-
ការដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ
- កាលបរិច្ឆេទចេញផ្សាយ ៥-មិថុនា-២០១៣
កម្មវិធីកិច្ចពិភាក្សាតាមវិទ្យុរបស់គម្រោងសង្កេតការណ៍សវនាការនេះ លើកឡើងអំពីនីតិវិធីព្រហ្មទណ្ឌជាគន្លឹះស្តីពីការអនុវត្តន៍វិធានការដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនៅក្នុងដែនយុត្តាធិការរបស់តុលាការកម្ពុជា។ ចៅក្រមស៊ើបសួរអាចបង្គាប់ដាក់ជនត្រូវចោទណាម្នាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយអនុលោមតាមមាត្រា ២២៣ ដល់ មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃប្រទេសកម្ពុជា។ កិច្ចពិភាក្សារបស់គម្រោងសង្កេតការណ៍អំពីបញ្ហានៃការត្រួតពិនិត្យតាមផ្លូវតុលាការមានគោលបំណងគូសបញ្ជាក់ពីនីតិវិធីព្រហ្មទណ្ឌដែលពុំបានប្រើប្រាស់នេះ។