-
ក្រុមប្រឹក្សាធម្មនុញនឹងបើកសរនាការជាសារធារណៈ លើបណ្ដឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៥ ឆ្នាំ ២០១៣ នៅមណ្ឌលខេត្តក្រចេះ
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ មានកិត្តិយសសូមទូលថ្វាយ និងជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅអគារ "ស" វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រុមប្រឹក្សាធម្មនុញនឹងបើកសវនាការជាសាធារណៈ នៅថ្ងៃ ទី ៣១ ខែ សីហា ឆ្នាំ២០១៣ ចាប់ពីម៉ោង ០៨:៣០ នាទីព្រឹក
អានបន្ត -
តុលាការខេត្តរតនៈគិរីរកឃើញថាជនជាប់ចោទពីររូបមិនមានពិរុទ្ធភាពនៅក្នុងសំណុំរឿងឃាតកម្មទៅលើអ្នកការសែត
នៅថ្ងៃនេះតុលាការខេត្តរតនៈគីរីបានប្រកាសសាលក្រមនៅក្នុងសំណុំរឿងឃាតកម្មលើអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្ដម ហើយបានរកឃើញថា ប្ដី និងប្រពន្ធដែលត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាតដ៏ឃោរឃៅនោះមិនមានពិរុទ្ធភាពទេ។
អានបន្ត -
សេចក្តីជូនដំណឹងរបស់ គ.ជ.ប ស្តីពីការបើកកញ្ចប់សុវត្ថិភាព "ក" ចំនួន ០៨ ការិយាល័យ នៅមណ្ឌលខេត្តបាត់ដំបង
គណៈគម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិទាំងអស់ឲ្យបានជ្រាបថា យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លេខ ២៩/២០១៣ កបធ.សសរ ចេះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ គ.ជ.ប នឹងធ្វើការបើកកញ្ចប់សុវត្ថិភាព "ក" ចំនួន ០៨ ការិយាល័យ នៅមណ្ឌលខេត្តបាត់ដំបង ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោត។
អានបន្ត -
ការអនុញ្ញាតឲគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកកញ្ចប់សុវត្ដិភាព "ក" មួយចំនួននៅមណ្ឌលខេត្តបាត់ដំបង
ប្រការ១ : អនុញ្ញាតឲគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកកញ្ចប់សុវត្តិភាព "ក" មួយចំនួននៅមណ្ឌលខេត្តបាត់ដំបង នៅការិយាល័យលេខ ១១៨៥ ០១៩៣ ០១៨៨ ០២១៦ ០២១៧ ០២០២ ០២០៤ ១១២២ ដើម្បីផ្ទៀងផ្ទាត់សំឡេងឆ្នោតក្នុងទម្រង់ ១១០២ ១១០៨ និងក្រដាសកត់ត្រាសំឡេងឆ្នោត។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយសៀវភៅមគ្គុទេសក៏ស្តីពីនីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះក្នុងរឿងព្រហ្មទណ្ឌអនុវត្តនៅតុលាការកម្ពុជា
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ នេះ មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា ("ម.ស.ម.ក") ចេញផ្សាយសៀវភៅមគ្គុទេសក៏ដែលរៀបរាប់អំពីនីតិវិធីព្រហ្មទណ្ឌនៅតុលាការកម្ពុជា។ សៀវភៅមគ្គុទេសក៏ស្តីពី "នីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះ៖ សៀវភៅមគ្គុទេសក៏ស្តីពីនីតិវិធីព្រហ្មទណ្ឌនៅតុលាការកម្ពុជា "ត្រូវបានតាក់តែងឡើងសម្រាប់ជាការណែនាំដល់អ្នកអនុវត្តច្បាប់ ដោយមានគូសបញ្ជាក់អំពីគន្លឺះទាក់ទិននឹងនីតិវិធីមុនការជំនុំជម្រះ និងជំនុំជម្រះ ព្រមទាំងនីតិវីធីមូលដ្ឋានសម្រាប់ការប្តឹងទៅតុលាការជាន់ខ្ពស់នៅតុលាការកម្ពុជា ដូចដែលបានបញ្ញត្តនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ("ក្រមនីតិវិធីព្រហ្មទណ្ឌ")។
អានបន្ត -
នីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះសៀវភៅមគ្គុទេសក៏ស្តីពីវីតិវិធីព្រហ្មទណ្ឌនៅតុលាការកម្ពុជា
ការចងក្រងជាក្រមនៃច្បាប់ និងនីតិវិធីព្រហ្មទណ្ឌ គឺទើបតែធ្វើឡើងថ្មីៗនេះនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ("រដ្ឋធម្មនុញ្ញ") បញ្ញត្តអំពីការទទួលស្គាល់ និងការគោរពសិទ្ធមនុស្ស ដូចមានចែងនៅក្នុងលិខិតូបករណ៍សិទ្ធិមនុស្សអន្តរជាតិ ដែលពាក់ព័ន្ធនានា។
អានបន្ត -
ផ្ដោតការយកចិត្ដទុកដាក់លើសុវត្ថិភាពអគ្គីភ័យ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ផាជីវៈ សមាគម រោងចក្រកាត់ដេរ នៅកម្ពុជា និងអង្គការពលកម្មអន្ដរជាតិ បានរួមគ្នាប្រារឰទិវាសុខភាព និងសុវត្ថិភាពការងារពិភពលោក ដោយផ្ដោតសំខាន់ លើភាពចាំបាច់ ដើម្បីបង្កើនការយល់ដឹងលើសុវត្ថិភាពអគ្គីភ័យនៅក្នុងព្រះរាជាណាចក្រនេះ។
អានបន្ត -
-
ការបដិសេធសិទិ្ធបោះឆ្នោត៖ការបន្លំភាព មិនប្រក្រតី និងការគំរាមកំហែង នៅក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣
របាយការណ៍នេះនឹងចងក្រងនូវលទ្ធផលពីអ្នកសង្កេតការណ៍ចំនួន១៧៣នាក់ ជាបុគ្គលិកនិងដៃគូដែលបានចុះទៅសង្កេតការណ៍តាមមណ្ឌលបោះឆ្នោតជាង១០០កន្លែង១។ នៅក្នុងប្រទេសកម្ពុជា មានមណ្ឌលបោះឆ្នោតចំនួន ១៩,០០៩មណ្ឌល។ ជាការពិត របាយការណ៍នេះមិនមានបំណងក្នុងការវិភាគឲ្យបានលំអិតទៅលើភាពមិនប្រក្រតីនៅក្នុងថ្ងៃបោះឆ្នោតនោះទេ ប៉ុន្តែគឺជាការផ្តល់នូវរូបភាពមួយចំនួនដែលបង្ហាញអំពីតម្រូវការការស៊ើបអង្កេតបន្ថែម។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សូមថ្កោលទោសចំពោះការរារាំងរបស់អាជ្ញាធរមកលើវេទិកាសាធារណៈដែលរៀបចំដោយ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ថ្កោលទោសចំពោះការរារាំងលើវេទិកាសាធារណៈស្តីពីការបោះឆ្នោត ដែលបានរៀបចំដោយ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(ម.ក.ផ.ឯ) នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ ដូចបានរាយការណ៍ក្នុង សារព័ត៌មាន ឌឹ ភ្នំពេញ ប៉ុស៌ិ្ត (ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៣)។
អានបន្ត -
-
ការអនុញ្ញាតឲគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកកញ្ចប់សុវត្ដិភាព "ក" មួយចំនួននៅមណ្ឌលខេត្តក្រចេះ
ប្រការ១ : អនុញ្ញាតឲគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកកញ្ចប់សុវត្តិភាព "ក" មួយចំនួននៅមណ្ឌលខេត្តក្រចេះ នៅការិយាល័យលេខ ០២៥៩ ០២៦០ ០២៦១ ០២៦២ ០២៦៣ ០២៧៦ ០២៧៧ ០២៧៨ ០៣៤៥ ០៣៦៨ ០៣៧៤ ០៤០៧ និង ០៤២៤ នៅឃុំស្វាយជ្រះ ដើម្បីផ្ទៀងផ្ទាត់។
អានបន្ត




