១៤-ធ្នូ-២០០៩
ការចេញផ្សាយ : ផ្សេងៗ
ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៩ និងដែលព្រឹទ្ធសភាបានយល់ព្រមតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុងដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩។ ច្បាប់ព្រហ្មទណ្ឌ កំណត់បទល្មើស ចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថា ជាអ្នកទទួលខុសត្រូវចំពោះបទល្មើស និងកំណត់ទោស ព្រមទាំងបែបបទនៃការអនុវត្តទោសនេះ។ (ឯកសារនេះអាចរកបានតែជាភាសាខ្មែរ)
ប្រភពព័ត៍មាន : ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា (២០០៩)