កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.454


  • មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក ​បន្ត​ជំរុញ​ឲ្យ​មាន​ការកែ​ទម្រង់​ប្រជាធិបតេយ្យ​កម្ពុជា

    មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​គឺ​លោក ​រ៉ានដល ឆ្រៃវឺ ​(Randall Schriver) ​បាន​ថ្លែងថា​ដំណើរ​វិលថយ​ក្រោយ​ផ្នែក​ប្រជាធិបតេយ្យ​នៅកម្ពុជា​ត្រូវតែ​វិលទៅ​រក​ប្រជាធិប តេយ្យ​និងការ​កែទម្រង់​ពិត​ប្រាកដ។

    អានបន្ត
  • មន្ត្រី​ពាក់ព័ន្ធ​របូត​តំណែង​ក្រោយ​ហេតុការណ៍​បាក់​រលំ​អគារ​ចិន​នៅ​ខេត្ត​ព្រះ​សីហនុ

    ក្រោយពី​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​ប្រាំពីរ​ជាន់​ ដែល​បណ្តាល​ឲ្យមនុស្ស​ជិត៣០​នាក់​ស្លាប់​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​ មន្ត្រី​ពី​ររូប​​ដែល​រួមមាន​អភិបាល​ខេត្ត​ព្រះ​សីហនុ​ផង​នោះ បាន​របូត​ចេញ​ពី​តំណែង​ ក្រោយ​មាន​ការរិះគន់​ពី​សំណាក់​មហាជន សង្គមស៊ីវិល និង​ក្រុម​ជំទាស់​ទៅ​លើ​ការ​ខ្វះ​សមត្ថភាព​ក្នុង​ដឹកនាំ។

    អានបន្ត
  • ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ចូលរួម​មរណទុក្ខ​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ

    នៅក្នុង​សោកនាដកម្ម​បាក់​រលំ​អគារ​៧ជាន់​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែលធ្វើ​ឲ្យ​មាន មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នោះ ​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ ​បាន​ចូល រួម​សម្តែង​មរណទុក្ខ​ចំពោះ​ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​។

    អានបន្ត
  • ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ខេត្ត​កំពង់ធំ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឈប់​គំរាម​កំហែង និង​ចាប់​ខ្លួន​ពួក​គេ

    ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​ ៥០គ្រួសារ​ក្នុងចំណោម​ពលរដ្ឋ​ជាង​ ៤៧០​គ្រួសារ រស់នៅ​ឃុំ​ដូង​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ខេត្ត​កំពង់ធំ​ អះអាង​ថា​ មក​ទល់​ពេល​នេះ​ ពួកគេ​មិនទាន់​ហ៊ាន​វិល​ទៅ​រស់នៅ​ភូមិ​កំណើត​វិញ​ទេ​ ​ដោយសារ​ភ័យខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន។ ក្រុម​ពលរដ្ឋ​អំពាវនាវ​អាជ្ញាធរ​ខេត្ត​នេះ​ បញ្ឈប់​យក​កម្លាំង​ប្រកាប់​អាវុធ​គំរាម​កំហែង​ ឆែកឆេរ​លំនៅឋាន​ និង​ចាប់​ខ្លួន​ពួក​គេ​ ហើយ​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​តវ៉ា​ទាមទារ​ដីធ្លី​បាន​ពេញលេញ។

    អានបន្ត
  • លោក ហ៊ុន សែន ថ្កោលទោស​អ្នករិះគន់​ការវិនិយោគ​របស់​ចិន

    លោក​ហ៊ុន សែន​ការពារ​ថា​គ្រោះថ្នាក់​អាច​កើត​មាន​ឡើង​គ្រប់​ពេល​ដែល​មិន​ថា​ជនជាតិ​ណា​ជាអ្នក​បង្ក​ទេ​ប៉ុន្តែ​កត្តា​សំខាន់​ត្រូវ​គិត​ពីប្រយោជន៍​ជាតិ​និង​ពលរដ្ឋ។ លោក​អះអាង​ថា​​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​កំពុងតែ​ទទួលបាន​ផល​ពីការវិនិយោគ​ទុន​របស់​ចិន។

    អានបន្ត
  • រដ្ឋាភិបាល​ចាត់វិធាន​ការ​បឋមៗ​ចំពោះ​ការបាក់​អគារ​នៅខេត្ត​ព្រះសីហនុ

    នៅពេល​ការស៊ើប​អង្កេត​កំពុង​ដំណើរការ​បន្ត​ វិធានការ​ដំបូងៗ​របស់​រដ្ឋាភិបាល​កម្ពុជា ក្រៅពី​ជួយ​សង្គ្រោះ​ជនរង​គ្រោះ​ក្នុង​គំនរ​បាក់​បែក​ និង​ទប់ស្កាត់​កំហឹង​និង​ការរិះ​គន់ របស់​ពលរដ្ឋ​តាម​ប្រព័ន្ធ​សង្គម​នោះ​គឺគេ​ឃើញថា​មានការ​បណ្តេញ​ចេញ​សមាជិក​រាជរដ្ឋាភិបាល​ជាន់ខ្ពស់​ម្នាក់ ​គឺលោក ​ញឹម វណ្ណដា ​និង​ចាប់ខ្លួន​មនុស្ស​៤នាក់ ​មាន​ជនជាតិចិន​ផងដែរ ​ក្រោយ​ពីការ​បាក់​អគារ​៧ ជាន់​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែលធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​ចំនួន​២៨​នាក់​ស្លាប់ ​និង ​របួស ​២៦នាក់ ​និង​៣នាក់​ ត្រូវបាន​រួច​ជីវិត​ពី​គំនរ​បាក់​បែក។​

    អានបន្ត
  • នាយក​រដ្ឋមន្ត្រី​ថ្កោលទោស អ្នក​ចោទ​ប្រកាន់​រាជរដ្ឋាភិបាល​ថា​ជា​អាយ៉ង​ និង​លក់ដី​ឱ្យ​ចិន

    សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្កោលទោស​ជា​សាធារណៈ​ទៅ​លើអ្នក​ដែល​យក​បញ្ហា​វិនិយោគ​របស់​ចិន មក​ធ្វើការ​ចោទប្រកាន់​រាជរដ្ឋាភិបាល​ថា ជា​អាយ៉ង​របស់​ចិន និង​លក់ដី​ឱ្យ​ចិន។ ការថ្លែង​នេះ ធ្វើឡើង​ក្នុងពេល​បញ្ចប់​ប្រតិបត្តិការ​រុករក​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​បាក់រលំ​អគារ​នៅខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ​២០១៩។

    អានបន្ត
  • តុលាការ​​ខេត្ត​ព្រះសីហនុ​ចោទ​ប្រកាន់​​ជនជាតិ​ចិន ៤នាក់ ពាក់ព័ន្ធ​នឹង​ការ​​បាក់​អគារ​ស្លាប់​​មនុស្ស​ជា​ច្រើន​នាក់​

    សាលាដំបូងខេត្ត​ព្រះ​សីហនុ សម្រេច​​ចោទ​ប្រកាន់​មនុស្ស ៧នាក់ ពាក់ព័ន្ធ​នឹង​ការ​​បាក់​អគារ​កម្ពស់ ៧ជាន់​បណ្ដាល​ឲ្យ​កម្មករ​សំណង់ខ្មែរចំនួន ២៨នាក់ស្លាប់ និង ២៦នាក់​​របួស។ ក្នុង​នោះ​ចៅក្រម​បាន​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ជនជាតិ​ចិន ៤នាក់ ចំណែក ៣​នាក់​ទៀត ដែល​មាន​ខ្មែរផង​ ចិន​ផង ទើប​ត្រូវ​បាន​ចោទ​ប្រកាន់​ថ្មី​បន្ថែម។ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​បាន​ធ្ងន់ធ្ងរ​តាម​​ច្បាប់។

    អានបន្ត
  • ​លោក ហ៊ុន សែន​ថា វត្តមាន​វិនិយោ​គិន​ចិន​ជា​ភ័ព្វ​សំណាង​របស់​កម្ពុជា​និង​ប្រកាស​ថ្កោល​ទោស​អ្នក​រិះ​គន់

    លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ នៅ​យប់​មិញ​នេះ បាន​ប្រកាស​បិទ​បញ្ចប់​ប្រតិបត្តិ​ការ​រុករក និង ជួយ​សង្រ្គោះ​ជន​រងគ្រោះ​ដោយ​សារ​តែ​ការ​បាក់​រលំ​អាគារ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​។ តុល្យការ​ចុង​ក្រោយ មាន​អ្នក​ស្លាប់​ចំនួន​២៨ នាក់ និង រង​របួស​ចំនួន​២៦​នាក់​។ ពី​កន្លែង​បាក់​រលំ​អាគារ លោកហ៊ុន សែន បាន​ថ្លែង​ការពារ​ការ​វិនិយោគ​របស់​ចិន​ដោយ​អះអាង​ថា វត្ត​មាន​របស់​វិនិយោគិន​ចិន ជា​ភ័ព្វ​សំណាង​របស់​កម្ពុជា និង បាន​ប្រកាស​ថ្កោល​ទោស​អ្នក​រិះគន់​ដែល​បាន​ចោទ​រដ្ឋា​ភិបាល​កម្ពុជា​ថា ជា​អាយ៉ង​របស់​ចិន​។

    អានបន្ត
  • ​លោក ហ៊ុន សែន៖ ​មនុស្ស​ខ្លាំង​ដូច​ លោក គួច ចំរើន សាក​សម​ដឹក​នាំ​ខេត្ត​ព្រះសីហនុ​

    លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់ លោក គួច ចំរើន ថា​ជា​មនុស្ស​ខ្លាំង ដោយ​ផ្ទេរ​ពីអភិ​បាល​ខេត្ត​កំពង់ចា​ម មក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ​ជំនួស លោក យន្ត មីន។ ពី​អភិបាល​ខណ្ឌ​ដែល​គ្រប់​គ្រង​ផ្នែក​មួយ​នៃ​ទីក្រុង​ភ្នំពេញ ក្លាយ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ​ជា​នរណា ហើយ​មាន​ប្រវត្តិ​ការងារ​និង​ការ​សិក្សា​បែប​ណា​?

    អានបន្ត
  • ស្ថានទូត​ប្រទេស​ធំៗ៣ប្រចាំ​នៅ​កម្ពុជា ផ្ញើសារ​រំលែក​ទុក្ខ ចំពោះ​ឧបទ្ទវហេតុ​បាក់រលំ​អគារ​នៅខេត្ត​ព្រះសីហនុ

    ស្ថានទូត​ជប៉ុន ចិន និង​អាមេរិក ដែល​ប្រចាំ​នៅ​កម្ពុជា បាន​ផ្ញើសារ​រំលែកទុក្ខ​នៅលើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន ចំពោះ​ឧបទ្ទវហេតុ​បាក់​រលំអគារ ៧ជាន់​នៅខេត្ត​ព្រះសីហនុ ដែល​បាន​កើតឡើង​កាលពីថ្ងៃទី​២២ ខែ​មិថុនា​កន្លងទៅ។

    អានបន្ត
  • លោក ​ហ៊ុន សែន​ចុះត្រួត​ពិនិត្យ​​ផ្ទាល់​ទីតាំង​ជួយ​សង្គ្រោះ​ជនរង​គ្រោះ​ បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

    ក្រោយពី​បាន​ប្រកាស​អំពី​សោដនាដកម្ម​ និង ​ជួយ​ផ្តល់​ថវិការ​ដល់​ជន​រងគ្រោះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បញ្ជាក់​ថា​លោក​កំពុង​ធ្វើដំណើរ​ទៅត្រួត​ពិនិត្យ​មើល ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​ផ្ទាល់​នៅ​កន្លែង​បាក់​អគារ​នៅ​ខេត្ត ព្រះសីហនុ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅលើ​ទំព័រ​ហ្វេសប៊ុក កាលពី​ថ្ងៃអាទិត្យ។​ យ៉ាងតិច​មាន​មនុស្សចំនួន​១៩​នាក់​ ដែល​ធ្វើការ​នៅក្នុង​សំណង់ អគារ​នោះ ​បាន​ស្លាប់​ និង ​២៤​នាក់ទៀត​រងរបួស​ ក្រោយពី​អគារ​ចិន​មួយ​កន្លែង​បាន បាក់​ស្រុត​កាលពី​ថ្ងៃសៅរ៍។​

    អានបន្ត
  • ​វិធាន​ការ​នានា​ត្រូវ​បាន​ដាក់​ចេញ​ជុំវិញ​ករណី​រលំ​អាគារ​នៅ​ឯ​ខេត្ត​ព្រះ​សីហនុ​

    លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​មិថុនា បាន​ទៅ​ដល់​កន្លែង​រលំ​អាគារ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ខិតខំប្រឹង​ប្រែង​រុករក និង​សង្រ្គោះ​។ ក្រៅ​ពី​វត្ត​មាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន, វិធាន​ការ​ផ្សេងៗ របស់​រដ្ឋាភិបាល​ក៏​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ ខណៈ​ការ​កាយគំនរ​សំណល់​អាគារ​បែកបាក់នៅ​សល់​ប្រមាណ​២៥​ភាគ​រយ​ទៀត​។

    អានបន្ត
  • កម្មករ​និយាយ​ថា ​ម្ចាស់​សំណង់​អគារ​បាក់​​​ត្រូវ​ការកម្មករ​ដើម្បី​សង់​ពីរ​ជាន់​បន្ថែម​ក្រោយ​ផ្អាក​មួយ​រយ:

    ក្រោយ​មាន​គ្រោះ​ថ្នាក់ កម្មករ​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ទីនោះ​ បាន​អះអាង​ថា​សំណង់​នេះ បាន​បន្ត​សង់​ថែម​ពីរ​ជាន់​ទៀត។ ពួកគេ​ថា​កន្លង​ទៅ សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ត្រួតពិនិត្យ​ការ​ដ្ឋាន​សំណង់​ផង​ដែរ។

    អានបន្ត
  • រាជរដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅខេត្ត​ព្រះសីហនុ

    រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅខេត្ត​ព្រះសីហនុ ដែលមានលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជាប្រធាន និង​លោក​នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជាអនុប្រធាន​ និង​មាន​សមាជិក ១៣នាក់​ទៀត។ នេះបើតាមសេចក្តី​សម្រេច​ចុះ​ហត្ថលេខាដោយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩។

    អានបន្ត
  • លោក អ៊ឹម ឈុនលឹម បន្ត​ជាប់​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្រោយ​មាន​​ស្នាដៃ​បក​ស្រាយ​រំលាយ​បក្ស​ប្រឆាំង

    ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា លោក អ៊ឹម ឈុនលឹម ឱ្យ​បន្ត​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មួយ​អាណត្តិ​ទៀត តាម​សំណើ​របស់​អង្គប្រជុំ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ មន្ត្រី​បក្ស​ប្រឆាំង​យល់ថា ការ​ស្នើ​សុំ​​ឱ្យ​លោក អ៊ឹម ឈុនលឹម បន្ត​ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មួយ​អាណត្តិ​ទៀត ដោយសារ​លោក​​មាន​​ស្នាដៃ​​ជ្រោមជ្រែង​​ដល់​ដំណើរការ​បកស្រាយ និង​អនុម័ត​ច្បាប់​នានា ក្នុង​ការ​រំលាយ​បក្ស​ប្រឆាំង និង​ម្យ៉ាង​ដោយសារ លោក ជា​ក្បាល​ម៉ាស៊ីន​​របស់​​ថ្នាក់​ដឹកនាំ​​គណបក្ស​​កាន់អំណាច។

    អានបន្ត
  • សម្តេច ហ៊ុន សែន គ្រោង​យក​លោក គួច ចំរើន ធ្វើជា​អភិបាលខេត្តព្រះសីហនុ ជំនួស​លោក យន្ត មីន

    សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​យល់ព្រម​ឱ្យលោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ លាលែងចេញពីតំណង​តាមការស្នើសុំ​របស់លោក ហើយ​គ្រោងដាក់លោក គួច ចំរើន ពី​អភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្ត​ព្រះសីហនុ​ជំនួស​វិញ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក​របស់​សម្តេច ហ៊ុន សែន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៩នេះ។

    អានបន្ត
  • អ្នក​ជំនាញ​កសិកម្ម​បារម្ភ​អំពី​ការ​លក់​ដីស្រែ​ប្រែ​ទៅជា​តំបន់​ពុះ​ដី​ឡូត៍​សម្រាប់​សង់ផ្ទះ​ល្វែង​លក់

    អ្នកជំនាញ​កសិកម្ម និង​សេដ្ឋកិច្ច បារម្ភ​អំពី​ការលក់​ដីស្រែ ហើយ​ប្រែ​ក្លាយទៅជា​តំបន់​ពុះ​ដី​ឡូត៍​សម្រាប់​សង់ផ្ទះ​ល្វែង​លក់ ដែល​បញ្ហា​នេះ​អាច​កើតមាន​ហានិភ័យ​ខ្ពស់​ដល់​ការ​ផ្គត់​ស្បៀង និង​វិបត្តិ​ខ្វះ​ដី ដែលមាន​សក្តានុពល​ស​ម្រា​ប់​បង្កបង្កើនផលរ​បស់​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​ខាងមុខ។ ពួកគាត់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​នានា គួរ​មាន​វិធានការ​ទប់ស្កាត់ និង​ពន្យល់​កសិករ អំពី​ហានិភ័យ​មួយចំនួន​ជុំវិញ​រឿងនេះ។ តែ​ទោះ​យ៉ាងណាក្តី អ្នកជំនាញ​ខាង​អចលនទ្រព្យ ថា​បញ្ហា​នេះ គឺជា​និន្នាការ​សង្គម មាន​ការ​វិវឌ្ឍន ដែល​ពិបាក​នឹង​ទប់ស្កាត់។

    អានបន្ត
  • ស្ថានទូត​​នៅ​ទីក្រុង​ភ្នំពេញ​​ចំនួន៥ ចេញ​សារ​រំលែក​ទុក្ខ​ដល់​ជន​រង​គ្រោះ នៃ​ការ​បាក់​រលំ​អគារ​នៅ​ខែត្រ​ព្រះសីហនុ

    ស្ថានទូត​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​​ចំនួន៥ ចេញ​សារ​រំលែក​ទុក្ខ​ដល់​ជន​រង​គ្រោះ ដោយសារ​ការ​បាក់​រលំ​អគារ​នៅ​ខែត្រ​ព្រះសីហនុ។ ស្ថានទូត​ទាំង៥ នោះ បាន​សរសេរ​រំលែក​ទុក្ខ​នៅ​លើ​ហ្វេសប៊ុក​របស់​ស្ថានទូត​របស់​ខ្លួន ដោយ​ស្ថានទូត​ខ្លះ​ចេញ​សារ​រំលែក​ទុក្ខ​នេះ កាល​ពី​ថ្ងៃ​ទី២៣ មិថុនា និង​ស្ថានទូត​ខ្លះ​ចេញ​នៅ​ថ្ងៃ​ទី២៤ មិថុនា​នេះ ដែល​មាន​ដូចជា ស្ថានទូត​សហរដ្ឋ​អាមេរិក ជប៉ុន បារាំង អូស្ត្រាលី និង​ចិន។

    អានបន្ត
  • ទំនាក់​ទំនង​រវាង​សម្តេច ហ៊ុន សែន និង​លោក លី ស៊ានឡុង ជួប​សុបិន្ត​អាក្រក់​មួយភ្លែត

    ជម្លោះ​ទស្សនៈ​លើ​បញ្ហា​ប្រវត្តិសាស្រ្ត​នាពេល​ថ្មីៗ​នេះ​ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក លី ស៊ានឡុង នាយក​រដ្ឋមន្រ្តី​សិង្ហបុរី ​យល់ឃើញ​ថា គឺជា​ការយល់​សប្តិ​អាក្រក់​មួយ​ភ្លែត ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ដែលពី​ដើមមក​គឺមាន​ទំ​នាក់ទំនង​គ្នា​ល្អ​ ហើយ​ទំនាក់ទំនង​នេះ ក្រោយតែ​រយៈពេល​១ថ្ងៃទេ ក្រោយ​សិង្ហបុរី​ទទួល​បាន​ឯករាជ្យ ពោលគឺ​កម្ពុជា​បាន​ទទួលស្គាល់​ឯករាជ្យ​របស់​សិង្ហបុរី ដូច្នេះ​ប្រទេស​ទាំង២​គួរតែ​បន្ត​ទំនាក់ទំនង​ល្អ​នឹងគ្នា​បន្ត​ទៀត។ នេះបើតាម​ការបញ្ជាក់​របស់​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​នៅ​ក្រោយ​ជំនួប​រវាង​នាយករដ្ឋមន្រ្តី​ទាំង២ នៅក្រុង​បាងកក ប្រទេស​ថៃ កាលពីថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០១៩។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo