កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ក្រុមអង្គការសង្គមស៊ីវិលនិងយុវជនស្នើគណបក្សប្រជាជនកម្ពុជាដកពាក្យបណ្តឹងលើមន្រ្តីអាដហុក
ភ្នំពេញ — ក្រុមអង្គការសង្គមស៊ីវិល និងយុវជនមួយចំនួនបានចេញសេចក្តីថ្លែងការណ៍រួម ដោយស្នើសុំគណបក្សប្រជាជនកម្ពុជា ពោលគឺលោក ហ៊ុន សែន ឱ្យដកពាក្យបណ្តឹងលើមន្រ្តីជាន់ខ្ពស់សមាគមអាដហុក លោក ស៊ឹង សែនករុណា។
អានបន្ត -
ព្រះសង្ឃ និងនិស្សិតមួយក្រុមធ្វើធម្មយាត្រារកយុត្តិធម៌ឱ្យយុវជនកែវ សុវណ្ណឬទ្ធិ
នៅថ្ងៃទី១២ខែកុម្ភៈនេះ ព្រះសង្ឃ និងនិស្សិតមួយក្រុមធ្វើធម្មយាត្រាលើកទី១ដើម្បីស្វែងរកយុត្តិធម៌ជូនគរុនិស្សិត កែវ សុវណ្ណឬទ្ធិ។
អានបន្ត -
អតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ ទាមទារឱ្យក្រសួងអប់រំពន្យល់ពីរឿងលុបឈ្មោះចេញពីវគ្គបណ្តុះបណ្តាល
ភ្នំពេញ — យុវជនមួយក្រុមមានគ្នាជាង ២០ នាក់ ដែលភាគច្រើនជានិស្សិតបានចូលរួមធម្មយាត្រាស្វែងរកយុត្តិធម៌ជូនអតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡាលុបឈ្មោះពីវគ្គបណ្តុះបណ្តាល នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កាលពីឆ្នាំ២០២១ ដោយសារតែបញ្ហាកម្ពស់មិនគ្រប់លក្ខខណ្ឌកំណត់។
អានបន្ត -
លោក ព្រំ ប៊ុនថន ព្រមានសរសេរលិខិតទៅកាន់រដ្ឋាភិបាលសុំកិច្ចអន្តរាគនម៍ពីរដ្ឋាភិបាល ជុំវិញវិវាទដីធ្លីជាមួយនឹងអាជ្ញាធរឃុំត្រពាំងស្តៅ ខេត្តស្វាយរៀង
ភ្នំពេញ៖ លោក ព្រំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង(CDPLA) គ្រោងដាក់ពាក្យស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាល ព្រោះថាមកទល់នឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គ្មានភាគីពាក់ព័ន្ធណាមួយផ្តល់ឱកាសឱ្យលោកបង្ហាញឯកសារកម្មសិទ្ធិដីធ្លីដែលកំពុងមានទំនាស់ជាមួយនឹងអាជ្ញាធរឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀងឡើយ។
អានបន្ត -
អាជ្ញាធរខេត្តកំពង់ស្ពឺឃាត់ខ្លួនសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស រឿងចុះបង្រៀនពលរដ្ឋ
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍លោក ស្រ៊ុន ស្រ៊ន និង កញ្ញា ភឹង សោភា នៅថ្ងៃទី១១ ខែកុម្ភៈ នេះ ត្រូវបានអាជ្ញាធរស្រុកគងពិសី ខេត្តកំពង់ស្ពី ឃាត់ខ្លួនបញ្ជូនទៅសាលាស្រុកគងពិសីពេលអ្នកទាំងពីរ ចុះបង្រៀនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប៉ុន្តែបានដោះលែងវិញ ក្រោយពីសាកសួរ។
អានបន្ត -
សង្គមស៊ីវិលនៅតែបារម្ភអំពីសិទ្ធិការងារ ពីព្រោះសិទ្ធិការងារនៅតែមានការរំលោភបំពាននៅឡើយ
មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាល អះអាងថា លោកនៅតែមានការបារម្ភពីស្ថានភាពក្នុងវិស័យការងារនៅប្រទេសកម្ពុជា ទោះបីជារដ្ឋាភិបាល និងក្រសួងការងារ អះអាងពីការធានាលើកកម្ពស់វិស័យនេះក៏ដោយ ព្រោះថាសិទ្ធិកម្មករនិយោជិតនៅតែរងនូវការរំលោភបំពាន និងសហជីពឯករាជ្យនៅតែរងការយាយីដដែលសព្វថ្ងៃនេះ។
អានបន្ត -
បក្សកម្លាំងជាតិស្នើទៅបក្សភ្លើងទៀន សុំដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រោមឈ្មោះបក្សខ្លួន
គណបក្សកម្លាំងជាតិបានស្នើទៅគណបក្សភ្លើងទៀន សុំដាក់បេក្ខជនឈរឈ្មោះទាំងអស់សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោមឈ្មោះរបស់បក្សខ្លួន ជាថ្នូរនឹងការមិនចាំបាច់បែងចែកមណ្ឌលភូមិភាគគ្នាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ។
អានបន្ត -
ក្រុមសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនថវិកាសម្រាប់សេវាកម្មសុខភាព អប់រំ និងសង្គម
ក្រុមការងារដែលតំណាងឱ្យអង្គការសង្គមស៊ីវិលចំនួន ១៩ស្ថាប័ន អំពាវនាវស្នើឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនថវិកាសម្រាប់វិស័យអប់រំ សុខាភិបាល និងការគាំពារសង្គម នៅក្នុងការឆ្លើយតបទៅនឹងថវិកាជាតិឆ្នាំ២០២៤ ដែលត្រូវបានរដ្ឋសភាអនុម័តរួចហើយ ។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សទទូចឱ្យដោះលែងសកម្មជនខ្មែរនៅក្នុងប្រទេសថៃ ដែលរិះគន់ដំណើរទស្សនកិច្ចសម្តេច ហ៊ុន ម៉ាណែត
ភ្នំពេញ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) ទាមទារឱ្យអាជ្ញាធរថៃដោះលែងសកម្មជននយោបាយខ្មែរដែលអាជ្ញាធរចាប់ខ្លួនពួកគេកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃមុនដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងបាំងកក។
អានបន្ត -
ពលរដ្ឋរងគ្រោះដីធ្លីនៅឃុំរួសរាន់ ខេត្តព្រះវិហារថា ខ្លួនបន្តការពារព្រៃឈើ ទោះរងការគំរាមកំហែង
ពលរដ្ឋកំពុងរងគ្រោះដីធ្លី រស់នៅឃុំរួសរាន់ ខេត្តព្រះវិហារ តស៊ូការពារព្រៃឈើដែនជម្រកសត្វព្រៃព្រៃឡង់ បើទោះបីពួកគេប្រឈមបាត់បង់ដីស្រែចម្ការ និងរងការគំរាមកំហែងយ៉ាងណាក៏ដោយ រីឯពលរដ្ឋខ្លះទៀតកំពុងជាប់បណ្ដឹងនៅតុលាការនៅឡើយ បន្ទាប់ពីពួកគេចេញមុខតវ៉ាជាមួយ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ភី អិន ធី ខូ អិលធីឌី (PNT Co.,Ltd) ដែលបានរំលោភយកដីធ្លីរបស់ពួកគេ។
អានបន្ត -
តុលាការវៀតណាមកាត់ទោសសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមម្នាក់ទៀត ដាក់ពន្ធនាគារ៣ឆ្នាំកន្លះ
តុលាការវៀតណាមបន្តផ្ដន្ទាទោសសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមម្នាក់ទៀតដាក់ពន្ធនាគារ ៣ឆ្នាំ ៦ខែ ពាក់ព័ន្ធនឹងសកម្មភាពតស៊ូទាមទារ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់រដ្ឋ។
អានបន្ត -
ប៉ូលិសថៃមិនអនុញ្ញាតឱ្យគ្រួសារ និងមិត្តភ័ក្ដិចូលសួរសុខទុក្ខជនភៀសខ្លួនខ្មែរនៅពន្ធនាគារក្នុងទីក្រុងបាងកក
ក្រុមពលករ និងគ្រួសារខកចិត្តចំពោះប៉ូលិសថៃហាមឃាត់សាច់ញាតិ មិត្តភ័ក្ដិចូលសួរសុខទុក្ខជនភៀសខ្លួនខ្មែរ នៅពន្ធនាគារក្នុងទីក្រុងបាងកក ស្របពេលពួកគេអះអាងថា ជនភៀសខ្លួនទាំងនោះនៅតែព្រួយបារម្ភពីសុវត្ថិភាព។
អានបន្ត -
កម្មករមួយចំនួនរបស់រោងចក្រអូលីវបានតវ៉ាក្រោយថៅកែបិទទ្វាមិនឱ្យចូលបំពេញការងារមុនថ្ងៃចូលឆ្នាំចិន
កម្មករមួយចំនួនរបស់រោងចក្រ អូលីវ អីភែរឹល (OLIVE APPAREL CAMBODIA) CO.,LTDស្ថិតក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានតវ៉ានៅថ្ងៃទី៩ កុម្ភៈនេះ ក្រោយថៅកែបិទរោងចក្រមិនឱ្យបំពេញការងារមុនថ្ងៃចូលឆ្នាំចិន និងប្រកាសកាត់លុយជិត២០ដុល្លារ។
អានបន្ត -
ប្រធានគណបក្សភ្លើងទៀនចាត់ទុកប្រតិកម្មរបស់រដ្ឋាភិបាលវាគឺជាកាដោះសារ
ប្រធានគណបក្សភ្លើងទៀន ហៅប្រតិកម្មរបស់រដ្ឋាភិបាលថាវាគឺជាលេសដើម្បីយករួចខ្លួន ចំពោះការប៉ុនប៉ងតាមដានលោកតាមរយៈការប្រើប្រាស់ប្រយោជន៍សាធារណៈ មកបិទបាំងសកម្មភាពផ្ទុយពីច្បាប់បែបន។
អានបន្ត -
តុលាការវៀតណាមបន្តផ្ដន្ទាទោសសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមម្នាក់ទៀត ចំនួន ៣ឆ្នាំកន្លះ
តុលាការវៀតណាមបន្តផ្ដន្ទាទោសសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមម្នាក់ទៀតឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ៦ខែ ពីបទបង្កកេងចំណេញលើសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងបំពានលើផលប្រយោជន៍របស់រដ្ឋ។
អានបន្ត -
មន្រ្តីសង្គមស៊ីវិលម្នាក់ស្នើសុំអាជ្ញាធរខេត្តស្វាយរៀងផ្ទៀងផ្ទាត់ឯកសារជាថ្មីខណៈមានភាពសម្រូងចម្រាសលើកម្មសិទ្ធិដីធ្លី
ភ្នំពេញ៖ មន្រ្តីក្រៅរដ្ឋាភិបាលមួយរូបនៅតែប្រកាន់ជំហរថា ខ្លួននិងពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរស្រុករមាសហែក ខេត្តស្វាយរៀងធ្វើទុកបុកម្នេញ និងរំលោភបំពានសិទ្ធិលំនៅឋាន ដោយអះអាងថា ដីទំនាស់នោះជាមរតកតពីឪពុក តែតុលាការខេត្តកាត់សេចក្តីប្រគល់កម្មសិទ្ធិឱ្យសាលាឃុំត្រពាំងស្តៅទៅវិញ។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលថា កម្មករខ្មែរ១១ស្លាប់ដោយអយុត្តិធម៌ ពេលធ្វើការឲ្យក្រុមហ៊ុនវៀតណាមនៅរតនគិរី
ក្រុមកម្មករ និងមន្ត្រីសង្គមស៊ីវិលអះអាងថា កម្មករខ្មែរ ១១នាក់ ធ្វើការឲ្យក្រុមហ៊ុនហ័ងអាញ់ អណ្តូងមាស (Hoang Anh Andong Meas) របស់វៀតណាមក្នុងខេត្តរតនគិរី ស្លាប់យ៉ាងអយុត្តិធម៌ ដោយពុំមានការដោះស្រាយប្រកបដោយតម្លាភាព និងទទួលខុសត្រូវតាមច្បាប់រដ្ឋនោះទេ។
អានបន្ត -
អ្នកសារព័ត៌មាន និងអ្នកគាំទ្រលោក កឹម សុខា ត្រូវបានរឹតត្បិតពីកងកម្លាំងប៉ូលិសក្នុងថ្ងៃសវនាការ
អ្នកសារព័ត៌មានឯករាជ្យ និងអ្នកគាំទ្រលោក កឹម សុខា ជាច្រើននាក់ ត្រូវបានកងកម្លាំងប៉ូលិស និងសន្តិសុខ ដាក់បារ៉ាស់ រារាំងមិនឲ្យឈរនៅមុខសាលាឧទ្ធរណ៍ អំឡុងពេលដំណើរសវនាការរបស់ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា នោះទេ នៅថ្ងៃទី៨ ខែកុម្ភៈ។
អានបន្ត -
អង្គការតម្លាភាពអន្តរជាតិរកឃើញថា អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ អាក្រក់ជាងឆ្នាំមុន
អង្គការតម្លាភាពអន្តរជាតិរកឃើញថា អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាអាក្រក់ជាងឆ្នាំមុន ដែលបង្ហាញថារដ្ឋាភិបាលប្រទេសកម្ពុជាគ្មានឆន្ទៈពិតប្រាកដក្នុងការលុបបំបាត់អំពើពុករលួយ។
អានបន្ត -
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអំពាវនាវឱ្យសកម្មជនដែលកំពុងរស់នៅក្នុងទឹកដីថៃចេញធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បន្តអំពាវនាវឱ្យសកម្មជននយោបាយដែលកំពុងភៀសខ្លួនជ្រកកោនក្នុងទឹកដីថៃ ចេញធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចលោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ នៅថ្ងៃពុធនេះ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជននយោបាយបក្សប្រឆាំងដែលត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនក្រោមផែនការគណបក្សប្រជាជនកម្ពុជាផង និងដើម្បីជំរុញឱ្យលោក ហ៊ុន ម៉ាណែត ស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញផងដែរ។
អានបន្ត