-
ម.ស.ម.ក ចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសេរីភាពបញ្ចេញមតិក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣ កន្លងមកនេះ
នៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៣នេះ គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចេញផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា៖ "ការគាបសង្គត់សេរីភាពបញ្ចេញមតិ៖ ស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជា ("របាយការណ៍")។ ដើម្បីជាការតាមដានស្ថានភាព បន្ទាប់ពីរបាយការណ៍ចេញផ្សាយរួមគ្នាមួយក្នុងឆ្នាំ២០១០ ដែលសម្របសម្រួលដោយ ម.ស.ម.ក ក្រោមចំណងជើងថា៖ "កម្ពុជាត្រូវបានបំបិទមាត់៖ លិទ្ធិប្រជាធិបតេយ្យស្ថិតក្នុងគ្រោះថ្នាក់" របាយការណ៍នេះបានបង្ហាញពីការធ្លាក់ចុះដុនដាបនៃស្ថានភាពសេរីភាពបញ្ចេញមតិប្រៀបធៀបនឹងឆ្នាំមុន។
អានបន្ត -
សេចក្តីថ្លែងការណ៍រួមស្តីអំពីជំហរ និងអនុសាសន៍ដើម្បីឯកភាពជាតិ និងការដោះស្រាយបញ្ហាជាតិ
បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលនៅកម្ពុជាយល់ឃើញថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវការពេលវេលាសម្រាប់ការពិភាក្សាលើការស្វែងរកការពិតនៃភាពមិនប្រក្រតីនៃការបោះឆ្នោត និងកម្មវិធីកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងស្ថាប័នជាតិ។ មួយវិញទៀតពេលវេលា៦០ថ្ងៃក្រោយពីថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ នៅសល់រយៈពេលវែងនៅឡើយ ដូច្នេះការប្រជុំរដ្ឋសភាដំបូងគួរត្រូវបានធ្វើឡើងបន្ទាប់ពីគណបក្សទាំងពីរព្រមព្រៀងគ្នា ដើម្បីដោះស្រាយបញ្ហាជាតិ និងឈានទៅរកឯកភាពជាតិ។
អានបន្ត -
ការគាបសង្កត់លើការបញ្ចេញមតិ៖ ស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជា
សិទ្ធិសេរីភាពបញ្ចេញមតិជាស្នូលនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ បើគ្មានសិទ្ធិក្នុងការស្វែងរក ការទទួលបាន និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង និងការចូលរួមក្នុងកិច្ចពិភាក្សា នោះពលរដ្ឋនឹងមិនអាចចូលរួមដោយពេញលេញក្នុងជីវភាពនយោបាយជាតិរបស់ខ្លួននោះឡើយ។
អានបន្ត -
ការត្រួតពិនិត្យជាសកលតាមកាលកំណត់ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កិច្ចប្រជុំលើកទី១៨
ដោយទទួលបាននូវចំណាត់ថ្នាក់ទី១៤៣ក្នុងចំណោមប្រទេស១៧៩ក្នុងសន្ទសន៍សេរីភាពសារព័ត៌មានពិភពលោកនៅឆ្នាំ២០១៣របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងលំដាប់ទាបបំផុតដែលមិនធ្លាប់មានពីមុនមក។ប្រទេសកម្ពុជាបានធ្លាក់២៦លំដាប់ថ្នាក់ពីការវាយតម្លៃនៅឆ្នាំ២០១២ ដោយសារតែព្រឹត្តិការណ៍ដែលកើតឡើងនៅឆ្នាំ២០១២ ទាក់ទងនឹងសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័តមាន។នៅក្នុងករណីភាគច្រើនអ្នកកាសែតត្រូវបាគេកោះហៅឡើងតុលាការដោយប្រើច្បាប់ព្រហ្មទណ្ឌ ជាជាងច្បាប់សារព័ត៌មាន។
អានបន្ត -
សេចក្តីថ្លែងការណ៍រួមស្តីពីចំណាត់ការសន្តិសុខ និងការផ្តល់សេវាសាធារណៈនៅអំឡុងពេលមហាបាតុកម្មអហិង្សា
បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលនៅកម្ពុជា មានការខកចិត្តយ៉ាងខ្លាំងចំពោះស្ថាប័នជំនាញមួយ ចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាខកខានផ្តល់សេវាចាំបាច់រួមមាន ការផ្តល់ព័ត៌មាន ជំនួយសង្រ្គោះបឋម និង បន្ទាន់ដល់ជនរងគ្រោះជាបាតុករ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីព្រឹត្តិការណ៍ វិបត្តិនយោបាយនៅក្រោយការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៥ ជាពិសេសព្រឹត្តិការណ៍នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣។
អានបន្ត -
សេចក្ដីប្រកាសព័ត៌មានស្ដីពីរដ្ឋសភា នីតិកាលទី៥បើកសម័យប្រជុំដំបូង
អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនសារធារណជនថា នៅថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៨:០០ នាទីព្រឹក រដ្ឋសភានីតិកាលទី៥ នឹងបើកសម័យប្រជុំដំបូង
អានបន្ត