• ការវិវឌ្ឍន៍ថ្មីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងខែវិច្ឆិកា

    ការវិវឌ្ឍន៍ថ្មីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងខែវិច្ឆិកា

    អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ប្រឈម​មុខ​នឹង​វិបត្តិ​លើ​សេចក្តី​ទុកចិត្ត​ដែល​មិនធ្លាប់​មាន​ពី មុនមក ដោយសារ​តែ​មាន​ការ​ចោទ​ប្រកាន់​ថា​មានការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ខាងផ្នែក​តុលាការ។ វិបត្តិ​នេះ​អាច​ដោះស្រាយ​បាន លុះ​ណា​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ពីអ.ស.ប។ របាយការណ៍​នេះ សិក្សា​ពី​ព្រឹត្តការណ៍​ថ្មី ដែល​នាំឆ្ពោះ​ទៅ​រក​វិបត្តិ​នា​ពេល​បច្ចុប្បន្ន ការ​បង្កើត​មូលដ្ឋាន​គ្រឹះ​ផ្នែក​ច្បាប់​សំរាប់​ស៊ើប​អង្កេត ព្រមទាំង​ផ្តល់​អនុសាសន៍​សំរាប់​ការ​អនុវត្ត​របស់អ.ស.ប រាជ​រដ្ឋាភិបាល​កម្ពុជា និង​ម្ចាស់​ជំនួយ​របស់​តុលាការ​។

    អានបន្ត
  • របាយការណ៏ពិភពលោក ឆ្នាំ ២០១១ ប្រទេសកម្ពុជា

    របាយការណ៏ពិភពលោក ឆ្នាំ ២០១១ ប្រទេសកម្ពុជា

    រដ្ឋាភិបាលបានបង្កើនការគាបសង្កត់លើសេរីភាពសម្តែងមតិ,សេរីភាពខាងការប្រជុំ និងខាងសមាគម៍ ក្នុងឆ្នាំ២០១០ ដោយធ្វើឲ្យលំហរ សម្រាប់កិច្ចប្រតិបត្តិការរបស់សង្គមស៊ីវិលកាន់តែរួមតូច។

    អានបន្ត
  •  "ពួក​គេ​បោក​ប្រាស់​យើង​គ្រប់​ជំហាន"

    "ពួក​គេ​បោក​ប្រាស់​យើង​គ្រប់​ជំហាន"

    មណ្ឌល​ហ្វឹកហ្វឺន​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ដែល​មាន​ម្ចាស់​ និង​គ្រប់​គ្រង​ដោយ​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​ឯកជនសម្រាប់​ពលករ​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទស​ម៉ា​ឡេស៊ី។ ការ​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ថា​ពលករ​ចំណាក​ស្រុក​ដែល​ត្រៀម​ចាក​ចេញ​ជា​ធម្មតា​ត្រូវ​បាន​គេ​ចាក់​សោ​ឲ្យ​បឲ្យនៅ​តែ​ក្នុង​មណ្ឌល​ហ្វឹកហ្វឺន​ទាំង​នេះ ចំនួន​បី​ខែ​ មុន​ពេល​ចាក​ចេញ​។ សិក្ខា​កាម​ជា​ញឹក​ញយ មិន​មាន​សិទ្ធិ​ទទូល​បាន​ការ​ថែ​ទាំ​សុខ​ភាព​ អាហរ​ហូបចុក​ និង​ទឹក​ហូប​គ្រប់​គ្រាន់ទេ​នៅ​ក្នុង​មណ្ឌ។ ស្រ្តី​ និង​កុមារី​មួយ​ចំនួន​ទទូល​រង​ការ​រំ​លោភ​បំពាន​តាម​រយៈ​ពាក្យ​សម្តី ផ្លូវ​ចិត្ត និង​ជួន​ការ​ផ្លូវ​កាយ។

    អានបន្ត
  • ពួក​គេ​បោក​ប្រាស់​យើង​គ្រប់​ជំហាន

    ពួក​គេ​បោក​ប្រាស់​យើង​គ្រប់​ជំហាន

    តម្រូវការនៃការរកអ្នកធ្វើការតាមផ្ទះជាតិកម្ពុជា មានកំណើនច្រើនយ៉ាងខ្លាំងនៅ​ក្នុង​ប្រទេស ម៉ាឡេស៊ី ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ឆ្លើយ​តប​ ចំពោះ​អំពើ​រំលោភ​ធ្ងន់ធ្ងរ ដោយ​បាន​ដាក់​នូវការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ចំពោះ​ប្រជាពលរដ្ឋ​ របស់ខ្លួន ក្នុង​ការធ្វើ​ការងារ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ទីនោះ។ ទី​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ ភ្លាមៗ​នោះ បាន​ងាក​មក​រក​អ្នក​ធ្វើការ​ពី​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ការ​ខ្វះខាត​នោះ​។​ការ ​ផ្តល់​ប្រាក់​ឲ្យ​មុន​ដ៏​ច្រើន​ដល់​គ្រួសារ​ទីទ័ល​ក្រ ប្រាក់ឈ្នួល​ដែល​មាន​កម្រិត​ច្រើនហួស​ពី​អ្វី ដែល​អាច​រក​បាន​នៅ​ក្នុង​ភូមិ និង​ការ​សន្យា​ផ្តល់​ការងារ​ធ្វើ​នៅ​តាម​ផ្ទះ​ជា​ជាង​ការងារ​នៅ​តាម​ ហាង ដែល​ធ្វើ​ការងារ​ច្រើន​ម៉ោង ហើយ​ទទួល​បាន​កម្រៃ​តិចតួច ឬ​នៅ​តាម​ផ្ទះបន គឺជា​ការ​ ទាក់ទាញ​ទឹក​ចិត្ត​យ៉ាងខ្លាំង​។ មានស្រ្តីកម្ពុជា ដែល​មាន​បទ​ពិសោធន៍​ការងារ​ច្បាស់លាស់ ក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​ដែល​ប្រាក់​កម្រៃ​របស់​ពួកគេ​បាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ដល់​ ចំណូល​គ្រួសារ​។

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • ការ​វិវឌ្ឍន៍​មិនត្រឹមត្រូវៈ នីតិ​បញ្ញត្តិ​នៅ​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​បញេ្ចញមតិ

    ការ​វិវឌ្ឍន៍​មិនត្រឹមត្រូវៈ នីតិ​បញ្ញត្តិ​នៅ​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​បញេ្ចញមតិ

    យោង​តាម​របាយការណ៍​ថ្មី​របស់​អង្គការ​លីកាដូ ច្បាប់​ប្រាំ​របស់​កម្ពុជា​ដែល​បាន​ស្នើឡើង ឬ អនុម័ត​តាំង​ពី​ឆ្នាំ​២០០៨ មាន​បញ្ចូល​បទបញ្ញត្តិ​ផ្តល់​ផលអាក្រក់​មិន​ច្បាស់លាស់​ដែល​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ​។ របាយការណ៍​នេះ​វិភាគ​ពី​បទបញ្ញត្តិ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ទាំង​ប្រាំ ដែល​ធ្វើការ​រឹត​បណ្តឹង​មិន​ត្រឹមត្រូវ ឬ​គំរាម​រឹតបណ្តឹង​លើ​សេរីភាព​ជា​មូលដ្ឋាន​ដែល​មាន​នៅក្នុងៈ ក្រម​ព្រហ្មទណ្ឌថ្មី ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់​ស្តី​ពី​ការ​ជួបជុំ​ដោយ​សន្តិវិធី (ច្បាប់​បាតុកម្ម) និង​ច្បាប់​ស្តី​ពី​សហជីព (​ច្បាប់សហជីព)។ របាយការណ៍​នេះ ក៏​ផ្តល់​ឧទាហរណ៍​ជាច្រើន ស្តី​ពី​លក្ខណៈ​ដែល​ច្បាប់​មិនត្រូវ​បាន​អនុវត្ត និង​បំពាន​ក្នុង​ឆ្នាំ​កន្លង​មក​។

    អានបន្ត
  • បណ្តឹងព្រហ្មទណ្ឌ

    បណ្តឹងព្រហ្មទណ្ឌ

    អនុលោម​តាម​មាត្រា ០៦​​នៃ​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា(ហៅ​កាត់​ថា​​:ក​នព​) ដើម​បណ្តឹង​ដែល​ជា​មេធាវី​ការពារ​ក្តី​ នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា សូម​ដាក់​បណ្តឹង​ព្រហ្មទណ្ឌ​នេះ​ជូន​ការិយាល័យ​ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​ក្រុង​ភ្នំពេញ​។

    អានបន្ត
  • ការ​វិភាគ​ទិន្នន័យ​ស្ថិតិ​ស្តី​ពី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១០

    ការ​វិភាគ​ទិន្នន័យ​ស្ថិតិ​ស្តី​ពី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១០

    ក្នុង​ប្រទេស​កម្ពុជា ការ​រំលោភ​យក​ដីធ្លី​ចាត់​ទុក​ជាវិវាទ​រវាង​ភាគី​ម្ខាង​ដែល​ជា​អ្នក​មាន​ប្រាក់ និង​អំណាច ជាមួយ​នឹង​ភាគី​ម្ខាងទៀត​ដែល​ជា​ប្រជាពល​រដ្ឋ​ក្រីក្រ និង​ទន់ខ្សោយ បាន​ក្លាយ​ជា​បញ្ហា​ដ៏​ចំបង​មួយ​នា​ពេល​ថ្មី​ៗ​នេះ។ វិវាទ​ដីធ្លី គឺជា​បញ្ហា​សំខាន់​មួយ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។ វិវាទ​ដីធ្លី បណ្តាល​មកពី​កត្តា​មួយ​ចំនួន​ដូចជា គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ទីក្រុង និង​នៅ​តាម​ជនបទ (ដូចជា សម្បទាន​ដី​សេដ្ឋកិច្ច និង​សម្បទាន​ផ្សេង​ៗ​ទៀត) ដែល​កំពុង​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ជាតិ អន្តរជាតិ និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរជាតិ (អាយ​អេហ្វ​អាយ) ដោយ​មិន​សូវ​គោរព​សិទ្ធិ​សហគមន៍​ដែល​រង​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​នោះ​ប៉ុន្មានទេ​។ បញ្ហានេះ រួម​បញ្ចូល​ទាំង​កង្វះ​សិទ្ធិ​កាន់កាប់​ដីធ្លី​ដោយ​និរភ័យ និង​បរាជ័យ​នៃ​អានុភាព​របស់​ច្បាប់​ក្នុង​ការ​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​។ វិវាទ​ដីធ្លី បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​ពី​ឆ្នាំ២០០៦ មុន​ពេល​មាន​ការ​ធ្លាក់ចុះ​នៅ​ឆ្នាំ២០០៩​។ ក្នុង​ឆ្នាំ​២០០៦ វិវាទ​ដីធ្លី​ចំនួន​២០​ករណី​បាន​កើត​ឡើង​។ តួលេខ​នេះ បាន​កើន​ឡើង​ចំនួន​២៨​ករណី​ផ្សេង​ទៀត​ក្នុង​ឆ្នាំ​២០០៧ និង​កើនឡើង​៤៨​ករណី​ក្នុង​ឆ្នាំ​២០០៨​។

    អានបន្ត
  • របាយការណ៍សិក្សាស្រាវស្រាវជ្រាវពីពលកម្មកុមារនៅក្នុងវិស័យកសិកម្មលក្ខណៈគ្រួសារ

    របាយការណ៍សិក្សាស្រាវស្រាវជ្រាវពីពលកម្មកុមារនៅក្នុងវិស័យកសិកម្មលក្ខណៈគ្រួសារ

    អ្នក​ឆ្លើយ​តប​ប្រមាណ​ជា​ ៦៤% ជាស្រ្តី ហើយស្ទើរតែ​ ៧៩% នៃ ពួកគេរៀបការ។ អាយុ​ជា​មធ្យម​របស់​បុរស​គឺ៤៤ ឆ្នាំ​ ​ខណៈ​​ដែល​​ស្រ្តី​មាន​អាយុ​​ជា​​មធ្យ​​​​ម​ ៤២​ឆ្នាំ​។ទំហំ​គ្រួសារ​ជា​មធ្យម ​គឺ​៦នាក់​។ បើ​និ​​យាយ​ពី​ការ​អប់រំ​ អ្នក​ ឆ្លើយ​តប​ពាក់​កណ្តាល​បាន​រៀនដល់​ថ្នាក់​បឋម​សិក្សា​​ ខណៈ​ដែល​អ្នក​ ៣២​% មិន​បាន​បាន​រៀន​សូត្រ​នោះ​ទេ​។ ​

    អានបន្ត
  • ម.ស.ម.ក ចេញផ្សាយ​សៀវភៅ​សង្ខេប​ស្តីពី​ច្បាប់​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល

    ម.ស.ម.ក ចេញផ្សាយ​សៀវភៅ​សង្ខេប​ស្តីពី​ច្បាប់​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល

    សៀវភៅ​សង្ខេប​នេះ ពិភាក្សា​ពីការ​គំរាម​កំហែង​មកលើ​សង្គម​ស៊ីវិល និង លំហ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​តាមរយៈ​សកម្មភាព​នាពេល​ថ្មីៗនេះ​របស់​ភ្នាក់ងារ​​រាជ​រដ្ឋាភិបាល​កម្ពុជា(“រដ្ឋា​ភិបាល”) និង សេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់ ។

    អានបន្ត
  • បាត់បង់ផ្ទះ ការវាយតម្លៃពីផលប៉ះពាល់នៃការបណ្តេញចេញ

    បាត់បង់ផ្ទះ ការវាយតម្លៃពីផលប៉ះពាល់នៃការបណ្តេញចេញ

    ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន និង​សហគមន៍​ដែល​ពួក​គេ​រស់នៅ គឺជា​បាតុភូត​សកល​កើន​ឡើង និង​ជា​សញ្ញាណ​នៃ​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​គោលការណ៍​បឋម​នៃ​សិទ្ធិ​មាន​ផ្ទះ​សម្បែង​សមរម្យ ដែល​បាន​កំណត់​នៅ​ក្នុង​របៀបវារៈ​របស់​អង្គការ​សិទ្ធិ​លំនៅដ្ឋាន និង​លិខិតុបករណ៍​អន្តរជាតិ​។ របាយការណ៍​នេះ គឺជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដំបូង ដែល​បង្ហាញ​ពី​វិធីសាស្រ្ត​ក្នុង​ការ​វាយ​តម្លៃ​នៃ​ផល​ប៉ះពាល់​ពី​ការ​បណ្តេញ​ចេញ​នៅ​ទូទាំង​ពិភពលោក​។ ខណៈ​ដែល​មាន​ការ​ប្រតិបត្តិ​ល្អ​ជាច្រើន​កើតមាន​ឡើង​ក្នុង​ស្ថានភាព​ក្នុង​តំបន់ និង​ខណៈ​ដែល​វិធី​ដោះស្រាយ​ត្រឹមត្រូវ​មួយ​ចំនួន​សក្តិសម​នឹង​តម្រូវការ និង​បរិបទ​ជាក់លាក់​នោះ នេះ​គឺ​ជា​លើក​ទីមួយ ដែល​ការ​អនុវត្ត​ទាំងនេះ​ត្រូវ​បាន​លើក​ឡើង​រួមគ្នា​នៅ​ក្នុង​របាយការណ៍​តែ​មួយ​។ របាយការណ៍​នេះ គឺជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​កាន់​ការ​ស្វែងយល់​ពី​យុទ្ធវិធី និង​ឧបករណ៍ ដែល​តម្រូវ​ក្នុង​ការ​បង្កើត​ភស្តុតាង​រឹងមាំ​ដោយ​ផ្អែក​ទៅលើ​ភាព​ប្រាកដ​ប្រជា និង​ការ​បាត់បង់​សក្តានុពល​ក្នុង​ការ​បណ្តេញចេញ ព្រម​ទាំង​ការ​លើក​កំពស់​គោលការណ៍ និង​យុទ្ធវិធី​ផ្សេងទៀត​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo