-
ព្រឹត្តិបត្រព័ត៌មានស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយផ្តោតជាពិសេសលើសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ដែលពាក់ព័ន្ធនឹងឯកសណ្ឋានជនជាប់ឃុំ
- កាលបរិច្ឆេទចេញផ្សាយ: ៥-ធ្នូ-២០២៤
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចេញផ្សាយនូវព្រឹត្តិបត្រព័ត៌មានស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយផ្តោតជាពិសេសលើសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ដែលពាក់ព័ន្ធសំខាន់លើការស្លៀកពាក់ឯកសណ្ឋានទណ្ឌិតរបស់ជនជាប់ចោទក្នុងអំឡុងពេលដំណើរការនៃនីតិវិធីសវនាការ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានធ្វើការសង្កេតសវនាការ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តការជំនុំជម្រះដោយយុត្តិធម៌តាមបទដ្ឋានជាតិ និងអន្តរជាតិចាប់ពីឆ្នាំ២០០៩ និងបានសង្កេតសវនាការនៅសាលាឧទ្ធរណ៍រភ្នំពេញចាប់តាំងពីខែមីនា ឆ្នាំ២០១៣ ព្រមទាំងបានសង្កេតសវនាការព្រហ្មទណ្ឌនៅសាលាឧទ្ធរណ៍ចំនួនបីផ្សេងទៀតចាប់ឆ្នាំ២០២២ ដល់ពេលបច្ចុប្បន្ន រួមមានសាលាឧទ្ធរណ៍បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ៕
ទាញយកអានបន្ត -
អនុសាសន៍នៃការពិនិត្យជាសកលតាមកាលកំណត់ («យូភីអ») ជុំទី៤ ដែលប្រទេសកម្ពុជាការសម្រេចទទួលយកទាក់ទងនឹងការទទួលបានយុត្តិធម៌។
- កាលបរិច្ឆេទចេញផ្សាយ: ២៥-វិច្ឆិកា-២០២៤
- ការចេញផ្សាយ: ខិត្តប័ណ្ណ
ក្នុងអំឡុងពេលដំណើរការពិនិត្យជាសកលតាមកាលកំណត់ («យូភីអ») ជុំទី៤ របស់ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជាបានសម្រេចទទួលយកអនុសាសន៍សរុបចំនួន ១០ ទាក់ទងនឹងការទទួលបានយុត្តិធម៌។ ការសម្រេចទទួលយកអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជានេះ ជាជំហានវិជ្ជមានមួយ ប៉ុន្តែការអនុវត្តអនុសាសន៍ទាំងនោះប្រកបដោយប្រសិទ្ធភាព គឺជាកិច្ចការចាំបាច់ដើម្បីទទួលបានយុត្តិធម៌សម្រាប់បុគ្គលគ្រប់រូប៕
ទាញយកអានបន្ត -
របាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា (ថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣) ដែលបានសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ, បាត់ដំបង, ត្បូងឃ្មុំ និងព្រះសីហនុ
- កាលបរិច្ឆេទចេញផ្សាយ: ៣១-តុលា-២០២៤
- ការចេញផ្សាយ: របាយការណ៍
គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅឆ្នាំ២០២៣” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ របាយការណ៍នេះ វិភាគលើទិន្នន័យដែលប្រមូលបានតាមរយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៧៧២ ដោយមិនបានកំណត់ជាក់លាក់លើសំណុំ រឿងណាមួយ ដែលពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ១១១៨ នាក់ នៅសាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ ដោយបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានរៀបចំយ៉ាងច្បាស់លាស់ ក្នុងគោលបំណងពិនិត្យនូវវិសាលភាពនៃបទដ្ឋានជាតិ និងអន្តរជាតិទាក់ទិននឹងការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
ទាញយកអានបន្ត -
សេចក្តីថ្លែងការណ៍៖ របាយការណ៍ប្រចាំស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ (ខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣)
- កាលបរិច្ឆេទចេញផ្សាយ: ៣១-តុលា-២០២៤
- ការចេញផ្សាយ: សេចក្តីថ្លែងការណ៍
គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅឆ្នាំ២០២៣” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ របាយការណ៍នេះ វិភាគលើទិន្នន័យដែលប្រមូលបានតាមរយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៧៧២ ដោយមិនបានកំណត់ជាក់លាក់លើសំណុំ រឿងណាមួយ ដែលពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ១១១៨ នាក់ នៅសាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ ដោយបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានរៀបចំយ៉ាងច្បាស់លាស់ ក្នុងគោលបំណងពិនិត្យនូវវិសាលភាពនៃបទដ្ឋានជាតិ និងអន្តរជាតិទាក់ទិននឹងការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
ទាញយកអានបន្ត -
UPR Factsheet: Access to Justice in Cambodia (Fourth Cycle, 46th session in 2024)
- កាលបរិច្ឆេទចេញផ្សាយ: ២១-កុម្ភៈ-២០២៤
- ការចេញផ្សាយ: ខិត្តប័ណ្ណ
The factsheet of the joint submission to the 4th Universal Periodic Review (UPR) of the Kingdom of Cambodia (Cambodia) was prepared by the ‘Coalition for Access to Justice’ (Coalition) comprised of the Centre for Law & Transformative Change (CLTC), the Cambodian Center for Human Rights (CCHR) and the Cambodian Human Rights and Development Association (ADHOC). The submission is endorsed by Cambodian Human Rights Action Coalition, Advocacy and Policy Institute, Legal Aid Cambodia, Community Legal Education Centre, Gender and Development for Cambodia, and Transparency International Cambodia.
ទាញយកអានបន្ត -
UPR Joint Submission: Access to Justice in Cambodia (Fourth Cycle, 46th session in 2024)
- កាលបរិច្ឆេទចេញផ្សាយ: ២០-កុម្ភៈ-២០២៤
- ការចេញផ្សាយ: របាយការណ៍
The joint submission to the 4th Universal Periodic Review (UPR) of the Kingdom of Cambodia (Cambodia) was prepared by the ‘Coalition for Access to Justice’ (Coalition) comprised of the Centre for Law & Transformative Change (CLTC), the Cambodian Center for Human Rights (CCHR) and the Cambodian Human Rights and Development Association (ADHOC). The submission is endorsed by Cambodian Human Rights Action Coalition, Advocacy and Policy Institute, Legal Aid Cambodia, Community Legal Education Centre, Gender and Development for Cambodia, and Transparency International Cambodia.
ទាញយកអានបន្ត -
របាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលបង្ហាញពីរបកគំហើញសំខាន់ៗពីការសង្កេតសវនាការរបស់ខ្លួននៅសាលាឧទ្ធរណ៍ទាំងបួន នៅឆ្នាំ២០២២
- កាលបរិច្ឆេទចេញផ្សាយ: ១៣-ធ្នូ-២០២៣
- ការចេញផ្សាយ: របាយការណ៍
គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ របាយការណ៍នេះវិភាគលើទិន្នន័យ ដែលប្រមូលបានតាមរយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្ម ទណ្ឌចំនួន ៥២១ ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយ ដែលពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ៧២៤ នាក់ នៅសាលាឧទ្ធរណ៍ទាំងបួនខាងលើ ដោយបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានរៀបចំយ៉ាងច្បាស់លាស់ក្នុងគោលបំណងវាយតម្លៃលើការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។
ទាញយកអានបន្ត -
សេចក្តីថ្លែងការណ៍៖របាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលបង្ហាញពីរបកគំហើញសំខាន់ៗពីការសង្កេតសវនាការរបស់ខ្លួននៅសាលាឧទ្ធរណ៍ទាំងបួន នៅឆ្នាំ២០២២
- កាលបរិច្ឆេទចេញផ្សាយ: ១៣-ធ្នូ-២០២៣
- ការចេញផ្សាយ: សេចក្តីថ្លែងការណ៍
គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ របាយការណ៍នេះវិភាគលើទិន្នន័យ ដែលប្រមូលបានតាមរយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្ម ទណ្ឌចំនួន ៥២១ ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយ ដែលពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ៧២៤ នាក់ នៅសាលាឧទ្ធរណ៍ទាំងបួនខាងលើ ដោយបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានរៀបចំយ៉ាងច្បាស់លាស់ក្នុងគោលបំណងវាយតម្លៃលើការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។
ទាញយកអានបន្ត -
របាយការណ៍ប្រចាំឆ្នាំ ស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា (០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)
- កាលបរិច្ឆេទចេញផ្សាយ: ១២-មិថុនា-២០២៣
- ការចេញផ្សាយ: របាយការណ៍
គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ” ដែលបានធ្វើឡើងចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ របាយការណ៍នេះវិភាគលើទិន្នន័យ ដែលប្រមូលបានតាមរយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៨៥ ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយនៅសាលាឧទ្ធរណ៍ភ្នំពេញ និងបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានតាក់តែងយ៉ាងច្បាស់លាស់ក្នុងគោលបំណងវាយតម្លៃលើការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។
ទាញយកអានបន្ត -
របាយការណ៍ប្រចាំឆ្នាំ ស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា (០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)
- កាលបរិច្ឆេទចេញផ្សាយ: ១២-មិថុនា-២០២៣
- ការចេញផ្សាយ: សេចក្តីថ្លែងការណ៍
គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ការសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ” ដែលបានធ្វើឡើងចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ របាយការណ៍នេះវិភាគលើទិន្នន័យ ដែលប្រមូលបានតាមរយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៨៥ ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយនៅសាលាឧទ្ធរណ៍ភ្នំពេញ និងបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានតាក់តែងយ៉ាងច្បាស់លាស់ក្នុងគោលបំណងវាយតម្លៃ លើការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។
ទាញយកអានបន្ត -
កម្រងមេរៀនស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
- កាលបរិច្ឆេទចេញផ្សាយ: ១៩-កញ្ញា-២០២២
- ការចេញផ្សាយ: ផ្សេងៗ
កម្រងមេរៀនស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ចំនួន ១៤មេរៀន ដែលផ្តោតលើសិទ្ធិពាក់ព័ន្ធ ដូចជាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ សិទ្ធិទទួលបានការសន្មតទុកជាមុនការគ្មានទោស និងសិទ្ធិនៅស្ងៀម សិទ្ធិមានសេរីភាព សិទ្ធិទទួលបានការជំនជម្រះក្នុងពេលវេលាមួយសមរម្យ (ឬត្រូវដោះលែង) និងសិទ្ធិទទួលបានការជំនុំជម្រះដោយគ្មានការពេលជាដើម។ កម្រងមេរៀននេះ ចងក្រងឡើងជាផ្នែកមួយនៃកម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ ម.ស.ម.ក («គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌»។
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនជាប់ចោទជាស្ត្រី
- កាលបរិច្ឆេទចេញផ្សាយ: ៤-ឧសភា-២០២២
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់តាំងពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តការជំនុំជម្រះដោយយុត្តិធម៌តាមបទដ្ឋានជាតិ និងអន្តរជាតិ។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ។
ទាញយកអានបន្ត