-
អ្នកជា
ព្រឹត្តិបត្រ អ្នកជា ក្នុងលេខនេះមានចំណុចសំខាន់ៗដូចជា អ្នកប្រឹក្សាឯករាជត្រូវបានតែងតាំងសម្រាប់ដោះស្រាយបញ្ហាអំពើពុករលួយ/ ប្រជាពលរដ្ឋ១៩ខេត្តក្រុងបានឡើងមកដាក់ពាក្យបណ្តឹង/ អំពើហិង្សាគ្រួសារ ជនរងគ្រោះជាប្រពន្ធ-ប្តីត្រូវមានទោស/ សំណងគោលនយោបាយធ្វើអោយប៉ះពាល់ដល់សំណងផ្លូវច្បាប់
អានបន្ត -
សេចក្តីអំពាវនាវសុំឲ្យអន្តរជាតិជួយគាំទ្រនយោជិតណាហ្គាវើលក្នុងប្រទេសកម្ពុជា
សកម្មភាពប្រឆាំងនឹងសហជីព និងការបំបែកសហជីពនៅកាស៊ីណូណាហ្គាវើលគឺជាការដើរថយក្រោយ ខណៈដែលនិយោជិតក្នុងវិស័យនេះនាំគ្នាធ្វើកូដកម្មដើម្បីឲ្យថៅកែទទួលស្គាល់នូវសហជីពរបស់ពួកគេ។ ទង្វើរបស់កាស៊ីណូណាហ្គាវើលបានបំពានបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងាររបស់កម្ពុជាដោយគេពុំអនុវត្តតាមការច្បាប់ការងារ ដើម្បីធ្វើជាមូលដ្ឋាននៃទំនាក់ទំនងរបស់ខ្លួនជាមួយនឹងសហជីព។
អានបន្ត -
ក្នុងព្រឹត្តបត្ររបស់អង្គការកាពារយុត្តិធម៌កុមារ ក្នុងលេខនេះមានចំណុចសំខាន់ៗដូចជា ករណីរំលោភប្អូនស្រីបង្កើត/ អំពើអនាចារនៅក្រុងព្រះសីហនុ/ ការជួញដូរមនុស្ស និងការជួញដូរទារកឆ្លងដែន/ ក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ
អានបន្ត -
កម្ពុជា៖ ការគោរពសិទ្ធិរបស់ជនសង្ស័យនឹងត្រូវបានការពារសាកសពនៅក្នុងការឃុំឃាំង
ជនសង្ស័យ៥នាក់នៅក្នុងការឃុំឃាំងរបស់នគរបាលត្រូវបានឲ្យដឹងថា បានស្លាប់នៅក្នុងកន្លែងឃុំឃាំងក្នុងទីកន្លែងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជានា៥ខែដំបូងនៅឆ្នាំនេះ។ ពួកគេបាននិយាយថា ត្រូវបានទទួលរងការធ្វើទារុណកម្ម ឬបណ្តាលមកពីជំងឺយារយី។ ទោះបីជាយ៉ាងណាក៍ដោយ នគរបាលបានឆ្លើយបដិសេធថា មានវេជ្ជបញ្ជាជាភស្តុតាងជនសង្ស័យបានធ្វើអត្តឃាត។ យោងតាមវេជ្ជបញ្ជាគ្រូពេទ្យ ដែលអាជ្ញាធរបានអញ្ជើញមកធ្វើកោសល្យវិច័យលើសាកសពនោះស្ថិតនៅក្រោមសំពាធរបស់ពូកគេ ហើយការរកឃើញរបស់ពូកគេក៍មិនខុសគ្នាពីទស្សនៈរបស់នគរបាលប៉ុន្មានដែរ។ ក្រៅពីការសង្ស័យ ដែលថាបណ្តាលមកពីការធ្វើទារុណកម្ម ឬមកពីជំងឺយារយី អាជ្ញាធរបានធ្វើការបដិសេធអំពីការស៊ើបអង្កេតដោយឯករាជ្យលើករណី ដែលបានបណ្តាលឲ្យស្លាប់នោះផងដែរ។
អានបន្ត -
សេចក្តីថ្លែងការណ៍អំពីការព្រួយបារម្ភរបស់សង្គមស៊ីវិលអំពីឯករាជ្យភាពរបស់សាលាដំបូងក្រុងភ្នំពេញ
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលរួមមានអង្គការសមាគម ក្រៅរដ្ឋាភិបាលចំនូន២១ជាសមាជិកសូមសម្ដែងនូវសេចក្តីព្រួយបារម្ភជាខ្លាំងទៅលើករណីរឿងក្តីពីបទ “បរិហារកេរ្តិ៍” ដោយបានទទួលដំណឹងថា តុលាការក្រុងភ្នំពេញបានបដិសេធនឹងលោកស្រី មួរ សុខហួរ ជាសមាជិកភាពនៃសមាជិក សម រង្ស៊ី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៩។ យោងតាមរបាយការណ៍នៃដំណើរការកាត់ក្តីរបស់តុលាការកាលពីព្រឹកមិញ ដោយសារតែការធ្វើសុន្ទរកថារបស់នាយករដ្ឋមន្ត្រីថា "ស្ត្រីជើងខ្លាំងម្នាក់” នាខែមេសាឆ្នាំនេះ CHRAC បានកត់សម្គាល់ឃើញថា ព្រះរាជអាជ្ញាបានសម្រេចធ្វើការចោទប្រកាន់លោកស្រី មួរ សុខហួរ ពីបទបរិហារកេរ្តិ៍ បន្ទាប់ពីការធ្វើសន្និសីទសារព័ត៌មាន ដែលរៀបចំនៅឯការិយាល័យគណបក្សរបស់លោកស្រី។
អានបន្ត -
ប្រធានទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិស្វាគមន៍ចំពោះជំហានដ៍សំខាន់ឆ្ពោះទៅរកការបង្កើតគណកម្មការអាស៊ានស្តីពីសិទ្ធិមនុស្ស
នៅថ្ងៃពុធ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអ្នកស្រី ណាវី ភីឡេ(Navi Pillay) បានស្វាគមន៍ការឯកភាពគ្នារបស់រដ្ឋមន្រ្តីការបរទេសអាស៊ានអំពីលក្ខខណ្ឌនៃការបង្កើតនូវគណកម្មាការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស ហើយជាអ្វី ដែលអ្នកស្រីបានមានប្រសាសន៍ថា “ជាជំហានដ៍សំខាន់សម្រាប់ការឆ្ពោះទៅមុខ” នៅក្នុងការបង្កើតការស្នូលដ៍រឹងមាំសម្រាប់ការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាននេះ។
អានបន្ត -
សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកតស៊ូមតិវាយប្រហារលើលោក ហ៊ុន សែន
ក្រុមអ្នកតស៊ូមតិបានកត់សម្គាល់អំពីចំនួននៃការប៉ះទង្គិចយ៉ាងច្រើនថ្មីៗលើអ្នកកាសែត មេធាវី អ្នកតស៊ូមតិ និងតំណាងរាស្រ្តកាលពីឆ្នាំមុន ដែលបានរឹតត្បិតយ៉ាងខ្លាំងក្លាលើពីសេរីភាពខាងសារព័ត៌មាន និងសេរីភាពនយោបាយក្នុងប្រទេសកម្ពុជា។
អានបន្ត -
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសំដែងការសោកស្តាយចំពោះការបណ្តេញចេញនៃសហគមន៍"ក្រុម៧៨"
យើងខ្ញុំមានការសោកស្តាយជាខ្លាំង ដោយសារប្រជាពលរដ្ឋនៃក្រុម៧៨ ត្រូវបានគេឲ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន មុនការស្នើសុំសិទ្ធិកម្មសិទ្ធិលើដីធ្លីរបស់គាត់ត្រូវបានសំរេចដោយយន្តការរដ្ឋបាល ឬប្រព័ន្ធយុត្តិធម៌ពាក់ព័ន្ធ ។ ការឲ្យចាកចេញនេះ ជាសញ្ញាមួយប្រាប់ទៅសហគមន៍ដទៃទៀត ដែលមានការស្នើសុំដូចគ្នានេះថា បើទោះជាពួកគេមានសិទ្ធិតាមផ្លូវច្បាប់ហើយក្តី ក៍ផលប្រយោជន៍នៃការអភិវឌ្ឍន៍ យកប្រៀបលើនីតិវិធីត្រឹមត្រូវ និងច្បាប់ភូមិបាលដែរ ។
អានបន្ត