កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ក្រសួង​យុត្តិធម៌​ព្រមាន​អង្គការ​លីកាដូ​ពី​ការ​អះអាង​ពី​ចំនួន​អ្នក​ទោស​នយោបាយ

    មន្ត្រី​ក្រសួង​យុត្តិធម៌ ព្រមាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ឲ្យ​ពិចារណា​ពី​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​អះអាង​ពី​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា។ មន្ត្រី​រូប​នេះ​បញ្ជាក់​ថា អាជ្ញាធរ​អាច​នឹង​មាន​វិធានការ​ចំពោះ​សកម្មភាព​នេះ ប្រសិន​បើ​រក​ឃើញ​ថា អង្គការ​លីកាដូ ធ្វើ​ខុស​ច្បាប់។ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា បាន​បង្កើត​ឲ្យ​មាន​ទំព័រ​មួយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) បង្ហាញ​ព័ត៌មាន​ពី​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា។ អ្នក​ច្បាប់​បញ្ជាក់​ថា កម្ពុជា ក៏​មិន​ខុស​ពី​ប្រទេស​ដទៃ​ជាច្រើន​ទៀត​ដែរ គឺ​ពុំ​មាន​ច្បាប់​ដែល​ចែង​ពី​អ្នក​ទោស​នយោបាយ​ឡើយ។

    អានបន្ត
  • សកម្មជនបក្សប្រឆាំងពីររូបត្រូវបានឃាត់រយៈពេលខ្លី ខណៈប្រមូលស្នាមមេដៃទាមទារដោះលែងអ្នកជាប់ឃុំ

    មន្ដ្រីគណបក្សប្រឆាំងខេត្ដកំពង់ធំឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនរយៈពេលខ្លីលើសកម្មជនគណបក្សសង្រ្គោះជាតិពីររូប ខណៈពួកគេប្រមូលស្នាមមេដៃយកទៅថ្វាយព្រះមហាក្សត្រទាមទារឲ្យដោះលែងអ្នកនយោយបាយ និងមន្ដ្រីសិទ្ធិមនុស្ស។ សកម្មជនទាំងនោះមានឈ្មោះ លាញ់ លៀង និងឈ្មោះ ប៉ុន សុវណ្ណារ៉ា ពួកគេរស់នៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសទបលង្ល័ង ខេត្ដកំពង់ធំ។

    អានបន្ត
  • គណបក្សប្រឆាំងរកអន្តរាគមន៍ពីប្រ​ទេសហត្ថលេខី ករណីនយោបាយនៅកម្ពុជា​

    គណបក្សប្រឆំាងឲ្យដឹងថាខ្លួនបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យជួយអន្តរាគមន៍ ករណីស្ថានការណ៍នយោបាយនៅកម្ពុជាដែលកំពុងឡើងកម្តៅ។ ការរកអន្តរាគមន៍ពីអន្តរជាតិនេះធ្វើឡើងបន្ទាប់ពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៥៣រូបក្នុងចំណោម៥៥រូបបានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហា ក្សត្រ នរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។

    អានបន្ត
  • ក្រុមហ៊ុនភ្នំពេញ​ស៊ូហ្គើរ និងពលរដ្ឋ៣៦៤គ្រួសារ ព្រមព្រៀង​គ្នាដោះស្រាយ​ជម្លោះដីធ្លី នៅខេត្តកំពង់ស្ពឺ

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋ ៣៦៤គ្រួសារមកពីភូមិចំនួន ១២ នៅក្នុងស្រុកឱរ៉ាល់ និងក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ បានចុះកិច្ចព្រមព្រៀងដើម្បី ដោះស្រាយជម្លោះដីធ្លី ដែលអូសបន្លាយ​ពេលជាយួរ​មកហើយ។ កិច្ចព្រមព្រៀងនេះ ចុះហត្ថលេខាដោយតំណាងប្រជាពលរដ្ឋ ១០រូប ដែលតំណាងឲ្យពលរដ្ឋទាំង៣៦៤គ្រួសារ និងតំណាងភាគីក្រុមហ៊ុន ដោយមានការចូលរួមជាសាក្សី ពីសំណាក់លោក ចាន់ តារា អភិបាលរងខេត្តកំពង់ស្ពឺ លោកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ តំណាងអង្គការសង្គមស៊ីវិល មេធាវីតំណាងប្រជាពលរដ្ឋ និងមេធាវីតំណាងក្រុមហ៊ុន ព្រមទាំងតំណាង​គណបក្ស​នយោបាយ នៅថ្នាក់មូលដ្ឋានកាលពីថ្ងៃទី១៦ ឧសភា ២០១៦។

    អានបន្ត
  • កម្មករ​ដាំ​ដំឡូងមី​ឲ្យ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ពោធិ៍សាត់​ព្រមាន​តវ៉ា​បិទ​ផ្លូវ​ទាមទារ​បើក​ប្រាក់​ខែ

    ក្រុម​អ្នក​បកប្រែ​ឲ្យ​មេការ​ជនជាតិ​ចិន និង​កម្មករ​ដាំ​ដំឡូងមី​ឲ្យ​ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​ដី​វិនិយោគ​បន្ត​ពី​ក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ព្រមាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៥ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ភាគី​ក្រុមហ៊ុន ពន្លឿន​បើក​ប្រាក់​ឈ្នួល​ដែល​អាក់ខាន​បើក​ឲ្យ​ពួក​គាត់​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​នោះ។ អាជ្ញាធរ​ថា​នឹង​ទប់ស្កាត់​មិន​ឲ្យ​មាន​សកម្មភាព​បិទ​ផ្លូវ​នេះ​កើត​ឡើង​ទេ។ ក្រោយ​ពី​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចំនួន​បួន​លើក​នៅ​ផ្ទះ​តំណាង​ក្រុមហ៊ុន ក្បែរ​ការដ្ឋាន​ដាំ​ដំឡូងមី ឋិត​នៅ​ភូមិ​ក្បាលដំរី នៃ​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ មិន​ទទួល​បាន​ដំណោះស្រាយ​នោះ ក្រុម​អ្នក​តវ៉ា​ព្រមាន​ប្រមូល​គ្នា ២០០​នាក់ ដើម្បី​តវ៉ា​បិទ​ផ្លូវ​ជាតិ​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា វិញ​ម្ដង។ ពួក​គេ​ថា បើ​ទោះ​ជា​ក្រុមហ៊ុន​នៅ​ដំណើរ​ការ​ទៀត ក៏​កម្មករ​ភាគ​ច្រើន​លែង​ចង់​ធ្វើ​ដែរ ព្រោះ​តែ​លំបាក​បើក​ប្រាក់។

    អានបន្ត
  • លោក អ៉ិត សំហេង៖ ច្បាប់សហជីពនឹងឆ្លើយតប លើតម្រូវការរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ នយោបាយឡើយ

    (ភ្នំពេញ)៖ ថ្លែងក្នុងជំនួបពិភាក្សាជាមួយលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងពីការ អនុវត្តច្បាប់សហជីពថា ច្បាប់នេះ នឹងឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ កម្មករនិយោជិត និងក្រុមសហជីព ក៏ដូចជា ដៃគូពាណិជ្ចកម្មដោយមិនមាន ការប្រកាន់និន្នាការនយោបាយ ណាមួយឡើយ។ ក្នុងជំនួបពិភាក្សានេះលោក William A. Heidt បានលើកឡើងពីការព្រួយបានរម្ភ ចំពោះការអនុវត្ត ច្បាប់សហជីពថា «កន្លងមក មានប្រទាញប្រទង់ តវ៉ា ពីសំណាក់កម្មករ និងក្រុមសហជីពមួយចំនួន ពីការមិនគាំទ្រ និងមិនព្រមទទួលយកការអនុម័តច្បាប់នេះ»។ ឆ្លើយតបនឹងបញ្ហានេះលោករដ្ឋមន្រ្តី បានបញ្ជាក់ពន្យល់ថា « រាជរដ្ឋាបាលកម្ពុជា បានសម្រេចបានការអនុម័តច្បាប់សហជីព ដោយច្បាប់នេះ នឹងអនុវត្តដោយរលូន ដែលធានាបាននូវការផ្ដល់ផលប្រយោជន៍ ទៅគ្រប់ភាគី ជាពិសេសមានការផ្ដល់សិទ្ធិសេរីភាព ទៅដល់បណ្ដាកម្មករនិយោជិត ក្រុមសហជីព ឱ្យបានស្មើគ្នា ដោយមិនប្រកាន់និន្នាការ ខាងណាឡើយ និងមានការពារសន្តិសុខ សណ្ដាប់ធ្នាប់ជម្រុញឱ្យរោងចក្រ សហគ្រាស បង្កើនការយកចិត្តទុកដាក់ដល់សុខភាព សុវត្ថិភាពកម្មករឱ្យបានដិតដល់»។

    អានបន្ត
  • សកម្មជន​CNRP នាំគ្នា​ឈរ​មុខផ្ទះ​ឯកឧត្តម កឹម សុខា ក្រោយ​មាន​ដីកា​កោះហៅ​ជាថ្មី​

    សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ជាង​៣០​នាក់​បាននាំគ្នា​ទៅ​ឈរ​ខាងមុខផ្ទះ​ឯកឧត្តម កឹម សុខា ក្រោយពី​ឮដំណឹង​ថា ប្រធានស្តីទី​រូបនេះ​ត្រូវបាន​តុលាការ​ចេញ​ដីការ​កោះហៅ ជា​លើក​ទី​២ ដើម្បី​ចូលខ្លួន​បំភ្លឺ​នៅក្នុង​តុលាការ​។​ ​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ បាន​បញ្ជាក់ថា ការជួប​ជុំគ្នា​មុខផ្ទះ​ឯកឧត្តម កឹម សុខា នេះ​គឺ​ពួកគេ​គ្រាន់តែ​ចង់​ពិនិត្យមើល​លិខិត​កោះហៅ​របស់​តុលាការ ដែល​បាន​យកមក​បិទ​នៅផ្ទះ​ឯកឧត្តម កឹម សុខា ប៉ុណ្ណោះ ហើយ​គ្មាន​គោលបំណង​អ្វី​ឡើយ​។​

    អានបន្ត
  • លោក កឹម សុខា មិន​ចូលបំភ្លឺនៅតុលាការជាលើកទីពីរ

    ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា មិនបានចូលទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ តាមការកោះអញ្ជើញរបស់ព្រះរាជអាជ្ញាក្នុងសំណុំរឿងសញ្ចារកម្ម ដែលពាក់ព័ន្ធនឹងខ្សែអាត់សំឡេងដែលត្រូវបានចោទប្រកាន់រឿងស្រីកំណាន់កាលពីកន្លងមក។ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការក្នុងនាមជាសាក្សី នៅថ្ងៃទី១៧ ខែឧសភា វេលាម៉ោង៩ព្រឹក។ នេះជាលើកទីពីរហើយដែលលោកកឹម សុខា មិនបានចូលខ្លួនទៅតុលាការ ដោយការកោះហៅទីមួយទាក់ទងនឹងដំណើររឿងដែលសកម្មជនល្បីឈ្មោះតាមបណ្តាញហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍ក្នុងសំណុំរឿងបែកធ្លាយខ្សែអាត់សំឡេងដូចគ្នា។

    អានបន្ត
  • នៅព្រឹកថ្ងៃនេះ លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនមកដល់សាលាឧទ្ធរណ៍ ដើម្បីបើកសវនាការលើសំណើសុំនៅក្រៅឃុំ

    (ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖១៥នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនមកដល់សាលាឧទ្ធរណ៍ ដើម្បីបើកសវនាការលើសំណើសុំនៅក្រៅឃុំ។ សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ ភូ​ ពៅ​ស៊ុន​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ,​ លោក​ សួស​ សំអាត​ និង​ ងួន​ អ៊ីម​ ជាសមាជិក​ ព្រមទាំង​លោក​ ង៉ែត​ សារ៉ាត​ ជា​តំណាង​មហាអយ្យការ​ ។

    អានបន្ត
  • សាលាឧទ្ធរណ៍​បដិសេធសំណើ​សុំនៅក្រៅឃុំ​របស់តំណាងរាស្រ្ត​ អ៊ុំ សំអាន​

    សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារនេះបានច្រានចោលសំណើសុំនៅក្រៅឃុំរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដោយអះអាងថាដំណើរការស៊ើបអង្កេតរបស់សាលាដំបូងមិនទាន់បញ្ចប់នៅឡើយ។ នៅព្រឹកថ្ងៃអង្គារនេះ លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនមកសាលាឧទ្ធរណ៍ ដោយដៃជាប់ខ្នោះ។ ក្រោយបញ្ចប់សវនាការ មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន គឺលោក ជូង ជូងី បានថ្លែងប្រាប់អ្នកសារព័ត៌មានចៅក្រមសម្រេចមិនឲ្យលោកនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមមូលហេតុពីរ គឺទីមួយសាលាដំបូងមិនទាន់បញ្ចប់ការស៊ើបអង្កេតនិងទីពីរគឺលោកអាចបង្កចលាចលក្នុងសង្គម ប្រសិនបើនៅក្រៅឃុំ។

    អានបន្ត
  • អ្នកតស៊ូមតិចង់ឲ្យមានអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា

    អង្គការផ្នែកតស៊ូមតិមួយចំនួនជំរុញឲ្យមានការទទួលស្គាល់ភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានិងទទួលយកកូនមកចិញ្ចឹម ដោយអះអាងថាដើម្បីបំបាត់ការរើសអើងភេទនៅក្នុងសង្គម។ អង្គការសង្គមស៊ីវិលចំនួន២០ដែលមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមរ៉ាក់ អង្គការសេវាសង្គមសុខភាពបុរស និងអង្គការផ្សេងៗទៀត បានចេញសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី១៧ ខែឧសភា នៅក្នុងខួបទី១១ឆ្នាំ នៃទិវាអន្តរជាតិប្រឆាំងការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នា។ សេចក្ដីថ្លែងការណ៍លើកឡើងថាការអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការជាប្ដីប្រពន្ធនឹងគ្នាបាននិងមានសិទ្ធិសុំកូនចិញ្ចឹម គឺអាចធ្វើឲ្យមានភាពប្រសើរក្នុងចំណោមពលរដ្ឋកម្ពុជាដោយមិនគិតយេនឌ័រ។

    អានបន្ត
  • អង្គការមួយចំនួនថាស្ថានការណ៍សិទ្ធិមនុស្សពេលនេះឈានទៅរកគ្រោះថ្នាក់

    មន្រ្តីសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន បង្ហាញកាយល់ឃើញថា អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ពេលនេះ កំពុងប្រឈមនឹងគ្រោះថ្នាក់ ខណៈរដ្ឋាភិបាលគំរាមឲ្យចាត់វិធាការ អ្នកធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស ដែលកំពុងជាប់ឃុំ។ នៅថ្ងៃទី៩ខែឧសភានេះ អាជ្ញាធរមានសមត្ថកិច្ច របស់រដ្ឋាភិបាលបានឃាត់ខ្លួនអ្នកធ្វើយុទ្ធនាការ៨នាក់ ដោយរដ្ឋាភិបាលថាខ្លួនព្រួយបារម្ភអ្នកទាំងនោះ អាចបង្កឲ្យមាន ចលនាបដិវត្តន៍ពណ៌ ផ្តួលរលំរដ្ឋាភិបាល ដូចប្រទេសមួយចំនួន នៅលើពិភពលោក ។

    អានបន្ត
  • ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​រតនគិរី​រងការ​ទន្ទ្រាន​កាន់កាប់​ខុស​ច្បាប់

    តំបន់​ដី​ដែល​សហគមន៍​បាន​ចុះ​បញ្ជី​ជា​កម្មសិទ្ធិ​សមូហភាព​ផ្លូវការ​នៅ​ភូមិ​ឡាអិន ឃុំ​តឺន ស្រុក​កូនមុំ ខេត្ត​រតនគិរី ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​ចូល​ទៅ​កាន់កាប់​កាន់​តែ​ច្រើន​ប៉ះពាល់​ទៅ​លើ​តំបន់​ដី​កប់​សព ដី​ត្រៀម​បម្រុង និង​ដី​សាលារៀន​ជាដើម។ តើ​មាន​ហេតុផល​អ្វី​ខ្លះ​បាន​ជា​ពលរដ្ឋ​ក្រៅ​សហគមន៍​ចូល​ទៅ​កាន់កាប់​ដី​ដែល​ចុះ​បញ្ជី​កម្មសិទ្ធិ​សហគមន៍​នេះ​បាន?

    អានបន្ត
  • ជន​ជាតិ​ដើម​ភាគ​តិច​៣​គ្រួសារ​នៅ​មណ្ឌលគិរី​ប្ដឹង​មនុស្ស​៤​នាក់​ពី​បទ​លក់​ដី​ភូមិ

    មន្ត្រី​ការិយាល័យ​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី ជំរុញ​អាជ្ញាធរ​ដោះស្រាយ​បណ្ដឹង​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង ៣​គ្រួសារ​ដែល​ដាក់​ទៅ​កាន់​អាជ្ញាធរ​ខេត្ត​ឲ្យ​បញ្ឈប់​គម្រោង​លក់​ដី​ភូមិ​ចាស់​សហគមន៍​ទៅ​ឲ្យ​ឈ្មួញ​ខុស​ច្បាប់។ ការ​ទទូច​នេះ ខណៈ​ដែល​ក្រុម​មន្ត្រី​មូលដ្ឋាន​កំពុង​រៀបចំ​ឯកសារ​ផ្ទេរ​សិទ្ធិ​លក់​ដី​នោះ។ ប្រជាពលរដ្ឋ ៣​គ្រួសារ រស់​នៅ​ភូមិ​ពូតាំង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ប្ដឹង​ចោទ​មនុស្ស​ចំនួន ៤​នាក់ ពី​បទ​លក់​ដី​ភូមិ​ចាស់​របស់​សហគមន៍​ដែល​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កំពុង​អាស្រ័យ​ផល។

    អានបន្ត
  • លោក ហ៊ុន សែន ព្រមានបក្សប្រឆាំង​កុំ​ឲ្យ​សុំជំនួយពី​លោក​​រឿងដំណើរការតុលាការ​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងព្រមានជាសាធារណៈកុំឲ្យបក្សប្រឆាំងរកជំនួយពីរូបលោកឲ្យជួយរឿងពាក់ព័ន្ធនឹងដំណើរការរបស់តុលាការ ដោយលោកបានប្រតិកម្មខ្លាំងៗទៅលើអ្នកមួយចំនួនដែលលោកថាប្រមាថភរិយានិងកូនរូបលោកទាក់ទងនឹងវៀតណាម។ លោកនាយករដ្ឋមន្រ្តីមិនបានថ្លែងចំៗសំដៅដល់ភាគីណានោះទេ តែលោកហាក់សំដៅទៅគណបក្សប្រឆាំងដែលលោកថាបានប្រមាថភរិយារបស់លោកថាជាប្រពន្ធរបស់មេដឹកនាំវៀតណាមម្នាក់និងថាកូនប្រុសច្បងរបស់លោក លោក ហ៊ុន ម៉ាណែត ជាកូនរបស់វៀតណាម។

    អានបន្ត
  • អង្គរក្ស​មិន​ឲ្យ​អ្នកកាសែត​VOD​យកព័ត៌មានពិធីចែកសញ្ញាបត្រ​ក្រោមអធិបតីភាពនាយកដ្ឋមន្រ្តី

    អ្នកយកព័ត៌មានវីអូឌីផ្នែកថតវីដេអូត្រូវបានអង្គរក្សរបស់នាយករដ្ឋមន្រ្តីឲ្យចេញពីសាលចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំភ្លាមៗ មិនឲ្យយកព័ត៌មានទាក់ទងនឹងការចែកសញ្ញាបត្រក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យI.I.C នៃបច្ចេកវិទ្យានៅវិទ្យាស្ថានជាតិអប់រំ។

    អានបន្ត
  • លោកនាយក​រដ្ឋមន្ត្រីថានឹងពិនិត្យ​ផ្លូវច្បាប់ចំពោះ​សារព័ត៌មាន​ដែល​ផ្សាយ​សម្តីរបស់​លោក​ខុស​

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោកនឹងពិនិត្យលើផ្លូវច្បាប់នានាចំពោះសារព័ត៌មានណាដែលលោកថាចុះផ្សាយខុសពីអ្វីដែលលោកបានថ្លែងនិងស្នើឲ្យសារព័ត៌មានទាំងនោះកុំផ្សាយពីលោក បើសិនជាការចុះផ្សាយនោះខុសពីប្រសាសន៍របស់លោក។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យI.IC.នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រីថ្លែងថាសារព័ត៌មានមួយចំនួនបានផ្សាយខុសពីអ្វីដែលលោកបាននិយាយ។ លោកនាយករដ្ឋមន្ត្រីបានលើកឧទាហរណ៍ពីកាសែតខេមបូឌា ដេលី ដែលបានចុះផ្សាយកាលពីម្សិលមិញនូវព័ត៌មានមួយមានចំណងជើងជាភាសាខ្មែរថា“លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នាមិនឲ្យប្រមូលផ្តុំជាសាធារណៈ” ដោយលោកចាត់ទុកថាចំណងជើងនេះបំភ្លៃអត្ថន័យដែលលោកបានលើកឡើង។ លោកបន្តទៀតថាសារព័ត៌មានទាំងនោះគួរតែឈប់ចុះផ្សាយពីលោក។

    អានបន្ត
  • កម្ពុជាថា អាមេរិកបដិសេធមិននៅពីក្រោយយុទ្ធនាការអាវខ្មៅ

    រដ្ឋាភិបាលកម្ពុជាឲ្យដឹងថាអាមេរិកបានបដិសេធថាខ្លួនមិនបាននៅពីក្រោយយុទ្ធនាការពាក់អាវព៌ណខ្មៅរបស់មន្រ្តីអង្គការសង្គមស៊ីវិលនិងសកម្មជនដីធ្លី ដែលទាមទារឲ្យដោះលែង មន្រ្តីសិទ្ធិមនុស្ស អាដហុកនិងមន្រ្តីគជបនោះទេ។ ការបដិសេធនេះត្រូវបានធ្វើឡើងក្នុងជំនួបមួយរបស់លោកវីល្លៀម ហេត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជាមួយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃពុធនេះ។

    អានបន្ត
  • នគរបាលខណ្ឌសែនសុខ កោះហៅលោក វ៉ន ពៅ ទៅសួរនាំសង្ស័យពាក់ព័ន្ធ បោះពុម្ភអាវពណ៌ខ្មៅ ដែលក្រុមតវ៉ាពាក់ដង្ហែរក្បួន

    (ភ្នំពេញ)៖ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា នៅព្រឹកមិញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ មន្រ្តីនគរបាលប៉ុស្តិ៍ទឹកថ្លារបស់លោក សហការជាមួយនគរបាលការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅ លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ទៅសួរនាំផ្ទាល់មាត់ ពាក់ព័ន្ធរឿងបោះពុម្ភអាវពណ៌ខ្មៅ ដែលត្រូវបានចែកជូនក្រុមសកម្មជន និងអ្នកចូលរួមតវ៉ា ដែលបានធ្វើការដង្ហែរក្បួនទៅស្រែកទាមទារឲ្យមានការដោះលែង ក្រុមមន្រ្តីសង្គមសីុវិល និងមន្រ្តី គ.ជ.ប ទាំង៥រូប កាលពីថ្ងៃទី៩ ខែឧសភា។ លោក ម៉ក់ ហុង បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា «យើងបានហៅគាត់មកសួរនាំ ពាក់ព័ន្ធ នឹងការបោះពុម្ភអាវពណ៌ខ្មៅនោះ ប្រហែលកន្លះម៉ោង នៅប៉ុស្តិទឹកថ្លា តែគាត់បានបដិសេធថា មិនបានបោះពុម្ភនោះទេ រួចហើយយើងក៏ឲ្យគាត់ត្រឡប់ទៅវិញផងដែរ»។

    អានបន្ត
  • លោក អ៊ូ វីរៈ ថា​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា

    លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ឧសភា ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ តាម​កាល​កំណត់​របស់​តុលាការ គឺ​នៅ​ថ្ងៃ​ទី​១២ ឧសភា។ លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​១២ ឧសភា លោក និង​មេធាវី​របស់​លោក បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​វេលា​ម៉ោង ៩​ព្រឹក ពី​បទ​បរិហារ​កេរ្តិ៍​តាម​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក អ៊ូ វីរៈ ចាត់​ទុក​ថា ការ​ប្ដឹង​ប្រឆាំង​រូប​លោក គឺ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ៖ «អ្វី​ដែល​ខ្ញុំ​ការពារ​សេរីភាព​បញ្ចេញ​មតិ​នេះ គឺ​សម្រាប់​យុវជន​ដែល​ជា​ពន្លក​ទើប​តែ​ដុះ ពួកគាត់​ចាប់​ផ្ដើម​តាមដាន​បញ្ហា​សង្គម។ មួយ​ទៀត​យើង​ព្រួយ​បារម្ភ​នោះ ខ្ញុំ​ខ្លាច​ប្រទេស​កម្ពុជា មាន​នយោបាយ​ប្រេះ​ឆា ខ្ញុំ​ព្រួយ​បារម្ភ​ពី​សេរីភាព​បញ្ចេញ​មតិ​រួម​តូច ខ្ញុំ​តែង​តែ​មាន​ជំហរ​ជា​អ្នក​កណ្ដាល។ ខ្ញុំ​តែង​និយាយ​ឃើញ​ខុស​ថា​ខុស ឃើញ​ត្រូវ​សរសើរ។ អ្នក​ដែល​មាន​ជំហរ​ដូច​ខ្ញុំ គឺ​តិច ខ្ញុំ​ត្រូវ​តែ​ការពារ​ឲ្យ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ»។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo