-
លេខ ៦៖ សិទ្ធិមិនត្រូវបានបង្ខិតបង្ខំឲ្យសារភាព - ខែកក្កដា ឆ្នាំ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ២៦-មិថុនា-២០១១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ សិទ្ធិមិនត្រូវបានបង្ខិតបង្ខំឲ្យសារភាពពាក់ព័ន្ធនឹងការហាមឃាត់ដាច់ខាតការធ្វើទារុណកម្ម ដែលឃោរឃៅ អមនុស្សធម៌ ឬដាក់ទណ្ឌកម្ម។ សិទ្ធិនេះមានន័យថាគ្មានការគៀបសង្កត់ដោយផ្ទាល់ ឬដោយប្រយោលទៅលើរាងកាយ ឬស្មារតីរបស់ជនជាប់ចោទ ឈានទៅដល់ការឈឺចាប់ ឬរងគ្រោះធ្ងន់ធ្ងរ ធ្វើឡើងដោយមន្ត្រីយុត្តិធម៌ ឬអាជ្ញាធរស៊ើបអង្កេត ដើម្បីទទួលបានចម្លើយសារភាពឡើយ។
ទាញយកអានបន្ត -
លេខ ៥៖ យុត្តិធម៌អនីតិជន៖ ការឃុំខ្លួនបណ្តោះអាសន្ន និងការផ្តន្ទាទោសនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា - ខែមិថុនា ឆ្នាំ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ២០-មិថុនា-២០១១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ អនីតិជនជាប់ចោទអំពីបទល្មើសព្រហ្មទណ្ឌត្រូវទទួលបានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលអនុវត្តចំពោះនីតិជន និងការការពារបន្ថែមដទៃទៀត ដោយសារតែអាយុការដឹងខុសត្រូវ និងការវិវត្តន៍សតិបញ្ញារបស់កុមារ។
ទាញយកអានបន្ត -
លេខ ៤៖ ការពិភាក្សាសម្រេច៖ យុត្តិធម៌មិនគ្រាន់តែត្រូវបានបង្កើតឡើងប៉ុណ្ណោះទេ ថែមទាំងត្រូវបង្ហាញឲ្យឃើញថាយុត្តិធម៌ពិតជាកើតឡើងប្រាកដមែន - ខែឧសភា ឆ្នាំ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ២៣-ឧសភា-២០១១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ មាត្រា៣៣៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ("ក្រមនីតិវិធីព្រហ្មទណ្ឌ") បានដាក់កាតព្វកិច្ចចំនួនពីរទៅលើតុលាការ។ ទីមួយ តុលាការមិនត្រូវមានការជាប់ពាក់ព័ន្ធជាមួយនឹងឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅក្នុងអំឡុងពេលនៃការពិភាក្សាសម្រេចរបស់ខ្លួននោះទេ។
ទាញយកអានបន្ត -
លេខ ៣៖ អត្ថបទវិភាគសវនាការដោយយុត្តិធម៌៖ ឯកសណ្ឋានអ្នកទោស និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ - ខែមេសា ឆ្នាំ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ២៥-មេសា-២០១១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ ការសន្មតជាមុនថាគ្មានទោស គឺជាគោលការណ៍មូលដ្ឋានមួយនៅក្នុងច្បាប់ព្រហ្មទណ្ឌ ដែលត្រូវតែអនុវត្តនៅក្នុងគ្រប់ករណីទាំងអស់ ដែលក្នុងនោះបុគ្គលត្រូវបានជំនុំជម្រះអំពីបទល្មើសណាមួយ។ ការសន្មតជាមុនថាគ្មានទោសទាមទារឲ្យជនជាប់ចោទបង្ហាញខ្លួននៅចំពោះមុខតុលាការ ក្នុងសម្លៀកបំពាក់ជាពលរដ្ឋដែលគ្មានទោស។
ទាញយកអានបន្ត -
លេខ ២៖ យុត្តិធម៌សម្រាប់ស្ត្រី៖ ការវិភាគអំពីសិទ្ធិស្ត្រីក្នុងការទទួលបានការជំនុំ ជម្រះដោយយុត្តិធម៌នៅកម្ពុជា - ខែមីនា ឆ្នាំ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ១៥-មីនា-២០១១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានកិច្ចគាំទ្រដោយទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (ជំនួយសហរដ្ឋអាមេរិក) និងវិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចិម (វ.គ.ប.ប) បានអនុវត្តគម្រោងសង្កេតការណ៍សវនាការនៅឆ្នាំ២០០៩ ក្នុងគោលបំណងសង្កេតការគោរពបទដ្ឋាននៃការជំនុំជម្រះដោយយុត្តិធម៌ ដើម្បីលើកកម្ពស់ដំណើរការនីតិវិធី និងការអនុវត្តន៍របស់តុលាការកម្ពុជា។ ពាក់ព័ន្ធនឹងការចូលរួមរបស់ស្ត្រីនៅក្នុងប្រព័ន្ធតុលាការកម្ពុជា ការលើកកម្ពស់ និងការបង្កើនការគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ព្រមទាំងគោលការណ៍ទាំងឡាយបានគ្របដណ្តប់ទៅលើផ្នែកសំខាន់ៗមួយចំនួន។
ទាញយកអានបន្ត -
លេខ ១៖ ព្រឹត្តិបត្រព័ត៌មានប្រចាំខែស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ - ខែកុម្ភៈ ឆ្នាំ២០១១
- កាលបរិច្ឆេទចេញផ្សាយ: ២០-កុម្ភៈ-២០១១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ គម្រោងសង្កេតការណ៍សវនាការ គឺជាគម្រោងមួយដែលអនុវត្តដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)។ គម្រោងនេះមានគោលបំណង ជួយធ្វើឱ្យនីតិវិធី និងការអនុវត្តន៍របស់តុលាការនៅកម្ពុជាមានលក្ខណៈកាន់តែប្រសើរឡើង ដោយបង្កើតនូវការគោរពបទដ្ឋាននៃការជំនុំជម្រះដោយយុត្តិធម៌។
ទាញយកអានបន្ត