• សេច​ក្តី​ថ្លែង​ការណ៍​របស់​ការិយា​ល័យ​ OHCHR អំពី​ករណី​របស់​ទួត​ សា​រ៉ន​

    សេច​ក្តី​ថ្លែង​ការណ៍​របស់​ការិយា​ល័យ​ OHCHR អំពី​ករណី​របស់​ទួត​ សា​រ៉ន​

    កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា​ ឆ្នាំ​២០០៩​ លោក​ទួត​ សារ៉ន​ត្រូវ​បាន​តុលា​ការ​ខេត្ត​កំពង់​ធំ​ផ្ទន្ទា​ទោស​ពី​បទ​បង្ខាំង​អ្នកស្រី​ទឹម​ ណន​ខុស​ច្បាប់​។​ គាត់​ត្រូវ​បាន​តុលាការ​ដាក់​ទោស​ឲ្យជាប់​ពន្ធ​នា​គារ​ចំនួន​បី​ឆ្នាំ​ និង​ត្រូវ​បាន​ពិ​ន័យ​ជា​ប្រាក់​ចំនួន​២៥០០​ ដុល្លារ​អា​មេរិក​។​ ជន​ជាប់​ចោទ​បី​នាក់​ផ្សេង​ទៀត​ គឺ​ឈ្មោះ​ម៉ែន​ វណ្ណៈ​ ហួរ​ សារ៉ាត់​ និង​ថន​ រិទ្ធី​ ត្រូវ​បាន​តុលា​ការ​កាត់​ទោស​ កំបាំង​មុខ​ ក្នុង​ករណី​ដូច​គ្នា​ដែល​ត្រូវ​ទទួល​ទោស​គុក​ពី​បី​ទៅ​ប្រាំ​ឆ្នាំ​ ។

    អានបន្ត
  • អានបន្ត
  • រដ្ឋាភិបាល​ត្រូវតែ​ចាត់វិធាន​ការ​ទៅលើ​អំពើ​ហិង្សា​នៅស្រុក​ជីក្រែង

    រដ្ឋាភិបាល​ត្រូវតែ​ចាត់វិធាន​ការ​ទៅលើ​អំពើ​ហិង្សា​នៅស្រុក​ជីក្រែង

    ថ្ងៃនេះ​អង្គការ​លីកាដូ​បានអំពាវនាវ​សូម​ឲ្យរដ្ឋាភិបាល​កម្ពុជា​ចាត់វិធាន​ការ​ជា​បន្ទាន់​ទៅ​លើ​សកម្មភាព​ដោយ​ហិង្សា​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​ប្រឆាំង​នឹង​អ្នក​ភូមិ​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ស្រុក​ជី​ក្រែង ខេត្ត​សៀម​រាប។

    អានបន្ត
  • រដ្ឋាភិបាល គួរតែអំពាវនាវការរំលោភសិទ្ធិមនុស្សជំនួស ការវាយប្រហារអង្គការក្រៅរដ្ឋាភិបាល ចំពោះការរាយការណ៍រឿងទាំងនោះ

    រដ្ឋាភិបាល គួរតែអំពាវនាវការរំលោភសិទ្ធិមនុស្សជំនួស ការវាយប្រហារអង្គការក្រៅរដ្ឋាភិបាល ចំពោះការរាយការណ៍រឿងទាំងនោះ

    នា​ខែ​កុម្ភៈ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិច​បាន​ចេញ​នូវ​របាយការណ៍​របស់​ប្រទេស​ឆ្នាំ​២០០៨​របស់​ខ្លួន​ស្តី​អំពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​។ របាយ​ការណ៍​ស្តី​អំពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា កំណត់​​ត្រា​សិទ្ធិ​មនុស្ស​រដ្ឋា​ភិបាល​នៅ​តែខ្សត់​ខ្សោយ និង បាន​រៀប​រាប់​នូវ​បញ្ជី​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួ​យយ៉ាង​វែង រួម​បញ្ចូល​ទាំង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​កង​កម្លាំង​សន្តិសុខ ការ​រំលោភ​ចំពោះ​អ្នក​ជាប់​ឃុំឃាំង ការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់ ការ​ដណ្តើម​យក​ដី​ធ្លី និង​ការ​ជម្លៀស​ចេញ​ដោយ​បង្ខំ ការ​រឹត​បណ្តឹង​លើ​សេរី​ភាព​បញ្ចេញ​មតិ និង​អំពើ​ពុក​រលួយ​។

    អានបន្ត
  • ការផ្តន្ទា​ទោស​មេ​ឃុំ​គណ​បក្ស​សម​រង្ស៊ី​ តុលាការ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​គោល​បំ​ណង​បំរើ​ផល​ប្រយោជន៍​នយោ​បាយ​

    ការផ្តន្ទា​ទោស​មេ​ឃុំ​គណ​បក្ស​សម​រង្ស៊ី​ តុលាការ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​គោល​បំ​ណង​បំរើ​ផល​ប្រយោជន៍​នយោ​បាយ​

    អង្គ​ការ​លី​កាដូ​ សូម​ធ្វើ​ការ​ថ្កោល​ទោស​ចំពោះ​តុលា​ការ​ខេត្ត​កំពង់​ធំ​ដែល​ផ្តន្ទា​ទោស​លោក​ទួត​ សារ៉ន​ អតីត​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​សម​ រង្ស៊ី​ លើ​បទ​ល្មើស​ ការ​ចាប់​ជំរិ​និង​ការ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ។​ អង្គការ​លី​កា​ដូ​បាន​ពិនិត្យ​ឃើញ​ថា​ ការ​ចោទ​ប្រកាន់​ និង​ការ​ផ្តន្ទា​ទោស​នេះ​ គឺ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ទាល់​តែ​សោះ​ និង​ជា​ហេតុ​ផល​នយោ​បាយ​ ។​

    អានបន្ត
  • អានបន្ត
  • ការលុប​បំបាត​ អ្នកកាលា​នុវត្តភាព​និយម​នៅក្នុង​ជម្លោះ​ដីធ្លី​តម្រូវ​ឲ្យ​មា​នរដ្ឋ​បាល​ក្នុងតំបន់ និង​ការពិគ្រោះ​យោបល់​ជាសធារណៈ​ដ៏​សម​រម្យ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព

    ការលុប​បំបាត​ អ្នកកាលា​នុវត្តភាព​និយម​នៅក្នុង​ជម្លោះ​ដីធ្លី​តម្រូវ​ឲ្យ​មា​នរដ្ឋ​បាល​ក្នុងតំបន់ និង​ការពិគ្រោះ​យោបល់​ជាសធារណៈ​ដ៏​សម​រម្យ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព

    យុទ្ធការ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​អភិវឌ្ឍ​ និង កែ​លម្អ​មជ្ឈ​មណ្ឌល​ទីក្រុង​បាន​បង្កើត​នូវ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ចំពោះ​ប្រជាជន​របស់​ខ្លួន​។ បញ្ហា​មួយ​នោះ​គឺ​ត្រូវ​បាន​គេ​ស្គាល់​ទូទៅ​ថា​ជា​ការ​ដណ្តើម​យក​ដី​ធ្លី។ វា​ត្រូវ​បាន​កំ​ណត់​លក្ខណៈ​ដោយ​​ការ​ដណ្តើម​យក​ដី​ធ្លី​របស់​អ្នក​ក្រីក្រ​ និង អ្នក​ទន់​ខ្សោយ​ជាមួយ​នឹង​សំនង​មិន​ស្មើភាព ឬ​ក៏ គ្មាន​សំនង​សោះ​ដោយ​អ្ន​កមាន និង អ្នក​មាន​អំណាច​។ ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយ​និង ទំនង​ជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ការ​ដណ្តើម​យក​ដី​ធ្លី​បាន​ជះ​ឥទ្ធិពល​ និង​ នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​ប្រជាជន​រាប់​សែន​នាក់​។

    អានបន្ត
  • ក្រសួង​ការបរ​ទេស និង​សហប្រតិបត្តិ​ការអន្តរ​ជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា

    ក្រសួង​ការបរ​ទេស និង​សហប្រតិបត្តិ​ការអន្តរ​ជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា

    ថ្មីៗ​នេះក្រសួង​ការបរ​ទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃព្រះ​រាជាណា​ចក្រកម្ពុជា​បាន​បើក​ឲ្យ​ដំណើរ​ការ​នូវ​ការ​ផ្តល់​ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ដែល​អាច​ឲ្យ​​លោក​​អ្នក​គ្រប់រូប​អាចចុះ​ឈ្មោះ​ដាក់​ពាក្យ សុំ​ទិដ្ឋការ​ទេសចរណ៍​កម្ពុជា​បានតាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូ​និច៕

    អានបន្ត
  • ផល​ប៉ះ​ពាល់​នៃ​ការ​បណ្តេញ​ចេញ​ពី​លំ​នៅ​ដ្ឋាន​ចំពោះ​ស្រ្តី​ ត្រូវ​លើក​ជា​ប្រធាន​បទ​សំខាន់​នៅ​ថ្ងៃ​ទិ​វា​សិទ្ធិ​នារី​អន្តរជាតិ​

    ផល​ប៉ះ​ពាល់​នៃ​ការ​បណ្តេញ​ចេញ​ពី​លំ​នៅ​ដ្ឋាន​ចំពោះ​ស្រ្តី​ ត្រូវ​លើក​ជា​ប្រធាន​បទ​សំខាន់​នៅ​ថ្ងៃ​ទិ​វា​សិទ្ធិ​នារី​អន្តរជាតិ​

    ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ទិ​វា​សិទ្ធិ​នារី​អន្តរជាតិ​ អង្គ​ការ​លី​កាដូ​ ថ្លែង​ថា​មាន​ស្ត្រី​ និង​កុមារ​ជា​ច្រើន​បាន​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​យ៉ាង​ធ្ងន់​ធ្ងរ​ ដែល​កើត​ឡើង​ដោយ​សារ​ការ​បណ្តេញ​ចេញ​ដ៍​រាលដាល​របស់​ប្រទេស​កម្ពុជា​ ។​ លោក​ស្រី​វេជ្ជ​បណ្ឌិត​ពុង​ ឈីវ​កេក​ ប្រធាន​អង្គ​ការ​លី​កា​ដូ​ បាន​មាន​ប្រសាសន៍​ថា​ "វា​ជា​រឿង​ក្រៀម​ក្រំ​ខ្លាំង​ណាស់​ គ្មាន​ថ្ងៃ​ណា​ពិសេស​ជាង​ថ្ងៃ​នេះ​ទៀត​ទេ​ ដែល​មាន​ស្រ្តី​កម្ពុជា​ជា​ច្រើន​នាក់​កំពុង​តស៊ូ​យ៉ាង​ត្រដាប​ត្រដួស​ដើម្បី​រក​ស៊ី​ចិញ្ចឹម​គ្រួសារ​របស់​ពួក​គេ​ ដោយ​សារ​តែ​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ ហើយ​មាន​ស្រី​ជា​ច្រើន​នាក់​ទៀត​កំពុង​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ចំពោះ​ការ​បណ្តេញ​ចេញ​នេះ​ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា​ ថ្ងៃ​នេះ​ក៍​ជា​ថ្ងៃ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​លំ​បាក​ និង​ការ​ឈឺ​ចាប់​ ។

    អានបន្ត
  • អ្នកជា

    អ្នកជា

    ព្រឹ្ត​ត្តិ​ប​ត្រ អ្នកជា របស់​សមាគម​អាដហុក​លេខ​នេះ​មាន​ចំណុច​សំខាន់ៗ​ដូចជា វិបត្តិ​សេដ្ឋកិច្ចពិភពលោក និង​ផលប៉ះពាល់​នៅ​កម្ពុជា​/ របាយ​ការ​ណ៏​សង្ខេប​ករណី​ប្រជាពលរដ្ឋ​ស្រុក​ជីក្រែង​ឡើងមក​តវ៉ា​នៅ​ភ្នំពេញ​/ សាលាក្តី​ខ្មែរក្រហម​ទទួល​ថវិការ​បន្ថែម​មុន​សា​វនា​ការ ឌុ​ច​/ គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​ទទូច​ជាថ្មី​ម្តងទៀត​អោយ​អង្គជំនុំជម្រះ​វិសមញ្ញ​ក្នុង​តុ​កាលារ​កម្ពុជា លើកតម្កើង​សិទ្ធិ​របស់​ជនរងគ្រោះ​/ អំពើ​រំលោភ​សេពសន្ថវៈ បង្ហាញ​សី​ធម៌​សង្គម​ធ្លាក់ចុះ​ ​

    អានបន្ត
  • ស្ថានពន្ធនាគារនៅកម្ពុជា ឆ្នាំ២០០៨

    ស្ថានពន្ធនាគារនៅកម្ពុជា ឆ្នាំ២០០៨

    ស្ថាន​រស់​នៅ​របស់​អ្នក​ទោស​ជា​បុរស និង​ស្ត្រី​ជា​ម្តាយ​រស់​នៅ​ក្នុង​ពន្ធនា​គារ​ជា​មួយ​កូន។ ចំពោះ​របាយការណ៍​នេះ​វិញ មាន​គោល​បំណង អធិប្បាយ​អំពីអ្នក​ទោស​ជា​ស្ត្រី និង​បទ​ពិសោធន៍​ដែល​ពួក​គាត់​បាន​ជួប​ប្រទះ នៅ​ក្នុ​ង​ពន្ធនាគារ។ របាយ​ការណ៍​ក៏លើក​យក​មក​និយាយ អំពី​ប្រភេទ​បទ​ល្មើស​ដែល​ស្ត្រី​ទាំង​នោះ​បាន​ប្រព្រឹត្ត និង​ស្ថាន​ភាព​រស់​នៅ​របស់​ពួក​គាត់​នៅក្នុ​ងពន្ធនាគារ។ ករណី​សិក្សា​នីមួយ​ៗ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពីរឿង​រ៉ាវជីវិត​ពិត​របស់អ្ន​កទោស​ហើយ​ឈ្មោះ និង​ព័ត៌​មាន​លម្អិត​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់​ប្តូរ ក្នុង​គោល​បំណង​ដើម្បី​ការពា​រអត្តសញ្ញាណ​របស់អ្នក​ទោស។ របាយ​ការណ៍​នេះ ក៏​បានផ្តល់​ព័ត៌មាន​បន្ថែម ទាក់​ទងនឹង​ស្ថិតិ​អំពី​បញ្ហាពាក់​ព័ន្ធ មួយ​ចំនួន ដែល​ប្រមូល​បាន​នៅ​ក្នុង​ឆ្នាំ២០០៧និង២០០៨ ផង​ដែរ។

    អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo