយស្តីពី "ឯណាទៅយុត្តិធម៌ខ្ញុំ?"

    ម.ស.ម.ក រៀបចំសន្និសិទថារព័ត៌មាននៅថ្ងៃទី ២៤ ខែមិនា ដើម្បីដាក់ឱ្យដំណើរការ យុទ្ធនាការថ្មីមួយស្តីពី "ឯណាទៅយុត្តិធម៌ខ្ញុំ?"

    ក្នុងឱកាសទិវាអន្តរជាតិ "សិទ្ធិទទួលបានការពិត" មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក")​នឹងរៀបចំសន្និសិទសារព័ត៌មានមួយនៅថ្ងៃទី២៤ ខែមិនា ឆ្នាំ ២០១៤​ដើម្បីដាក់ឱ្យដំណើរការនូវយុទ្ធនាការថ្មីមួយ​ដែលមានចំណងជើងថា "ឯណាទៅយុត្តិធម៌ខ្ញុំ?"

    អានបន្ត
  • អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo