សូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យសង្កេតការណ៍សវនាការកម្ពុជា"ប្រព័ន្ធគ្រប់គ្រងទិន្នន័យ"។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ ជាសមិទ្ធិផលចេញពីគម្រោងសង្កេតការណ៍សវនាការរបស់មជ្ឍមណ្ឌលសិទិ្ធមនុស្សកម្ពុជា ដែលជាអង្គការមិនមែនរដ្ឋាភិបាល ឯក រាជ្យ មិនលម្អៀងដែលធ្វើការលើកស្ទួយ និងការពារលទិ្ធប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្ស។ គម្រោងសង្កេតការណ៍សវនាការ ត្រូវបានបង្កើតឡើងនៅខែសីហា ឆ្នាំ២០០៩ ដោយសង្កេតលើសវនាការព្រហ្មទណ្ឌនៅក្នុងប្រទេសកម្ពុជា ដើម្បីវាយតម្លៃអំពីការគោរពនូវបទដ្ឋានជាតិ និងអន្តរជាតិ ស្តីពីការជំនុំជម្រះដោយយុត្តិធម៌។ គម្រោងនេះ ប្រើប្រាស់នូវការរកឃើញទាំងនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យការគោរពសិទិ្ធទទួលបានការជំនុំជម្រះដោយយុត្តិធម៌មានភាពល្អប្រសើរឡើង។
រហូតមកដល់បច្ចុប្បន្ននេះ គម្រោងបានសង្កេតការណ៍សវនាការលើរឿងក្តីព្រហ្មទណ្ឌនៅសាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្តកណ្តាល សាលាដំបូងខេត្តបន្ទាយ មានជ័យ សាលាដំបូងខេត្តរតនៈគិរី និង សាលាឧទ្ធរណ៍។ សកម្មភាពជាចម្បងនានារបស់គម្រោងសង្កេតការណ៍សវនាការ រាប់បញ្ចូលនូវការសង្កេតការណ៍សវនាការលើរឿងក្តីព្រហ្មទណ្ឌ ដោយមន្ត្រីសង្កេតការណ៍សវនាការប្រើប្រាស់នូវតារាងសង្កេតការណ៍សវនាការជាក់លាក់ ការបោះពុម្ពផ្សាយនូវរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំដែលរួមបញ្ចូលគ្នា និងវិភាគទិន្នន័យដែលបានកត់ត្រាចេញពីអំឡុងពេលរបាយការណ៍មុនៗ និងមានការដាក់បញ្ចូលនូវកិច្ចពិភាក្សាជាមួយសមាជិកតុលាការ និងដៃគូសំខាន់ដទៃទៀត ដើម្បីចែករំលែកនូវព័ត៌មាន និងគំនិត និងដើម្បីធ្វើឲ្យប្រសើរឡើងនូវការគោរពនូវបទដ្ឋានជាតិ និងអន្តរជាតិសី្តពីការជំនុំជម្រះដោយយុតិ្តធម៌។
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យកាន់តែមានតម្លាភាពនៅក្នុងប្រព័ន្ធតុលាការកម្ពុជា គម្រោងសង្កេតការណ៍សវនាការ បានដាក់ឲ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលកត់ត្រា និងរៀបចំនូវទិន្នន័យ ដែលប្រមូលបានពីតុលាការដែលបានរៀបរាប់ខាងលើ។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ នឹងបោះផ្សាយនូវកិច្ចការរបស់គម្រោងសង្កេតការណ៍សវនាការ មានដូចជា សេចក្តីប្រកាសព័ត៌មាន និង របាយការណ៍ប្រចាំឆមាស។ ម្យ៉ាងទៀតសាធារណៈជនអាចចូលមើលនូវទិន្នន័យដែលប្រមូលដោយមន្ត្រីសង្កេតការណ៍សវនាការនេះបានដោយសេរី។
ដើម្បីចូលមើលប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះបាន តម្រូវឲ្យអ្នកចូលបំពេញដោយស្ម័គ្រចិត្តនូវការស្ទង់មតិខ្លីមួយ ដោយមិនស្វែងរកនូវព័ត៌មាន ដែលពាក់ព័ន្ធពីអត្តសញ្ញាណរបស់អ្នកនោះទេ។ គោលបំណងនៃការស្ទង់មតិនេះ គឺដើម្បីវាយតម្លៃលទ្ធផលនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យតែប៉ុណ្ណោះ។ ព័ត៌មានបន្ថែមសូមមើលនូវលក្ខខណ្ឌរបស់យើង។
-
របាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា (ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣) ដែលបានសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ, បាត់ដំបង, ត្បូងឃ្មុំ និងព្រះសីហនុ
ចេញនៅថ្ងៃ: ៣១-តុលា-២០២៤គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅឆ្នាំ២០២៣” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ របាយការណ៍នេះ វិភាគលើទិន្នន័យដែលប្រមូលបានតាមរយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៧៧២ ដោយមិនបានកំណត់ជាក់លាក់លើសំណុំ រឿងណាមួយ ដែលពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ១១១៨ នាក់ នៅសាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ ដោយបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានរៀបចំយ៉ាងច្បាស់លាស់ ក្នុងគោលបំណងពិនិត្យនូវវិសាលភាពនៃបទដ្ឋានជាតិ និងអន្តរជាតិទាក់ទិននឹងការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
អានបន្ត -
សេចក្តីថ្លែងការណ៍៖ របាយការណ៍ប្រចាំស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ (ខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣)
ចេញនៅថ្ងៃ: ៣១-តុលា-២០២៤គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅឆ្នាំ២០២៣” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ របាយការណ៍នេះ វិភាគលើទិន្នន័យដែលប្រមូលបានតាមរយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៧៧២ ដោយមិនបានកំណត់ជាក់លាក់លើសំណុំ រឿងណាមួយ ដែលពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ១១១៨ នាក់ នៅសាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ ដោយបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានរៀបចំយ៉ាងច្បាស់លាស់ ក្នុងគោលបំណងពិនិត្យនូវវិសាលភាពនៃបទដ្ឋានជាតិ និងអន្តរជាតិទាក់ទិននឹងការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
អានបន្ត -
UPR Factsheet: Access to Justice in Cambodia (Fourth Cycle, 46th session in 2024)
ចេញនៅថ្ងៃ: ២១-កុម្ភៈ-២០២៤The factsheet of the joint submission to the 4th Universal Periodic Review (UPR) of the Kingdom of Cambodia (Cambodia) was prepared by the ‘Coalition for Access to Justice’ (Coalition) comprised of the Centre for Law & Transformative Change (CLTC), the Cambodian Center for Human Rights (CCHR) and the Cambodian Human Rights and Development Association (ADHOC). The submission is endorsed by Cambodian Human Rights Action Coalition, Advocacy and Policy Institute, Legal Aid Cambodia, Community Legal Education Centre, Gender and Development for Cambodia, and Transparency International Cambodia.
អានបន្ត
-
Update Required To play the media you will need to either update your browser to a recent version or update your Flash plugin.