កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
កងកម្លាំងប្រដាប់អាវុធប្រកាសកម្ទេចអ្នក«ញុះញង់ប្រឆាំងរដ្ឋាភិបាល»
ក្រុមកងកម្លាំងប្រដាប់អាវុធនៅកម្ពុជាចេញសារប្តេជ្ញាបង្ក្រាប និងកម្ទេចអ្នកដែលចង់ផ្តួលរំលំរដ្ឋាភិបាល បន្ទាប់ពីថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងបង្ហោះសារឱ្យកងកម្លាំងប្រដាប់អាវុធយកគំរូតាមយុវជននៅបង់ក្លាដែសដែលបានផ្តួលរំលំមេដឹកនាំរបស់ពួកគេកាលពីពេលថ្មីៗនេះ។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាក់ថាកម្ពុជាមិនដកខ្លួនពីគម្រោង CLV និងស្នើកុំឲ្យពលរដ្ឋសាកល្បងតាមបទពិសោធន៍បង់ក្លាដែស
ចលនាប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្តផ្ទុះឡើងនៅក្រៅប្រទេស រួមមានការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង និងនៅអូស្ត្រាលីកាលពីថ្ងៃអាទិត្យទី១១ ខែសីហាកន្លងទៅ។ ពលរដ្ឋដែលប្រឆាំងនឹងគម្រោងនេះទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពី CLV-DTA ខណៈដែលអ្នកញុះញង់បានអំពាវនាវឲ្យធ្វើតាមប្រទេសបង់ក្លាដែសដែលបានទម្លាក់មេដឹកនាំប្រទេសតាមរយៈការធ្វើបាតុកម្ម ដែលឈានដល់មានមនុស្សស្លាប់រាប់រយនាក់។
អានបន្ត -
ពលរដ្ឋថា អាជ្ញាធរខេត្តស្ទឹងត្រែងមិនបានដោះស្រាយបញ្ហាដីធ្លី និងដោះលែងពលរដ្ឋ ដូចការសន្យា
ប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅស្រុកបុរីអូរស្វាយសែជ័យ ខេត្តស្ទឹងត្រែង អះអាងថា អាជ្ញាធរពាក់ព័ន្ធមិនបានដោះស្រាយបញ្ហាទំនាស់ដីធ្លី និងដោះលែងពលរដ្ឋ ចំនួន៤នាក់ មកវិញដូចការសន្យានោះទេ។ មន្ត្រីសង្គមស៊ីវិល ចង់ឃើញអាជ្ញាធរដោះស្រាយបញ្ហាវិវាទដីធ្លីដោយសន្តិវិធី និងតម្លាភាព។
អានបន្ត -
ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសរាប់ពាន់នាក់ចេញតវ៉ាប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTA
ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសរាប់ពាន់នាក់នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍រួមគ្នាជាមួយ ឡាវ និងវៀតណាម CLV-DTA។ ពលរដ្ឋដែលចេញធ្វើបាតុកម្មបានអះអាងថា ពួកគេមិនគាំទ្រគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណCLVនេះឡើយ ដោយព្រួយបារម្ភពីការបាត់បង់ទឹកដីទៅកាន់ប្រទេសវៀតណាម។ តែអ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកការធ្វើបាតុកម្មនេះរៀបចំឡើងតាមការញុះញង់របស់ក្រុមជ្រុលនិយម។
អានបន្ត -
អង្គការមិនមែនរដ្ឋាភិបាលស្នើឱ្យរដ្ឋាភិបាលពន្លឿនការចេញបណ្ណកម្មសិទ្ធិដីសមូហភាពឱ្យជនជាតិដើមភាគតិចដែលប្រឈមនឹងការបាត់បង់ដីចម្ការ
នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញដំណាលគ្នានឹងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ CCHR បាននិយាយថា ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិច ៤៥៨សហគមន៍ មានតែ ៤៣សហគមន៍ប៉ុណ្ណោះដែលបានទទួលបណ្ណកម្មសិទ្ធិដីសមូហភាព គិតចាប់ពីឆ្នាំ២០១១ ដល់ខែកក្កដា ឆ្នាំ២០២៤។
អានបន្ត -
ពលរដ្ឋជាង ៥០០នាក់ នៅស្រុកឯកភ្នំ បន្តទាមទារឱ្យអាជ្ញាធរកាត់ដីអាស្រ័យផលពួកគាត់ ចូលទៅក្នុងតំបន់១
ប្រជាពលរដ្ឋជាង៥០០នាក់ នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបន្តការតវ៉ា ឱ្យអាជ្ញាធរកាត់ដី ដែលពួកគាត់អាស្រ័យផលជាង ៣០ឆ្នាំមកហើយនោះ ដាក់បញ្ចូលទៅតំបន់១ ដើម្បីប្រែក្លាយឱ្យទៅជាដីសម្បទានស្របច្បាប់។ ការតវ៉ានេះ ធ្វើឡើង បន្ទាប់ពីអាជ្ញាធរ កាត់ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ទៅក្នុងតំបន់២ ដែលជាតំបន់អភិរក្សក្បែរព្រៃលិចទឹក ធ្វើឱ្យពួកគាត់ បាត់បង់សិទ្ធិកាន់កាប់ និងធ្វើប្លង់រឹង ដើម្បីយកទៅដាក់ធនាគារ។
អានបន្ត -
លោក ហ៊ុន សែន ព្រមានចាប់អ្នកប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍCLV ដាក់ពន្ធនាគារ
ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន គំរាមថា អ្នកមិនយល់ស្របតាមការពន្យល់របស់រដ្ឋាភិបាល រឿងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នឹងត្រូវចាប់ដាក់គុក។ យ៉ាងណាអ្នកឃ្លាំមើលថា ការគំរាមរបស់លោក ហ៊ុន សែន គ្មានប្រសិទ្ធភាពទប់ស្កាត់ការតវ៉ារបស់ប្រជាពលរដ្ឋនោះទេ ដរាបណារដ្ឋាភិបាលកម្ពុជាមិនចេញពីគម្រោងតំបន់ត្រីកោណ ពីព្រោះនេះជារឿងទឹកដីជាតិ។
អានបន្ត -
តុលាការកំពូលតម្កល់សេចក្តីសម្រេចផ្តន្ទាទោសលោក ថាច់ សេដ្ឋា ពីបទញុះញង់
ចៅក្រមតុលាការកំពូល លោក យូ ឧត្តរា នៅថ្ងៃសុក្រនេះ បានប្រកាសសាលដីកា ដោយកាត់ទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពីបទញុះញង់ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដោយដាក់ពន្ធនាគាររូបលោករយៈពេល៣ឆ្នាំ។សាលដីការបស់តុលាការកំពូលគឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា។
អានបន្ត -
រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យភាគីពាក់ព័ន្ធលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិចឱ្យកាន់តែប្រសើរឡើង
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការលើកកម្ពស់លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត ខណៈកម្ពុជាបានកំណត់យកថ្ងៃទី៩ ខែសីហា ទិវាអន្តរជាតិជនជាតិដើមភាគតិច។បងប្អូនជនជាតិដើមភាគតិចទាំងអស់មានប្រមាណ១,៤ភាគរយ នៃចំនួនប្រជាជនសរុប ដែលបាននឹងកំពុងរស់នៅតាមបណ្តាខេត្ត និងនៅតាមតំបន់មួយចំនួនទៀតនៅកម្ពុជា។
អានបន្ត -
ពលរដ្ឋមួយចំនួនអស់សង្ឃឹមនឹងបានយុត្តិធម៌ដោយសារដាក់បណ្តឹងគ្មានដំណោះស្រាយ
ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តសៀមរាបលើកឡើងថា ពួកគេអស់សង្ឃឹមនឹងទទួល បានយុត្តិធម៌ដោយសារតែដាក់បណ្តឹងរាប់ឆ្នាំ ប៉ុន្តែមិនមានដំណោះស្រាយ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្តេជ្ញាធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យល្អបំផុតក្នុងអាណត្តិទី៧នេះ។ ប្រជាពលរដ្ឋទាំងនេះ អ្នកខ្លះបានប្តឹងនៅកម្រិតឃុំសង្កាត់ ខ្លះប្តឹងដល់ស្រុក និងខេត្ត ហើយខ្លះទៀតបានប្តឹងដល់ដំណាក់កាលតុលាការ។
អានបន្ត -
អ្នកនិយាយពីបញ្ហាសង្គមល្បីឈ្មោះលើកឡើងពីក្តីបារម្ភចំពោះធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
អ្នកស្រី សុខ កន្និដ្ឋា ជាអ្នកបង្កើតមាតិកា និងជាអ្នកអត្ថាធិប្បាយពីបញ្ហាសង្គមដ៏លេចធ្លោរម្នាក់ បានសម្តែងការព្រួយបារម្ភទាក់ទងនឹង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់នាពេលថ្មីៗនេះដោយក្រសួងព័ត៌មានកម្ពុជា។ ធម្មនុញ្ញដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៦ ខែសីហា មានគោលបំណងលើកកម្ពស់ស្តង់ដាសីលធម៌និងការអនុវត្តនៅក្នុងវិជ្ជាជីវៈសារព័ត៌មាន ដោយពង្រីកលទ្ធភាពនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមទាំងអ្នកបង្កើតមាតិកា និងបុគ្គលរកលុយតាមអ៊ីនធឺណិត (MMO)។
អានបន្ត -
ក្រុមគ្រួសារចាត់ជារឿង«អយុត្តិធម៌» ករណីចាប់ខ្លួនសមាជិកបក្សជំទាស់៣នាក់
ក្រុមគ្រួសាររបស់សកម្មជនគណបក្សជំទាស់បានចាត់ទុកការឃាត់ខ្លួនសកម្មជនជារឿងអយុត្តិធម៌មួយ និងស្នើឱ្យមានការដោះលែង។ ពួកគេអះអាងថា សកម្មជន និងសមាជិកទាំង៣នាក់ នៅក្នុងខេត្តកំពង់ចាម តាកែវ និងបាត់ដំបងមិនបានប្រពឹត្តអ្វីខុសច្បាប់ឡើយ។
អានបន្ត -
គ្រួសារ និងបក្សភ្លើងទៀនរិះគន់ករណីចាប់សកម្មជន ៣នាក់ទៀតថា ជាការគំរាមកំហែងផ្នែកនយោបាយ
សាច់ញាតិ និងគណបក្សភ្លើងទៀនចាត់ទុកករណីចាប់ខ្លួនសមាជិកបក្សជំទាស់បីនាក់បន្ថែមទៀត ដោយមិនបញ្ជាក់ពីមូលហេតុថា ជាការគំរាមកំហែងផ្នែកនយោបាយ ហើយទាមទារឱ្យអាជ្ញាធរ និងតុលាការដោះលែងពួកគាត់ឱ្យមានសេរីភាពវិញ។
អានបន្ត -
ពលរដ្ឋជិត១០០នាក់ក្នុងខេត្តកំពង់ធំតវ៉ាដកមេភូមិដោយអះអាងថាយកតួនាទីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន
ពលរដ្ឋជិត១០០នាក់តំណាងឱ្យអ្នកភូមិជាង២០០គ្រួសារនាំគ្នាតវ៉ានៅសាលាឃុំចំណាលើ ស្រុកស្ទោង ខេត្ដកំពង់ធំ ទាមទារដកមេភូមិចេញដោយអះអាងថា យកតួនាទី និងផ្លូវសាធារណៈបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់ជីវភាព និងផ្លូវចិត្ដពួកគាត់ ខណៈអភិបាលស្រុកថា កំពុងស៊ើបអង្កេត និងសម្របសម្រួលលើបញ្ហានេះ។
អានបន្ត -
លោកសម រង្ស៊ីថា ព្រឹត្តិការណ៍នៅបង់ក្លាដែសធ្វើឱ្យពលរដ្ឋខ្មែរមានសង្ឃឹមទម្លាក់មេដឹកនាំផ្តាច់ការ
លោកសម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិចាត់ទុកព្រឹត្តិការណ៍នៅបង់ក្លាដែសជាក្តីសង្ឃឹមមួយនាំឱ្យពលរដ្ឋខ្មែរអាចទម្លាក់មេដឹកនាំចេញពីអំណាច។ អតីតមេដឹកនាំប្រឆាំងខ្មែររូបនេះជឿថា ក្តីសង្ឃឹមនេះអាចលេចចេញជារូបរាងបាននាពេលអនាគត ព្រោះបើតាមលោកសម រង្ស៊ី កម្ពុជាកំពុងមានមេដឹកនាំបែបផ្តាច់ការ គ្រួសារបក្ខពួកនិយម និងពុករលួយស៊ីរូងផ្ទៃក្នុង។ តែរដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកប៉ែន បូណាចាត់ទុកការលើកឡើងរបស់លោក សមរង្ស៊ីជាសម្តីខ្យល់ និងផ្ទុយស្រឡះពីការពិត។
អានបន្ត -
ការអះអាងដែលមិនអាចទទួលយកបាន៖ លោក ហ៊ុន សែន ថ្កោលទោសការអះអាងមិនពិតជុំវិញគម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងកាសែតប៊ុលហ្គារី
បន្ទាប់ពីមានប្រតិកម្មខ្លាំងៗរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជុំវិញការអះអាងមិនពិតនិងបំភ័ន្តរបស់កាសែតប៊ុលហ្គារី នៅក្នុងអត្ថបទមួយស្តីពីព្រែកជីកហ្វូណនតេជោ រដ្ឋាភិបាលបានណែនាំប្រជាពលរដ្ឋកុំឱ្យជឿព័ត៌មានមិនពិតដែលផ្សព្វផ្សាយដោយក្រុមប្រឆាំងតាមប្រព័ន្ធផ្សព្វផ្សាយបរទេស។
អានបន្ត -
Q&A៖ រដ្ឋាភិបាលគួរទទួលយកមតិរិះគន់ដើម្បីជំរុញឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាប្រសើរឡើង
ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានស្ថាប័នអន្តរជាតិមួយចំនួនដូចជាក្រសួងការបរទេសសហរដ្ឋអាមេរិក និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ជាដើម រកឃើញថា នៅតែមានភាពអាក្រក់ ដោយសារមានការរឹតត្បិតធ្ងន់ធ្ងរលើសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពតាមអ៊ីនធឺណិ និងការអនុវត្តច្បាប់ព្រហ្មទណ្ឌទាក់ទងនឹងការបរិហាកេរ្តិ៍ ដើម្បី រឹតត្បិតលើការបញ្ចេញមតិរបស់ពលរដ្ឋ។
អានបន្ត -
តុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក កើត សារ៉ាយ
តុលាការកំពូល បានតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ដោយបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ(KSILA) ខណៈសង្គលស៊ីវិលយល់ថា ករណីនេះមិនមានភាពចាំបាច់ឃុំខ្លួនលោកទេ។
អានបន្ត -
ក្រុមគ្រួសារបញ្ជាក់ថា ពលការិនី ជ្រុន សុខគា កំពុងស្ថិតក្នុងស្ថានភាពលំបាក នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត មិនមែនមានសុវត្ថិភាពដូចក្រសួងការងារអះអាងនោះឡើយ
ក្រុមគ្រួសារពលការិនីម្នាក់កំពុងបម្រើការងារនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត (Saudi Arabia) គឺលោកស្រី ជ្រុន សុខគា ឱ្យដឹងថា លោកស្រីកំពុងស្ថិតក្នុងស្ថានភាពលំបាក រងការរឹតត្បិតពីសំណាក់ថៅកែ និងមិនអាចទាក់ទងសាច់ញាតិបងប្អូនជាប្រចាំដូចក្រុមហ៊ុន ហ្វាទីណា មែនផៅវ័រ (Fatina Manpower) និងក្រសួងការងារប្រកាសនោះទេ។
អានបន្ត -
ក្រសួងការងារអន្តរាគមន៍បញ្ជូនពលការិនី២៦នាក់ត្រឡប់មកផ្ទះវិញ ក្រោយជាប់គាំងនៅអារ៉ាប៊ីសាអូឌីតជាច្រើនខែ
ពលការិនីចំណាកស្រុក ២៦នាក់ ដែលគេអះអាងថាបានធ្វើការងារច្រើនម៉ោងដោយពុំមានអាហារហូបគ្រប់គ្រាន់នោះ ឥឡូវ បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីជាប់គាំងរយៈពេល៤ខែនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ។ ចំណែកពលការិនី៤នាក់ផ្សេងទៀតកំពុងស្ថិតនៅទីនោះនៅឡើយ ប៉ុន្តែ នឹងត្រូវបញ្ជូនមកវិញក្នុងពេលឆាប់ៗ ។
អានបន្ត