កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.454
-
របបក្រុងភ្នំពេញសន្យារកមូលហេតុពិតនៃការបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ
របបក្រុងភ្នំពេញសន្យា ថានឹងរកឱ្យឃើញនូវមូលហេតុពិតប្រាកដ នៃការបាក់រលំអាគារកម្ពស់៧ជាន់នៅក្នុងខេត្តព្រះសីហនុ ដែលបានបណ្ដាលឱ្យមនុស្សស្លាប់កើនឡើងដល់ ២២នាក់ គិតត្រឹម ម៉ោង ១១យប់ ថ្ងៃ ទី២៣ មិថុនា និង២៤ នាក់ផ្សេងទៀតរងរបួស។ មេដឹកនាំ របបក្រុងភ្នំពេញ លោក ហ៊ុន សែន បានធ្វើទៅដល់កន្លែងកើតហេតុទាំងយប់ ថ្ងៃទី២៣ មិថុនា ក្នុងឯកសណ្ឋានជាយោធា ដើម្បីដឹកនាំកម្លាំងរុករក និងជួយសង្គ្រោះជនរងគ្រោះនៅក្នុងខេត្តព្រះសីហនុ។
អានបន្ត -
គ្រួសារជនរងគ្រោះក្នុងហេតុការណ៍អគារបាក់រលំ ស្ដាយសាច់ញាតិដែលស្លាប់ និងបារម្ភពីជីវភាពដុនដាប
មកដល់ល្ងាចថ្ងៃចន្ទ ទី២៤ មិថុនា ចំនួនមនុស្សស្លាប់ដោយសារការរលំអគារសំណង់នៅក្នុងក្រុងព្រះសីហនុ បានកើនដល់ ២៨នាក់ហើយ ចំណែកអ្នករបួសកើនដល់ ២៦នាក់។ សមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះនៅតែបន្តកាយគំនរសំណង់បាក់បែកចូលដល់ថ្ងៃទី៣ ហើយ ដែលសង្ស័យថា អាចមានជនរងគ្រោះកប់នៅក្រោមគំនរសំណង់ថែមទៀត។ ក្រុមគ្រួសារជនរងគ្រោះខ្លះបានយកសាកសពទៅធ្វើបុណ្យ និងខ្លះទៀត មិនទាន់រកឃើញសាកសពនៅឡើយ។ពួកគេសុទ្ធតែ បង្ហាញអារម្មណ៍សោកសង្រេង និងទាមទាររកយុត្តិធម៌។
អានបន្ត -
លោក លី ស៊ានឡុង បង្ហោះរូបថតជាមួយសម្តេច ហ៊ុន សែន ក្នុងជំនួបពិភាក្សាលើបញ្ហាប្រវត្តិសាស្រ្តនៅកម្ពុជា
លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានបង្ហោះរូបថតជាមួយសម្តេច ហ៊ុន សែន ១សន្លឹកនៅលើទំព័រហ្វេសប៊ុករបស់លោក ក្នុងជំនួបពិភាក្សាគ្នាមួយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងបាងកក ប្រទេសថៃ។
អានបន្ត -
អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ឧកញ៉ាម្នាក់ និងអាជ្ញាធរសង្កាត់កោះរ៉ុង ៥នាក់ រឿងក្លែងបន្លំឯកសារដីធ្លី
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ឧកញ៉ាម្នាក់ ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ឈ្មោះ សុខ ប៊ុន និងអាជ្ញាធរ នៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ចំនួន៥នាក់ ពីបទ ក្លែងបន្លំឯកសារដីធ្លី រំលោភយកដីពលរដ្ឋច្រើនហិកតារ នៅសង្កាត់កោះរ៉ុង។ សង្គមស៊ីវិលឃ្លាំមើលសិទ្ធិដីធ្លី និងធនធានធម្មជាតិ សង្ឃឹមថា តុលាការនឹងបន្ត ចោទប្រកាន់អ្នកមានលុយ និងអំណាចផ្សេងទៀត ដែលកំពុងរំលោភយកដីពលរដ្ឋ។
អានបន្ត -
សារព័ត៌មានអន្តរជាតិធំៗបានចាប់អារម្មណ៍ខ្លាំងរឿងបាក់អាគារសម្លាប់មនុស្សនៅខេត្តព្រះសីហនុ
តាំងពីថ្ងៃសៅរ៍ ទី២២ មិថុនាដែលជាថ្ងៃកើតហេតុការណ៍បាក់រលំអាគារកម្ពស់៧ជាន់នៅក្នុងខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ សារព័ត៌មានអន្តរជាតិធំៗនៅលើពិភពលោកបាន និងកំពុងបន្តតាមដាន និងចុះផ្សាយជាបន្តបន្ទាប់។ តើសារព័ត៌មានអន្តរជាតិណាខ្លះដែលចាប់អារម្មណ៍ខ្លាំងពីរឿងនេះ ហើយថាតើពួកគេធ្វើអត្ថាធិប្បាយយ៉ាងម៉េចខ្លះ?
អានបន្ត -
សកម្មជននិងមន្ត្រីបក្សប្រឆាំងនៅកំពង់ធំថា ប៉ូលិសបន្តឃ្លាំមើលខ្លួនជួបជុំហូបនំបញ្ចុក
សកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ អះអាងថា ប៉ូលិសនៅតែបន្តឃ្លាំមើល ពួកគេជួបជុំគ្នាហូបនំបញ្ចុក នៅឃុំក្រវ៉ា ស្រុកបារាយណ៍។ មេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ឃុំក្រវ៉ា ចាត់ទុកថា ការបន្តឃ្លាំមើល និងថតរូប ពួកគេ ជួបជុំគ្នាហូបនំបញ្ចុកនេះ ជាការបំភិតបំភ័យ និងធ្វើឱ្យភ្ញៀវជាច្រើននាក់ ភ័យខ្លាច មិនហ៊ានចូលរួមកម្មវិធីនោះឡើយ។
អានបន្ត -
របបក្រុងភ្នំពេញសន្យារកមូលហេតុពិតនៃការបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ
របបក្រុងភ្នំពេញសន្យា ថានឹងរកឱ្យឃើញនូវមូលហេតុពិតប្រាកដ នៃការបាក់រលំអាគារកម្ពស់៧ជាន់នៅក្នុងខេត្តព្រះសីហនុ ដែលបានបណ្ដាលឱ្យមនុស្សស្លាប់កើនឡើងដល់ ២២នាក់ គិតត្រឹម ម៉ោង ១១យប់ ថ្ងៃ ទី២៣ មិថុនា និង២៤ នាក់ផ្សេងទៀតរងរបួស។ មេដឹកនាំ របបក្រុងភ្នំពេញ លោក ហ៊ុន សែន បានធ្វើទៅដល់កន្លែងកើតហេតុទាំងយប់ ថ្ងៃទី២៣ មិថុនា ក្នុងឯកសណ្ឋានជាយោធា ដើម្បីដឹកនាំកម្លាំងរុករក និងជួយសង្គ្រោះជនរងគ្រោះនៅក្នុងខេត្តព្រះសីហនុ។
អានបន្ត -
មេដឹកនាំក្រុមជំទាស់រិះគន់រដ្ឋាភិបាលលោកហ៊ុន សែនរឿងបាក់រលំអគារនៅខេត្តព្រះសីហនុ
មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោក សម រង្ស៊ី បានចូលរួមសម្តែង មរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះទាំងស្លាប់និងរបួសយ៉ាងតិច៤៣នាក់ ដោយការបាក់រលំ អគារ៧ ជាន់ក្នុងខេត្តព្រះសីហនុផងដែរ ដោយថែមទាំងបានវាយប្រហាររដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនយ៉ាងធ្ងន់ធ្ងរទៀតផង។
អានបន្ត -
នាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យមេដឹកនាំអាស៊ានជំរុញពាណិជ្ជកម្មបន្ថែមនៅក្នុងតំបន់
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើដល់អង្គប្រជុំអាស៊ានជាពិសេសប្រមុខរដ្ឋាភិបាលអាស៊ានឲ្យជំរុញការធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន។ សំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នៅឯក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី២២ ខែមិថុនា។
អានបន្ត -
តំណាងអាជីវករ ព្រួយបារម្ភពីការរើផ្សារបន្លែនៅផ្សារ«ដើមគ»
ក្រុមតំណាងអាជីវករផ្សារ«ដើមគ»ជាច្រើនបានរៀបចំលិខិតរួមគ្នាមួយទៅកាន់ លោក ឧបនាយករដ្ឋមន្ត្រីប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីជួបបំភ្លឺអំពីការរើផ្សារ បន្លែទៅខាងក្រៅរាជធានីភ្នំពេញ។
អានបន្ត -
មេឃុំបក្សប្រឆាំងជាប់ឆ្នោតមួយរូបនៅស្ទឹងត្រែងសុខចិត្តដើររើសខ្យងលក់ក៏មិនចុះចូលCPP
មេឃុំស្រែគរជាប់ឆ្នោត កូតាពីគណបក្សសង្គ្រោះជាតិ នៅខេត្តស្ទឹងត្រែង បានជ្រើសរើសមុខរបរ ដើររកខ្យងតាមបឹង និងត្រពាំង ដើម្បីលក់ចិញ្ចឹមជីវិត ក្រោយពីបាត់បង់ដំណែង ដោយមិនចុះចូលបម្រើគណបក្សកាន់អំណាចនោះទេ បើទោះបីជាមានការគំរាម និងអូសទាញលោកយ៉ាងណាក៏ដោយ។មេឃុំស្រែគរ ស្រុកសេសាន លោក សៀក មេគង្គ ដែលរបបក្រុងភ្នំពេញដកពីតំណែង ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំស្រែគរ ពីរអាណត្តិមកហើយ។
អានបន្ត -
ព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី ចូលរួមរំលែកទុក្ខក្រុមគ្រួសារអ្នកស្លាប់ក្នុងហេតុការណ៍រលំអគារ
មួយថ្ងៃក្រោយហេតុការណ៍រលំអគារនៅខេត្តព្រះសីហនុ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារនៃសព តាមរយៈទំព័រហ្វេសបុកនៅថ្ងៃអាទិត្យនេះ។ ចំណែក លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប៉ុន្មានម៉ោងក្រោយហេតុការណ៍រលំអគារនេះ លោកបានផ្ញើសាររំលែកទុក្ខពីប្រទេសថៃដល់ក្រុមគ្រួសារអ្នកស្លាប់ផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកករណីរលំអគារនេះ កើតឡើងដោយសារការធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់។ សូមជម្រាបជូនថា គិតមកដល់ព្រឹកថ្ងៃអាទិត្យនេះ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍រលំអគារនៅខេត្តព្រះសីហនុ បានកើនឡើងដល់១៧នាក់ និងមានអ្នករបួសបាន២៤នាក់។
អានបន្ត -
តុលាការបដិសេធ បណ្តឹងឧទ្ធរណ៍ករណីអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំង ២នាក់
សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី ២១ខែមិថុនានេះ បានបដិសេធបណ្តឹងឧទ្ធរណ៍ ទម្លាក់ចោលបទចោទប្រកាន់ និងបញ្ចប់ការដាក់ឱ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ លើអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី (RFA) ទាំង ២នាក់ គឺលោក អ៊ួន ឈិន និងលោកយាង សុធារិន ហៅ យាង សុជាមេត្តា។ មេធាវីការពារក្តីឲ្យអតីតអ្នកសារព័ត៌មានទាំង ២រូប បានអះអាងថា លទ្ធផលនេះ គឺអាចបើកផ្លូវឲ្យមានការប្តឹងសារទុកទៅតុលាការកំពូលបានតាមក្រមនីតិវិធី ប៉ុន្តែលោក នឹងពិភាក្សាបន្តជាមួយកូនក្តីសិន។
អានបន្ត -
លោក អ៊ឹម ឈុនលឹម ជាប់ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯលោក កែវ ពុទ្ធរស្មី ក្លាយជាសមាជិកថ្មី
ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ៣ឆ្នាំលើកទី៨ (២០១៩-២០២២) នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ ក្រៅពីការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏មានការប្រកាសសមាជិកថ្មីចំនួន ០៣រូប ផងដែរ គឺលោក កែវ ពុទ្ធរស្មី លោក ហ៊ី សោភា និងលោកស្រី លី វួចឡេង។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សថា ការមិនទទួលស្គាល់ពីការរំលោភសិទ្ធិមនុស្សគឺធ្វើឱ្យប៉ះពាល់ប្រជាប្រិយភាពបក្សកាន់អំណាច
មន្ត្រីការពារសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាលច្រានចោលរបាយការណ៍ស្ដីពីការរំលោសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ នឹងមិនចំណេញដល់រដ្ឋាភិបាលនោះទេ។
អានបន្ត -
សាលាឧទ្ធរណ៍ថា អតីតបុគ្គលិកអាស៊ីសេរីលែងស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការហើយ
សាលាឧទ្ធរណ៍ប្រកាសច្រានចោលបណ្ដឹងទាស់របស់អតីតបុគ្គលិកអាស៊ីសេរីពីររូប ដោយយោងលើហេតុផលថា បណ្ដឹងនេះមិនត្រូវតាមលក្ខណៈផ្លូវច្បាប់។ ក៏ប៉ុន្តែ សាលាឧទ្ធរណ៍បានអះអាងថា អ្នកទាំងពីរលែងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការហើយ ដោយសារនៅក្នុងដីកាដំណោះស្រាយបញ្ជូនរឿងទៅជំនុំជម្រះរបស់ចៅក្រមស៊ើបសួររបស់តុលាការក្រុងភ្នំពេញ មិនបានដាក់អ្នកទាំងពីរឱ្យស្ថិតក្រោមការត្រួតពិនិត្យបន្តទៀតនោះឡើយ។
អានបន្ត -
តុលាការខេត្តបាត់ដំបង និងបន្ទាយមានជ័យ បន្តកោះហៅសកម្មជនបក្សប្រឆាំងទៅសាកសួរនៅថ្ងៃទី២១ ខែមិថុនា
សាលាដំបូងខេត្តបាត់ដំបងចេញដីកាកោះហៅសមាជិកក្រុមប្រឹក្សាខេត្តនៃគណបក្សសង្គ្រោះជាតិម្នាក់ទៅសាកសួរជាលើកទី២ ជុំវិញសំណុំរឿងជួបជុំទទួលទាននំបញ្ចុកនាពេលកន្លងទៅ។ ចំណែកសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានចេញដីកាកោះហៅប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិនៅស្រុកមង្គលបូរីទៅសួរនាំដែរ។ មន្ត្រីបក្សប្រឆាំងដែលទទួលបានដីកាកោះហៅនេះអះអាងថា ករណីនេះ គឺជារឿងនយោបាយមិនមែនជារឿងអនុវត្តច្បាប់នោះទេ។
អានបន្ត -
មុនពេលសាលក្រម អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនទទូចឲ្យតុលាការកម្ពុជាទម្លាក់បទចោទលើអ្នកប្រែឲ្យ RT
មុនពេលប្រកាសសាលក្រមដែលនឹងប្រកាសនៅចុងខែមិថុនានេះ អង្គការការពារសិទ្ធិអ្នកកាសែតធំមួយបានចាត់ទុកការចោទរបស់តុលាការកម្ពុជាលើលោក រ៉ាត់ រត្នមុនី អ្នកបកប្រែឲ្យបណ្តាញទូរទស្សន៍រដ្ឋរុស្ស៊ី Russia Today ថាជាការប្រឌិត ហើយទាមទារឲ្យតុលាការទម្លាក់បទចោទនេះ។
អានបន្ត -
សម្តេច ស ខេង សម្រេចបណ្តេញមន្ត្រីនគរបាលចំនួន ២០រូបចេញពីក្របខណ្
មន្ត្រីនគរបាលជាតិចំនួន ២០រូបនៃស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានដកហូតឋានន្តរសក្កិ និងបណ្ដេញចេញផុតពីក្របខណ្ឌមន្ត្រីរាជការ មូលហេតុបោះបង់ចោលការងារ។ នេះបើយោងតាមប្រកាសស្ដីពីការបណ្ដេញចេញផុតពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩៕
អានបន្ត -
លោក ហ៊ុន ម៉ានិត គ្រោងប្ដឹងអង្គការ និងម្ចាស់ហ្វេសប៊ុកមួយដែលចោទលោកមានលុយរាប់លានដុល្លារ
កូនប្រុសទី២របស់ លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ មិថុនាថា លោកកំពុងតែពិចារណា ថាតើគួរប្រើនីតិវិធីច្បាប់ប្ដឹង អង្គការ ឈ្មោះ "ខ្ញុំខ្មែរ" និងម្ចាស់គណនីហ្វេសប៊ុក តោ និមល (Tor Nimol) ឬក៏ទុកចោល ករណីចោទប្រកាន់រូបលោក និងប្អូនស្រី លោក ថា មានប្រាក់រាប់លានដុល្លារ។ ការព្រមាននេះ ដោយសារតែ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ តោ និមល បានបង្ហោះព័ត៌មានមួយ កាលពីថ្ងៃទី១៨ មិថុនា ដែលថា៖ «កូនប្រុស របស់លោក ហ៊ុន សែន មានលុយ មួយរយលានដុល្លារ នៅក្នុងធនាគារ ធីឌី ក្នុងប្រទេសកាណាដា (TD bank of Canada)។
អានបន្ត