• អនុសាសន៍​លើ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ឲ្យ​ស្រប​តាម​បទ​ដ្ឋាន​អន្តរជាតិ​

    អនុសាសន៍​លើ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ឲ្យ​ស្រប​តាម​បទ​ដ្ឋាន​អន្តរជាតិ​

    បន្ទាប់​ពី​បាន​ទទួល​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពីការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ចុះ​ថ្ងៃ​ទី​ ៣០​ ខែ​មិថុនា​ ឆ្នាំ​២០០៥​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៨​ ខែ​សីហា​ ឆ្នាំ​២០០៥​ កន្លង​មក​នេះ​ អង្គការ​សង្គម​ស៊ីវិល​ បាន​ធ្វើ​ការ​វិភាគ​និង​ រក​ឃើញ​ថា​ ថ្វី​ត្បិត​តែ​សេច​ក្តី​ព្រាង​ច្បាប់​បច្ចុប្បន្ន​នេះ​ មាន​ចែង​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​មាន​លក្ខណៈ​ទូលំ​ទូលាយ​ជាង​សេច​ក្តី​ព្រាង​ចាស់​​ផ្តល់​មុខ​ងារ​ច្បាស់​លាស់​ ជាង​មុន​អំពី​តួនាទី​របស់​អគ្គ​លេខា​ធិការ​ក្នុង​ការ​អនុវត្ត​ច្បាប់​ និង​មាន​ជំពូក​មួយ​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ​ ក៍ដោយ​ ច្បាប់​នេះ​ចាំ​បាច់​ត្រូវ​តែ​មាន​ចំណុច​កែលំអ​មួយ​ចំនួន​ ដើម្បី​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​បទ​ដ្ឋាន​អន្តរជាតិ​​ ដូច​ដែល​រដ្ឋា​ភិបាល​បាន​ប្តេជ្ញា​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិ​គ្រោះ​យោបល់​ជា​មួយ​សហគមន៍​អ្នក​ផ្តល់​ជំនួយ​អន្តរជាតិ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០០៤​ កន្លង​មក​ ។​

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • ការ​លើក​លែង​ចោទ​ប្រកាន់​ លើ​ករណី​ឃាតកម្ម​លើ​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ក្បាល​ស្ពាន​

    ការ​លើក​លែង​ចោទ​ប្រកាន់​ លើ​ករណី​ឃាតកម្ម​លើ​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ក្បាល​ស្ពាន​

    គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​ នៃ​ អង្គ​ការ​-​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​រួម​មាន​អង្គ​ការ​សមាគម​ ក្រៅ​រដ្ឋា​ភិបាល​ចំនួន​ ១៨​ ជា​សមា​ជិក​ មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​តុលាការ​ខេត្ត​បាត់​ដំបង​ ដែល​បាន​លើក​លែង​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​ ដែល​ជា​កង​រាជ​អាវុធ​ហត្ថ​ ប៉ូលីស​ និង​កង​យោធពល​ខេមរ​ភូមិន្ទ​ ចំនួ​ន​១២៨​នាក់​ ដែល​បាន​បាញ់​សំលាប់​ប្រជា​ពលរដ្ឋ​ចំនួន​៥​ នាក់​ និង​ធ្វើ​ឲ្យ​របួស​៨​នាក់​ រួម​ទាំង​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ នៅ​ក្នុង​ករណី​បណ្តេញ​ប្រជា​ពលរដ្ឋ​ នៅ​ភូមិ​ក្បាល​ស្ពាន​ ឃុំ​ប៉ោយ​ប៉ែត​ ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មិនា​ ឆ្នាំ​២០០៥​ ។

    អានបន្ត
  • អានបន្ត
  • សាល​ក្រម​អយុត្តិធម៌​របស់​តុលា​ការ​ក្រុង​ភ្នំ​ពេញ​ ក្នុង​ការ​សំរេច​សេច​ក្តី​ទៅ​លើ​ជន​ជាប់​ចោទ​ឈ្មោះ​ ប៊ន​ សំណាង​ និង​សុខ​ សំអឿន​

    សាល​ក្រម​អយុត្តិធម៌​របស់​តុលា​ការ​ក្រុង​ភ្នំ​ពេញ​ ក្នុង​ការ​សំរេច​សេច​ក្តី​ទៅ​លើ​ជន​ជាប់​ចោទ​ឈ្មោះ​ ប៊ន​ សំណាង​ និង​សុខ​ សំអឿន​

    គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​ នៃ​អង្គ​ការ​-សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​មាន​អង្គ​ការ​-​សមាគម​ក្រៅ​រដ្ឋា​ភិបាល​ចំនួន​ ១៨​ ជា​សមាជិក​ មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង​ ចំពោះ​សេច​ក្តី​សំរេច​របស់​តុលា​ការ​ក្រុង​ភ្នំ​ពេញ​ដែល​បាន​សំរេច​ ឲ្យ​ជន​ជាប់​ចោទ​២​រូប​ ដែល​មាន​ឈ្មោះ​ ប៊ន​ សំណាង​ និង​សុខ​ សំអឿន​ ឲ្យ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​២០​ ឆ្នាំ​ និង​សង​សំណង​ធន​ទណ្ឌ​ ឲ្យ​ភាគី​ដើម​បណ្តឹង​ចំនួន​ ៥​ពាន់​ដុល្លា​អា​មេរិច​ក្នុង​ម្នាក់​ៗ​ ផង​ដែរ​ ។

    អានបន្ត
  • ឥទ្ធិពលនៃគណបក្សនយោបាយ លើសមាជិកភាពរដ្ឋសភា

    ឥទ្ធិពលនៃគណបក្សនយោបាយ លើសមាជិកភាពរដ្ឋសភា

    អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​ឱន​ភាព​នៃ​សិទ្ធិ និង​តួ​នាទី​របស់​សមាជិក​រដ្ឋ​សភា ចំពោះ​សេរី​ភាព​បញ្ចេញ​មតិ។ អង្គការ​សង្គម​ស៊ីវិល​បាន​កត់​សម្គាល់​ថា ឥទ្ធិ​ពល​របស់​គណ​បក្ស​នយោ​បាយ មាន​ការ​ចម្រើន​ឡើង ដែល​ភាគ​ច្រើន​នោះ មេដឹក​នាំ​នយោបាយ​មាន​ឥទ្ធិ​ពល​លើ​អ្នក​សភា​តំណាង​រាស្ត្រ នៅ​ក្នុង​នីតិ​កាល​ទីមួយ ដែល​បាន​ចាប់​ផ្តើម​ដក​ហូត​សមា​ជិក​ភាព​រដ្ឋ​សភា របស់​ឯក​ឧត្តម​ផៃ ស៊ី​ផាន ឯក​ឧត្តម​ពូ សា​វាត មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា ហើយ​នា​ពេល​ថ្មី​ៗ​នេះ ប៉ុន​ប៉ង​ដក​ហូត​សមាជិក​ភាព​រដ្ឋ​សភា របស់​លោក​ខឹម វាស​នា មក​ពី​គណ​បក្ស​សម រង្ស៊ី​ទៀត​ផង។

    អានបន្ត
  • អានបន្ត
  • គណៈ​កម្មា​ធិ​ការ​ប្រព្រឹត្តិ​កម្ម​ថ្កោល​ទោស​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ដោយ​បង្ខំ​ ទៅ​លើ​ក្រុម​កុល​សម្ព័ន្ធ​ភ្នំ​ វៀត​ណាម​ចំនួន​១០០​នាក់​

    គណៈ​កម្មា​ធិ​ការ​ប្រព្រឹត្តិ​កម្ម​ថ្កោល​ទោស​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ដោយ​បង្ខំ​ ទៅ​លើ​ក្រុម​កុល​សម្ព័ន្ធ​ភ្នំ​ វៀត​ណាម​ចំនួន​១០០​នាក់​

    គណៈ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​ នៃ​អង្គការ​-សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​រួម​មាន​អង្គការ​-សមាគម​​ ចំនួន​១៨​ ជា​សមា​ជិក​ សូម​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ធ្វើ​និរទេស​ក្រុម​ជន​ជាតិ​កុល​សម្ព័ន្ធ​ភ្នំ​វៀត​ណាម​ចំនួន​ ១០០​នាក់​ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀត​ណាម​វិញ​នៅ​ថ្ងៃ​នេះ ។

    អានបន្ត
  • ជំហរ​មិន​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​សមាជិក​ព្រឹទ្ឋ​សភា​សេចក្តី​ថ្លែង​ការណ៏​

    ជំហរ​មិន​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​សមាជិក​ព្រឹទ្ឋ​សភា​សេចក្តី​ថ្លែង​ការណ៏​

    សម្ព័ន្ធ​អង្គការ​នៃ​សង្គម​ស៊ីវិល​ មើល​ឃើញ​ថា​ ព្រឹទ្ធ​សភា​ និង​រដ្ឋ​សភា​បាន​​ផ្តល់​នីត្យា​នុកូល​ភាព​ ដល់​សមា​ជិក​ ព្រឹទ្ធ​សភា​តាម​រយៈ​ លទ្ធផល​ នៃ​ការ​បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ និង​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្រ្ត​ ដោយ​បាន​អនុម័ត​ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​សមាជិក​ ព្រឹទ្ធ​សភា​ នា​ពេល​កន្លង​មក​ ។​ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក៍ដោយ​ សម្ព័ន្ធ​អង្គការ​ នៃ​សង្គម​ស៊ីវិល​ មាន​ការ​សោក​ស្តាយ​ យ៉ាង​ខ្លាំង​ដែល​ច្បាប់​នេះ​ មិន​បាន​ដាក់​បញ្ចូល​នូវ​ អនុសាសន៍​នៃ​ការ​ចូលរួម​ ផ្តល់​មតិ​យោបល់​ របស់​សម្ព័ន្ឋ​អង្គការ​ នៃ​សង្គម​ស៊ីវិល​ និង​ភាគី​ពាក់​ព័ន្ឋផ្សេង​ទៀត​។​

    អានបន្ត
  • អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo