-
ការអនុវត្តន៍វិធានការឃុំខ្លួនបណ្តោះអាសន្ននៅតុលាការកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ ១៤-សីហា-២០១៣
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ គម្រោងសង្កេតការណ៍សវនាការពិភាក្សាអំពីវិធានការឃុំខ្លួនបណ្តោះអាសន្ន ដែលបានអនុវត្តដោយតុលាការកម្ពុជា។ ជាគោលការណ៍ ជនត្រូវចោទត្រូវមានសេរីភាព ដោយអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិ។ ទោះជាយ៉ាងនេះក្តី ការឃុំខ្លួនបណ្តោះអាសន្នអាចនឹងត្រូវបង្គាប់ដោយចៅក្រមស៊ើបសួរនៅក្នុងករណីបន្ទាន់ចាំបាច់មួយចំនួនដែលមានចែងចាប់ពីមាត្រា ២០៣ ដល់ មាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សានេះក៏លើកឡើងអំពីក្តីបារម្ភជាច្រើននៃការអនុវត្តន៍ការឃុំខ្លួននេះ ដោយសារតែគម្រោងសង្កេតការណ៍សវនាការបានរកឃើញនៅក្នុងការសង្កេតរបស់ខ្លួនថា មានចំនួនពី៨០% ទៅ ៨៨% នៃសវនាការដែលបានសង្កេតសរុបនៅក្នុងអំឡុងពេលរបាយការណ៍នីមួយៗត្រូវបានអនុវត្តការឃុំខ្លួនបណ្តោះអាសន្ន។ សម្រាប់ព័ត៌មានបន្ថែម សូមអានកំណត់ត្រាសង្ខេបស្តីពីការអនុវត្តន៍វិធានការឃុំខ្លួនបណ្តោះអាសន្ន ដែលភ្ជាប់ជាមួយនឹងអនុសាសន៍ជាក់លាក់ ដែលត្រូវបានបោះពុម្ពផ្សាយដោយ ម.ស.ម.ក កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣។