កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ពលរដ្ឋជាង ២ពាន់គ្រួសារនៅតំបន់រុនតាឯក ព្រមានរុះរើផ្ទះទៅតំបន់អង្គរវិញ បើអាជ្ញាធរពុំពន្លឿនការដោះស្រាយបញ្ហាប័ណ្ណសមធម៌
ពលរដ្ឋជាង ២.០០០គ្រួសារនៅតំបន់រុនតាឯកស្រុកបន្ទាយស្រីខេត្តសៀមរាបព្រមានរុះរើផ្ទះសម្ដែង ត្រឡប់ទៅនៅតំបន់អង្គរវិញ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ ពុំពន្លឿនដោះស្រាយបញ្ហាប័ណ្ណសមធម៌ឱ្យបានឆាប់។
អានបន្ត -
អ្នកនយោបាយវ័យក្មេងតំណាងគណបក្សនៅកម្ពុជាចូលរួមកម្មវិធីពាក់ព័ន្ធនឹងនយោបាយនៅប្រទេសជប៉ុន c
ភ្នំពេញ — យុវជនកម្ពុជា ១០ នាក់ ដែលមកពីគណបក្សនយោបាយចម្រុះចំនួន ៩ បានចូលរួមកម្មវិធីយុវជនពាក់ព័ន្ធនឹងនយោបាយ ដែលជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរយុវជនដែលគាំទ្រដោយក្រសួងការបរទេសជប៉ុន។
អានបន្ត -
គ្រូបារមីរាជធានី-ខេត្តមួយចំនួន ត្រូវអាជ្ញាធរចុះទៅព្រមានដល់ទីតាំង និងចុះកិច្ចសន្យាឈប់ឃោសនាខុសពីការពិត
កម្លាំងបារមីអារក្សអ្នកតា និងគ្រូអូមអាមដែលបង្កជាចលាចលនៅលើបណ្តាញសង្គម ក្រសួងធម្មការនិងសាសនាបានចុះទៅបង្ក្រាបការឃោសនាបំផ្លើសការពិតនៅទីតាំង ឬគេហដ្ឋានរបស់គ្រូបារមីជាច្រើនកន្លែង។
អានបន្ត -
កម្មករជាង៧០០នាក់នៅរោងចក្រមួយក្នុងខេត្តកណ្តាលទាមទារទៅថៅកែកំណត់ពេលព្យួរការងារឱ្យច្បាស់លាស់
កម្មករ–កម្មការិនីជាង៧០០នាក់បម្រើការងារ យីដា មេនូហ្វេកធឺរើ ខូអិលធីឌី ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាល បានទាមទាទៅថៅកែឱ្យកំណត់ថ្ងៃព្យួរកិច្ចសន្យាការងារឱ្យបានច្បាស់លាស់ និងបង្ហាញពីអត្ថប្រយោជន៍ផ្សេងៗដែលពួកគេត្រូវទទួលបានក្នុងអំឡុងពេលព្យួរការងារ ក្រោយរោងចក្រនេះ ត្រូវបានភ្លើងឆាប់ឆេះកាលពីខែមុន។
អានបន្ត -
ពលរដ្ឋនៅខេត្តមណ្ឌលគិរីចោទក្រុមហ៊ុនមួយថាបានបំពុលសត្វគោជាង១០ក្បាលរបស់ពួកគាត់បណ្តាលឱ្យងាប់
ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ចោទក្រុមហ៊ុនឯកជនមួយ ឈ្មោះ វិឡាឌីវែលឡុបមិន (villa development ) ថាបានដាក់ថ្នាំបំពុលសត្វគោរបស់ពួកគាត់បណ្តាលឱ្យងាប់ជាង ១០ក្បាល នៅចំណុចចំការកៅស៊ូរបស់ក្រុមហ៊ុន ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា។
អានបន្ត -
សកម្មជនសង្គមលោក នី ណាក់ ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង
ភ្នំពេញ — សកម្មជនសង្គម លោក នី ណាក់ ត្រូវបានបញ្ជូនចេញពីពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។
អានបន្ត -
លោក ហ៊ុន ម៉ាណែត ព្រមានដកតំណែងអភិបាលខេត្ត បើមានការទន្រ្ទានដីជាប់បឹងទន្លេសាប
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃអង្គារ បានព្រមានដកតំណែងអភិបាលខេត្ត បើមានការទន្ទ្រានដីនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តនីមួយៗ។
អានបន្ត -
អតិថិជនបុរីពិភពថ្មីផ្ទុះការតវ៉ាជាថ្មីទាមទារឱ្យមានការគោរពកិច្ចសន្យាទិញលក់ផ្ទះ
អតិថិជនបុរីពិភពថ្មីកំបូលប្រមាណ១០០នាក់ផ្ទុះការតវ៉ាជាថ្មីនៅថ្ងៃទី៣១ ខែមករា ដើម្បីទាមទារឱ្យក្រុមហ៊ុន បញ្ឈប់ការគំរាមកំហែងរឹបអូស និងព្រមទទួលទិញផ្ទះយកវិញក្នុងតម្លៃ៥០ភាគនៃទឹកប្រាក់ដែលបានបង់ករណីអតិថិជនអស់លទ្ធភាព។
អានបន្ត -
សវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក កឹម សុខា បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយសាលាឧទ្ធរណ៍បានបដិសេធសំណើរបស់លោកក្នុងការបន្ធូរបន្ថយលក្ខខណ្ឌតឹងរឹងនៃការឃុំខ្លួនលោកក្នុងផ្ទះ។
តុលាការច្រានចោលសំណើដកការរឹតត្បិតលើការសួរសុខទុក្ខលោក កឹម សុខា នាថ្ងៃដំបូងនៃសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក
អានបន្ត -
មេធាវី អាង ឧត្តម៖ ឧទ្ធរណ៍ច្រានចោលសំណើបន្ធូរបន្ថយការរឹតត្បិតការឃុំខ្លួន លោក កឹម សុខា
សាលាឧទ្ធរណ៍បានបើកសវនាការរឿងក្តី លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ពេញមួយព្រឹកថ្ងៃទី៣០មករា២០២៤ ដោយមិនទាន់មានលទ្ធផលអ្វីនៅឡើយ ខណៈសវនាការបន្ទាប់នឹងបន្តជំនុំជម្រះនៅថ្ងៃទី៨កុម្ភៈសប្តាហ៍ក្រោយ។
អានបន្ត -
តុលាការភ្នំពេញ ផ្តន្ទាទោសឈ្មួញគ្រឿងញៀន២រូប ដោយដាក់ពន្ធគារអស់មួយជីវិត
ជនជាប់ចោទ២រូប ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីគ្រឿងញៀនទម្ងន់ជិត៣ពាន់គីឡូក្រាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា។
អានបន្ត -
សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោស William Guang ឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស អតីតប្រធានគណបក្សខ្មែរក្រោក លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួកចំនួន ៣នាក់ទៀត ឱ្យជាប់ពន្ធនាគាររយៈពេលពី ៤ឆ្នាំ ដល់ ៦ឆ្នាំ។
អានបន្ត -
ក្រសួងសង្គមកិច្ចនឹងដោះស្រាយបញ្ហាបណ្ណសមធម៌ជូនពលរដ្ឋរុនតាឯកតាមការស្នើសុំក្រោយពីតវ៉ា
ក្រសួងសង្គមកិច្ចនឹងដោះស្រាយបញ្ហាបណ្ណសមធម៌ជូនពលរដ្ឋរុនតាឯកតាមការស្នើសុំក្រោយពីផ្ទុះការតវ៉ានៅចុងសប្ដាហ៍មុនដោយមានពលរដ្ឋជិត៤០០នាក់បានផ្ដុំគ្នានៅមុខសាលាឃុំរុនតាឯក និងសាលាខេត្ដសៀមរាប ដោយសារតែបណ្ណសមធម៌ពួកគាត់ត្រូវបានកាត់បន្ថយលុយមិនដូចខែមុនៗ។
អានបន្ត -
អង្គការសង្គមស៊ីវិលថា រដ្ឋាភិបាលកម្ពុជានិងតុលាការប្រើប្រាស់យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមរបស់ពលរដ្ឋ
ភ្នំពេញ — យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ដែលជាបណ្ដឹងធ្វើឡើងដោយចេតនាដើម្បីបំបាក់ទឹកចិត្ត បំភិតបំភ័យ រំខាន បង្អាក់ បំបិទសំឡេងប្រឆាំង ការរិះគន់ ឬការមិនយល់ស្រប ត្រូវបានដែលរដ្ឋាភិបាលកម្ពុជា និងតុលាការប្រើប្រាស់ជាញឹកញាប់ ដែលប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ និងបន្ទុចបង្អាក់ការចូលរួមរបស់ពលរដ្ឋ។
អានបន្ត -
ឃាត់ខ្លួនប្រជាការពារ២នាក់ និងប៉ូលិសម្នាក់នៅស្ទឹងមានជ័យ ពីបទកំហែងយកប្រាក់
មន្ត្រី១រូបនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រួមទាំងប្រជាការពារ២នាក់ទៀត ត្រូវបានឃាត់ខ្លួនពីបទកំហែងយកប្រាក់។ នេះបើតាមការបំភ្លឺរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អានបន្ត -
CCHR៖ ការប្រើយុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ពីសំណាក់រាជរដ្ឋាភិបាល បានធ្វើឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិពលរដ្ឋ
សង្គមស៊ីវិលសិទ្ធិមនុស្សបានចេញសាលាកប័ត្រមួយបញ្ជាក់ថា ការប្រើយុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ពីរាជរដ្ឋាភិបាលបានធ្វើឱ្យប៉ះពាល់សេរីភាពបញ្ចេញមតិ និងការចូលរួមរបស់ពលរដ្ឋក្នុងកិច្ចការសង្គម។
អានបន្ត -
អង្គការលើកលែងទោសអន្តរជាតិថា អាជ្ញាធរត្រូវតែលុបចោលការកាត់ទោសក្បត់ជាតិដោយគ្មានមូលដ្ឋានលើលោក កឹម សុខា
អង្គការលើកលែងទោសអន្តរជាតិជំរុញឱ្យអាជ្ញាធរកម្ពុជាទម្លាក់បទចោទប្រកាន់ដោយគ្មានមូលដ្ឋានលើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
អានបន្ត -
គ្រួសារអំពាវនាវរកយុត្តិធម៌ ខណៈមន្ទីរពេទ្យរុស្ស៊ីរងបទចោទទុកអ្នកជំងឺម្នាក់ដល់ស្លាប់
តាមសំណេរនៅលើហ្វេសប៊ុកក្រោមចំណងជើងថា «មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្លាប់ប៉ាខ្ញុំ»! កូនស្រីរបស់បុរសដែលស្លាប់នោះបានរៀបរាប់ថា កាលពីម៉ោង ២ទាបភ្លឺថ្ងៃទី ២៦ ខែមករា២០២៤ ឪពុករបស់នាងមានអាការៈសន្លប់បាត់បង់ស្មារតី។
អានបន្ត -
Amnesty International ស្នើតុលាការទម្លាក់បទចោទ«ក្បត់ជាតិ» លោកកឹម សុខា
មួយថ្ងៃមុនសវនាការរបស់លោក កឹម សុខា Amnesty International បន្តជំរុញឱ្យតុលាការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងឥតលក្ខខណ្ឌ រួមទាំងត្រូវទម្លាក់រាល់ការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់។
អានបន្ត -
សហគមន៍នៅខេត្តមណ្ឌលគិរីស្នើឲ្យអាជ្ញាធរថ្នាក់ជាតិចុះស្រាវជ្រាវរកជនល្មើសដែលដឹកឈើទៅលក់នៅវៀតណាម
សហគមន៍ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ស្នើទៅអាជ្ញាធរថ្នាក់ជាតិឲ្យចុះស្រាវជ្រាវរក ជនល្មើសដែលរកស៊ីដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម យកមកផ្ដន្ទាទោសតាមច្បាប់ និងត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង។
អានបន្ត