-
សេចក្តីថ្លែងការណ៍ព្រួយបារម្ភជុំវិញបញ្ហាការប្តឹងផ្តល់អ្នកសារព័ត៍មានទៅតុលាការ
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលជាសម្ព័ន្ធអង្គការ-សមាគមមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួន២១ មានការព្រួយបារម្ភជាខ្លាំង ជុំវិញបញ្ហាកើតមានបណ្តឹងតវ៉ារបស់មន្ត្រីរដ្ឋាភិបាលមួយចំនួន ដែលបានដាក់ពាក្យប្តឹងក្រុមអ្នកសារពត៌មានទៅស្ថាប័នតុលាការពីបទបរិហារកេរ្តិ៍ និងពីបទផ្សាយពត៌មានមិនពិត ដោយមិនបានប្រើប្រាស់ច្បាប់ស្តីពីរបបសាពត៌មានជាមូលដ្ឋានទេ ។ ជាក់ស្តែងក្នុងពេលថ្មីៗនេះ ចាងហ្វាងខ្មែរម្ចាស់ស្រុក ទទួលរងនូវការប្តឹង និងត្រូវឡើងទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០០៩ស្អែកនេះ ។
អានបន្ត -
សេចក្តីប្រកាសព័ត៌មានស្តីពីកាសែតខ្មែរម្ចាស់ស្រុក
ការព្រួយបារម្ភនៃអ្នកកាសែតនៅក្នុងតុលាការ
អានបន្ត -
សេចក្តីថ្លែងការណ៍របស់ខ្មែរក្រោម
ការកំណត់អត្តសញ្ញាណខ្លួនឯង នៅអាស៊ីបាស៊ីហ្វិក នឹងត្រូវលើកយកមកធ្វើការពិភាក្សានៅ សន្និសិទខ្មែរក្រោម ក្នុងទីក្រុងប៉ារីស ។
អានបន្ត -
អ្នកជា
ចំណុចសំខាន់ៗក្នុងព្រឹត្តិបត្រនេះមានដូចជា ត្រូវការច្បាប់ប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទិ្ធភាព/ ចំណាត់ថ្នាក់បែបណាក៏យើងនៅតែប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស/ ជនរងគ្រោះជួបពិភាក្សាអំពីលទ្ធភាពនៃសំណងពីសាលាក្តីខ្មែរក្រហម/ ការចាកចេញយ៉ាងប្រួញាប់របស់សហព្រះរាជ្ញាអន្តរជាតិ/ ការដកអភ័យឯកសិទិ្ធបំបិទមាត់អ្នកហ៊ានតវ៉ា/ ដំណោះស្រាយអំពើហិង្សាក្នុងគ្រួសារមានច្រើនប្លែកៗពីគ្នា
អានបន្ត -
សេចក្តីថ្លែងការណ៍រួមស្តីពីជំហាននៃការពង្រឹងឯករាជ្យរបស់មន្រ្តីបោះឆ្នោត
អង្គការសង្គមស៊ីវិលមានការព្រួយបារម្ភថា នៅអំឡុងមុន និងក្រោយពេលការបោះឆ្នោត គណបក្ស សម រង្ស៊ី ខ្លះត្រូវបានជំរុញឲ្យផ្លាស់ប្តូរនូវក្រុមប្រឹក្សាឃុំសង្កាត់។ បន្ទាប់ពីថ្ងៃបោះឆ្នោតគណបក្ស សម រង្ស៊ី បានផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាសាធារណៈយ៉ាងតិច៩នាក់។ ៣០០នាក់ផ្សេងទៀតបានកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរ ឬក៍ព្យួរ។
អានបន្ត -
សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋាន នៅក្នុងប្រទេសកម្ពុជា
ការរំលោភបំពានលើកតិកាសញ្ញា គឺកំពុងតែកើតឡើង ដោយសារតែកង្វះខាតការអនុវត្តន៍នូវកិច្ចការពារនៃរដ្ឋធម្មនុញ្ញ និងនីតិបញ្ញត្តិ ដែលបានចែង។ បើទុកជាមានការទទួលស្គាល់សិទ្ធិកាន់កាប់ នៅក្នុងច្បាប់ភូមិបាល និងសិទ្ធិស្របច្បាប់ដើម្បីបង្វែរសិទ្ធិកាន់កាប់ ឲ្យទៅជាម្ចាស់កម្មសិទ្ធិពេញលេញក៏ដោយ ក៏មាត្រាទាំងនេះត្រូវបានគេអនុវត្ត ក្នុងលក្ខណៈខុសច្បាប់។ ជាលទ្ធផល សិទ្ធិកាន់កាប់ គឺគេមិនបានទទួលស្គាល់ សម្រាប់ក្រុមគ្រួសារទាំងឡាយណា ដែលងាយរងគ្រោះបំផុត ចំពោះការបណ្តេញចេញដោយបង្ខំ ពីព្រោះពួកគេរស់នៅលើដី ដែលបុគ្គលមានអំណាច និងក្រុមហ៊ុន ប៉ុនប៉ងយក។ អាជ្ញាធរ ក៏បដិសេធមិនចេញប័ណ្ណកាន់កាប់ឲ្យដល់គ្រួសារទាំងនោះ បើទុកណាជាមានភស្តុតាងបញ្ជាក់ពីកម្មសិទ្ធិគ្រប់គ្រាន់ក៏ដោយ។
អានបន្ត -
កម្ពុជា៖ ប្រសិនបើលោកនាយករដ្ឋមន្ត្រី ”មិនឱនលំទោនចំពោះមុខនរណាម្នាក់ឡើយ” តើលោកនឹងធ្វើយ៉ាងអញ្ចឹងចំពោះមុខច្បាប់ឬ?
ភ្នំពេញប៉ុស្តិ៍ ជាកាសែតភាសាអង់គ្លេសមួយនៅក្នុងស្រុកបានបោះពុម្ពនាពេលថ្មីៗនូវលិខិតអត្ថាធិប្បាយចំណាត់ការច្បាប់គាំទ្រសិទ្ធិមនុស្ស ដែលថាលោកស្រី មួរ សុខហួរ ជាសមាជិកសភាតំណាងរាស្ត្រស្ត្រីមកពីគណបក្សប្រឆាំង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងគ្នាពីបទបរិហារកេរ្តិ៍។ នាថ្ងៃទី២៣មេសា នៅក្នុងសន្និសិទសារព័ត៌មានមួយលោកស្រី មួរ សុខហួរ ដាក់ពាក្យបណ្តឹងប្តឹងលោក ហ៊ុន សែន ពីបទប្រើសម្តីប្រមាថមើលងាយកាលពីដើមខែនេះ។
អានបន្ត -
កម្ពុជា៖ និស្សិត-ដើម្បីក្លាយជាចៅក្រមត្រូវត្រៀមសំណូកជាមុន
ដើម្បីទទួលបានការជ្រើសតាំងមុខងារជាចៅក្រមបាននៅក្នុងប្រព័ន្ធរបស់តុលាការកម្ពុជានិស្សិតជាច្រើនបាននិយាយថា ពួកគេត្រូវតែចំណាយលុយសូក១ម៉ឺនដុល្លារ។ នេះគឺជាការបញ្ចេញមតិក្នុងចំណោមនិស្សិតទាំងឡាយ "បើគ្មាន២ម៉ឺន ឬ៣ម៉ឺនកុំសង្ឃឹមថាបានក្លាយជាចៅក្រម“។ តាមរយៈការធ្វើសម្ភាសន៍នៃវិទ្យុសំឡេងសហរដ្ឋអាមេរិចជាភាសាខ្មែរជាមួយនិស្សិតជាច្រើន និស្សិតនៅឯរាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការថ្មីក្នុងទីក្រុងភ្នំពេញបានពណ៌នាយ៉ាងលម្អិតពីអំពើពុករលួយ ដែលបានរិះគន់ដល់ការប្រព័ន្ធតុលាការទាំងមូល។
អានបន្ត -
អ្នកជំនាញអង្គការសហប្រជាជាតិនឹងធ្វើការត្រួតពិនិត្យឡើងវិញអំពីការប្រតិបត្តិរបស់កម្ពុជាអនុលោមតាមកតិកាសញ្ញាស្តីពីសិទ្ធិមនុស្ស
កាលពីថ្ងៃច័ន្ទ និងអង្គារគណៈកម្មាធិការរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌នឹងធ្វើចោទសួរទៅតំណាងរាជរដ្ឋាភិបាលកម្ពុជាស្តីពីការអនុវត្តន៍របស់ខ្លួនលើបញ្ហាសិទ្ធិមនុស្សទាំងឡាយរួមទាំងការកាត់បន្ថយភាពក្រីក្រ សុខមាលភាព ការអប់រំ ការងារ បញ្ហាលំនៅឋាន និង ស្បៀងអាហារ។ Natalie Bugalski ជាអ្នកច្បាប់ប្រចាំមជ្ឈមណ្ឌលការពារសិទិ្ធបណ្តេញចេញពីលំនៅឋាន (COHRE) បានមានប្រសាសន៍ថា ការត្រួតពិនិត្យលើសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល២ថ្ងែខាងមុខដោយអ្នកជំនាញច្បាប់ឯករាជ្យទាំង១៨រូបរបស់អង្គការសហប្រជាជាតិគឺមានសារៈសំខាន់បំផុត។ សេចក្តីសន្និដ្ឋានចុងក្រោយរបស់គណកម្មាធិការរបស់ អ.ស.ប នឹងផ្តល់នូវការវាយតម្លៃដោយមិនលម្អៀងចំពោះកាតព្វកិច្ចរបស់កម្ពុជា ដែលត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិទាក់ទិននឹងសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។

អានបន្ត