កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.413
-
ពលរដ្ឋមានវិវាទដីធ្លីមិនទាន់ជឿជាក់ថា អាជ្ញាធររបស់រដ្ឋាភិបាលថ្មីនឹងផ្តល់យុត្តិធម៌ដល់ពួកគាត់
ពលរដ្ឋមកពីសហគមន៍មួយចំនួនដែលមានវិវាទដីធ្លីមិនមានសុទិដ្ឋិនិយមចំពោះអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលទើបបង្កើតថ្មីរបស់រដ្ឋាភិបាលនោះទេ។
អានបន្ត -
មន្ត្រីសង្គមស៊ីវិល ព្រួយបារម្ភថានឹងមានជម្លោះដីធ្លីនៅពេលរដ្ឋពង្រីកផ្ទៃដីព្រៃតាមតំបន់ការពារ
មន្ត្រីសង្គមស៊ីវិល ព្រួយបារម្ភថា នឹងមានជម្លោះដីធ្លីកើនឡើងនៅពេលដែលរដ្ឋាភិបាលពង្រីកផ្ទៃដីព្រៃនៅតាមតំបន់ការពារធម្មជាតិ។
អានបន្ត -
លោក ហ៊ុន ម៉ាណែត ប្រកាសលុបបំបាត់ទស្សនៈជ្រុលនិយមដោយមិនឱ្យមានការរើសអើងនិងលាបពណ៌គ្នាក្នុងវិស័យសាសនា
នាយករដ្ឋមន្ត្រីតពូជថ្មីនៅកម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាសលុបបំបាត់ទស្សនៈជ្រុលនិយម ដោយមិនឱ្យមានការរើសអើង និងលាបពណ៌គ្នានៅក្នុងវិស័យសាសនា ទាំងព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា ហិណ្ឌូសាសនា និងគ្រិស្តសាសនា។
អានបន្ត -
ការអភិវឌ្ឍមិនស៊ីសង្វាក់ក្នុងក្រុងបាត់ដំបងបណ្តាលឱ្យប៉ះដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ
«ប៉ះពាល់ដល់យើងអ្នករកស៊ី! ឥឡូវលក់បានសព្វគ្រប់មួយព្រឹកទាំងដើមទាំងចុង បាន៥ម៉ឺនទេឥឡូវ។ ថយចុះច្រើនមែនទែន! ដូចថាយើងធ្លាប់បាន១៥ម៉ឺន ធ្លាក់មកត្រឹម៤ ឬ៥ម៉ឺន» នេះជាសម្តីរបស់អ្នកស្រី ជយ ហឿម ដែលជាអ្នកប្រកបរបរលក់ភេសជ្ជៈ និងអាហារពេលព្រឹក ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។
អានបន្ត -
តុលាការសម្រេចទម្លាក់បទចោទលើសកម្មជនដីធ្លីខេត្តកោះកុង៩នាក់ក្នុងសំណុំរឿងញុះញង់
ភ្នំពេញ — សាលាឧទ្ធរណ៍ព្រះសីហនុបានប្រកាសសាលដីកា ទម្លាក់បទចោទលើសកម្មជនដីធ្លីខេត្តកោះកុង៩រូប ដែលត្រូវបានតុលាការខេត្តកោះកុងចោទពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» អំឡុងពេលធ្វើការតវ៉ាការរំលោភបំពានដីធ្លីពីសំណាក់បុគ្គលមានអំណាចមា្នក់ក្នុងខេត្តកោះកុងគឺលោក ហេង ហ៊ុយ។
អានបន្ត -
អ្នកកាសែត៤៣នាក់ បានសារភាពលើករណីសុំលុយពីម្ចាស់កាស៊ីណូនៅតាកែវ
កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន បានប្រកាសថា មានអ្នកសារព័ត៌មានពី៦០០ទៅ៨០០នាក់ បានមកសុំប្រាក់ឬជំនួយឧបត្ថម្ភជាហូរហែ ក្នុងមួយខែៗ។
អានបន្ត -
សកម្មជនបរិស្ថានជិះកង់ដាក់ញត្តិស្នើរដ្ឋាភិបាលលុបអាជ្ញាប័ណ្ណនាំឈើចេញក្រៅប្រទេស
ក្រុមសកម្មជនបរិស្ថានជិះកង់ដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណនាំចេញឈើទៅក្រៅប្រទេស។
អានបន្ត -
ក្រសួងព័ត៌មានមិនអនុញ្ញាឱ្យប្រើបណ្ណសម្គាល់ខ្លួនសារព័ត៌មានចេញដោយអង្គភាពសារព័ត៌មានឡើយ
ក្រសួងព័តមានចាប់ផ្ដើមក្រឹតក្រំលើអ្នកសារព័ត៌មាន និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យអនុវត្តតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ខណៈមានអ្នកសារព័ត៌មានជាង៨០០នាក់ បានទៅសុំលុយពីវិស័យឯកជនពេលបំពេញការងារ។
អានបន្ត -
អ្នកតាមដានចង់ឃើញការដាក់ទោសឱ្យបានធ្ងន់ធ្ងរចំពោះអ្នកបាញ់បោះសេរីលើភ្នំគិរីរម្យ
ភ្នំពេញ — អ្នកតាមដានសង្គម ក្នុងប្រទេសកម្ពុជា ចង់ឃើញតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធ ចាប់ក្រុមដែលប្រើកាំភ្លើង បាញ់បោះសេរីជាង២០០គ្រាប់ នៅលើភ្នំគិរីរម្យ យកមកផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ និងមិនត្រូវឱ្យជនបង្កដែលកំពុងរត់គេចខ្លួន រស់នៅក្រៅសំណាញ់ច្បាប់ទេ ជាពិសេសត្រូវតែហ៊ានដាក់ទោស ទៅលើអ្នកប្រព្រឹត្ត ដែលមានអ្នកមានអំណាចកាងពីក្រោយ ដើម្បីបញ្ចៀស និងទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់។
អានបន្ត -
អង្គការ Amnesty International ជំរុញរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការជម្លៀសពលរដ្ឋនៅតំបន់អង្គរ
ភ្នំពេញ — អង្គការលើកលែងទោសអន្តរជាតិ Amnesty International លើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា រដ្ឋាភិបាលកម្ពុជាបានរំលោភទៅលើច្បាប់អន្តរជាតិ តាមរយៈការជម្លៀសប្រជាពលរដ្ឋប្រមាណ ១ម៉ឺនគ្រួសារ នៅក្នុងតំបន់អង្គរ ដោយបង្ខំ។
អានបន្ត -
អ្នកតាមដានចង់ឃើញការដាក់ទោសឱ្យបានធ្ងន់ធ្ងរចំពោះអ្នកបាញ់បោះសេរីលើភ្នំគិរីរម្យ
ភ្នំពេញ — អ្នកតាមដានសង្គម ក្នុងប្រទេសកម្ពុជា ចង់ឃើញតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធ ចាប់ក្រុមដែលប្រើកាំភ្លើង បាញ់បោះសេរីជាង២០០គ្រាប់ នៅលើភ្នំគិរីរម្យ យកមកផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ និងមិនត្រូវឱ្យជនបង្កដែលកំពុងរត់គេចខ្លួន រស់នៅក្រៅសំណាញ់ច្បាប់ទេ ជាពិសេសត្រូវតែហ៊ានដាក់ទោស ទៅលើអ្នកប្រព្រឹត្ត ដែលមានអ្នកមានអំណាចកាងពីក្រោយ ដើម្បីបញ្ចៀស និងទប់ស្កាត់ការប្រើប្រាស់អាវុធខុសច្បាប់។
អានបន្ត -
ក្រុមស្ដ្រីថ្ងៃសុក្រនាំគ្នាតវ៉ានៅព្រឹកមិញស្នើដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិកា
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមស្ដ្រីថ្ងៃសុក្របានហែគ្នាប្រមាណ១០នាក់ ទាមទារឱ្យដោះលែងសាច់ញាតិ និងគ្រួសាររបស់ខ្លួន ដែលជាសកម្មជននយោបាយ និងសកម្មជនបរិស្ថានពីពន្ធធនាគារ ខណៈកម្ពុជានឹងមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតនាបុណ្យអុំទូកខាងមុខ។
អានបន្ត -
សហជីពថា ការបន្តព្យួរការងារ និងបិទទ្វាររោងចក្រកាត់ដេរនៅកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់ជីវភាពកម្មករ
សហជីពមើលឃើញថា ការបិទទ្វាររោងចក្រកាត់ដេរជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា កំពុងធ្វើឱ្យកម្មករធ្លាក់ទៅក្នុងបន្ទាត់នៃភាពក្រីក្រ។
អានបន្ត -
ឯកអគ្គរដ្ឋទូតគោចរអាមេរិកនឹងពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធការជួញដូរមនុស្សនិងអំពើឆបោកតាមអ៊ិនធឺណិត
ភ្នំពេញ — ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិកទទួលបន្ទុកតាមដាន និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អ្នកស្រី Cindy Dyer កំពុងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា និងក្នុងតំបន់។
អានបន្ត -
ក្រុមហ៊ុនណាហ្គាវើលដ៍បង្ខំបុគ្គលិកជាសហជីពចំនួន១២នាក់ឲ្យបញ្ចប់កិច្ចសន្យា
ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) បង្ខំបុគ្គលិក ដែលជាសហជីពចំនួន ១២នាក់ឲ្យបញ្ចប់កិច្ចសន្យាការងារ ដោយមិនបានបញ្ជាក់ពីមូលហេតុ។
អានបន្ត -
ការនិរទេសព្រះសង្ឃជាង ១០០អង្គចេញពីវត្តពោធិលង្កា រងការសង្ស័យថាជាការអនុវត្តបទបញ្ជានយោបាយ ជាជាងការដោះស្រាយតាមវិន័យសង្ឃ
មន្ត្រីសង្ឃជាន់ខ្ពស់ខេត្តសៀមរាប មួយអង្គដាក់ការសង្ស័យថា ការនិរទេសព្រះសង្ឃចំនួន ១៤០អង្គចេញពីវត្តពោធិលង្កា ឬវត្តពោធិ៍លើ ទំនងជាការអនុវត្តតាមបទបញ្ជារបស់អ្នកមានអំណាចដែលជាប់ពាក់ព័ន្ធនឹងនយោបាយ ជាជាងការដោះស្រាយវិវាទតាមច្បាប់ និងវិន័យរបស់គណៈសង្ឃក្នុងព្រះពុទ្ធសាសនា។
អានបន្ត -
រដ្ឋសភាសម្រេចជ្រើសរើសសមាជិកគ.ជ.បថ្មី ក្រោយការបោះឆ្នោតមានគណបក្ស២ក្នុងអាសនៈសភា
ក្រោយការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតាំងតំណាងរាស្ដ្រកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅមានគណបក្សចំនួន២បានជាប់នៅក្នុងអាសនៈសភា។
អានបន្ត -
គ្រួសារជនជាប់ឃុំថា លោក តូច ថឹង មន្ត្រីបក្សភ្លើងទៀន រងសម្ពាធផ្លូវចិត្ត ក្រោយពេលអាជ្ញាធរផ្ទេរទៅឃុំនៅពន្ធនាគារដាច់ស្រយាល
គ្រួសារជនជាប់ឃុំថា លោក តូច ថឹង មន្ត្រីបក្សភ្លើងទៀន កំពុងរងសម្ពាធផ្លូវចិត្តជាខ្លាំងក្រោយពេលអាជ្ញាធរផ្ទេរទៅឃុំនៅពន្ធនាគារដាច់ស្រយាលឆ្ងាយពីគ្រួសារ និងមិត្តភ័ក្ដិ។
អានបន្ត -
ក្រសួងមហាផ្ទៃព្រមានថាបក្សកម្លាំងជាតិអាចប្រឈមនឹងការប្តឹងរំលាយពីសំណាក់ពលរដ្ឋ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សកម្លាំងជាតិ ដែលទើបបង្កើតថ្មី ពិចារណាឡើងវិញចំពោះការតែងតាំងលោក រ៉ុង ឈុន ជាទីប្រឹក្សាគណបក្សនេះ ដើម្បីជៀសវាងពីការប្តឹងរំលាយគណបក្សនេះពីសំណាក់ពលរដ្ឋ ដោយសារតែលោក រ៉ុង ឈុន កំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់របស់តុលាការ មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ធ្វើសកម្មភាពនយោបាយនៅឡើយ។
អានបន្ត -
សកម្មជនបរិស្ថានខ្លាចប្រវត្តិសាស្ដ្រចាស់វិលមកជាថ្មី ករណីមានការបូមខ្សាច់នៅតំបន់កោះស្រឡៅ
លោក សាន់ ម៉ាឡា សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានដែលប្រទះឃើញមានការបូមខ្សាច់សារជាថ្មី នៅតំបន់ដែលបានផ្អាកកាលពី៨ឆ្នាំមុន ខ្លាចប្រវត្តិសាស្ដ្រចាស់វិលមកវិញ។
អានបន្ត