-
អ្នកស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញា មិនត្រូវគេបង្ខំឲ្យត្រឡប់ទៅវៀតណាមវិញទេ
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា(CHRAC) ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៧ ថ្កោលទោសចំពោះការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិម៉ុងតាញាចំនួន១១រូប ដែលធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ឲ្យទៅប្រទេសវៀតណាម ជាទីកន្លែង ដែលពួកគេទំនងនឹងប្រឈមមុខនឹងការធ្វើទារុណកម្ម ដាក់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញ។
អានបន្ត -
ការបោះឆ្នោតសភាជាតិ ឆ្នាំ២០០៣
របាយការណ៍នេះ ពិនិត្យមើលអំពីដំណើរការ និងការរៀបចំការបោះឆ្នោត ដោយយោងទៅលើកាតព្វកិច្ចក្រោមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានា ដែលប្រទេសកម្ពុជាបានចូលជាភាគី ជាពិសេសបទដ្ឋានទាំងឡាយ ដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ និងដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិ។
អានបន្ត -
-
CHRAC ថ្កោលទោសចំពោះឃាតកម្មហិង្សា កាលពីសប្តាហ៍កន្លងទៅ
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៧ ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស មានកង្វល់យ៉ាងខ្លាំងចំពោះស្ថានភាពនយោបាយបច្ចុប្បន្ន និងស្ថានភាពសន្តិសុខទូទៅ បន្ទាប់ពីការបោះឆ្នោតជាតិថ្ងៃទី២៧កក្កដា។
អានបន្ត -
CHRAC ជម្រុញឲ្យតុលាការឧទ្ធរណ៍ កាត់ក្តីពីបទឃាតកម្មលើក្មេងស្រីអាយុ១៦ឆ្នាំ
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៧ ជម្រុញឲ្យតុលាការឧទ្ធរណ៍ត្រួតពិនិត្យមើលឡើងវិញចំពោះករណីឃាតកម្មលើក្មេងស្រីអាយុ១៦ឆ្នាំ ឈ្មោះឃុន ឌីណា ជាកូនស្រីរបស់សកម្មជនគណបក្សសម រង្ស៊ី ក្នុងខេត្តកំពង់ចាម ដែលគេជឿថា អ្នកប្រព្រឹត្តជាមេភូមិឈ្មោះងួន អូន។
អានបន្ត -
-
CHRAC ប្រកាសថ្កោលទោស ចំពោះឃាតកម្មលើអ្នកនិពន្ធផ្សាយ របស់វិទ្យុតាព្រហ្ម
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៧ ជម្រុញឲ្យមានការស៊ើបអង្កេតភ្លាមៗ និងហ្មត់ចត់ ចំពោះឃាតកម្មលើលោកជួរ ជេតថារិទ្ធ ជាអ្នកនិពន្ធផ្សាយ និងអ្នកវិភាគនយោបាយនៅស្ថានីយ៍វិទ្យុតាព្រហ្ម ដែលកាន់កាប់ដោយគណបក្សហ្វ៊ុន ស៊ិនប៉ិច នៅចន្លោះម៉ោង៨:១០ ̶ ៨:៣០នាទីនាព្រឹកនេះ ដែលប្រព្រឹត្តឡើងដោយបុរសពីរនាក់ គេមិនស្គាល់អត្តសញ្ញាណ ដែលពាក់មួកបែបអ្នកលេងបាល់បោះ និងជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿង។
អានបន្ត -
ព្រឹត្តិប័ត្រព័ត៌មានប្រចាំត្រីមាស ចេញផ្សាយលេខ៦
នៅក្នុងព្រឹត្តិប័ត្រព័ត៌មាន ខែកញ្ញា ឆ្នាំ២០០៣ ចេញផ្សាយលេខ៦ដោយជំនួយផ្នែកច្បាប់នៅកម្ពុជា មានសារៈសំខាន់ដូចជា សិក្ខាសាលាស្តីពីបញ្ហា និងកង្វល់ទាក់ទិននឹងយេនឌ័រនៅកន្លែងការងារ/ការស៊ើបអង្កេតដ៏ត្រឹមត្រូវគឺពឹងផ្អែកលើមូលដ្ឋានកាត់ក្តីដោយយុត្តិធម៌/បុគ្គលិកជំនួយការផ្នែកច្បាប់ នៅកម្ពុជាហ្វឹកហ្វឺនក្រោមការជួយគាំទ្រផ្នែកបច្ចេកទេស/ការឃុំឃាំងលើសកំណត់លើអនីតិជន/ការនៅតែបន្តមិនគោរពច្បាប់/ករណីទំនាស់ដីធ្លីនៅខេត្តរតនគីរីចំបងៗទីបំផុតត្រូវបានដោះស្រាយ។
អានបន្ត -
ស្ថានភាពសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា
កាលពីថ្ងៃទី ២៧ ខែកក្កដាឆ្នាំ២០០៣ ប្រទេសកម្ពុជាបានដំណើរការការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រលើកទី៣របស់ខ្លួន ចាប់តាំងពីការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១។ ការបោះឆ្នោតនេះ គឺជាការកត់សម្គាល់នូវជំហានដ៏សំខាន់មួយ ក្នុងការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីបង្កើតឲ្យមានលទ្ធិប្រជាធិបតេយ្យពហុបក្ស។ អ្នកសង្កេតការណ៍ភាគច្រើន យល់ស្របគ្នាថា មានសញ្ញាបង្ហាញពីការរីកចម្រើនមួយក្នុងទិដ្ឋភាពបច្ចេកទេសនៃការគ្រប់គ្រងការបោះឆ្នោត។
អានបន្ត -
-
-




