កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
មន្ត្រីបក្សភ្លើងទៀននៅភ្នំពេញរក្សាជំហរមិនចុះចូលបក្សកាន់អំណាចជាថ្នូរនឹងសេរីភាព
មន្ត្រីបក្សភ្លើងទៀននៅភ្នំពេញដែលអាជ្ញាធរទើបចាប់ខ្លួនកាលពីពេលថ្មីៗនេះ រក្សាជំហរមិនចុះចូលជាមួយបក្សកាន់អំណាចដើម្បីប្តូរនឹងសេរីភាពឡើយ។
អានបន្ត -
ប្រធានអង្គការក្រៅរដ្ឋាភិបាលមួយរូបនិងពលរដ្ឋជាច្រើនគ្រួសាររងនូវការរំលោភបំពានសិទ្ធិលំនៅឋានពីសំណាក់អាជ្ញាធរខេត្តស្វាយរៀង
ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង (CDPLA) និងពលរដ្ឋជាច្រើនគ្រួសារបានរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរឃុំត្រពាំងស្ដៅ ស្រុករមាសហែក ដែលតែងតែរំលោភបំពានសិទ្ធិកាន់កាប់លំនៅឋានរបស់ពលរដ្ឋ ដើម្បីយកដីទៅលក់យកលុយដាក់ហោប៉ៅខ្លួនឯង។
អានបន្ត -
សហជីពទាមទារឱ្យសណ្ឋាគារសូហ្វីតែលភ្នំពេញ គោរពតាមកិច្ចសន្យា និងចុះហត្ថលេខាលើអនុសញ្ញារួម
សហជីពកម្មករនិយោជិតវិស័យទេសចរណ៍ នៃសណ្ឋាគារសូហ្វីតែល ភ្នំពេញ ទាមទារឱ្យភាគីសណ្ឋាគារ គោរពតាមកិច្ចព្រមព្រៀងនាពេលកន្លងមក និងចុះហត្ថលេខាលើអនុសញ្ញារួម ដែលភាគីទាំងពីរបានពិភាក្សា។
អានបន្ត -
លោក ទាវ វណ្ណុល៖ ខ្ញុំស្នើឲ្យក្រសួងមហាផ្ទៃឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់បក្សភ្លើងទៀន
នៅថ្ងៃទី២៩ ខែមករានេះ គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍ស្នើឲ្យក្រសួងមហាផ្ទៃកុំទទួលស្គាល់សំណុំឯកសាររបស់គណបក្សភ្លើងទៀន ដែលសុំផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនទៅចូលរួមជាមួយគណបក្សដទៃ។
អានបន្ត -
សង្គមស៊ីវិល ស្នើរដ្ឋាភិបាលផ្តល់កម្មសិទិ្ធដីធ្លីជូនពលរដ្ឋសហគមន៍សំរោងត្បូង
អង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន៣៨ ស្នើរដ្ឋាភិបាលបញ្ឈប់ការបណ្តេញចេញ និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅសហគមន៍សំរោងត្បូង ព្រមទាំងស្នើតុលាការទម្លាក់បទចោទប្រកាន់ទៅលើតំណាងសហគមន៍ទាំង ១៨រូប ដើម្បីយុត្តិធម៌សង្គម។
អានបន្ត -
អង្គការ និងសហគមន៍៣៨ ទាមទារឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពធ្វើទុក្ខបុកម្នេញដល់អ្នករស់នៅក្បែរបឹងតាមោក
ភ្នំពេញដែលរដ្ឋាភិបាលនៅតែបន្តកាត់ផ្ទៃដីបឹងតាមោកប្រគល់ ឱ្យក្រុមហ៊ុន និងបុគ្គលឯកជនជាកម្មសិទ្ធិស្របច្បាប់ ជាបន្តបន្ទាប់មក បណ្តាអង្គការសង្គមស៊ីវិល រួមទាំងសហគមន៍មូលដ្ឋានជាច្រើន សម្តែងក្តីបារម្ភជុំវិញផលប៉ះពាល់ និងសន្តិសុខ សុវត្ថិភាព ប្រជាសហគមន៍ដែលរស់នៅតំបន់នោះ។
អានបន្ត -
ក្រុមអ្នកតស៊ូមតិកម្ពុជាអំពាវនាវតុលាការឈរលើការគោលការណ៍ឯករាជ្យក្នុងសំណុំរឿង លោក កឹម សុខា
ក្រុមអ្នកតស៊ូមតិកម្ពុជា អំពាវនាវដល់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ ឈរលើគោលការណ៍ឯករាជ្យ និងវិជ្ជាជីវៈ ក្នុងដំណើរការសវនាការជំនុំជម្រះសំណុំរឿង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ។
អានបន្ត -
បក្សកម្លាំងជាតិស្នើមហាផ្ទៃកុំឲ្យទទួលស្គាល់ក្រុមប្រឹក្សាថ្មីរបស់បក្សភ្លើងទៀន
គណបក្សកម្លាំងជាតិចេញមុខបរិហារគណបក្សភ្លើងទៀនពីបទបានបោះបង់គោលជំហរដើមជាអ្នកប្រជាធិបតេយ្យ សេរី និងបានងាកទៅចាប់យកជម្រើសផ្តាច់ការនៅពេលចុងក្រោយនេះ។
អានបន្ត -
លោក យ៉ង់ ប៉ាក់ ដែលរងបណ្ដឹងពីលោក ព្រាប កុល ត្រូវតុលាការបើកកកាយជាថ្មីរឿងចេញសែកស្អុយកាលពីឆ្នាំ២០២៣
អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អាហ្គ្រីប៊ី (AGRIBEE) ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ត្រូវបានបើកកកាយឡើងវិញសាជាថ្មីនូវការចោទប្រកាន់ពីការចេញសែកស្អុយកាលពីឆ្នាំ២០២៣ បន្ទាប់ពីរងនូវបណ្តឹងពីសំណាក់អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ពីបទបរិហារកេរ្តិ៍ក្នុងឆ្នាំ២០២៤។
អានបន្ត -
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានកំពុងស្ថិតក្រោមការពិនិត្យចុងក្រោយមុនបញ្ជូនទៅគណៈរដ្ឋមន្ត្រី
ភ្នំពេញ — សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានបាន និងកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួងយុត្តិធម៌ មុនពេលសេចក្តីព្រាងច្បាប់នេះត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើការពិនិត្យ ផ្តល់យោបល់ រួចបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត។
អានបន្ត -
ពលរដ្ឋតំបន់រុនតាឯកគ្រោងតវ៉ាជាថ្មី បើរដ្ឋាភិបាលមិនផ្ដល់ប្រាក់ដែលកាត់ពីប័ណ្ណក្រីក្រឱ្យពួកគេវិញ
ពលរដ្ឋតំបន់រុនតាឯកជាង ២០០០នាក់គ្រោងនាំគ្នាតវ៉ាជាថ្មី បើរដ្ឋាភិបាល មិនផ្ដល់ប្រាក់ដែលកាត់ពីប័ណ្ណសមធម៌ដល់ពួកគេវិញ។
អានបន្ត -
ក្រុមយុវជនរិះគន់រដ្ឋាភិបាលដែលបន្តកាត់ដីបឹងធម្មជាតិនៅខេត្តកណ្ដាល និងតាកែវឱ្យទៅក្រុមហ៊ុនឯកជន
ក្រុមយុវជនរិះគន់រដ្ឋាភិបាលដែលកាត់ឆ្វៀលដីនៅតំបន់បឹងធម្មជាតិចំនួន ៣កន្លែងនៅក្នុងខេត្តកណ្ដាល និងខេត្តតាកែវ ប្រមាណជិត ៦០០ហិកតារ (៥៩៩) ឱ្យទៅក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ( Cambodia Airport Investment Co.,Ltd. ) របស់លោក ពុង ឃាវសែ ដើម្បីធ្វើប្រលានយន្តហោះ។
អានបន្ត -
ពលរដ្ឋសហគមន៍សំរោងត្បូងក្បែរបឹងតាមោកស្នើរដ្ឋាភិបាលផ្តល់ប្លង់ស្របច្បាប់ ខណៈបារម្ភពីការបណ្តេញចេញ
ភ្នំពេញ — ប្រជាពលរដ្ឋរស់នៅសហគមន៍សំរោងត្បូងជាប់ផ្ទៃបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្នើសុំឱ្យរដ្ឋាភិបាល និងអាជ្ញាធរផ្តល់ប្លង់កម្មសិទ្ធិដីធ្លីដល់ពួកគាត់ ហើយជំរុញឱ្យតុលាការទម្លាក់បទចោទលើពលរដ្ឋ ខណៈសព្វថ្ងៃពួកគេព្រួយបារម្ភពីការបណ្តេញចេញពីលំនៅដ្ឋាន។
អានបន្ត -
សង្គមស៊ីវិលជិត៤០ស្នើឲ្យបញ្ឈប់ការគំរាមកំហែងប្រជាសហគមន៍សំរោងត្បូង
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក្រុមសង្គមស៊ីវិលដែលរួមមានសមាគម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានចំនួន ៣៨ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសម្ដែងការព្រួយបារម្ភចំពោះសន្តិសុខ និងសុវត្ថិភាពដីធ្លីរបស់សហគមន៍សំរោងត្បូង។ ការព្រួយបារម្ភនេះកើតឡើង ខណៈរដ្ឋាភិបាលបានបន្តកាត់ផ្ទៃបឹងតាមោកក្នុងទំហំដ៏ច្រើនលើសលប់ឲ្យទៅក្រុមហ៊ុន និងបុគ្គលឯកជន។
អានបន្ត -
លោក អំ សំអាត៖ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងស្របនឹងបរិបទបច្ចុប្បន្ន
ការលើកឡើងរបស់ លោក អំ សំអាត ធ្វើឡើងស្របពេលដែលក្រសួងមហាផ្ទៃ កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦។
អានបន្ត -
ក្រុមអ្នកវិភាគ៖សាលារដ្ឋត្រូវបញ្ឈប់វប្បធម៌សុំជំនួយពីសិស្សដើម្បីផ្គត់ផ្គង់ការចំណាយរបស់សាលា
ថ្មីៗនេះ អាណាព្យាបាលសិស្សមួយចំនួនបានបញ្ចេញប្រតិកម្មជុំវិញសំណើរបស់សាលារៀនរដ្ឋឲ្យសិស្សចូលរួមបង់វិភាគទានចំនួន ១ម៉ឺនរៀល ឬលើសពីនេះដើម្បីផ្គត់ផ្គង់ការចំណាយថ្លៃទឹក ភ្លើង រួមទាំងសេវាអនាម័យរបស់សាលា។ អាណាព្យាបាលសិស្សបានចាត់ទុកការអំពាវនាវនេះថាហាក់បីដូចជារដ្ឋកំពុងខ្វះខាតថវិកាសម្រាប់ទ្រទ្រង់ការចំណាយរបស់សាលារដ្ឋ។
អានបន្ត -
តំណាងសហគមន៍ខ្មែរនៅអូស្ត្រាលី ប្រតិកម្មចំពោះលោក គឹម សន្តិភាព ដែលបន្តគំរាមកំហែង និងបំបែកសហគមន៍ខ្មែរ
ព្រះសង្ឃ និងតំណាងសហគមន៍ខ្មែរនៅអូស្ត្រាលី ប្រតិកម្មចំពោះរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ដែលពួកគាត់ចោទថា បន្តផ្ញើសារបែបគំរាមកំហែង និងបំបែកបំបាក់សហគមន៍ខ្មែរ។
អានបន្ត -
សាលាបឋមសិក្សាព្រះនរោត្តមប្រាប់ឪពុកម្តាយឲ្យជួយឧបត្ថម្ភប្រាក់៣ម៉ឺនរៀលសម្រាប់ថ្លៃភ្លើងនិងទឹក
ភ្នំពេញ — កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមករា ឆ្នាំ ២០២៤ ឪពុកម្តាយសិស្សបានជួបជុំគ្នានៅសាលារៀនបឋមសិក្សាព្រះនរោត្តម ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបង្រៀនពីថ្នាក់មតេយ្យដល់ថ្នាក់ទី ៦។
អានបន្ត -
ពលរដ្ឋដែលបាក់ស្រុតផ្ទះចូលស្ទឹងព្រែកថី ស្នើអាជ្ញាធរសង់ផ្ទះ និងប្រព័ន្ធទឹកភ្លើង
ប្រជាពលរដ្ឋចំនួន៧២គ្រួសារ ដែលលកំពុងតាំងទីលំនៅបណ្ដោះអាសន្នលើដីឯកជនមួយកន្លែងក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទទូចស្នើសុំអាជ្ញាធរខេត្តឱ្យជួយសង់ផ្ទះជូនពួកគេតាមការសន្យា ខណៈដីដែលអាជ្ញាធរចែកឱ្យមិនទាន់មានប្រព័ន្ធលូទឹកនិងភ្លើងនៅឡើយ។
អានបន្ត -
ពលរដ្ឋជិត៤០០នាក់ផ្ទុះការតវ៉ាជាមួយអាជ្ញាធរខេត្ដសៀមរាបពាក់ព័ន្ធនឹងបណ្ណសមធម៌
ពលរដ្ឋជិត៤០០នាក់បាននាំគ្នាតវ៉ានៅមុខសាលាខេត្ដសៀមរាប និងមុខសាលាឃុំរុនតាឯកក្រោយពីពួកគេមិនទទួលបានប្រាក់គ្រប់ចំនួននៃបណ្ណសមធម៌ដែលរដ្ឋាភិបាលផ្តល់ឱ្យរយៈពេល១០ឆ្នាំ ដោយសារទឹកប្រាក់ពួកគាត់ត្រូវបានកាត់បន្ថយពីជាង៤០ម៉ឺនមកត្រឹមជាង១០ម៉ឺនរៀលនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
អានបន្ត