-
ការវាយតម្លៃអំពីដំណើរការទាំងមូលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ "ត្រូវការសុចរិភាព និងយុត្តិធម៌ក្នុងការបោះឆ្នោត"
បន្ទប់ស្ថានការណ៍នៃសម្ព័ន្ធអង្គការសង្គមស៊ីវិលសូមវាយតម្លៃអំពីដំណើរការ និងការចាត់ចែងការបោះឆ្នោតទាំងមូល (ក្នុងអំឡុងពេល និងក្រោយពេលបោះឆ្នោត) នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៣ ឆ្នាំ២០១៣ថា <<មិនទាន់សេរី និងយុត្តិធម៌ទេ>> បើទោះបីជាមានការថយចុះករណីហិង្សាធ្ងន់ធ្ងរ និងគ្មានការសម្លាប់សកម្មជន អ្នកនយោបាយ និងការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងយុទ្ធនាការបោះឆ្នោតក៌ដោយ។
អានបន្ត -
សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃចំពោះអភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញស្ដីពីមហាបាតុកម្មអហិង្សា នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៣របស់គណបក្សសង្គ្រោះជាតិ
កម្មរត្ថុៈ ស្ដីពីការធ្វើមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៣ របស់គណបក្សសង្គ្រោះជាតិ។
អានបន្ត -
កម្ពុជា៖ ចូរគោរពសិទ្ធិនៃសេរីភាពក្នុងការជួបជុំគ្នាដោយសន្ដិវិធី
នៅពេលគណបក្សសង្គ្រោះជាតិ (គសជ) ជាគណបក្សប្រឆាំង រៀបចំធ្វើការជួបជុំគ្នាដើម្បីធ្វើ"សមាធិ"ដោយសន្ដិវិធី នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៣ នេះដើម្បីសុំឲមានការស៊ើបអង្កេតដោយឯករាជ្យមួយ ទៅលើអ្វីដែលគណបក្សនេះចោទថាមានភាពមិនប្រក្រតី ក្នុងនេះរួមមានការឆរបោកជុំវិញការបោះឆ្នោតថ្ងៃទី ២៨ ខែកក្កដា អង្គការមិនមែនរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិល ដែលចុះហត្ថលេខាខាងក្រោមនេះ សូមធ្វើសេចក្ដីប្រកាសដូចតទៅ៖
អានបន្ត -
អាជ្ញាធររាជធានីភ្នំពេញប៉ុនប៉ងបង្ក្រាបទៅលើការដង្ហែក្បួនរបស់សហគមន៍បឹងកក់
នៅថ្ងៃនេះអាជ្ញាធររាជធានីភ្នំពេញបានរឹតត្បិតក្បួនដង្ហែអហិង្សារបស់តំណាងនិងអ្នកគំាទ្រសហគមន៍បឹងកក់ ដើម្បីប្រារព្ធគម្រប់ខួបជាប់ពន្ធនាគាររយៈពេល១ឆ្នាំរបស់សកម្មជនដីធ្លីគឺអ្នកស្រី យ៉ោម បុប្ផាដែលត្រូវបានតុលាការកាត់ទោសដោយអយុត្តិធម៌កាលពីខែធ្នូ ឆ្នាំ២០១២។សហគមន៍បានគ្រោងដើរដង្ហែក្បួនពីតំបន់បឹងកក់ទៅវត្តភ្នំ និងឆ្ពោះទៅកាន់តុលាការកំពូលដើម្បីទទូចឲ្យតុលាការកំពូលពន្លឿនសវនាការលើសំណុំរឿងរបស់អ្នកស្រី យ៉ោម បុប្ផា។
អានបន្ត -
រយៈពេល ៣៦៥ ថ្ងៃ ជារយៈពេលដ៏យូរ៖ សូមដោះលែងអ្នកស្រី យ៉ោម បុប្ផា
ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៣ គឺជាពេលវេលាគម្រប់ឆ្នាំ ចាប់តាំងពីអ្នកតំណាងសហគមន៍អ្នកស្រីបុប្ផា ត្រូវបានឃុំខ្លួន ដោយសារភាពសកម្មនិយមទៅលើសិទ្ធដីធ្លីរបស់អ្នកស្រី។
អានបន្ត -
សកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា បន្តនៅជាប់ពន្ធនាគារអស់រយៈពេល ១ឆ្នាំ បើទោះជាខ្វះភស្តុតាងជាក់លាក់ដើម្បីធ្វើការចោទប្រកាន់លើរូបអ្នកស្រីក៏ដោយ
នាថ្ងៃស្អែក គឺថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ ជាថ្ងៃគម្រប់ខួបរយៈពេលមួយឆ្នាំ ចាប់តាំងពីសកម្មជនដីធ្លីអ្នកស្រី យ៉ោម បុប្ផា ត្រូវបានអាជ្ញាធរចាប់ខ្លួនក្បែរគេហដ្ឋានរបស់អ្នកស្រីនៅតំបន់បឹងកក់ រាជធានីភ្នំពេញ។ អ្នកស្រី ត្រវបានចាប់ខ្លួនជាមួយនឹងស្វាមីរបស់អ្នកស្រី ដោយរងការចោទប្រកាន់ពី "បទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស" តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា ពាក់ព័ន្ធទៅនឹងករណីវាយដំទៅលើអ្នករត់ម៉ូតូឌុបពីរនាក់។
អានបន្ត -
ក្រុមប្រឹក្សាធម្មនុញនឹងបើកសរនាការជាសារធារណៈ លើបណ្ដឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៥ ឆ្នាំ ២០១៣ នៅមណ្ឌលខេត្តសៀមរាប
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ មានកិត្តិយសជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅអគារ "ស" វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រុមប្រឹក្សាធម្មនុញនឹងបើកសវនាការជាសាធារណៈ នៅថ្ងៃ ព្រហស្បត៌៍ ទី ០៥ ខែ កញ្ញា ឆ្នាំ២០១៣ ចាប់ពីម៉ោង ០៨:០០ ព្រឹក
អានបន្ត -
សេចក្ដីថ្លែងការណ៍របស់គណៈសង្ឃគណៈមហានិកាយ និងគណៈសង្ឃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងស្មារតីលើកតម្កើងព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយះព្រះរាជសារចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ និងព្រះរាជសារចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ បានអំពាវនាវដល់ជនរួមជាតិគ្រប់ស្រទាប់វណ្ណៈឲរក្សានូវភាពស្ងប់ស្ងៀម និងសេចក្ដីថ្លៃថ្នូររបស់ជាតិ។
អានបន្ត -
ក្រុមប្រឹក្សាធម្មនុញសម្រេចបដិសេធ និង បិទផ្លូវតវ៉ា លើបណ្ដឺងរបស់លោក រស់ សួ ទៅនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ មណ្ឌលខេត្តពោធិសាត់
មាត្រា ១. ទទួលពាក្យបណ្តឹងចុះថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៣ របស់លោក ងឹម ញេង តំណាងគណបក្សសង្គ្រោះជាតិ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។
អានបន្ត -
ក្រុមប្រឹក្សាធម្មនុញសម្រេចបដិសេធ និង បិទផ្លូវតវ៉ា លើបណ្ដឺងរបស់លោក រស់ សួ ទៅនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ មណ្ឌលខេត្តបន្ទាយមានជ័យ
មាត្រា ១. ទទួលពាក្យបណ្តឹងចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៣ របស់លោក រស់ សួ តំណាងគណបក្សសង្គ្រោះជាតិ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។
អានបន្ត