កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.454
-
ព្រះមហាក្សត្របញ្ចប់មុខតំណែងលោក ថៃ នរៈសត្យា ពីរដ្ឋលេខាធិការក្រសួងវប្បធម៌
លោក ថៃ នរៈសត្យា ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយ។ នេះបើយោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៦២៩/៨៦៦ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ។
អានបន្ត -
ព្រះសង្ឃនៅខេត្តព្រះសីហនុបារម្ភពីសុវត្ថិភាពក្រោយមានការគំរាមអាយុជីវិតដើម្បីយកដីវត្ត
ព្រះសង្ឃគង់នៅវត្តអូរដំរី ខេត្តព្រះសីហនុ ភ័យព្រួយពីសុវត្ថិភាព បន្ទាប់ពីមានជនមិនស្គាល់អត្តសញ្ញាណ គំរាមអាយុជីវិត បំណងបណ្ដេញព្រះអង្គចេញពីវត្តដើម្បីយកដីវត្តលក់។ ចំណែកពុទ្ធបរិស័ទជាង ១រយគ្រួសារ (១៤៩) ដែលក្រាញននៀលការពារដីវត្តសង្ស័យថា បុគ្គលដែលគំរាមអាយុជីវិតព្រះសង្ឃគឺជាក្រុមបក្សពួក លោកស្រី ហ៊ឹម សុវណ្ណរី ដែលប៉ុនប៉ងរំលោភយកដីវត្តលក់។
អានបន្ត -
មុនសវនាការ អង្គការឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឱ្យទម្លាក់បទចោទលើអតីតអ្នកសារព័ត៌មានអាស៊ីសេរី
ស្របពេលដែលអតីតអ្នកកាសែតពីរនាក់របស់វិទ្យុអាស៊ីសេរី (RFA) នឹងទៅបំភ្លឺនៅសាលាឧទ្ធរណ៍នៅថ្ងៃទី២១ ខែមិថុនាស្អែកនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានថ្លែងថា អាជ្ញាធរកម្ពុជាគួរតែទម្លាក់បទចោទប្រឆាំងនឹងអ្នកទាំងពីរតែម្តង។
អានបន្ត -
បក្សប្រឆាំងថា ទាល់តែប្ដូរលោក ហ៊ុន សែន សិន ទើបវប្បធម៌នយោបាយថ្មីអាចដំណើរការបាន
គណបក្សសង្គ្រោះជាតិអះអាងថា គំនិតផ្ដួចផ្ដើមស្ដីពីវប្បធម៌នយោបាយថ្មី នឹងមិនអាចដំណើរការទៅមុខបានឡើយ ដរាបណាកម្ពុជាមិនទាន់មានការផ្លាស់ប្ដូរមេដឹកនាំបច្ចុប្បន្នទេនោះ។ ពេលថ្មីៗនេះ បញ្ញវន្តមួយក្រុមបានអះអាងថា ពួកគេកំពុងរៀបចំសកម្មភាពបណ្ដុះវប្បធម៌នយោបាយថ្មី ដើម្បីបន្សាបវប្បធម៌នយោបាយចាស់ ដែលមានលក្ខណៈមិនស្អាតស្អំ និងកំពុងបង្កមហន្តរាយដល់សង្គមជាតិ។ របបលោក ហ៊ុន សែន មិនចាប់អារម្មណ៍នឹងរឿងនេះឡើយ ចំណែកពលរដ្ឋវិញ ចង់ឱ្យក្រុមបញ្ញវន្តជួយរកដំណោះស្រាយបញ្ហានយោបាយ ជាជាងគិតគូរពីរឿងនេះ។
អានបន្ត -
អ.ស.ប បង្ហាញក្តីកង្វល់ចំពោះ“ការបំបិទសំឡេងដៃគូនយោបាយនៅកម្ពុជា”
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី១៩ ខែមិថុនា បានបង្ហាញកង្វល់របស់ខ្លួនចំពោះនិន្នាការ កើនឡើងនៃការគាបសង្កត់ដោយរដ្ឋាភិបាលកម្ពុជាទៅលើមតិយោបល់ផ្ទុយពីខ្លួន។ តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហៅការលើកឡើងបែបនេះថាជាការបំភ្លៃការពិតនៅកម្ពុជា។
អានបន្ត -
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអ.ស.បបារម្ភចំពោះការគាបសង្កត់លើអតីតសមាជិកគណបក្សប្រឆាំង
ការលើកឡើងពីការកង្វល់នេះកើតមានឡើងនៅចំពេលដែលសាលាដំបូងខេត្តបាត់ដំបងបន្តកោះហៅមន្ត្រីគណបក្សប្រឆាំងឲ្យចូលខ្លួនបំភ្លឺសំណុំរឿងបំពានសាលដីកាតុលាការកំពូលកម្ពុជា ដែលរំលាយបក្សប្រឆាំងកាលពីឆ្នាំ២០១៧ និងហាមមន្ត្រីបក្សនេះចំនួន១១៨រូបមិនឲ្យធ្វើនយោបាយ៥ឆ្នាំ។
អានបន្ត -
រដ្ឋបាលក្រុងកោះរ៉ុង ដំណើរការផ្លូវការជាមួយនឹងការរំពឹងថានឹងមានសេវាចាំបាច់ដល់ប្រជាជនដូចជាដីគោកដែរ
រដ្ឋបាលក្រុងកោះរ៉ុងត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃពុធម្សិលមិញ ដោយមានការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់មួយ ក្រោមការចូលរួមពីអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន។ ការប្រកាសពីដំណើរការនៃរដ្ឋបាលដីកោះ របស់ខេត្តព្រះសីហនុនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីការបង្កើតក្រុងកោះរ៉ុងនេះ កាលពីខែមករាឆ្នាំ២០១៩កន្លងទៅ។
អានបន្ត -
អ្នកកាសែតគ្មានព្រំដែនអំពាវនាវឲ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់លើលោក រ៉ាត់ រត្នមុនី
អង្គការអ្នកកាសែតគ្មានព្រំដែននៅថ្ងៃទី១៩ ខែមិថុនា ម្សិលមិញ អំពាវនាវឲ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់ប្រឆាំងនឹងអ្នកបកប្រែឲ្យបណ្តាញព័ត៌មានរុស្ស៊ី RT ដែលបានផលិតភាពយន្តឯកសារមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ»។ ក្រោយពីជាប់ឃុំរយៈពេល៦ខែមក តុលាការនឹងប្រកាសសាលក្រមប្រឆាំងលើរូបលោក រ៉ាត់ រត្នមុនី នៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ។
អានបន្ត -
ប្រធានអង្គការខ្ញុំខ្មែរ បដិសេធឈ្មោះ តោ និមល ថាមិនមែនជាសមាជិកខ្លួន ក្រោយមានប្រតិកម្មពីលោក ហ៊ុន ម៉ានិត
លោក ជា និច្ច ប្រធានអង្គការខ្ញុំខ្មែរ បានបដិសេធថា ចំពោះបុគ្គលឈ្មោះ តោ និមល (Tor Nimol) ដែលបានសរសេរព័ត៌មានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា លោក ហ៊ុន ម៉ានិត និងប្អូនស្រី មានលុយ ១០០លានដុល្លារក្នុងម្នាក់នៅក្នុងធនាគារមួយរបស់អាមេរិក គឺមិនមែនជាសមាជិករបស់អង្គការ ខ្ញុំខ្មែរ ទេ។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ានិត បានច្រានចោលចំពោះព័ត៌មានដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tor Nimol បានបង្ហោះ។
អានបន្ត -
លោក ហ៊ុន ម៉ានិត បដិសេធព័ត៌មានដែលថាលោកមានលុយ ១០០លានដុល្លារនៅធនាគារអាមេរិក
លោក ហ៊ុន ម៉ានិត កូនប្រុសសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាថ្ងៃទី២០ ខែមិថុនានេះ បានបដិសេធចំពោះព័ត៌មានដែលថា លោក និងប្អូនស្រី មានទឹកប្រាក់ក្នុងធនាគារមួយរបស់អាមេរិក ចំនួន ១០០លានដុល្លារក្នុងម្នាក់ៗ។
អានបន្ត -
លោកស្រី កុយ ពិសី៖ ឧបសគ្គព្រំដែនកម្ពុជា-ឡាវ គឺភាគីឡាវអនុវត្តខុសខ្លឹមសារ ដែលភាគីទាំងពីរផ្ញើទៅសុំជំនួយពីបារាំង
កម្ពុជានិងឡាវនៅមិនទាន់បានសម្រេចនូវកិច្ចព្រមព្រៀងរួមនៅឡើយទេលើសេចក្តីព្រាងTOR បន្ទាប់ពី ភាគីទាំងពីរ ឯកភាពគ្នាស្នើសុំដល់ភាគីបារាំងមកជួយគូសចម្លងផែនទីព្រំដែនដែលនៅសេសសល់។ ការមិនទាន់ត្រូវរ៉ូវគ្នានេះ គឺបណ្តាលមកពីភាគីឡាវបានអនុវត្តខុសនូវខ្លឹមសារ ដែលប្រមុខរដ្ឋាភិបាលទាំងពីរ បានស្នើទៅកាន់ប្រធានាធិបតីបារាំងកន្លងមក។
អានបន្ត -
សង្រ្គាមប៉ាការរវាង លោក សម រង្ស៊ី និង លោក ហោ ណាំហុង ផ្ទុះឡើងជាថ្មី ខណៈ លោក ហ៊ុន សែន ព្រមានប្តឹង លោក សម រង្ស៊ី ទៅតុលាការបារាំង
ជាថ្មីម្តងទៀត លោក សម រង្ស៊ី បានអះអាងថា លោកគឺជាអ្នកឈ្នះក្តីលើលោក ហោ ណាំហុង ករណីដែលលោកចោទថា អតីតប្រមុខការទូតកម្ពុជា គឺជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ ប៉ុន្តែលោក ហោ ណាំហុង បានគូសបញ្ជាក់ដោយបង្ហាញសាលដីកាមកជាមួយថា តុលាការបារាំងបានកាត់ក្តីឲ្យលោកឈ្នះលោក សម រង្ស៊ី លើសំណុំរឿងនេះ។ ប៉ុន្តែតុលាការបារាំងបានអភ័យទោសឲ្យ លោក សម រង្ស៊ី។
អានបន្ត -
លោក សម រង្ស៊ី ស្នើពលរដ្ឋជួយទប់ស្កាត់កុំឱ្យលោក ហ៊ុន សែន យកកម្ពុជាជាកម្មសិទ្ធិផ្ដាច់មុខ
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវឱ្យពលរដ្ឋខ្មែរយកពលរដ្ឋហុងកុង ដែលបានងើបឡើងតវ៉ាការពារសិទ្ធិសេរីភាពធ្វើជាគំរូ ដើម្បីជាបុព្វហេតុការពារជាតិ និងផលប្រយោជន៍របស់ជាតិទាំងមូល។
អានបន្ត -
សំំណុំរឿងបរិហារកេរ្តិ៍៖ សាលក្រមដែលនាំឲ្យលោកសម រង្ស៊ី និងលោកហោ ណាំហុង អះអាងថាជាអ្នកឈ្នះរៀងៗខ្លួន
សង្រ្គាមប៉ាកាបានផ្ទុះឡើងសាជាថ្មី រវាងលោកសម រង្ស៊ី និងលោកហោ ណាំហុង ទាក់ទងនឹងរឿងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ រហូតមានការប្តឹងផ្តល់គ្នាដល់តុលាការបារាំង ពាក់ព័ន្ធនឹងការលើកឡើងអំពីតួនាទីរបស់លោកហោ ណាំហុង នៅគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម។ ក៏ប៉ុន្តែ តាមការពិតទៅ នេះគឺជាសំណុំរឿងចាស់តាំងពី១០ឆ្នាំមុនមកម៉្លេះ។ តើតុលាការបារាំងបានធ្វើការសម្រេចយ៉ាងដូចម្តេចខ្លះបានជាភាគីម្ខាងៗសុទ្ធតែនាំគ្នាអះអាងថាខ្លួនឈ្នះរៀងៗខ្លួនបែបនេះ ?
អានបន្ត -
អាជ្ញាធរបដិសេធពីការចោទប្រកាន់ថា ផ្ទះលោក មាស នី ឆេះដោយការលួចដុត
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធនេះ លោក មាស នី ជាអ្នកវិភាគសង្គម និងនយោបាយអះអាងថា ពិតជាផ្ទះរបស់លោក ដែលបានឆេះកាលពីល្ងាចថ្ងៃម្សិលមិញ ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បន្ថែមលើនេះ លោក មាស នី បានដាក់ការសន្និដ្ឋានជំហ៊ានដំបូងថា ផ្ទះលោកឆេះអាចបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។ ជុំវិញករណីនេះអាជ្ញាធរបានអះអាងថា កំពុងធ្វើការស្រាវជ្រាវ និងបានប្រតិកម្មចំពោះការរិះគន់មួយចំនួនដែលបានចោទថា ផ្ទះលោក មាស នី ឆេះដោយការលួចដុត។
អានបន្ត -
អតីតអ្នកកាសែតអាស៊ីសេរីពីររូបនឹងបង្ហាញខ្លួនក្នុងសវនាការសាលាឧទ្ធរណ៍នៅសប្តាហ៍នេះ
អតីតអ្នកកាសែតអាស៊ីសេរីពីរនាក់នឹងទៅបំភ្លឺនៅសាលាឧទ្ធរណ៍ ហើយទាមទារឲ្យតុលាការដកការឃ្លាំមើល ដើម្បីអនុញ្ញាតឲ្យពួកគេទាំងពីរមានសេរីភាពក្នុងការធ្វើដំណើរ និងបំពេញការងារប្រចាំថ្ងៃ។ ពួកគេក៏ទាមទារឲ្យមានការប្រគល់សម្ភារៈដែលសមត្ថកិច្ចបានរឹបអូសផងដែរ។
អានបន្ត -
តំណាងសហគមន៍ឡពាងរងការគំរាមសម្លាប់ពីសន្តិសុខការពារដីឱ្យក្រុមហ៊ុន ខេ.ឌី.ស៊ី
សកម្មជនដីធ្លីឡពាងម្នាក់រងការគំរាមសម្លាប់ពីអ្នកភូមិជាមួយគ្នាដែលធ្វើការយាមដីឱ្យក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង ភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម។ សង្គមស៊ីវិលស្នើដល់អាជ្ញាធរចុះស៊ើបអង្កេតរកឱ្យឃើញមូលហេតុពិតប្រាកដ ក្នុងរឿងនេះ និងផ្ដន្ទាទោសអ្នកគំរាមទៅតាមច្បាប់។
អានបន្ត -
អ្នកជំនាញអ.ស.បព្រួយបារម្ភរឿងរដ្ឋាភិបាលបន្តនិន្នាការបង្ក្រាបសំឡេងប្រឆាំង
មន្ត្រីជំនាញអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ព្រួយបារម្ភរឿងរដ្ឋាភិបាលបន្តបំបិទ និងបង្ក្រាបសំឡេងប្រឆាំង។ ពួកគេអំពាវនាវដល់រដ្ឋាភិបាលឱ្យស្ដារស្ថានភាពឱ្យល្អប្រសើរឡើងវិញ និងងាកមករកវប្បធម៌សន្ទនា។ មន្ត្រីនាំពាក្យរដ្ឋាភិបាល បានសំដែងការសោកស្ដាយចំពោះការលើកឡើងនេះ ដោយចាត់ទុកថា ជាការផ្សព្វផ្សាយព័ត៌មានមិនពិត។
អានបន្ត -
សាលាក្តីខ្មែរក្រហមចាប់ផ្តើមសវនាការរឿងខ្វែងគំនិតគ្នាថាតើត្រូវកាត់ទោសលោកអោ អាន ឬទម្លាក់បទចោទ
លោក អោ អាន ជាអតីតមេបញ្ជាការរងភូមិភាគមជ្ឈឹម គ្រប់គ្រងគុក មន្ទីរសន្តិសុខ និងកន្លែងកាប់សម្លាប់ជាច្រើន ក្នុងតំបន់ ៤១ ៤២ និង ៤៣។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សទទូចឲ្យរដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពច្បាស់លាស់ដើម្បីរក្សាឋានៈអនុគ្រោះពន្ធ EBA
ក្រុមមន្ត្រីគណៈកម្មការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងការទូត នឹងចេញរបាយការណ៍ពាក់ព័ន្ធនឹងបេសកកម្មស្វែងរកការណ៍ពិតអំពីស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា នៅខែសីហាខាងមុខ ហើយភាគីកម្ពុជាមានពេលមួយខែ សម្រាប់ការជំទាស់។
អានបន្ត