កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.423
-
លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលថ្មីត្រួតពិនិត្យវិធានការរឹតត្បិតការប្រមូលពន្ធឡើងវិញជាបន្ទាន់
មេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលកំពុងក្តាប់អំណាចពីលើនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលថ្មីដែលកំពុងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រួតពិនិត្យការរឹតត្បិតវិធានការប្រមូលពន្ធឡើងវិញជាបន្ទាន់ បន្ទាប់ពីមានប្រតិកម្មពីពលរដ្ឋសឹងមួយនគរក្រោយពីអគ្គនាយកដ្ឋានពន្ធដារកម្ពុជាដាក់ចេញនូវផែនការរឹតបន្តឹងការប្រមូលពន្ធនៅពេលនេះ។
អានបន្ត -
អ្នកសារព័ត៌មានជាង១០០នាក់ដាក់ញត្តិស្នើឱ្យក្រសួងដកអាជ្ញាបណ្ណសារព័ត៌មាន លោក ផែង វណ្ណៈ បន្ទាប់ពីរងការមាក់ងាយ
អ្នកសារព័ត៌មានអនឡាញជាង១០០នាក់បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅក្រសួងព័ត៌មានដើម្បីស្នើឱ្យចាត់វិធានការច្បាប់ និងដកអាជ្ញាបណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ក្រោយពេលដែលបុគ្គលរូបនេះបាននិយាយប្រមាថដល់កិត្តិយសរបស់អ្នកសារព័តមាននៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ផ្ទាល់ខ្លួនរបស់គាត់។
អានបន្ត -
ក្រុមហ៊ុន Times Square នៅញូវយ៉កបញ្ជាក់ថាគ្មានគោលការណ៍ផ្សាយពាណិជ្ជកម្មមិនគិតលុយនោះទេ
សកម្មជនបរិស្ថានមួយរូបបានទម្លាយថា ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម Time Square Billboard គ្មានគោលការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មដោយមិនបង់លុយនោះទេ ដូច្នេះការផ្សព្វផ្សាយរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា គឺជាល្បិចភូតភរកុហកពលរដ្ឋខ្មែរដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។
អានបន្ត -
ទោះបីមានវីដេអូជាភស្តុតាង ក៏កម្លាំងសមត្ថកិច្ចនៅតែមិនទាន់អាចវែកមុខជនដៃដល់ ដែលវាយអ្នកជំនាញកសិកម្ម លោក នីណាក់
កម្លាំងសមត្ថកិច្ចនៅតែមិនទាន់អាចវែកមុខ ក្រុមជនល្មើសដែលបានវាយអ្នកជំនាញកសិកម្ម ដែលតែងតែបញ្ចេញមតិរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល។
អានបន្ត -
ប្រពន្ធសកម្មជនព្រៃឈើខេត្តរតនគីរី ខកចិត្ត ដែលសាលាឧទ្ធរណ៍ត្បូងឃ្មុំលើកពេលប្រកាសសាលដីកាសំណុំរឿងប្ដី
ប្រពន្ធសកម្មជនការពារព្រៃឈើខេត្តរតនគីរី លោក ឆន ផល្លា គឺលោកស្រី ខាំ សាឡុង ខកចិត្ត ដែលសាលាឧទ្ធរណ៍ត្បូងឃ្មុំ ពន្យារពេលថ្ងៃប្រកាសសាលដីកា ដែលគ្រោងធ្វើនៅថ្ងៃទី២៦ កញ្ញា ទៅថ្ងៃទី៤ ខែតុលាខាងមុខវិញ ខណៈប្ដីលោកស្រីកំពុងជាប់ឃុំក្នុងពន្ធនាគារទាំងមានជំងឺប្រចាំកាយ ហើយលោកស្រីមិនអាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងកូនៗ លោកស្រីបាននោះ។
អានបន្ត -
អង្គការយូណេស្កូប្រជុំប្រឹក្សាយោបល់ជាមួយអ្នកសារព័ត៌មានមកពីស្ថាប័នជាច្រើនស្តីពីការបង្កើតក្រុមប្រឹក្សាសារព័ត៌មាននៅកម្ពុជា
អង្កគារយូណេស្កូ (UNESCO) និងស្ថានទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា បានប្រជុំប្រឹក្សាយោបល់ជាមួយអ្នកសារព័ត៌មានក្នុងស្រុកចំនួន៣៣ស្ថាប័ន ដើម្បីចង្អុលបង្ហាញក្នុងការបង្កើតក្រុមប្រឹក្សាសារព័ត៌មាននៅកម្ពុជា ក្នុងគោលបំណងដើម្បីការពារ និងលើកកម្ពស់វិជ្ជជីវៈអ្នកសារព័ត៌មាន ព្រមទាំងដោះស្រាយរាល់បញ្ហាទាំងឡាយដែលពាក់នឹងស្ថាប័នអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
អានបន្ត -
ជាតិប៉ាណូផ្សព្វផ្សាយពីសម្ដេច ហ៊ុន ម៉ាណែត នៅអាម៉េរិក៖ អ្នកនាំពាក្យបដិសេធថា រដ្ឋាភិបាលមិនពាក់ព័ន្ធករណីនេះទេ
ទុះការចាប់អារម្មណ៍ពីករណីផ្សព្វផ្សាយរូបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅលើផ្ទាំងប៉ាណូមួយ នៅតំបន់ Times Square នាទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ។
អានបន្ត -
អ្នកតាមដានមើលឃើញថា ការផ្តល់ជំនួយឡើងវិញរបស់អាមេរិកជាចេតនាចង់ស្តារទំនាក់ទំនងជាមួយកម្ពុជា
ភ្នំពេញ — ក្រោយសហរដ្ឋអាមេរិកផ្តល់ជំនួយឡើងវិញដែលធ្លាប់បានផ្អាកដល់កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក អ្នកតាមដាននយោបាយអន្តរជាតិលើកឡើងពីសញ្ញាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា និងប្រទេសមហាអំណាចមួយនេះ ក្នុងពេលដែលកម្ពុជាកាន់តែខិតទៅកាន់ប្រទេសចិន។
អានបន្ត -
ក្រសួងវប្បធម៌ សុំកិច្ចអន្តរាគមន៍ពីស្ថានទូតចិន កុំឱ្យផ្សាយរឿង No More Bets
តាមរយៈភាពយន្ត No More Bets របស់ចិន ដែលបង្ហាញពីរឿងរ៉ាវចាប់ជំរិត និងករណីបោកប្រាស់តាមប្រព័ន្ធអនឡាញ ត្រូវពលរដ្ឋខ្មែរជាច្រើនរិះគន់ថា អាចនឹងធ្វើឱ្យអ្នកវិនិយោគ និងភ្ញៀវអន្តរជាតិលែងធ្វើដំណើរមកកម្ពុជា។
អានបន្ត -
សាលាអូរ១៧ក្នុងស្រុកវាលវែង ត្រូវការអគារសិក្សាថ្មី ខណៈគ្រូៗបារម្ភពីសិស្សមួយចំនួនឈប់រៀនទាំងវ័យក្មេង
«អូរ១៧»ជាឈ្មោះសាលាបឋមសិក្សាមួយស្ថិតក្នុងភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខុសពីសាលានៅទីប្រជុំជន ឬទីក្រុង។ សាលាអូរ១៧ សង់ពីរោងឈើ ដំបូលប្រក់សង្ក័សី មានសភាពធ្លុះធ្លាយ ព្រមទាំងខ្វះបង្គន់អនាម័យ អណ្ដូងទឹកស្អាត ខណៈសិស្សមួយចំនួនប្រឈមនឹងការឈប់រៀនទៅជួយរកលុយឪពុកម្ដាយ ដែលកត្តានេះទាមទារឱ្យមានការគំាទ្របន្ថែមពីភាគីរដ្ឋាភិបាល។
អានបន្ត -
មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែងថា ករណីឃាត់ខ្លួនពលរដ្ឋពីរនាក់កាប់រានព្រៃឡង់ តម្រូវឱ្យបង់ប្រាក់ ៤ពាន់ដុល្លារ ជាការអនុវត្តច្បាប់
ប្រធានដែនជម្រកសត្វព្រៃឡង់ខេត្តស្ទឹងត្រែងបានចេញលិខិតបំភ្លឺមួយថ្លែងការពារថា មន្ត្រីបរិស្ថានដែលឃាត់ខ្លួនពលរដ្ឋពីរនាក់ ករណីកាប់រានព្រៃឡង់ខុសច្បាប់ ហើយតម្រូវឱ្យបង់ប្រាក់ សរុបជិត ៤.០០០ដុល្លារ គឺជាការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីយកថវិកាចូលរដ្ឋ។
អានបន្ត -
សម្ភាសមន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិជុំវិញបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅអាមេរិក
ក្នុងដំណើរមកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លោក ហ៊ុន ម៉ាណែត បានជួបជាមួយពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណ២០០០នាក់។ លោកបានថ្លែងពី ៣០ថ្ងៃនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក និងការងារចេញក្រៅប្រទេសរបស់លោក។
អានបន្ត -
មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀនម្នាក់សុំឈប់ពីតួនាទីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈកម្មាធិការនាយក
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក សៅ រ៉ាស៊ី ប្រកាសលាឈប់ពីតួនាទីជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាសមាជិកគណៈកម្មាធិការនាយករបស់បក្សនេះចាប់ពីថ្ងៃនេះតទៅ។
អានបន្ត -
គណបក្សភ្លើងទៀនប្រកាសសុំអន្តរាគមន៍ពីលោក ហ៊ុន ម៉ាណែត រឿងឯកសារដើមចុះបញ្ជីគណបក្ស
ភ្នំពេញ — គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ដ៏ធំមួយប្រកាសថាខ្លួននឹងសរសេរលិខិតទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីសុំអន្តរាគមន៍លើបញ្ហាឯកសារដើមចុះបញ្ជីរបស់គណបក្ស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស ចេញផ្សាយនាថ្ងៃចន្ទនេះ។
អានបន្ត -
លោក ហ៊ុន ម៉ាណែត នៅបន្តឲ្យមានអ្នកវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាបន្តសុពលភាពអាណត្តិរបស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដោយអះអាងថាជាការឆ្លុះបញ្ចាំងពីសុច្ឆន្ទៈរបស់កម្ពុជាក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្ស។
អានបន្ត -
ក្រុមប្រឹក្សាឃុំបក្សភ្លើងទៀនបារម្ភពីសុវត្ថិភាពដោយសារការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ
ក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀននៅតាមមូលដ្ឋានមួយចំនួនព្រួយបារម្ភពីសុវត្ថិភាពដោយសារការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ មន្ត្រីសិទ្ធិមនុស្សអំពាវនាវដល់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីផលប្រយោជន៍ជាតិទាំងមូល។
អានបន្ត -
ប្រពន្ធសកម្មជននយោបាយបន្តទាមទាររដ្ឋាភិបាលដោះលែងប្តីដែលមានជំងឺក្នុងពន្ធនាគារ
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស នៅតែទទូចឲ្យរដ្ឋាភិបាលដោះលែងប្តីរបស់អ្នកស្រីឲ្យមានសេរីភាពឡើងវិញ ខណៈសុខភាពប្តីអ្នកស្រីកាន់តែដុនដាប នៅក្នុងពន្ធនាគារ។
អានបន្ត -
លោក គីមសួរ ភីរិទ្ធ៖ ការបដិសេធរបស់ក្រសួងមហាផ្ទៃ ជាហេតុផលនយោបាយ ច្រើនជាងហេតុផលបច្ចេកទេស
ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១កញ្ញា បានសម្រេចបដិសេធចំពោះសំណើចំនួន៣ចំណុចរបស់គណបក្សភ្លើងទៀន ទាក់ទងទៅនឹងបញ្ហាបាត់បង់លិខិតច្បាប់ដើមរបស់គណបក្ស។ តាមរយៈកំណត់ហេតុនៃកិច្ចប្រជុំរវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងគណបក្សភ្លើងទៀន គឺក្រសួងមហាផ្ទៃ បានឲ្យដឹងថា ខ្លួនគ្មានសមត្ថកិច្ចអ្វីអាចចេញលិខិតទុតិយតាលើលិខិតចុះបញ្ជីគណបក្សភ្លើងទៀន លេខ១៩៣ ដែលបានបាត់បង់ឡើយ។
អានបន្ត -
សហគមន៍ជនជាតិដើមភាគតិចកួយរកឃើញបទល្មើសព្រៃឈើ ៨៦ ករណី ក្នុងដែនជម្រកសត្វព្រៃព្រះរកា
ភ្នំពេញៈ សហគមន៍ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ បានបន្តរកឃើញបទល្មើសព្រៃឈើជិត ៨៦ ករណី នៅដែនជម្រកសត្វព្រៃព្រះរកានៅដើមខែកញ្ញានេះ ខណៈមន្ត្រីមូលដ្ឋានបដិសេធការរកឃើញនេះ និងស្នើឱ្យសហគមន៍ដែលចុះល្បាត ត្រូវមានកិច្ចសហការជាមួយមន្ត្រីពាក់ព័ន្ធដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិទាំងនោះ។
អានបន្ត -
សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលថ្មីពង្រឹងវិស័យសុខាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ ក្នុងពេលរដ្ឋចង់ឱ្យមានកំណើនពលរដ្ឋ
សង្គមស៊ីវិលថា ក្នុងពេលដែលរដ្ឋាភិបាលថ្មីគ្រោងជំរុញឱ្យមានកំណើនប្រជាសាស្ត្រ ឬកំណើននៃប្រជាពលរដ្ឋច្បាស់លាស់ ពីពេលនេះរហូតទៅដល់ឆ្នាំ២០២៥នោះ រដ្ឋាភិបាលគួរគិតគូរពង្រឹងវិស័យគោលនយោបាយសុខាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីឲ្យពួកគាត់មានឱកាសទទួលបានការពិនិត្យពីពេទ្យជំនាញក្នុងគ្រាកំពុងពរពោះទារក រហូតដល់ពេលនិងក្រោយពេលសម្រាលកូនហើយ។
អានបន្ត