• សេចក្តី​ព្រាង​ច្បាប់​ស្តីពី សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល

    សេចក្តី​ព្រាង​ច្បាប់​ស្តីពី សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល

    សលាក​ប័ត្រ​ព័ត៌មាន​នេះ នឹង​បង្ហាញ​អំពី​ការព្រួយបារម្ភ និង អនុសាសន៍​ចម្បងៗ​មួយចំនួន​របស់​“​ម​.​ស​.​ម​.​ក​.” ដែល​ទាក់ទង​ទៅនឹង​ច្បាប់​អង្គការ​ដោយយោង​តាម​សេចក្តីព្រាង​ចុងក្រោយបង្អស់​ចុះ​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១១ ដោយមាន​បន្ថែម​ព័ត៌មាន​សាវតា​មួយចំនួន​ទាក់ទង​ទៅនឹង​មូលហេតុ​ដែល​នៅ​ពីក្រោយ​ការបង្កើត​ច្បាប់​នេះ និង ដំណើរការ​ពិគ្រោះ​យោបល់​នាពេល​បច្ចុប្បន្ន​។

    អានបន្ត
  • គ្រួសារដែលត្រូវបានបណ្តេញចេញ:រាជធានីភ្នំពេញឆ្នាំ១៩៩០-២០១១

    គ្រួសារដែលត្រូវបានបណ្តេញចេញ:រាជធានីភ្នំពេញឆ្នាំ១៩៩០-២០១១

    “ករណី​សិក្សា៖​ ការ​បណ្តេញ​ចេញ​ពីវត្ត​សារាវ័ន្ត​ទៅកាន់​ទីតាំង​ថ្មី​នៅ​ឆ្នាំ១៩៩០​៖​ ក្នុង​ឆ្នាំ​១៩៩០​-​១៩៩៦​ គម្រោង​រួមរបស់​សាលា​រាជ​ធានី​ភ្នំពេញ​ និងអង្គការ​មិនមែន​រដ្ឋាភិបាល​របស់​អៀរឡង់​“សង្គ្រោះ" (ខនសឺន) បាន​ធ្វើការ​បណ្តេញ​ប្រជាពលរដ្ឋ​ចំនួន៥៧០​គ្រួសារ​ ដែល​ភាគ​ច្រើន​ជាអ្នករស់​នៅ​វត្តសារវ័ន្ត​ឲ្យ​ទៅតាំង​ទីលំនៅ​ថ្មី ​ដែល​មានចំងាយ​១៥គីឡូ​ម៉ែត្រ​ពីទី​ក្រុង​នៅជិត​ទំនប់​កប់​ស្រូវ​។ របាយ​ការណ៍​នានា​បាន​បង្ហាញ​ថា ទោះ​បី​ជា​មាន​ការចំណាយ​ជិត១​លានដុល្លារ​ក៏ដោយ ក៏​គម្រោង​នេះ​នៅជួបប្រទះ​នូវបញ្ហា​ជា​ច្រើន ជាពិសេស​ទាក់​ទង​នឹង​ការតាំង​ទីលំនៅ​ថ្មីរួម​មាន​ដូចជា៖ ការ​ចូល​រួម​របស់​សហគមន៍​ក្នុងការ​ធ្វើការ​សម្រេច​ចិត្ត​រៀបចំ ​និង​អនុវត្ត​គម្រោង​។​ គេ​សង្កេត​ឃើញ​ថា រហូត​មក​ដល់ឆ្នាំ​១៩៩៩​ នៅ​មាន​គ្រួសារ​តាំង​ទីលំ​នៅចាស់​តែ​ប៉ុន្មាន​គ្រួសារ​ប៉ុណ្ណោះ ​ដែល​បន្ត​រស់នៅ​លើ​ដី​នោះ​ជាមួយ​នឹង​ផ្ទះ​ជាច្រើន​ទៀត ​ដែល​គេ​បោះបង់​ចោល​ព្រមទាំង​ហេដ្ឋា​រចនាសម្ព័ន្ធ ​ដែល​នៅ​ទន់​ខ្សោយ​ដោយសារ​កង្វះ​ការ​ថែទាំ​ និង/ឬ​រងទឹក​ជំនន់​ ដែល​ម្តង​ហើយ​ម្តង​ទៀត​។ បញ្ហា​ជាច្រើន​បាន​កើត​ឡើង​ស្មុគ​ស្មាញ​បន្ថែមទៀត​ក្នុងឆ្នាំ​២០០១ នៅពេល​ដែល​ប្រជា​ពលរដ្ឋ​ចំនួន​៣២៩​ ដែល​នៅ​សល់​បាន​ត្រូវបណ្តេញ​ចេញឲ្យ​ទៅតាំង​ទីលំ​នៅ នៅកន្លែង​ផ្សេង​ជាថ្មី​ម្តង​ទៀត​។

    អានបន្ត
  • ក្មេងជំទង់ដែលត្រូវបានបណ្តេញចេញ

    ក្មេងជំទង់ដែលត្រូវបានបណ្តេញចេញ

    ក្នុង​រយៈ​ពេល​ជាង១០​ឆ្នាំ​កន្លង​មក​មាន​គ្រួសារ​ចំនួន​១៣០០០០​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ត្រូវ​បាន​បណ្តេញ​ចេញ​ និង​ប្តូរ​ទី​លំនៅ នៅ​ក្រៅ​ទី​ក្រុង​។ ខណៈ​ដែល​ប្រជាជន​គ្រប់​វ័យ​បាន​ផ្លាស់​ទី​លំនៅ នៅ​លើ​ដី​ថ្មី អ្នក​ដែល​រងការ​ប៉ះពាល់​ច្រើន​ជាង​គេ​គឺកុមារ​ និងក្មេង​ជំទង់។ ការ​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​គឺ​ជា​ការឆ្លង​កាត់​នូវភាព​ឈឺចាប់ ការគំរាម​កំហែង​ និង​អំពើ​ហិ​ង្សា​ជួន​កាល​កើត​ឡើង​ផង​ដែរ ប៉ុន្តែ​មនុស្ស​ស្ទើរ​គ្រប់​គ្នា​បាន​ទទួលរង​ការ​ប៉ះពាល់​ផ្នែក​ផ្លូវចិត្ត ​និង​រាងកាយ ​ដែល​បណ្តាល​មក​ពីការ​ចាក​ចេញ​ឆ្ងាយពី​កន្លែង​ធ្វើ​ការ​របស់​ពួកគេ បរិស្ថាន​សង្គម និង​ទំនាក់​ទំនង​ក្នុង​សហ​គមន៍។ ការ​រស់​នៅ​ក្រៅទី​ក្រុង​មាន​ការ​ពិបាក​ជាង​មុន​។ នៅ​ទី​នោះ​ការងារ​ និង​ឱកាស​សម្រាប់​រក​ប្រាក់​ចំនូល​មាន​តិច​តួច ហើយ​ប្រុស​ៗតែង​​តែ​បង្ខំ​ចិត្ត​ស្វែង​រកការងារ​នៅកន្លែង​ថ្មី​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​នៅ​បែក​ពី​គ្រួសារ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ និង​កុមារ​មាន​អារម្មណ៍​ថា​ ពួក​គេរស់​នៅ​ឯកោ​លើ​ទឹក​ដី​ថ្មី ដែល​មាន​កង្វះ​ខាត​ផ្នែក​ទឹក​ស្អាត អគ្គិសនី និង​សេវា​ដ៏ទៃ​ទៀត​ដូចជា​៖ សាលារៀន មណ្ឌល​សុខភា​ព ​និង​វត្ត​អារាម​ជាដើម​។ ក្មេង​ជំទង់​ភាគ​ច្រើន​បាន​បង្ខំ​ចិត្ត​ប្តូរ​សាលារៀន​ និង​ឃ្លាត​ឆ្ងាយ​ពីមិត្ត​ភក្តិរ​បស់ពួក​គេ។ មួយ​ចំនួន​ទៀត​មិន​បាន​ចូល​រៀន​វិញ​ទេ​ដោយ​សារ​ស្ថាន​ភាព​បង្ខំ​ឲ្យ​ពួកគេ​ត្រូវ​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

    អានបន្ត
  • ករណីវិវាទដីធ្លីនៅប្រទេសកម្ពុជា

    ករណីវិវាទដីធ្លីនៅប្រទេសកម្ពុជា

    សលា​កបត្រ​ព័ត៌មាន​នេះ​ត្រូវ​បាន​តាក់​តែង​ឡើង​ ដើម្បី​អម​ជាមួយ​នឹង​ការប្រកាស​បើក​ឲ្យ​ប្រើ ប្រាស់​នូវ​របក​គំហើញ​នៃ​សិក្សា​ស្រាវ​ជ្រាវ​ស្តីពី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​នៅ​លើ​គេហ​ទំព័រ​សិទ្ធិមនុស្ស​កម្ពុជា​​ www.s​ithi.org​។

    អានបន្ត
  • ទិដ្ឋភាព​រួមនៃ​ការស្រាវជ្រាវ៖ ការសិក្សា​ពីឧស្សាហកម្ម​សម្លៀក​បំពាក់​នៅកម្រិត​សហ​គ្រាស

    ទិដ្ឋភាព​រួមនៃ​ការស្រាវជ្រាវ៖ ការសិក្សា​ពីឧស្សាហកម្ម​សម្លៀក​បំពាក់​នៅកម្រិត​សហ​គ្រាស

    ទិដ្ឋភាពរួម​នៃការ​ស្រាវជ្រាវ​នេះ​បង្ហាញពី​របកគំហើញ​នៃការសិក្សា​ពេញលេញ​ចំពោះ​រោង​​ចក្រ​សម្លៀក​បំពាក់​នៅក្នុង និង​ជុំវិញ​រាជធានី​ភ្នំពេញ ហើយ​ដែលការ​សិក្សា​នេះគ្រប​ដណ្តប់​ទាំងផ្នែក​នាំចេញ និង ទាំង​ផ្នែក​របប​ម៉ៅការ។ ការ​សិក្សា​បានធ្វើ​ឡើង​តាម​រយៈ​ការ​សម្ភាសន៍​ផ្ទាល់ជា​មួយ​នឹង​អ្នក​គ្រប់គ្រង​ជា​ច្រើន​រូបមក​ពីរោង​ចក្រ​ចំនួន​៦៦អំពីសំណួរ ដែល​ទាក់ទង​ទៅនឹង​ដំណើរ​ការជំនួញ​របស់​ពួក​គេ កម្រិត​នៃ​ការប៉ះ​ពាល់​ដល់រោង​ចក្រក្នុង​អំឡុង​ពេលមាន​វិបត្តិ វិធានការ​នៃការដោះ​ស្រាយ ដែលត្រូវ​បាន​អនុ​ម័ត ទស្សន​វិស័យ​នៅពេល​អនាគត។

    អានបន្ត
  • គ្មានផ្ទះទៀតទេ

    គ្មានផ្ទះទៀតទេ

    “ក្នុងខែកុម្ភៈឆ្នាំ២០០៧សាលារាជធានីភ្នំពេញបានផ្តល់ភតិសន្យាដែលមានរយៈពេល៩៩ឆ្នាំ ទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនស៊ូកាគូអ៊ីនដើម្បីធ្វើការអភិវឌ្ឍន៍លើផ្ទៃដីចំនួន១៣៣ហិកតា ដែលជាតំបន់អចលនទ្រព្យសំខាន់ជាងគេក្នុងខណ្ឌដូនពេញចំកណ្តាលរាជធានីភ្នំពេញ។តំបន់ អភិវឌ្ឍន៍នេះរួមមានទាំងបឹងកក់ដែលជាបឹងធម្មជាតិមួយក្នុងទីក្រុងដែលនៅសេសសលព្រមទាំង ជាតំបន់ដេលផ្តល់ជម្រកដល់ប្រជាពលរដ្ឋប្រមាណជាង២ម៉ឺននាក់។មានការរាយការណ៍ជាបន្ត បន្ទាប់ថាក្រុមហ៊ុនស៊ូកាគូអ៊ីនបានចំណាយប្រាក់ចំនួន៧៩លានដុល្លារលើដីនោះ។ក្រោយមក ក្រុមហ៊ុនបានបំផ្លាញដំណាំរបស់អ្នកនៅតំបន់នោះដែលបានដាំនៅក្នុងបឹងដើម្បីចឹញ្ចឹមជីវិត របស់ពួកគេ។ក្នុងខែសីហាឆ្នាំ២០០៨រដ្ឋាភិបាលបានផ្លាស់ប្តូរអត្តសញ្ញាណដីពីកម្មសិទ្ធិ សាធារណៈរបស់រដ្ឋមកជាកម្មសិទ្ធិឯកជនរបស់រដ្ឋ។ហេតុផលសមស្របចំពោះការផ្លាស់ ប្តូរអត្តសញ្ញាណនេះមិនត្រូវបានបង្ហាញឡើយហើយការផ្លាស់ប្តូរនេះតាមពិតធ្វើឲ្យការជួល របស់ក្រុមហ៊ុនស៊ូកាគូអ៊ីននេះត្រូវចាត់ទុកជាមោឃៈ។កំឡុងពេលលុបបឹងគេបានប្រើខ្សាច់ ដែលបូមយកពីទន្លេមេគង្គ។ប្រជាពលរដ្ឋត្រូវបានគេផ្តល់ជំរើសចំនួនបីទី១សំណងជាសាច់ ប្រាក់សុទ្ធចំនួន៨៥០០ដុល្លារ ទី២ដីឡូតិ៍លំនៅដ្ឋាននៅដំណាក់ត្រយឹងនិងប្រាក់សុទ្ធ៥០០ ដុល្លារនិងទី៣ការអភិវឌ្ឍន៍នៅកន្លែង ប៉ុន្តែគឺជាជម្រើស៥ឆ្នាំក្រោយបន្ទាប់ពីការបណ្តេញ ចេញឲ្យទៅរស់នៅបណ្តោះអាសន្នលើដីថ្មី។ ទោះបីជាមានការគំរាមកំហែងនិងការប្រើអំពើ ហឹង្សាមកលើពួកគេក៏ដោយប្រជាពលរដ្ឋនៅតែធ្វើការតវ៉ា។ពួកគេបានអំពាវនាវដល់តុលាការ ក្នុងស្រុក រដ្ឋាភិបាល ក្រុមហ៊ុន នាយករដ្ឋមន្ត្រី និងសូម្បីតែអគ្គលេខាធិការអង្គការសហប្រជា ជាតិលោកបានគីមូន។ប៉ុន្តែគ្មានចំណាត់ការណាមួយទេ។ដោយសារតែការកើនឡើងនៃទឹក ជំនន់និងគ្មានផ្ទះសំបែងរស់នៅប្រជាពលរដ្ឋជាច្រើនបានយល់ព្រមតាមការដាក់សំពាធ។ពួក គេភាគច្រើនបានចុះហត្ថលេខាប្រគល់ដីនិងទ្រព្យសម្បត្តិដែលមានតម្លៃរាប់ម៉ឺនម៉ឺនដុល្លារហើយ ប្រឈមមុខនឹងភាពក្រីក្រនៅថ្ងៃអនាគតដោយទទួលយកប្រាក់៨ពាន់ដុល្លារនិងថ្លៃធ្វើដំណើរមួយ ចំនួន។ការផ្សព្វផ្សាយនេះជារឿងរ៉ាវមួយចំនួនរបស់(អតីត)ប្រជាពលរដ្ឋបឹងកក់។

    អានបន្ត
  • ការស្ទង់មតិក្នុងខណ្ឌទាំង៨

    ការស្ទង់មតិក្នុងខណ្ឌទាំង៨

    “ការស្ទង់​មតិនេះ​បញ្ជាក់​ថា កាល​ពី១០​ឆ្នាំមុន​មាន​ការផ្លាស់​ប្តូរ​លំ​នៅដ្ឋាន​របស់​ប្រជាជន​ក្រីក្រ​​នៅ​ក្នុង​ទីក្រុង​​ជាច្រើនទៅ​កាន់ខណ្ឌ ដែល​ស្ថិត​នៅ​ក្រៅរាជ​ធានីភ្នំពេញ​។ការផ្លាស់​ទី​កាល​​ពី៦ឆ្នាំ​មុនបាន​ធ្វើឲ្យ​មាន​​ការកត់​សម្គាល់​ជាពិសេស​។ អ្នក​អត្ថា​ធិប្បាយ​មួយ​ចំនួន​​ភ្ជាប់​ការ​អភិវឌ្ឍន៍​​ទៅ​​នឹង​គោល​​នយោបាយ​ដ៏​ជោគ​ជ័យ​របស់រដ្ឋាភិបាល​ក្នុងការ​កាត់​បន្ថយ​ភាព ក្រីក្រ​។ ទោះ​ជា​យ៉ាង​ណា​មាន​ការកត់​សំគាល់​ផ្សេង​ទៀត​ពីការ​ផ្លាស់​ទីលំនៅ​របស់ប្រជា​ពលរដ្ឋ ជាង​១០​ម៉ឺន​នាក់​តាំង​ពីឆ្នាំ​២០០០(ប្រភព៖ រឿង​ទិន្ន​ន័យ និងតួ​លេខ​១១​បោះពុម្ព​នៅ​ខែ​មេសា ​ឆ្នាំ​២០០៩​ដោយ​សមាគម​ធាង​ត្នោត)​”។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo