-
អង្គការសង្គមស៊ីវិលជុំរុញឲ្យមានការដោះស្រាយបណ្តឹងប្រជាពលរដ្ឋ ដែលទាក់ទងនឹងការរំលោភយកដីធ្លី និងធនធានធម្មជាតិ
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ តំណាងសហគមន៍មកពីបណ្តាខេត្ត-ក្រុង ចំនួន១៩ នៃប្រទេសកម្ពុជា ដែលបាន និង កំពុងរងគ្រោះដោយសារការរំលោភយកដីធ្លី និង ធនធានធម្មជាតិ ពីសំណាក់អ្នកមានអំណាច និង ក្រុមហ៊ុនវិនិយោគទុនមួយចំនួន ទាំងនៅក្នុងស្រុក និងក្រៅស្រុក បានដាក់ពាក្យបណ្តឹងរបស់ខ្លួនទៅស្ថាប័នជាតិសំខាន់ៗមួយចំនួន ឲ្យជួយដោះស្រាយដោយសារតែកន្លងមក ប្រជាពលរដ្ឋរងគ្រោះទាំងនោះបានដាក់ពាក្យបណ្តឹងតវ៉ាទៅស្ថាប័ននានាក្នុងខេត្តជាច្រើនលើកច្រើនសារ តែការដោះស្រាយមិនមានលទ្ធផលទាល់តែសោះ ។
អានបន្ត -
ប្រជាពលរដ្ឋ១៦០គ្រួសារមានរយៈពេល១សប្តាហ៍ដើម្បីរុះរើផ្ទះ
ប្រជាជននៅក្នុងភូមិចំនូនពីរនៅក្នុងទីក្រុងភ្នំពេញបានទទួលដំណឹងជាផ្លូវការមួយថា ពួកគេនឹងត្រូវចាកចេញពីផ្ទះសម្បែងក្នុងរយៈពេល៧ថ្ងៃ ស្របពេលដែលមានក្រុមហ៊ុនឯកជនមួយកំពុងធ្វើការអភិវឌ្ឍន៍ឡើងវិញនៅតំបន់នោះសម្រាប់បម្រើឲ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។
អានបន្ត -
កម្ពុជា៖ ករណីមួយផ្សេងទៀតរបស់តុលាការដើម្បីធ្វើឲ្យមានភាពស្ងៀមស្ងាត់ដល់អ្នកការពារសិទ្ធិមនុស្ស
ថ្មីៗនេះ ចៅក្រមខេត្តរតនគិរី ស្រុកថ្មសានបានឲ្យអនុសាសន៍ទៅអង្គការសិទ្ធិមនុស្សអាដហុកឲ្យផ្លាស់ប្តូរជនអ្នកការពារសិទ្ធិមនុស្ស ដែលមានឈ្មោះថា ផេន ប៊ណ្ណា ចេញពីខេត្តជាកន្លែង ដែលគាត់បានកំពុងធ្វើការ១០ឆ្នាំទៅហើយ។ ចៅក្រមស្រុកថ្មសានបាននិយាយថាលោក ផេន ប៊ុនណ្ណា និងអ្នកធ្វើការជាមូយលោក ឆាយ ទី ត្រូវបានស្ថិតនៅក្រោមការស៊ើបអង្កេតពីបទញុះញង់ និងបរិហារកេរ្តិ៍ ជនទាំងពីរអាចនឹងត្រូវបានផ្តន្ទាទោសព្រហ្មទណ្ឌម្នាក់៥ឆ្នាំ ហើយពិន័យជាប្រាក់ចាប់ពី២៥០០ដុល្លារក្នុងម្នាក់ៗ។
អានបន្ត -
ការកាត់ទោសឯកឧត្តម ជាម ច័ន្ទនី សមាជិកសភាតំណាងរាស្ត្រគណបក្សសម រង្ស៊ី
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ សមាគមន៍ការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) គឺជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨ បានតាមដានយ៉ាងកៀក ចំពោះដំណើរការកាត់ក្តីនៅឯតុលាការយោធា នាថ្ងៃទី៨សីហា២០០៥ ដែលកាត់ទោសឯកឧត្តម ជាម ច័ន្ទនី ជាសមាជិកសភាតំណាងរាស្ត្ររបស់គណបក្សប្រឆាំង។
អានបន្ត -
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR Cambodia) ចោទជាសំណួរអំពីសមិទ្ធិភាពនៃការសម្រេចនាពេលថ្មីៗនេះអំពីពិរុទ្ធភាព
ឆ្លើយតបនឹងការសម្រេចអំពីពិរុទ្ធភាពក្នុងករណីបរិហារកេរ្តិ៍ ដែលបានធ្វើឡើងកាលពីថ្ងៃម្សិលមិញនេះប្រឆាំងនឹងអ្នកស្រី មួរ សុខហួរ តំណាងរាស្រ្តនៃគណបក្សប្រឆាំង ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR Cambodia) បានគូសបញ្ជាក់អំពីសេចក្តីត្រូវការឲ្យមានការលើកកម្ពស់សិទ្ធិសេរីភាពក្នុងការសម្ដែងមតិ ដែលបានធានាការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចនៅពេលថ្មីៗបំផុតនេះគឺជាការសម្រេចលើកទីបីហើយក្នុងករណីបរិហារកេរ្តិ៍ និងការផ្សាយព័ត៌មានមិនពិតនៅក្នុងអំឡុងពេលជាងមួយខែនេះ។
អានបន្ត -
សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលប្រតិកម្មទៅនឹងសាលក្រមរបស់សាលាដំបូងក្រុងភ្នំពេញលើករណីរឿងក្តីលោកស្រី មួរ សុខហួរ
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលរួមមានអង្គការសមាគម ក្រៅរដ្ឋាភិបាលចំនូន២១ជាសមាជិក និងគណកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌សូមសម្ដែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៩ ក្នុងការបង្គាប់ឲ្យលោកស្រី មួរ សុខហួរ ធ្វើការបង់សំណងជំងឺចិត្តលើករណីរឿងក្តីបរិហារកេរ្តិ៍។
អានបន្ត -
ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បង្ហាញនូវមន្ទិលសង្ស័យលើភាពស្របគ្នានៃសេចក្តីសម្រេចចោទប្រកាន់ថ្មីៗរបស់តុលាការលើបទបរិហារកេរ្តិ៍ និងការផ្សាយព័ត៌មាន
ជាការឆ្លើយតបទៅនឹងការចេញសេចក្តីប្រកាសសាលក្រមចោទប្រកាន់លើករណីបណ្តឹងបរិហារកេរ្តិ៍កាលពីម្សិលមិញប្រឆាំងនឹងអ្នកតំណាងរាស្រ្តអ្នកស្រី មួរ សុខហួរ ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការគោរព និងអនុវត្តន៍ កម្ពុជាត្រូវតែគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិស្របតាមច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ សាលក្រមចុងក្រោយនេះបង្ហាញអំពីការផ្តន្ទាទោសលើកទីបីពីបទបរិហារកេរ្តិ៍ ឬក៏ព័ត៌មានមិនពិតនៅក្នុងរយៈពេលត្រឹមតែមួយខែសោះ៕
អានបន្ត -
តួនាទី និងសមិទ្ធិផល របស់ការិយាល័យឧត្តមស្នងការ ទទួលបន្ទុកផ្នែលសិទ្ធិមនុស្ស នៅកម្ពុជា
របាយការណ៍នេះ ត្រូវបានរៀបចំឡើងទាក់ទងនឹង ដំណោះស្រាយ៩លើ១៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្នុងនោះ គេបានស្នើអគ្គលេខាធិការ ឲ្យរាយការណ៍ដល់ក្រុមប្រឹក្សា នៅក្នុងសម័យប្រជុំលើកទី១២របស់ខ្លួន ស្តីពីតួនាទី និងសមិទ្ធិផលនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) ក្នុងការជួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។
អានបន្ត -
សាលក្រម ករណីលោកស្រី មួរ សុខហួរ ៖ការធ្លាក់ចុះមួយផ្សេងទៀតចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
អង្គការ លីកាដូ សូមថ្កោលទោសចំពោះសាលក្រមកាលពីព្រឹកមិញនេះ ដែលផ្តន្ទាទោសលោកស្រី មួរ សុខហួរ ពីបទបរិហាកេរ្តិ៍ និងឲ្យលោកស្រីបង់ប្រាក់ពិន័យសរុបចំនួន ១៦.៥ លានរៀល (ប្រហែល ៤.១០០ ដុល្លាអាមេរិក) ។
អានបន្ត