-
សលាកប័ត្រព័ត៌មាន៖ សាលាឧទ្ធរណ៍នៃប្រទេសកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ២៩-មិថុនា-២០១២
- ការចេញផ្សាយ: របាយការណ៍
សាលាឧទ្ធរណ៍គឺជាតុលាការនៅកណ្តាលមួយ ដែលស្ថិតនៅរាជធានីភ្នំពេញ ត្រូវបានផ្តល់អំណាចដើម្បីជំនុំជម្រះរាល់បណ្តឹងឧទ្ធរណ៍ទាំងលើបញ្ហាអង្គច្បាប់ និង/ឬ អង្គហេតុលើសេចក្តីសម្រេចព្រហ្មទណ្ឌ និងរដ្ឋប្បវេណីទាំងអស់របស់គ្រប់សាលាដំបូងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”)។
ទាញយកអានបន្ត -
ការវិភាគផ្នែកច្បាប់អំពីការចោទប្រកាន់ និងការផ្តន្ទាទោសអ្នកតំណាងសហគមន៍បឹងកក់ចំនួន១៣នាក់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២
- កាលបរិច្ឆេទចេញផ្សាយ: ១១-មិថុនា-២០១២
- ការចេញផ្សាយ: របាយការណ៍
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ស្ត្រីអ្នកតំណាងសហគមន៍ដែលត្រូវបានបណ្តេញចេញចំនួន១៣នាក់នៅតំបន់បឹងកក់ត្រូវបានចោទប្រកាន់ ជំនុំម្រះ ផ្តន្ទាទោស និងដាក់ពន្ធនាគារនៅក្នុងដំណើរការតែ១ថ្ងៃ។ ១) ស្ត្រីទាំង១៣នាក់នោះរួមមាន៖ ទេព វណ្ណី, ហេង ម៉ុម, ឆេង លាភ, គង់ ចន្ថា, តុល ស្រីពៅ, ផាន់ ឈុនរ៉េត, ពៅ សោភា, សួង សម័យ, ច័ន្ទ ណាវី, ថូ ដាវី, ងួន គីមលាង, សុង ស្រីលាភ, និងង៉ែត ឃុន។ ២) ពួកគេត្រូវបានគេចោទប្រកាន់ នៅឯតុលាការក្រុងភ្នំពេញ តាមមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ (ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ) និងតាមមាត្រា៣៤ នៃច្បាប់ភូមិបាលឆ្នាំ២០០១ (ការកាន់កាប់ដីដោយខុសច្បាប់) (តទៅនេះជា"បទចោទប្រកាន់")។ (ឯកសារនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
សលាកប័ត្រព័ត៌មាន៖ ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (ច្បាប់ស្តីពី ឧ.ក.អ)
- កាលបរិច្ឆេទចេញផ្សាយ: ៣-កុម្ភៈ-២០១២
- ការចេញផ្សាយ: របាយការណ៍
ឧ.ក.អ ត្រូវបានបង្កើតឡើងជាស្ថាប័នឯករាជ្យ ដែលត្រួតពិនិត្យស្ថាប័នតុលាការ។ ស្ថាប័ននេះមានអំណាចក្នុងការតែងតាំងតំឡើងដាក់ពិន័យ និងបណ្តេញចៅក្រម ព្រះរាជអាជ្ញា។ សលាកប័ត្រព័ត៌មាននេះផ្តល់ជាទិដ្ឋភាពទូទៅនៃក្តីបារម្ភ និងអនុសាសន៍សំខាន់ៗរបស់ ម.ស.ម.ក ទាក់ទងទៅនឹងច្បាប់ស្តីពី ឧ.ក.អ។
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ របាយការណ៍ប្រចាំឆមាសលើកទី ៣
- កាលបរិច្ឆេទចេញផ្សាយ: ៤-មករា-២០១២
- ការចេញផ្សាយ: របាយការណ៍
របាយការណ៍ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា (របាយការណ៍) នេះជាលទ្ធផលនៃគម្រោងសង្កេតការណ៍សវនាការ (គម្រោង)’’ដែលអនុវត្តដោយ ម.ស.ម.ក។ របាយការណ៍នេះបង្ហាញ និងវិភាគទិន្នន័យដែលប្រមូលបានពីការសង្កេតសវនាការចំនួន’’៥៨៥ មានជនជាប់ចោទចំនួន១០២៩ នាក់ នៅសាលាដំបូងរាជធានីភ្នំពេញ (តុលាការរាជធានីភ្នំពេញ) និងសាលាដំបូងខេត្តកណ្តាល (តុលាការខេត្តកណ្តាល) ចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ (អំឡុងពេលរបាយការណ៍ទី៣)។’’របាយការណ៍នេះ គឺជារបាយការណ៍ប្រចាំឆមាសរបស់គម្រោង ដែលចេញផ្សាយបន្ទាប់ពីរបាយការណ៍ប្រចាំឆមាសលើកទី១ របស់គម្រោង (របាយការណ៍ប្រចាំឆមាសទី១)’’ចេញផ្សាយក្នុងខែកក្កដា ឆ្នាំ២០១០ និងរបាយការណ៍ប្រចាំឆមាសលើកទី២ របស់គម្រោង’’(របាយការណ៍ប្រចាំឆមាសទី២) ចេញផ្សាយក្នុងខែមិនា ឆ្នាំ២០១១។
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ របាយការណ៍ប្រចាំឆមាសលើកទី ២
- កាលបរិច្ឆេទចេញផ្សាយ: ២២-មីនា-២០១១
- ការចេញផ្សាយ: របាយការណ៍
របាយការណ៍នេះជារបាយការណ៍ទី២ របស់គម្រោង ដែលចេញផ្សាយបន្ទាប់ពីរបាយការណ៍ទី១’’(របាយការណ៍ប្រចាំឆមាសទី១) នៅខែកក្កដា ឆ្នាំ២០១០។ របាយការណ៍នេះបង្ហាញអំពីទិន្នន័យដែលប្រមូលបានពីសវនាការព្រហ្មទណ្ឌ ដែលបានសង្កេតចំនួន’’៥៣២ នៅសាលាដំបូងរាជធានីភ្នំពេញ (តុលារការក្រុងភ្នំពេញ)’’និងសាលាដំបូងខេត្តកណ្តាល (តុលាការខេត្តកណ្តាល) ចាប់ពីថ្ងៃទី០១ ខែមករា’’ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១០ (អំឡុងពេលរបាយការណ៍ទី២)។ របាយការណ៍នេះក៏បានធ្វើការវិភាគផងដែរទៅលើទិន្នន័យ’’និងផ្តល់ជាអនុសាសន៍ ដើម្បីធ្វើការគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌មានលក្ខណៈកាន់តែល្អប្រសើរឡើង។
ទាញយកអានបន្ត -
ការវិភាគអំពីមូលដ្ឋានច្បាប់ចំពោះការផ្តន្ទាទោស និងភាពត្រឹមត្រូវនៃដំណើរការនីតិវិធីតាមផ្លូវច្បាប់ក្នុងបទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងលោក សម រង្ស៊ី
- កាលបរិច្ឆេទចេញផ្សាយ: ២២-កុម្ភៈ-២០១១
- ការចេញផ្សាយ: របាយការណ៍
ការវិភាគផ្នែកច្បាប់នេះ ត្រូវបានតាក់តែងឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក")។ ការវិភាគនេះពិនិត្យមើលទៅលើបទចោទប្រកាន់អំពី (១)ការញុះញង់ឲ្យមានការរើសអើង (២)ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយខុសច្បាប់ (៣)ការក្លែងឯកសារសាធារណៈ និង (៤)ការផ្តល់ព័ត៌មានមិនពិតប្រឆាំងនឹងលោក សម រង្ស៊ី ("ជនជាប់ចោទ") ដែលជាប្រធានគណៈបក្ស សម រង្ស៊ី ("គ.ស.រ") ដែលជាបក្សជំទាស់ កាលពីឆ្នាំ២០១០ ដែលនាំឲ្យមានការផ្តន្ទាទោសលោកអំពីបទចោទទាំងបួននេះ។ (ឯកសារនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
សវនាការបទល្មើសជួញដូរមនុស្សនៅប្រទេសកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ១០-សីហា-២០១០
- ការចេញផ្សាយ: របាយការណ៍
ជំពូកទី១ នៃរបាយការណ៍នេះ គឺនិយាយអំពីសេចក្តីផ្តើមដែលផ្តល់នូវសាវតារសង្ខេបអំពីសវនាការជួញដូរមនុស្ស និងព្រហ្មទណ្ឌនៅប្រទេសកម្ពុជា។ ចំណុចស្នូលនៃជំពូកនេះ គឺនិយាយអំពីការវិវឌ្ឍន៍ផ្នែកច្បាប់ចុងក្រោយ ដែលផ្តោតលើអត្រានៃការកើនឡើងនៃការចោទប្រកាន់ផ្តន្ទាទោសជនល្មើសជួញដូរមនុស្សនៅប្រទេសកម្ពុជា រួមទាំងការលើកឡើងអំពីច្បាប់ស្តីពីការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ឆ្នាំ ២០០៨ ("ច្បាប់ជូញដូរមនុស្ស")។ (ឯកសារនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ របាយការណ៍ប្រចាំឆមាសលើកទី ១
- កាលបរិច្ឆេទចេញផ្សាយ: ១៤-កក្កដា-២០១០
- ការចេញផ្សាយ: របាយការណ៍
របាយការណ៍ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជានេះ គឺជាលទ្ធផលនៃគម្រោងសង្កេតការណ៍សវនាការកម្ពុជា’’ដែលអនុវត្តដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។’’របាយការណ៍នេះបង្ហាញពីទិន្នន័យប្រមូលបានពីសវនាការដែលបានសង្កេតចំនួន១៩៩ នៅសាលាដំបូងរាជធានីភ្នំពេញ’’(តុលាការក្រុងភ្នំពេញ) និងសាលាដំបូងខេត្តកណ្តាល (តុលាការខេត្តកណ្តាល)’’ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៩ ដល់ ៣១ ខែធ្នូ ឆ្នាំ២០០៩។’’របាយការណ៍នេះក៏បានបង្ហាញផងដែរអំពីការវិភាគទិន្នន័យ’’និងការផ្តល់អនុសាសន៍ សំដៅឱ្យមានការគោរពដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌មានការរីកចម្រើនកាន់តែប្រសើរឡើង។
ទាញយកអានបន្ត -
ការវិភាគពីភាពត្រឹមត្រូវនៃដំណើរការនីតិវិធីតាមផ្លូវច្បាប់ដែលនាំឲ្យមានការផ្តន្ទាទោសតំណាងរាស្ត្រអ្នកស្រី មួរ សុខហួរ
- កាលបរិច្ឆេទចេញផ្សាយ: ១៣-កក្កដា-២០១០
- ការចេញផ្សាយ: របាយការណ៍
អត្ថបទនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក")។ អត្ថបទនេះ ផ្តល់ជូននូវភាពត្រឹមត្រូវនៃដំណើរការនីតិវិធីតាមផ្លូវច្បាប់ ដែលនាំឲ្យតុលាការកំពូលនៃព្រះរាជានាចក្រកម្ពជា ("តុលាការកំពូល") ច្រានចោលបណ្តឹងសារទុក្ខរបស់អ្នកស្រី មួរ សុខហួរ ដែលប្តឹងប្រឆាំងនឹងការផ្តន្ទាទោសអ្នកស្រីពីបទបរិហារកេរ្តិ៍ ដែលបានសម្រេចដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៩ និងត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៩។ (ឯកសារនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
វិភាគផ្នែកច្បាប់៖ ករណីនៃព្រះរាជាណាចក្រកម្ពុជា តទល់នឹង មួរ សុខហួរ
- កាលបរិច្ឆេទចេញផ្សាយ: ១-មិថុនា-២០១០
- ការចេញផ្សាយ: របាយការណ៍
គោលបំណងនៃអត្ថបទនេះ គឺជាការផ្តល់ជូននូវការវិភាគអំពីបញ្ហាអង្គច្បាប់ និងអង្គហេតុ ដែលទាក់ទងទៅនឹងបណ្តឹងសារទុក្ខទៅតុលាការកំពូល ដែលបានដាក់ដោយអ្នកស្រី មួរ សុខហួរ (ដើមបណ្តឹង) ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី0៤ ខែសីហា ឆ្នាំ២០០៩ និងសាលដីការបស់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៩។ (ឯកសារនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត