កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
អាជ្ញាធរជាតិអប្សរា បដិសេធការផ្សាយថា កម្ពុជាក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យខ្លាចលើភ្ញៀវទេសចរ
សារព័ត៌មានមួយបានទម្លាយពីផលអវិជ្ជមានដែលកើតមានឡើងនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តាមការជូនដំណឹងពីមន្រ្តីមួយរូបពីអង្គភាពអាជ្ញាធរជាតិអប្សរាទៅលើករណីចោរកម្មដែលធ្វើឱ្យភ្ញៀវទេសចរមានកង្វល់ពីភាពអសុវត្ថិភាពនៅក្នុងប្រទសកម្ពុជា។ ក៏ប៉ុន្តែ អាជ្ញាធរជាតិអប្សរាបានចេញមុខច្រានចោលថាករណីនេះមិនមែនជាការពិតឡើយ។
អានបន្ត -
ប្រធានក្រុមការងារបក្សកែទម្រង់កម្ពុជាខេត្តសៀមរាបត្រូវបានចាប់ខ្លួនដោយគ្មានមូលហេតុ
សមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនសមាជិកគណៈកម្មការអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារគណបក្សកែទម្រង់កម្ពុជាខេត្តសៀមរាប លោក ប៉ែន វុទ្ធី ដោយមិនទាន់ដឹងអំពីមូលហេតុ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សកែទម្រង់កម្ពុជា។
អានបន្ត -
សាលាឧទ្ធរណ៍ត្បូងឃ្មុំប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់មន្ត្រីបក្សភ្លើងទៀនខេត្តកំពង់ចាម លោក គង់ ថារ៉េត ទៅថ្ងៃទី២៤ ខែកក្កដា
សាលាឧទ្ធរណ៍ត្បូងឃ្មុំនឹងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់មន្ត្រីបក្សភ្លើងទៀនខេត្តកំពង់ចាមលោក គង់ ថារ៉េត នៅថ្ងៃទី២៤ ខែកក្កដា ប៉ុន្តែមន្ត្រីបក្សជំទាស់ម្នាក់ទៀត គឺលោក ឆេង សារិន ត្រូវបានតុលាការជាន់ខ្ពស់មួយនេះបដិសេធសំណើសុំនៅក្រៅឃុំ។ សាច់ញាតិនៅតែច្រានចោលការចោទប្រកាន់ និងស្នើឱ្យតុលាការជាន់ខ្ពស់ពិចារណាដោះលែងសមាជិកគ្រួសាររបស់ពួកគាត់ ឱ្យមានសេរីភាពជួបជុំគ្រួសារឡើងវិញ។
អានបន្ត -
កម្មករអូសរទេះនៅប៉ោយប៉ែតត្អូញត្អែរពីផលលំបាកក្រោយអាជ្ញាធររឹតបន្តឹងការដឹកទំនិញចេញចូលព្រំដែន
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ពលរដ្ឋមានមុខរបរជាអ្នកអូសរទេះជិត១០០នាក់បានតវ៉ា និងប៉ះទង្គិចជាមួយអាជ្ញាធរនៅច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ក្រោយអាជ្ញាធរបានប្រើហិង្សាលើក្មេងស្រីម្នាក់ពាក់ព័ន្ធការនាំទំនិញចូលកម្ពុជាដោយពុំបានបង់ពន្ធ។
អានបន្ត -
អ្នករាយការណ៍ពិសេស UN មកកម្ពុជា ដើម្បីពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅខេត្តកណ្ដាល និងរតនគិរី
លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ( UN)ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចំណាយពេល៧ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាក់ស្ដែងក្នុងខេត្តកណ្ដាល និងរតនគិរី។
អានបន្ត -
អាជ្ញាធរខេត្តបាត់ដំបងហាមព្រះសង្ឃ និងយុវជនធ្វើសិក្ខាសាលា ដោយសង្ស័យថា ជាក្រុមឧទ្ទាម
អាជ្ញាធរខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២១ ខែកក្កដា បានរារាំងយុវជន និងព្រះសង្ឃមិនឲ្យធ្វើសិក្ខាសាលា នៅទីតាំងអាហារដ្ឋានមួយកន្លែង ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមហេតុផលថា ការធ្វើសិក្ខាសាលានេះ មិនបានសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែអ្នករៀបចំកម្មវិធីឲ្យដឹងថា ក្រុមយុវជនបានដាក់លិខិតជូនដំណឹងនៅសាលាក្រុងបាត់ដំបងរួចរាល់ហើយ នៅមុនពេលធ្វើសិក្ខាសាលានេះ។មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថាអាជ្ញាធរគួរតែបើកលំហសេរីភាពក្នុងការជួបជុំ ដល់ពលរដ្ឋឲ្យបានពេញលេញ។
អានបន្ត -
ជនជាតិដើមភាគតិចកួយមួយគ្រួសារត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពី ១-៥ឆ្នាំក្នុងជម្លោះដីធ្លីជាមួយមន្ត្រីបរិស្ថាននិងយោធា
សាលាដំបូងខេត្តសៀមរាប ប្រកាសសាលក្រមផ្ដន្ទាទោសពលរដ្ឋជាជនជាតិដើមភាគតិចកួយមួយគ្រួសារ ឱ្យជាប់ពន្ធនាគារចន្លោះពី ១ឆ្នាំទៅ ៥ឆ្នាំ ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងក្រុមយោធា។
អានបន្ត -
ពលរដ្ឋជាង២០០គ្រួសារកំពុងរងការបណ្តេញចេញពីលំនៅឋានដោយការចាប់ដាក់គុកនៅខេត្តសៀមរាប
ពលរដ្ឋរងគ្រោះជាង ២០០គ្រួសារដែលរស់នៅក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងត្រូវបានអាជ្ញាធរខេត្តសៀមរាប បណ្តេញចេញពីលំនៅឋានដោយការចាប់ដាក់គុកពីបទ កាប់គាស់ រុករានដីព្រៃ ក្នុងតំបន់ការពារសហគមន៍ជប់សោម ជាបន្តបន្ទាប់ ក្រោយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះបានអូសបន្លាយអស់រយៈពេលជាង ១០ឆ្នាំ។
អានបន្ត -
សមាគមអាដហុកចាត់ទុកការដកស្លាកទាមទារឱ្យដោះលែងលោក កើត សារ៉ាយ ជាការរឹតត្បិតសិទ្ធិសេរីភាព
មន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ចាមបានចាត់ទុកការចុះរុះរើបដាទាមទារឱ្យដោះលែង លោក កើត សារ៉ាយ សកម្មជនសង្គមមួយរូប នៅទីស្នាក់ការរបស់ខ្លួនជាការរឹតត្បិតសិទ្ធិសេរីភាពលើសង្គមស៊ីវិល និងស្នើសុំឱ្យក្រសួងមហាផ្ទៃពិនិត្យមើលករណីនេះ។
អានបន្ត -
សហគមន៍សាមគ្គីរុងរឿង ដែលកំពុងប្រឈមនឹងការបណ្តេញចេញ ស្នើសុំប្រាក់សំណងសមរម្យពីគម្រោងស្តារប្រឡាយ
ប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ នៃសហគមន៍សាមគ្គីរុងរឿង កំពុងរស់នៅជាប់នឹងប្រឡាយបឹងត្របែក ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានស្នើឱ្យអាជ្ញាធរពិចារណាលើការអភិវឌ្ឍន៍នៅនឹងកន្លែង ឬផ្តល់សំណងសមរម្យ តាមគម្រោងស្តារប្រឡាយលូបឹងត្របែក។គម្រោង ដែលជាផ្នែកមួយនៃផែនការរំដោះទឹកជំនន់ ត្រូវបានបង្កើតឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ហើយគម្រោងនេះ ត្រូវបានដឹកនាំធ្វើដោយសាលារាជធានីភ្នំពេញ។
អានបន្ត -
តុលាការខេត្ដស្វាយរៀងសម្រេចឃុំខ្លួនមន្ត្រីសមាគមIDEAម្នាក់ពីបទឆបោក និងធ្វើឱ្យច្រឡំក្នុងការបំពេញមុខងារសាធារណៈ
សាលាដំបូងខេត្ដស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា សម្រេចឃុំខ្លួនលោក ជា ចាន់ថា មេដឹកនាំសមាគមIDEAប្រចាំខេត្ដ ជាបណ្ដោះអាសន្នក្រោមបទចោទ«ឆបោក និងធ្វើសកម្មភាពបង្កើតឱ្យយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ» បន្ទាប់ពីលោកត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមមន្ត្រីសមាគម និងមេធាវី។
អានបន្ត -
មន្រ្តីសមាគម IDEA ខេត្តស្វាយរៀងត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅស្នងការទាក់ទងករណីបង្កើតសមាគម
ថ្នាក់ដឹកនាំមូលដ្ឋានម្នាក់របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង លោក ជា ចាន់ថា ត្រូវសមត្ថកិច្ចសង្កាត់បាវិតចាប់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ខណៈលោកចុះទៅផ្សព្វផ្សាយព័ត៌មានពីប័ណ្ណ ប.ស.ស ដល់អាជីវករ។ ក៏ប៉ុន្តែការចាប់ខ្លួននេះ សមត្ថកិច្ចសង្កាត់បាវិតអះអាងថា ការចុះផ្សព្វផ្សាយនេះមិនពាក់ព័ន្ធប័ណ្ណ ប.ស.ស នោះទេ តែជាការផ្សព្វផ្សាយបង្កើតសមាគមដោយមិនបានជូនដំណឹងជាមុន។ ទោះជាយ៉ាណាមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តស្វាយរៀង ចាត់ទុកការចាប់ខ្លួននេះ ជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពនៃការជួបជុំ។
អានបន្ត -
សម្បទានដីសង្គមកិច្ចត្រូវវាយតម្លៃឡើងវិញ បន្ទាប់ពីអ្នកភូមិនៅស្រុកស្រែអំបិលតវ៉ានឹងការស្ទង់មតិកន្លងមក
រដ្ឋបាលខេត្តកោះកុងបានអនុញ្ញាតឲ្យតំណាងសហគមន៍នៅស្រុកស្រែអំបិល វាយតម្លៃឡើងវិញដោយខ្លួនឯង សម្រាប់អ្នកដែលស្នើសុំសម្បទានដីសង្គមកិច្ច ចាប់ពីថ្ងៃទី១៥ ខែកក្កដា។ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនឹងពិនិត្យមើលលទ្ធផលនៃការវាយតម្លៃថ្មីនេះ នៅពេលក្រោយ។
អានបន្ត -
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងព្រឹទ្ធសភាមិនទទួលញត្តិរបស់តំណាងជនជាតិដើមព្នងរឿងដីធ្លី
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងស្ថាប័នព្រឹទ្ធសភា បានបដិសេធមិនទទួលយកញត្តិរបស់តំណាងសហគមន៍ជនជាតិជាតិដើមភាគតិចព្នងចំនួន ៣ភូមិ នៅខេត្តមណ្ឌលគិរី ដែលទាមទារដីស្រែចម្ការចិញ្ចឹមជីវិតរបស់ខ្លួន។ការទាមទារនេះធ្វើឡើងក្រោយពីមន្ត្រីបរិស្ថានបានហាមឃាត់ និងរឹតត្បិតពួកគាត់ មិនឱ្យចូលទៅដាំដុះ ក្នុងដីសមូហភាពសហគមន៍តាមបែបប្រពៃណីជនជាតិដើមភាគតិចព្នង។
អានបន្ត -
នាយករដ្ឋមន្ត្រី៖ អ្នកកាសែតដែលគាបលុយពីពលរដ្ឋ ត្រូវអស់អាជ្ញាបណ្ណ និងចូលក្នុងបញ្ជីខ្មៅ
សម្តេច នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួងព័ត៌មាន ដកអាជ្ញាបណ្ណ និងដាក់ក្នុងបញ្ជីខ្មៅចំពោះសា្ថប័ន ឬបុគ្គលអ្នកសារព័ត៌មានណា ដែលប្រើប្រាស់តួនាទី ទៅគោះយកលុយពីពលរដ្ឋ។ប្រតិកម្មបែបនេះ របស់សម្តេច ហ៊ុន ម៉ាណែត ធ្វើឡើងពីពិធីចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្នុងវត្តរាជបូណ៌ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ។
អានបន្ត -
តុលាការចេញដីកាមួយទៀតបង្គាប់ឱ្យពលរដ្ឋបឹងតាមោកចូលខ្លួនបំភ្លឺជុំវិញឧបទ្ទវហេតុជីកប្រឡាយ
ពលរដ្ឋរស់នៅតំបន់បឹងតាមោក ៩នាក់ បានទទួលដីកាបង្គាប់ឱ្យចូលខ្លួនមួយទៀត កាលពីថ្ងៃអង្គារ ពីសាលាដំបូងរាជធានីភ្នំពេញ ជុំវិញដំណើររឿងហិង្សាដោយចេតនានិង«បទប្រឆាំងនឹងអ្នករាជការសាធារណៈ» ទាក់ទងនឹងហេតុការណ៍មួយពាក់ព័ន្ធនឹងការជីកប្រឡាយ ដែលបានកើតឡើងកាលពីខែកុម្ភៈ ។ ក្នុងចំណោមពលរដ្ឋទាំងនេះ មានអ្នកខ្លះបានទទួលដីកាបង្គាប់ឱ្យចូលខ្លួនជាច្រើនលើកពាក់ព័ន្ធនឹងបញ្ហាខុសៗគ្នា ។
អានបន្ត -
នាយករដ្ឋមន្ដ្រីស្នើឱ្យក្រសួងព័ត៌មានដកអាជ្ញាបណ្ណសារព័ត៌មានដែលផ្សាយបំពុលសង្គម
នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ខេត្តសៀមរាប នាថ្ងៃព្រហស្បតិ៍ ទី១៨ កក្កដា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងព័ត៌មានដកអាជ្ញាបណ្ណ ឬដាក់ក្នុងបញ្ជីខ្មៅ ចំពោះអ្នកសារព័ត៌មានណាដែលផ្សាយព័ត៌មានមិនពិត និងបំពុលសង្គម។ ក៏ប៉ុន្តែការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ ហាក់មិនទទួលបានការយល់ស្របពីសង្គមស៊ីវិលផ្នែកសារព័ត៌មានទេ។
អានបន្ត -
អាជ្ញាធរចុះរុះរើស្លាកទាមទារឲ្យដោះលែងលោក កើត សារ៉ាយ នៅទីស្នាក់ការសមាគមការពារសិទ្ធិមនុស្សអាហុកប្រចាំខេត្តកំពង់ចាម
អាជ្ញាធរខេត្តកំពង់ចាម ចុះរុះរើស្លាកទាមទារឲ្យដោះលែងប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ នៅទីស្នាក់ការសមាគមការពារសិទ្ធិមនុស្សអាហុក (ADHOC) ប្រចាំខេត្តកំពុងចាម ក្រោមហេតុផលប៉ះពាល់នីតិវិធីតុលាការ និងសណ្ដាប់ធ្នាប់សាធារណៈ។ មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា ពុំមានមាត្រាច្បាប់ណាមួយ ហាមឃាត់ការបញ្ចេញមតិពាក់ព័ន្ធសំណុំរឿងលោក កើត សារ៉ាយ នៅតុលាការឡើយ ហើយសមាគមអាដហុក កំពុងពិចារណាដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ ឲ្យពិនិត្យលើការអនុវត្តតួនាទីរបស់រដ្ឋបាលក្រុងកំពង់ចាម។
អានបន្ត -
ជនជាតិដើមកួយម្នាក់នៅស្ទឹងត្រែងប្រឈមជាប់ពន្ធនាគារ ក្រោយពីឈ្មួញឈូសឆាយព្រៃប្តឹងទៅតុលាការ
ជនជាតិដើមភាគតិចកួយ និងជាសកម្មជនការពារព្រៃឈើលោក អ៊ុក ម៉ៅ ប្រឈមនឹងជាប់ពន្ធនាគារ ក្រោយពីឈ្មួញមានឥទ្ធិពលម្នាក់បានប្តឹងគាត់ទៅតុលាការខេត្តស្ទឹងត្រែង។ ការប្តឹងផ្តល់នេះធ្វើឡើងក្រោយពីសកម្មជនការពារព្រៃឈើរូបនេះ ជំទាស់នឹងម្ចាស់ក្រុមហ៊ុន លីន វត្តី គឺអ្នកស្រី កែកុល សោភា រំលោភយក ដីព្រៃសហគមន៍ភ្នំជម្រកសត្វទំហំជាង ៣ពាន់ហិកតារ (៣.០៦៤) ដើម្បីធ្វើជាកម្មសិទ្ធិ។
អានបន្ត -
ពលរដ្ឋនៅបឹងតាមោកស្នើទម្លាក់បទចោទនិងបន្តការពារដីធ្លីរបស់ពួកគេ
ប្រជាពលរដ្ឋដែលរស់នៅបឹងតាមោកដែលកំពុងប្រឈមនឹងការបណេ្តញចេញបានស្នើឱ្យតុលាការទម្លាក់បទចោទប្រកាន់លើពួកគេ ខណៈពួកគេត្រូវបានតុលាការកោះហៅទៅបំភ្លឺពីបទ «ហិង្សាដោយចេតនា និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ»។
អានបន្ត