កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ខេត្ត​កំពង់​ចាម​

    ខេត្ត​កំពង់​ចាម​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាន រដ្ឋា បុរស​វ័យ​២៩ឆ្នាំ​ មក​ពី​ខេត្ត​កំពង់​ចាម ត្រូវ​បានចាប់​ខ្លួន​​នៅ​ថ្ងៃ​មង្គលការ​របស់​ខ្លួន​ ដោយសារ​តែ​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា។ លោក​ត្រូវ​បាន​ស៊ើបសួរ ពី​បទ​ប្រមាថ​ជា​សាធារណៈ និង​បទ​ញុះញង់​។ លោក​ត្រូវ​រងការ​ចោទប្រកាន់​ថា​បាន​ហៅ​រដ្ឋាភិបាល «ផ្ដាច់ការ» នៅ​ក្នុង​ឃ្លីបវីដេអូមួយ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

    PPP | PM News

  • ប្រទេស​ថៃ

    ប្រទេស​ថៃ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ជន​ភៀស​ខ្លួន​កម្ពុជា​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ និង​ជា​អតីត​អ្នក​គាំទ្រ​គណៈបក្ស​សង្គ្រោះជាតិ ​អ្នក​ស្រីសំ សុខា ដែលបាន​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​ចោទប្រកាន់ផ្នែក​ព្រហ្មទណ្ឌ​ បន្ទាប់​ពី​វីដេអូ​មួយ​បាន​ផូស​នៅ​លើបណ្ដាញអ៊ិនធឺណិតបង្ហាញរូប​ភាព​អ្នកស្រីគប់​ស្បែកជើង​ទៅ​​លើ​ផ្ទាំង​ប៉ាណូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ចាប់បញ្ជូន​ពី​ប្រទេស​ថៃ​ត្រឡប់​មក​កម្ពុជា​វិញ បើ​ទោះ​បីជាបាន​ទទួលស្គាល់ក្នុង​ឋានៈជាជនភៀសខ្លួន ដោយអង្គការ​សហប្រជាជាតិ។ អ្នក​ស្រី​សុខា ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៥​ លាន​រៀល នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៨។ អ្នកស្រី ត្រូវបាន​បញ្ចូន​ទៅ​ពន្ធនាគារ ហើយបាន​ស្នើ​សុំព្រះរាជទាន​ទោស​កាលពីខែ​កញ្ញា ឆ្នាំ២០១៨។

    PPP | PPP | Licadho | VOA | FLD | Amnesty

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បាន​ហាមឃាត់​គណបក្ស​នយោបាយ​ ក្នុង​ការ​ប្រើប្រាស់​ទីតាំង​ជាក់លាក់​មួយ​ចំនួន នៅទីក្រុង​ភ្នំពេញ រួមទាំង​មហាវិថី​ធំៗ និង​កន្លែងសាធារណៈ ដើម្បី​ធ្វើ​យុទ្ធនាការ​មុន​ការបោះឆ្នោត​ព្រឹទ្ធសភា។ មូលហេតុ​នៃ​ការ​ហាមឃាត់នេះ គឺសុវត្ថិភាព​សាធារណៈ និងការពារ​កុំឱ្យ​មានក​ារ​រំខាន​ផ្នែកចរាចរណ៍។

    Khmer Times | PPP | RFA | PPP | HRW

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    តុលាការ​កំពូល​បានសម្រេច​តម្កល់​សាលដីកា​​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី អ្នក​ស្រី​ទេព វន្នី ដាក់​ពន្ធនាគារ​៣០ខែ ដោយ​សារ​បទ​​ចោទ​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ក្នុង​​ឆ្នាំ​២០១៣ នៅ​ក្បែរ​ផ្ទះ​​នាយក​រដ្ឋ​មន្ត្រី ដែល​បង្ក​ទៅ​ជា​អំពើ​ហិង្សា។ គាត់​ត្រូវ​ជាប់​ចោទ​ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស ដែល​រង​ការ​ចោទ​ថាបាន​បញ្ជា​ក្រុម​អ្នក​តវ៉ា​ឱ្យ​ប្រើ​ហិង្សា​លើក្រុម​សន្តិសុខ។ អ្នក​ទេព វន្នី និង​មេធាវី​របស់​អ្នក​ស្រី​បាន​​លើក​ឡើង​ពី​កង្វះ​ខាត​ភស្តុតាង​គាំទ្រ​ដល់​ការ​ដាក់ទោស​នេះ។ អ្នក​ស្រី​បាន​ជាប់​ពន្ធនាគារ​​អស់​រយៈពេល ១ ឆ្នាំកន្លះ​ រួច​មក​ហើយ។ អ្នក​ស្រី​ត្រូវបាន​ដោះលែង​តាម​ព្រះរាជក្រឹត្យលើក​លែង​ទោស​នៅ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨ ។

    PPP | Licadho | VOA | FLD | Amnesty | Khmer Times | PPP | RFA

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សមាជិក​គណបក្សសង្រ្គោះជាតិ​មកពីខេត្ត​កំពង់ចាម លោក អ៊ីស្មាល់ អូស្មាន ត្រូវបាន​ចាប់ខ្លួន និង​ចោទ​ប្រកាន់ពី​បទ​ជួញដូរ​មនុស្ស ដោយរង​ការ​ចោទ​ប្រកាន់ថា​បាន​បញ្ជូន​កម្មការិនីទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ លោកត្រូវ​បាន​ចាប់ខ្លួន ខណៈដែល​ទើប​តែ​ត្រលប់​មក​ពី​ប្រទេស​ថៃ ដែលជា​កន្លែង​លោក​រត់​គេច​ដោយ​សារតែ​សម្ពាធ​ពី​អាជ្ញាធរ​ឱ្យ​លោក​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ ​លោកកំពុង​តែ​ស្ថិត​ក្រោម​ការ​ឃុំខ្លួនបណ្ដោះ​អាសន្ន​នៅ​ឡើយ។​

    RFA | PPP | HRW | PPP

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោកនាយក​រដ្ឋមន្រ្តី បាន​ព្រមាន​ ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង លោក​ សម រង្ស៊ី ថាកុំនាំចលនាសង្រ្គោះ​ជាតិរបស់លោក ដែលទើប​បង្កើត​ថ្មី មក​ក្នុង​ទ្វីប​អាស៊ី និងបាន​ហៅ​ចលនា​នេះថាជា «អង្គភាពភេវកម្ម»។ លោក ហ៊ុន សែន ព្រមាន​ថា​លោក​អាច​នឹង​ធ្វើ​ការ​ជាមួយ​រដ្ឋា​ភិបាល​ប្រទេស​ដទៃ ដើម្បី​ចាប់​ខ្លួន​ពួកគេ​ប្រសិនបើ​គេ​ចូល​មក​ក្នុង​ទ្វីប​អាស៊ី។

    Khmer Times | PPP | RFA | VOA | Khmer Times | PPP | WCS

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ពល​រដ្ឋ​សហគមន៍​បុរី​កីឡា​ដែល​តវ៉ា​នៅ​ខាង​ក្រៅ​ផ្ទះ​លោក​ស្រី​ ស៊ុយ សុផាន ម្ចាស់​ក្រុម​ហ៊ុនផាអ៊ីមិក ត្រូវ​បាន​​អាជ្ញាធរ​ប្រាប់​​ឱ្យ​បញ្ឈប់​ការ​តវ៉ា បើ​មិនដូច្នោះទេពួក​គេនឹង​ត្រូវ​ចាប់​ខ្លួន។ ពលរដ្ឋ​ទាំង​នោះ​បាន​តវ៉ា​ទាមទារ​សំណង​​បន្ទាប់​ពី​ពួកគេ​បាន​ចាកចេញ​ពី​​លំនៅ​ឋាន​នៅ​ឆ្នាំ​២០១២ ដោយសារតែ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​។

    PPP | PPP

  • ខេត្ត​សៀម​រាប

    ខេត្ត​សៀម​រាប

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អតីត​សមាជិកគណបក្ស​ សង្រ្គោះជាតិ ៤ នាក់ ត្រូវ​បាន​បណ្ដេញចេញ​ពី​តួនាទី​ជា​គ្រូបង្រៀន​នៅ​ក្នុង​ខេត្ត​សៀម​រាប។ អ្នកទាំង​នេះ ត្រូវ​បាន​បញ្ឈប់​ដោយ​សារតែ​ «បានអវត្តមានដោយ​គ្មាន​ច្បាប់» ចាប់​ពីថ្ងៃទី១ ខែ​មករា ពួកគេ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ពន្យល់​ថា ពួកគេ​បាន​សុំច្បាប់សម្រាក​ ដើម្បី​ទៅ​បន្ត​ការងារ​ក្នុង​វិស័យ​នយោបាយ​របស់​ពួកគេ។ ក្រសួង​អប់រំបាន​ចោទ​ថា​ កិច្ច​សន្យា​របស់​ពួកគេ​ត្រូវ​បាន​បញ្ចប់​ដោយ​សារ​តែ​ពួកគេ​មិន​បាន​ត្រលប់​មក​ធ្វើ​ការ​វិញ​ឱ្យ​បាន​ភ្លាមៗ​​ បន្ទាប់​ពី​គណបក្ស​ត្រូវ​បាន​រំលាយ​។ គ្រូ​បង្រៀនទាំង​នោះ ដែល​មាន​ លោក ហុង​ សុខ​ជា ពៀត ម៉ាប់ មុត​ មល្លា និង​ ច័ន្ទ​ សុភា បាន​អះអាង​ថា​ការ​បញ្ឈប់​ការងារ​របស់​ពួកគេ គឺស្ថិត​ក្រោម​ «ហេតុផល​នយោបាយ»។

    PPP | VOA | PPP | Khmer Times | RFA

  • ខេត្ត​មណ្ឌល​គិរី

    ខេត្ត​មណ្ឌល​គិរី

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក​ធុល ខ្នា ជា​មន្ត្រី​អង្គការ​សមាគមអភិរក្ស​សត្វព្រៃ លោក​តើន សុខណៃ​ មន្រ្តី​ឧទ្យានុរក្ស​​នៃក្រសួង​បរិស្ថាន និង​លោក​សេក វឌ្ឍនា មន្ត្រី​អាវុធ​ហត្ថ ត្រូវ​បាន​សម្លាប់​នៅ​ពេល​កំពុង​ល្បាត​ព្រៃនៅ​ក្នុងតំបន់​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីម៉ា ខេត្ត​មណ្ឌល​គិរី​។ មន្ត្រី​អាវុធ​ហត្ថ​ពីរនាក់​ត្រូវ​បាន​ចោទ​ពី​បទ ឃាតកម្ម​គិត​ទុក​ជា​មុន និងជន​សង្ស័យ​ម្នាក់​ទៀត​ដែល​ជា​​​មន្ត្រី​អាវុធ​ហត្ថ​​ផងដែរ ក៏​ត្រូវ​​បានចោទ​ពី​បទ​សម​គំនិត​ នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨។

    VOA | Khmer Times | PPP | WCS | LICADHO | Khmer Times | VOD | PPP

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាដំបូង​រាជធានីីភ្នំពេញ​បាន​រក​ឃើញ​ ​លោក លឺ ឡាយស្រេង​ អតីតមន្ត្រី​ជាន់ខ្ពស់គណបក្ស​ ហ្វុ៊ន​ ស៊ិន​ប៉ិច ថាមានទោស​ពី​បទ​បរិហារកេរ្តិ៍​​ ទាក់ទង​នឹង​ការ​លើក​ឡើង​ក្នុង​ពេល​​សន្ទនា​ជាលក្ខណៈឯក​ជន​មួយ។ ក្នុង​អំឡុង​ពេល​និយាយទូរសព្ទ​នោះ​ លោក​ឡាយស្រេង បាន​ចោទប្រកាន់នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ និង​សមាជិក​គណបក្សហ្វុ៊ន​​ ស៊ិន​ប៉ិច ​ក្នុង​ការ​ទទួល​យក​អាសនៈគណបក្ស​សង្គ្រោះ​ជាតិ​នៅរដ្ឋសភាបន្ទាប់ពីការ​រំលាយគណបក្សនេះ។ លោក​ត្រូវបាន​បង្គាប់ឱ្យ​បង់ប្រាក់សងជំងឺចិត្ត​ដល់នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ចំនួន​ ១២៥,០០០ ដុល្លារ​អាមេរិក។ លោក​ក៏​ត្រូវបាន​បង្គាប់ឱ្យ​បង់ប្រាក់ចំនួន ​២,០០០ដុល្លាអាមេរិក ​ដោយ​សារ​ «ការ​ប្រមាថ​ព្រះ​មហាក្សត្រ​ និង​នាយករដ្ឋ​មន្ត្រី» ចំពោះ​មតិ​យោបល់ដទៃទៀត​ ដែល​បានលើក​ឡើង​ក្នុង​អំឡុង​ពេលនិយាយ​ទូរសព្ទអំពីព្រះ​មហាក្សត្រ​។ សារព័ត៌មាន​ និង​សង្គម​ស៊ីវិល​បាន​ដាក់មន្ទិល​សង្ស័យ​លើ​ការ​ចោទប្រកាន់នោះ​ថា​ជាការ​ថ្លែង​ក្នុង​ការ​សន្ទនា​ក្នុង​ពេល​និយាយទូរសព្ទជាលក្ខណៈឯកជន ខណៈដែល​បរិហាកេរ្តិ៍ គឺត្រូវបាន​ផ្ដល់​និយមន័យ​ថា​​ជា​មតិ​យោបល់​ដែល «ធ្វើ​ឡើងជា​សាធារណៈ»។

    VOA | PPP | Khmer Times | RFA | Fresh News | Khmer Times | PPP

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ត្រូវ​បាន​សាលាដំបូង​រាជធានីភ្នំពេញចោទប្រកាន់ក្រោម​មាត្រា៤៧១ និង​មាត្រា ៤៧២ នៃក្រមព្រហ្ម​ទណ្ឌ ទាក់ទង​នឹង​ការ​បង្ហោះ​ហ្វេសប៊ុកមួយ​កាល​ពីខែធ្នូ ឆ្នាំ២០១៧ ញុះញង់កង​ទ័ពជាតិឱ្យប្រឆាំង​នឹងរដ្ឋាភិបាល​។ លោក​ សម រង្ស៊ី បាន​អំពាវនាវឱ្យកង​ទ័ពកុំគោរព​តាម​បទបញ្ជា​ ដែលមានដូចជាការ​បញ្ជា​ឱ្យ​បាញ់សម្លាប់មនុស្ស​ ឬពលរដ្ឋ​ស្លូត​ត្រង់ជាដើម​។ លោ​ក សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​បារាំង​ អាចប្រឈម​មុខ​នឹងការជាប់​ទោសដាក់ពន្ធនាគារ​រហូត​ដល់ប្រាំឆ្នាំ និង​ពិន័យជាប្រាក់ចំនួន ​២,៥០០ ដុល្លារអាមេរិក។

    Fresh News | Khmer Times | PPP | PPP2 | Fresh News | Khmer Times | PPP

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលារាជធានីភ្នំពេញ​បាន​ហាមប្រាម​អ្នកនយោបាយនៃ គណបក្ស​សង្គ្រោះ​ជាតិ ​មិន​ឱ្យចូលរួម​ការគោរព​​​វិញ្ញាណក្ខន្ធនៅក្នុង​ពិធីបុណ្យ​គម្រប់ខួប​លើកទី១៤ឆ្នាំ​ នៃការស្លាប់​របស់លោក ជា វិជ្ជា ដែល​គ្រោង​នឹង​រៀប​ចំឡើង​នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។ សាលារាជធានីភ្នំពេញ​ថែមទាំងដាក់​កម្រិត​ចំនួន​អ្នក​ចូល​រួម​​ត្រឹម​តែ ១២០នាក់ប៉ុណ្ណោះ​។ លោក​ ជា វិជ្ជា គឺ​ជា​មេដឹកនាំសហជីពសេរីកម្មករ ដែល​ត្រូវ​គេ​បាញ់សម្លាប់នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅ​កណ្តាលថ្ងៃចែស ហើយ​មូលហេតុនៃការសម្លាប់នេះ គឺត្រូវបានមជ្ឈដ្ឋាន​ទូទៅ​គិត​ថាមានពាក់ព័ន្ធ​នឹងរឿងនយោបាយ។

    Khmer Times | RFA | PPP

  • កោះពេជ្រ​

    កោះពេជ្រ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នាយក​រដ្ឋមន្ត្រីបាន​ថ្លែង​ថាក្រុម​ ឬសមាគមណាមួយ​ដែលជាតំណាង​កម្ម​ករ​មក​ពីវិស័យសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ត្រូវ​តែមានការ​ទទួល​ស្គាល់ជាផ្លូវ​ការ​ដើម្បីចូល​រួម​ការ​តវ៉ា​នានា។ ការលើកឡើង​នេះ​ ​រំលោភ​លើ​សេរីភាពជួប​ប្រជុំ ព្រោះ​ប៉ះពាល់ដល់លទ្ធភាពរបស់​អ្នក​ដែលធ្វើ​ការក្នុងវិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ក្នុងការ​បង្កើត​សមាគម និង​មាន​តំណាង​របស់ពួកគេ។

    Khmer Times | Khmer Times

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាដំបូង​រាជធានីភ្នំពេញ​បាន​ចេញ​ដីកាកោះហៅ​លោក​ជា មុនីមេដឹកនាំ​សហជីពសេរីកម្មករ​ដែលត្រូវ​​ជាប្អូន​ប្រុស​លោក​ ជា វិជ្ជា​ មេដឹកនាំ​សហជីពដែលហ៊ាន​និយាយមិន​សំចៃមាត់​ ដែល​ត្រូវបាន​គេ​ធ្វើឃាតក្នុង​ឆ្នាំ២០០៤ ដើម្បីសាកសួរ​ពីបទញុះញង់។ លោ​ក​ត្រូវ​បានកោះហៅ​​ឱ្យចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ដើម្បីឆ្លើយ​បំភ្លឺជុំវិញការ​ចោទប្រកាន់នានាពីបទញុះញង់ ដោយសារមានការអះអាងថា​លោក​​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិកដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​។ ព្រះ​រាជអាជ្ញាទាមទារ​ប្រាក់ចំនួន​១លាន​ដុល្លាដើម្បីសង​ជំងឺចិត្តដល់កម្ម​ករ។ ក្នុង​លិខិត​ដែលចុះ​កាលបរិច្ឆេទតាំង​ពី​ខែធ្នូ​ ឆ្នាំ​២០១៨ ប៉ុន្តែ ទើប​តែ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ចៅក្រម​ស៊ើបសួរ​ សេង រិទ្ធី បាន​និយាយថា​ការ​ចោទ​ប្រកាន់​បទ​ញុះញង់​ មក​លើ​ លោក ជា​ មុន្នី អតីតប្រធាន​សហជីព​សេរី​កម្មករ​ ត្រូវបាន​ទម្លាក់​ចោល។

    Fresh News | Khmer Times | PPP | VOA | RFA | Khmer Times | PPP | Fresh News | VOA

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    អ្នកស្រី ហ៊ិ​ន វ៉ាន់​ស្រី​ពៅ ដែល​បង្ហោះ​វីដេអូលើ​បណ្តាញ​ហ្វេស​ប៊ុកចោទប្រកាន់ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ថានៅ​ពីក្រោយ​​ការ​ធ្វើឃាតលោក​បណ្ឌិត កែម ឡី អ្នក​វិភាគនយោបាយ ត្រូវបានរកឃើញថាមានទោស និង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​១ឆ្នាំ ពីបទញុះញង់ក្រោម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និង​ពិន័យជា​ប្រាក់ចំនួន​ ១លានរៀល​ (២៥០ ដុល្លារអាមេរិក)។ អាជ្ញា​ធរ​ពុំបាន​បញ្ជាក់ពី​បទឧក្រិដ្ឋ​ជាក់លាក់ ដែល​អ្នក​ស្រី​ត្រូវ​បាន​ចោទប្រកាន់ថាបានញុះញង់ឱ្យ​ប្រព្រឹត្តនោះ​ទេ​​។ អ្នក​ស្រី ហ៊ិ​ន វ៉ាន់​ស្រី​ពៅ បាន​និយាយ​​ថាអ្នកស្រីនឹង​មិន​ប្តឹង​ឧទ្ធរណ៍​ទេ។

    PPP | Fresh news | PPP | Fresh News

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    ក្រសួង​ព័ត៌មាន​បាន​បង្កើត​ប័ណ្ណសម្គាល់ខ្លួន​ទម្រង់ថ្មីសម្រាប់អ្នក​សារព័ត៌មាន​នៅ​កម្ពុជា។ ប័ណ្ណ​​សម្គាល់​​ខ្លួន​​នេះ​​​នឹ​ងមាន​​សុពលភាព​​រយៈ​ពេល​​មួយ​​ឆ្នាំ​ ចាប់​​ពី​ខែ​មករា ឆ្នាំ២០១៨ តទៅ ហើយ​​នឹង​មាន​ ឃ្យូអាកូដ ដែល​កត់ត្រាទិន្នន័យ​ពី​អ្នក​​សារព័ត៌មាន​ និង​​​អាច​ត្រូវ​​បាន​​​ឃ្លាំ​មើល​​ពី​​​មន្ត្រី​អនុវត្ត​​ច្បាប់។ ប័ណ្ណ​សម្គាល់​​ខ្លួន​ថ្មី​នេះ​​នឹង​​អនុញ្ញាត​​ឱ្យ​​មាន​​ការ​​ពិនិត្យ​​ចំនួន​​អ្នក​​សារព័ត៌មាន​​ដែល​ធ្វើ​ប្រតិបត្តិ​ការ​​​នៅ​​កម្ពុជា​ មើលថា​តើ​អ្នក​សារព័ត៌មាន​ទាំង​នោះ​​ចេញ​​ផ្សាយ​​អត្ថបទ​អ្វីខ្លះ និងមើល​​ថា​​តើ​​ពួកគេ​​មាន​​​ពាក់ព័ន្ធ​​នឹង​​អំពើ​​មិន​ត្រឹម​ត្រូវ​​ណា​​មួយ​​ឬ​​ក៏​អត់។

    Khmer Times | Khmer Times

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក ​សម រង្ស៊ី​ ត្រូវ​បាន​តុលាការ​រក​ឃើញ​ពិរុទ្ធភាពពីបទ​បរិហារកេរ្តិ៍ និង​ត្រូវ​បង្គាប់ឱ្យបង់​ប្រាក់សំណង​ជំងឺចិត្ត​ចំនួន ​១លាន​ដុល្លារអាមេរិក​ដល់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​។ ការ​ចោទប្រកាន់ទាំង​នេះ​ធ្វើឡើង​បន្ទាប់ពីលោក​បាន​ចោទលោក​នាយក​រដ្ឋ​មន្ត្រីថាបាន​សូក​ប៉ាន់កញ្ញា​ ធី សុវណ្ណថា សកម្ម​ជន​គាំទ្រ​រដ្ឋាភិបាល​ដើម្បីវាយ​ប្រហារ​គណបក្សសង្គ្រោះ​ជាតិ​។

    PPP | Reuters | PPP | Reuters

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    ព្រះ​តេជគុណ​ ហន​ សុផាន្នី រង​ការ​កាត់ទោស​ដាក់ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ​ ពីបទញុះ​ញង់ឱ្យ​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​​ការ​បង្ហោះសារ​លើ​ហ្វេសប៊ុក​ ដែល​​បង្ហាញសកម្មភាព​ព្រះ​អង្គ​កាន់កាំភ្លើង​​ជ័រ​ព្រម​ទាំង​មាន​សំណេរ​បរិយាយ​ទាក់ទង​នឹង​នយោបាយ​។ ព្រះ​អង្គហន សុផាន្នី ​ដំបូង​ត្រូវបាន​ចោទប្រកាន់ពី​បទ​​កាន់កាប់អាវុធ​ខុស​ច្បាប់ ប៉ុន្តែ​ការ​ចោទប្រកាន់​ទាំងនេះ​ត្រូវបាន​ទម្លាក់ចោលវិញ​។

    PPP | VAYO | PPP | VAYO

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    តុលាការកំពូលបានតម្កល់ការកាត់ទោសលើសកម្មជនបឹងកក់ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា ដែល​ត្រូវបានចោទប្រកាន់ពីបទ «ប្រមាថអ្នករាជការសាធារណៈ» និងបទ «ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» ក្នុងខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីមានការតវ៉ាក្នុងទំនាស់ដីធ្លីមួយក្នុងឆ្នាំ២០១១។​ ការជំនុំជម្រះនោះរងការរិះគន់ជាច្រើន ព្រោះពុំស្របតាមលក្ខខណ្ឌតម្រូវឱ្យមានភស្តុតាងសម្អាង និងស្របតាមបទដ្ឋានជំនុំជម្រះដោយ​យុត្តិធម៌។

    PPP | LICADHA | PPP | LICADHA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្រុមការងាររៀបចំវេទិកា កាហ្វេនយោបាយ ដែលធ្វើ​ឡើង​ជា​រៀងរាល់​សប្តាហ៍ បានប្រកាសផែនការផ្អាកប្រតិបត្តិការរបស់ពួកគេជាបណ្តោះអាសន្ន ទោះបីជាពុំមានការគំរាមកំហែង ឬការធ្វើទុក្ខបុកម្នេញដោយផ្ទាល់ទៅលើបុគ្គលណាម្នាក់ក្នុងក្រុមពួកគេក៏ដោយ ដោយសារពួកគេយល់ថា «មិនអាចបំពេញការងារឱ្យ​បានពេញលេញតាមសមត្ថភាពរបស់ខ្លួន» ខណៈការបង្ក្រាបផ្នែកនយោបាយនៅបន្តកើតឡើង។

    PPP | PPP