-
ជនជាប់សង្ស័យពីរនាក់ ដែលត្រូវបានចាប់ខ្លួនពីបទធ្វើឃាតលោកជា វិជ្ជា គួរតែគេដោះលែង
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៧ អំពាវនាវសុំឲ្យដោះលែងប៊ន សំណាង និងសុខ សំអឿន ដែលត្រូវបានចាប់ និងឃុំខ្លួន ពីបទធ្វើឃាតលោកជា វិជ្ជា នាថ្ងៃទី២២មករា។ CHRAC ជឿជាក់ថា ភស្តុតាងប្រឆាំងនឹងជនជាប់សង្ស័យ គឺមានមិនគ្រប់គ្រាន់ ហើយការចាប់ខ្លួនពួកគេ គឺមិនត្រឹមត្រូវតាមនីតិវិធីច្បាប់។
អានបន្ត -
-
-
-
តួនាទី និងសមិទ្ធិផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា
របាយការណ៍នេះរៀបរាប់អំពីតួនាទី និងសមិទ្ធិផលទទួលបានរបស់ការិយាល័យឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR/Cambodia) ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០០៣ ក្នុងការជួយដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្ស។
អានបន្ត -
ព្រឹត្តិបត្រព័ត៌មាន ប្រចាំត្រីមាស ចេញផ្សាយលេខ៧
“នៅក្នុងព្រឹត្តិបត្រព័ត៌មាន ខែមិថុនាឆ្នាំ២០០៤ ចេញផ្សាយលេខ៧ ដោយជំនួយផ្នែកច្បាប់ នៅកម្ពុជា មានសារៈសំខាន់ដូចជា តួនាទីស្ត្រីនៅក្នុងជំនួយផ្នែកច្បាប់ នៅកម្ពុជា/កុមារ និងសង្គម/កុមារ និងច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ”
អានបន្ត -
របាយការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្ស ឆ្នាំ២០០៣
ឆ្នាំ២០០៣ គឺជាឆ្នាំដែលមានអំពើហិង្សាបំផុត ចាប់តាំងពីអំឡុងពេលបោះឆ្នោតថ្នាក់ជាតិឆ្នាំ១៩៩៨មក។ ឆ្នាំនេះឃើញមានកុប្បកម្មប្រឆាំងនឹងថៃ នៅខែមករា ឃាតកម្មលើមន្ត្រីមានឋានន្តរស័ក្តិខ្ពស់ រួមមានលោកឱម រដ្ឋសាឌី ព្រះតេជគុណសម ប៊ុនធឿន ដែលត្រូវបានគេសម្លាប់/ធ្វើគត់ នៅខែកុម្ភៈ នៅឯវត្តរបស់លោក ចៅក្រមសុខ សេដ្ឋាមុនី នៅខែមេសា និងសកម្មជនគណបក្សនយោបាយ២៧រូបទៀត ត្រូវបានវាយប្រហារមុនពេលការបោះឆ្នោតថ្ងៃទី២៧កក្កដា២០០៣។ នៅក្រោយពេលបោះឆ្នោត មានការបាញ់ប្រហារមួយលើលោកជួរ ជេដ្ឋារិទ្ធ អ្នករាយការណ៍ឲ្យវិទ្យុតាព្រហ្ម អ្នកចម្រៀងល្បីឈ្មោះម្នាក់គឺកញ្ញាទូច ស៊ុននិច ដែលបណ្តាលឲ្យនាងមានរបួសយ៉ាងធ្ងន់ធ្ងរ រីឯម្តាយរបស់នាងបានស្លាប់នៅកន្លែងកើតហេតុតែម្តង។
អានបន្ត -
-
-
-
ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា
នៅក្នុងខែកក្កដា ឆ្នាំ២០០៣ ប្រទេសកម្ពុជាបានប្រារព្ធនូវការបោះឆ្នោតថ្នាក់ជាតិជាលើកទីបួនរបស់ខ្លួន ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសឆ្នាំ១៩៩១។ ដូចដែលអ្នកដទៃៗទៀតបានកត់សម្គាល់អញ្ចឹង បទដ្ឋានដែលពាក់ព័ន្ធនឹងបច្ចេកទេសធ្វើយុទ្ធនាការបោះឆ្នោត និងស្ថានីយ៍បោះឆ្នោត គឺប្រសើរជាងមុន។
អានបន្ត -
អង្គការក្រៅរដ្ឋាភិបាលគួរគេអនុញ្ញាតឲ្យជួបប្រជុំគ្នាដើម្បីប្រឆាំងនឹងអំពើពុករលួយ
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា(CHRAC) ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៧ជំរុញឲ្យរដ្ឋាភិបាលផ្តល់ការអនុញ្ញាតដល់អង្គការសិទ្ធិមនុស្ស និងប្រឆាំងអំពើពុករលួយ និងគណកម្មាធិការឯករាជ្យដើម្បីឃ្លាំមើលអំពើពុករលួយនៅកម្ពុជាដើម្បីរៀបចំការជួបជុំគ្នាមួយ ដែលប្រារព្ធធ្វើនៅចំទិវាប្រឆាំងនឹងអំពើពុករលួយអន្តរជាតិ។ ការជួបប្រជុំគ្នានេះត្រូវបានគ្រោងទុកសម្រាប់ថ្ងៃទី១៤ ខែធ្នូ នៅសួនច្បារមុខវត្តបទុមវតី។
អានបន្ត




