-
សេចក្តីថ្លែងការណ៍៖ ថ្កោលទោសចំពោះការបង្រ្កាបប្រជាពលរដ្ឋដោយហឹង្សានៅបូរីកីឡា រាជធានីភ្នំពេញ
គណៈកម្មាធិការប្រព្រឹត្តកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលជាសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាល-សមាគមក្នុងស្រុកចំនួន ២៣ សូមសំដែងនូវការសោកស្តាយយ៉ាងខ្លាំង និងថ្កោលទោសចំពោះការប្រើហឹង្សាដោយកងកម្លាំងប្រដាប់អាវុធ ដើម្បីបណ្តេញប្រជាពលរដ្ឋក្រីក្រដោយបង្ខំឲ្យចាកចេញពីលំនៅដ្ឋាននៅក្នុងបូរីកីឡា ក្នុងរាជធានីភ្នំពេញ។ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ គិតចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១១:០០ កងកម្លាំងប្រដាប់អាវុធចំរុះប្រមាណជា ៥០០ នាក់ ដែលប្រដាប់ទៅដោយអាវុធ ខែល ដំបង និងដំបងឆក់ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបង្ក្រាបលើប្រជាពលរដ្ឋនៅបូរីកីឡា។
អានបន្ត -
ក្រុមអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលថ្កោលទោសចំពោះការបណ្តេញពលរដ្ឋសហគមន៍បុរីកីឡាដោយហឹង្សា
អង្គការ HRTF, CYN, IDEA, BABC, CLEC, BKLW, ACRP, CCFC, FADP, PLCN និង LICADHO សូមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួនប្រហែលជា ៣០០ គ្រួសារ ដែលរស់នៅក្នុងសហគមន៍បុរីកីឡា រាជធានីភ្នំពេញ។ ការបំផ្លាញលំនៅដ្ឋានទាំងអស់នេះ គឺជាកំណត់សំគាល់នៃទំព័រដ៏សោកសៅមួយផ្សេងទៀតនៃការអភិវឌ្ឍន៍ ដែលមានពេលមួយនោះ វាត្រូវបានលើកតម្កើងថាជាគំរូមួយជំនួសឲ្យការបណ្តេញចេញ និងការអភិវឌ្ឍន៍ឆ្ងាយពីកន្លែងតាំងនៅសម្រាប់អ្នកក្រីក្ររស់នៅក្នុងទីក្រុងភ្នំពេញ។
អានបន្ត -
សលាកបត្រព័ត៌មានស្តីពីកម្មវិធីអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ
ចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៣មក ជំហានឆ្ពោះទៅកាន់សង្គមមួយ ដែលកាន់តែមានការចូលរួមបានកើតមានបន្តិចម្តងៗនៅក្នុងប្រទេសកម្ពុជា៖ ការបង្កើតឲ្យមានយន្តការក្នុងការសម្រេចចិត្តនៅតាមថ្នាក់ឃុំសង្កាត់ ការផ្តល់អំណាចសំខាន់ៗដល់សង្គមស៊ីវិលនៅក្នុងវិស័យយេនឌ័រ សិទ្ធិមនុស្ស និងកំណែទម្រង់នៃការបោះឆ្នោត ហើយនិងការបើកឱកាសឆ្ពោះទៅរកវប្បធម៌ពហុបក្សជាដើម។ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ៩០ រដ្ឋាភិបាលបានចាប់ផ្តើមផ្លាស់ប្តូរពីការគ្រប់គ្រងបែបមជ្ឈការឲ្យទៅជាការគ្រប់គ្រងបែបវិមជ្ឈការវិញ។ បើទោះជាមានបម្លាស់ប្តូរយ៉ាងនេះក៏ដោយ ក៏នៅមានបញ្ហាជាច្រើនមកបន្ទច់បង្អាក់ដល់ភាពមិនលម្អៀងនៃការរៀបចំការបោះឆ្នោត សមភាពនៃការទទួលបាននូវការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ហើយឱកាស និងមធ្យោបាយក្នុងការចូលរួម ដែលនៅមានកម្រិតនៅឡើយ។
អានបន្ត -
សង្គមស៊ីវិលរៀបចំពីធីគោរពវីញ្ញាណខ័ន្តនៅមុនការចាប់ផ្តើមសវនការសំណុំរឿង ០០២
ទីតាំងមួយដែលជនរងគ្រោះជាច្រើន ត្រូវបានយកមកសម្លាប់ (ជើងឯក) និងជាតំណាងឲ្យទីតាំងឧក្រិដ្ឋកម្មច្រើនកន្លែងផ្សេងទៀត។
អានបន្ត -
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា - របាយការណ៍បីឆ្នាំ ២០០៩-២០១១
នៅក្នុងអំឡុងពេលពីឆ្នាំ ២០០៩-២០១១ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល បាលផ្តោតលើការពង្រឹងផែនការគោលនយោបាយប្រតិបត្តិការ និងការកែលម្អសម្ថភាពអង្គការ សម្ថកិច្ច ប្រព័ន្ធគ្រប់គ្រង ភាពជាតំណាងនិងគណនេយ្យភាព និងការបង្កនការចូលរួមទាំងរបស់សហគមន៍និងសមាជិក។
អានបន្ត